banner1

វិស័យសង្គម


ល.រ ចំណងជើងឯកសារ ប្រភេទឯកសារ សេចក្តីរួម ការិ.ទទួលបន្ទុក ឯកសារយោង កាលបរិច្ឆេទផលិត ទាញយក
1 ទស្សនវិស័យមុខរបរ និងការងារ៖ តម្រូវការជំនាញ និងការងារសម្រាប់យុវជន ឯកសារពិគ្រោះ

ព្រឹត្តិបត្រព័ត៌មាននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ព័ត៌មាន និងការយល់ដឹងអំពីទីផ្សារការងារ មុខរបរ និងតម្រូវការជំនាញ ព្រមទាំងបង្កើតបរិយាកាសងាយស្រួលដល់សិស្ស-និស្សិត កម្មករនិយោជិត និងអ្នកដែលកំពុងស្វែងរកការងារឱ្យរៀបចំផែនការអាជីពរបស់ខ្លួន និងជ្រើសរើសជំនាញដែលស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ និងអភិវឌ្ឍខ្លួនសម្រាប់ទីផ្សារការងារនាថ្ងៃអនាគត។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  7-តុសា-2024
2 របាយការណ៍អង្កេត ទស្សនវិស័យការងារកម្ពុជា ឆមាសទី២ ឆ្នាំ២០២៤ ឯកសារពិគ្រោះ

របាយការណ៍នេះ គឺជាឯកសារដ៏សំខាន់សម្រាប់ស្វែងយល់ពីបម្រែបម្រួលទីផ្សារការងារក្នុងប្រទេសកម្ពុជា ដោយសិក្សាអំពីទស្សនវិស័យ និន្នាការ និងបញ្ហាប្រឈមរបស់វិស័យការងារ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  10-តុសា-2024
3 របាយការណ៍លទ្ធផលអង្កេត តម្រូវការជំនាញរបស់និយោជក ឆ្នាំ២០២៤ ឯកសារពិគ្រោះ

របាយការណ៍នេះ មានគោលបំណងផ្តល់ព័ត៌មានអំពីបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងឱកាសដែលសហគ្រាស គ្រឹះស្ថានបានជួបប្រទះ ខណៈដែលប្រទេសកម្ពុជាកំពុងបន្តស្តារសេដ្ឋកិច្ចឡើងវិញ និងសម្របខ្លួនទៅនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  10-តុសា-2024
4 Women, Business and the Law 2024 ឯកសារពិគ្រោះ

Women Business and the Law 2024 introduces new measurements of progress toward legal gender equality in 190 economies. This report represents two sets of data: Women, Business and Law 1.0 and an expanded version, Women, Business and Law 2.0 to examine the frameworks supporting implementation of the law and expert opinions on the outcomes of the laws for women. This report is currently examines10 indicators: Safety, Mobility, Workplace, Pay, Marriage, Parenthood, Childcare, Entrepreneurship, Assets and Pension.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  11-តុសា-2024
5 Climate and Health Vulnerability Assessment Cambodia ឯកសារពិគ្រោះ

The objective of this Climate and Health Vulnerability Assessment is to assist decision-makers with planning effective adaptation measure to deal with climate-related health risks. Where available, these measures are provided at the subnational level to assist regional health planners. The recommendations of this Climate and Health Vulnerability Cambodia are primarily aimed at the health sector and related sectors influencing health risks arising from climate change, such as disaster risk management.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  21-មិថុនា-2024
6 Gender Equality and Disability Inclusion ឯកសារពិគ្រោះ

The purpose of these guideline is to inform key issues that create barriers for women and girls with disabilities in development programs, as well as provide an understanding of strategies to empower women with disabilities in their roles as community members, family members, workers, and leaders in all aspects of society. This guideline is designed to be practical with an outline of critical issues to address for women and girls with disabilities across all development work. A range of sectors is then identified to provide a more detailed and systematic approach to gendered disability inclusion approach in projects and program design, implementation, monitoring and review. Sector guidelines are provided for the social sectors of education, health and social protection.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  8-ឧសភា-2024
7 ប្រកាស ស្ដីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ ឯកសារពិគ្រោះ

ប្រកាសនេះមានចំនួន ៦មាត្រា បានកំណត់ជាក់លាក់នូវចំនួនប្រាក់ឈ្នួលបន្ថែម ដែលកំណត់ដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងលក្ខខណ្ឌនៃការទទួលបានប្រាក់ឈ្នួលអប្បបរមា។ ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  20-កញ្ញា-2024
8 Eurocham Skills Gap Assessment 2024 ឯកសារពិគ្រោះ

The purpose of this survey is to provides an overview of the pressing skills gap and training priorities in several of Cambodia’s key economic sectors such as construction, electrical, manufacturing, mechanics and tourism & hospitality. The information from this survey can help government agencies, policymakers, businesses and educational institutions in Cambodia address workforce gaps through targeted training as well as to guide national and foreign investors on Cambodia’s current labour market.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  12-កក្កដា-2024
9 Assessment of the Legal Status of Sexual and Gender Minorities in 17 Countries in Asia and the Pacific ឯកសារពិគ្រោះ

This report examines the systemic legal barriers hindering the realization of rights and freedoms for sexual and gender minorities in education, labor markets, public services, social protection, and civil and political inclusion. The purpose of this report is to expand the knowledge base on this critical and emerging development issue by presenting data and information on the stigmas and discrimination sexual and gender minorities face as a result of existing laws. Moreover, it aims to strengthen evidence-based inclusive policy dialogue on legal reform areas, offering policy recommendations adaptable to member countries’ aspirations and sociocultural values.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  17-ឧសភា-2024
10 Cambodia’s Export Revival and Trade Shifts ឯកសារពិគ្រោះ

This Cambodia Economic Update report provides up-to-date information on macroeconomic developments in Cambodia as well as policy options to Strengthening Cambodia’s Education System for future growth. It is distributed and discussed widely, including among Cambodia authorities, development partners, the private sector, civil society organization and academia.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  28-មិថុនា-2024
11 របាយការណ៍ ការសិក្សាស្រាវជ្រាវស្ដីពីអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្ដីប្រពន្ធនៅវ័យក្មេង ឯកសារពិគ្រោះ

របាយការណ៍នេះ មានគោលបំណងសិក្សាស្វែងរកមូលហេតុ និន្នាការ ឥទ្ធិពល និងផលប៉ះពាល់នៃអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្ដីប្រពន្ធនៅវ័យក្មេង។ របាយការណ៍នៃការសិក្សាស្រាវជ្រាវនេះ នឹងក្លាយជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពជាតិច្បាស់លាស់មួយដើម្បីពន្លឿនការដោះស្រាយបញ្ហាអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្ដីប្រពន្ធនៅវ័យក្មេងក្នុងប្រទេសកម្ពុជា។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  19-មិថុនា-2024
12 ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជា សម្រាប់ការអប់រំ និងស្ទែម ឯកសារពិគ្រោះ

ទស្សនាវដ្ដីស្រាវជ្រាវនេះ ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការស្រាវជ្រាវនៅឧត្តមសិក្សាកម្ពុជា។ ទស្សនាវដ្ដីស្រាវជ្រាវដែលបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវជាភាសាខ្មែរនេះមានសារៈសំខាន់ ក្នុងការចូលរួមលើកកម្ពស់គុណភាព និងសមត្ថភាពឧត្តមសិក្សា និងគម្រោងការកែលម្អការអប់រំឧត្តមសិក្សា ព្រមទាំងជំរុញការអភិវឌ្ឍការស្រាវជ្រាវនៅកម្ពុជា។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  15-មីនា-2024
13 របាយការណ៍ ស្ដីពី ការតាមដានវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ឯកសារពិគ្រោះ

យន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម បានកំណត់នូវវិធាន នីតិវិធី និងសូចនាករសម្រាប់តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីជំនួយសង្គម របបសន្តិសុខសង្គម ព្រមទាំងវឌ្ឍនភាពនៃការសាងប្រព័ន្ធគាំពារសង្គម ដែលមានក្រសួងពាក់ព័ន្ធ និងប្រតិបត្តិករគាំពារសង្គមចំនួន១២ មានកាតព្វកិច្ចផ្ដល់ទិន្នន័យពាក់ព័ន្ធនឹងការអនុវត្តជាអង្គភាពរាយការណ៍។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  25-មីនា-2024
14 សេចក្ដីសម្រេច ស្ដីពី ការបង្កើតអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឯកសារពិគ្រោះ

អនុគណៈកម្មាធិការនេះសរសេរអក្សរកាត់ថា​ «អ.គ.ស.ស» គឺជាសេនាធិការរបស់គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានសមាសភាពចំនួន ១៨រូប មានតួនាទី និងភារកិច្ចក្នុងការតម្រង់ទិស សម្របសម្រួល តាមដាន និងត្រួតពិនិត្យ រាល់គោលនយោបាយ​ យុទ្ធសាស្រ្ត​ និងផែនការសកម្មភាពពាក់ព័ន្ធ ដូចបានកំណត់ក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៥-២០៣៥។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  22-កក្កដា-2024
15 ប្រកាស ស្ដីពី ការដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារពត៌មាន ឯកសារពិគ្រោះ

ធម្មនុញ្ញវិជ្ជាជីវៈសារពត៌មាន គឺជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារពត៌មានកម្ពុជា ដែលមានវិសាលភាពអនុវត្តចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យពត៌មាន និងសោតទស្សន៍ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  6-សីហា-2024
16 សន្និសីទគោលនយោបាយអប់រំ៤ «ការត្រៀមខ្លួនរបស់សាលារៀននាពេលអនាគតដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ» ឯកសារពិគ្រោះ

សន្និសីទគោលនយោបាយអប់រំលើកទី៤ ត្រូវបានរៀបចំឡើងដោយមានគោលបំណងធំៗ ចំនួន៣ គឺ៖

  • ពិនិត្យឡើងវិញនូវវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងកំណែទម្រង់សាលារៀន និងការអភិវឌ្ឍវិជ្ជាជីវៈដល់គ្រូបង្រៀន
  • ការរិះរកនូវនវានុវត្តភាពក្នុងវិស័យអប់រំតាមរយៈការប្រើប្រាស់បច្ចេកទេសដែលអាចជួយដោះស្រាយបញ្ហាប្រឈម

សម្របសម្រួលនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលជាមួយនឹងអ្នកពាក់ព័ន្ធផ្ទាល់ក្នុងវិស័យអប់រំ និងកំណត់នូវផ្នែកដែលមានសក្ដានុពលផ្ដល់នូវប្រយោជន៍ទៅវិញទៅមក។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  17-មិថុនា-2024
17 Good Practices and Lesson Learned on Occupational Safety and Health Initiatives ឯកសារពិគ្រោះ

The Good Practices and Lesson Learned on Occupational Safety and Health initiative was developed as an outcome of the workshop hosted by the Ministry of Labour and Vocational Training on 17-18 October 2022 in Siem Reap Cambodia. The purpose of this document is to promote good practices and lesson learned by ASEAN Member States to improve occupational safety and health standard and working condition for workers on SMEs and informal economy across the region.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  30-មេសា-2024
18 ប្រកាសអន្តរក្រសួង ស្ដីពី របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឯកសារពិគ្រោះ

ប្រកាសនេះកំណត់អំពីយន្តការ និងនីតិវិធីគ្រប់គ្រងការផ្ដល់តាវកាលិក និងការអនុវត្តរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  19-មិថុនា-2023
19 យន្តការគាំទ្រសាលាមធ្យមសិក្សាឱ្យក្លាយជាសាលារៀនគំរូ ឯកសារពិគ្រោះ

សៀវភោណែនាំប្រតិបត្តិយន្តការនេះ ត្រូវបានរៀបចំឡើង ដើម្បីផ្ដល់នូវក្របខណ្ឌគំនិតក្នុងការអនុវត្តដល់សាលារៀនសាធារណៈឱ្យក្លាយជាសាលារៀនគំរូ ដោយបង្ហាញនូវគោលការណ៍ណែនាំ វិធីសាស្រ្ត កិច្ចគាំទ្រកម្មវិធីអភិវឌ្ឍន៍សាលាមធ្យមសិក្សា ការលើកកម្ពស់ស្តង់ដានៃលទ្ធផលសិក្សារបស់សិស្ស​ ដំណើរការបង្រៀន​ និងរៀន ការចូលរួមរបស់សហគមន៍ ដំណើរការប្រតិបត្តិ និងរដ្ឋបាលសាលារៀន ព្រមទាំងគណនេយ្យភាពរបស់សាលារៀន។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  8-កក្កដា-2024
20 ព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ ទស្សនវិស័យសេដ្ឋកិច្ចទីផ្សារការងារកម្ពុជា ២០២៤ ឯកសារពិគ្រោះ ការិ.ស្រាវជ្រាវកិច្ចការសង្គម  4-កក្កដា-2024
21 ប្រកាសអន្តរក្រសួងស្ដីពី «តម្លៃកញ្ចប់សេវាព្យាបាលរបស់មូលនិធិសមធម៌សុខាភិបាល ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិកជាស្រ្តីនៅពេលសម្រាលកូន និងនីតិវិធីអនុវត្តចំណាយ» ឯកសារពិគ្រោះ

ប្រកាសនេះមានគោលបំណង ដើម្បីសម្រួលនីតិវិធីនៃការអនុវត្តចំណាយថវិការបស់មូលនិធិសមធម៌សុខាភិបាល ដើម្បីលើកកម្ពស់ការផ្ដល់សេវាសុខាភិបាល ព្រមទាំងពង្រឹង និងបង្កើនប្រសិទ្ធភាព​ និងគណនេយ្យភាព នៃការគ្រប់គ្រងចំណាយថវិការបស់មូលនិធិសមធម៌សុខាភិបាល។ គោលដៅកំណត់តម្លៃកញ្ចប់សេវាព្យាបាល និងនីតិវិធីអនុវត្តចំណាយមូលនិធិសមធម៌សុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ​ ក៏ដូចជាកំណត់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តី និងនីតិវិធីអនុវត្តចំណាយថវិកាប្រាក់ឧបត្ថម្ភសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូនផងដែរ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  8-ឧសភា-2018
22 គោលការណ៍ណែនាំ ស្ដីពី ការវាយតម្លៃ ការជ្រើសរើស និងការផ្ដល់ឋានៈសាស្រ្តាចារ្យក្នុងវិស័យអប់រំ ឯកសារពិគ្រោះ

គោលការណ៍ណែនាំនេះ ត្រូវបានរៀបចំឡើងដោយយោងលើព្រះរាជ្យក្រឹត្យ នស/រកត/០១១៣/០៩២ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ ស្ដីពីការផ្ដល់ឋានៈសាស្រ្តាចារ្យ និងប្រកាសលេខ ១៤៨៧ អយក.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្ដីពីការជ្រើសររើស និងផ្ដល់ឋានៈសាស្រ្តាចារ្យក្នុងវិស័យអប់រំ។ គោលការណ៍ណែនាំនេះមានគោលបំណងបង្ហាញពី៖

(១) របៀបវាយតម្លៃលើលក្ខណៈវិនិច្ឆ័យនីមួយៗ និងភ័ស្តុតាងដែលបេក្ខជនត្រូវភ្ជាប់សម្រាប់ការដាក់ស្នើសុំឋានៈ

(២) បែបបទ និងនីតិវិធី នៃការដាក់ស្នើសុំឋានៈ

(៣) ការពិនិត្យ និងវាយតម្លៃឋានៈសាស្រ្តាចារ្យ ដោយគណៈកម្មការត្រួតពិនិត្យ និងផ្ដល់ឋានៈសាស្រ្តាចារ្យក្នុងវិស័យអប់រំ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  9-ឧសភា-2024
23 របាយការណ៍ ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ ជុំទី៤ ឯកសារពិគ្រោះ

របាយការណ៍ជុំទី៤នេះ ធ្វើឡើងដោយផ្អែកលើរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ ដែលកម្ពុជាបានចងក្រងឡើងក្នុងគោលបំណងតាមដានការអនុវត្តរបស់ក្រសួង/ស្ថាប័នមានសមត្ថកិច្ចក្នុងរយៈពេល៣ឆ្នាំ។ របាយការណ៍នេះក៏បង្ហាញពីវិធានការ សមិទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តអនុសាសន៍ដែលកម្ពុជាបានទទួលយក ចាប់ពីខែតុលា ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  29-ធ្នូ-2023
24 ការវាយតម្លៃផលជះនៃការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា» និង «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់» ឯកសារពិគ្រោះ

គោលបំណងនៃឯកសារវាយតម្លៃនេះ គឺដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តកម្មវិធីទាំងពីរនេះ និងឥទ្ធិពលផ្នែកសង្គម-សេដ្ឋកិច្ច លើស្ថានភាពគ្រួសារងាយរងហានិភ័យ ដើម្បីរៀបចំ កែលម្អ និងអនុវត្តអន្តរាគមន៍គាំពារសង្គមនានាឱ្យកាន់តែល្អប្រសើរ នាពេលអនាគត។​ ឯកសារនេះនឹងផ្ដល់លទ្ធផលសង្ខេបគន្លឹះនៃការវាយតម្លៃផលជះនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំងពីរ ព្រមទាំងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធី និងផ្ដល់ជាអនុសាសន៍គន្លឹះផងដែរ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  14-កុម្ភៈ-2024
25 របាយកាណ៍ សមិទ្ធផលសុខាភិបាល ឆ្នាំ២០២៣ ទិសដៅការងារឆ្នាំ២០២៤ និងឆ្នាំបន្ត ឯកសារពិគ្រោះ

របាយការណ៍សមិទ្ធផលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណុចខ្លាំងនៃប្រព័ន្ធសុខាភិបាល ដែលត្រូវបន្តពង្រឹងថែមទៀត និងចំណុចខ្វះខាតដែលត្រូវកែលម្អឱ្យប្រសើរឡើង។ ហើយរបាយការណ៍នេះគឺជាឧបករណ៍បច្ចេកទេស ដើម្បីគាំទ្រដល់ការវិភាគ និងការសម្រេចចិត្តឱ្យបានត្រឹមត្រូវក្នុងស្មារតីបុរេសកម្ម ការវិភាជ និងការប្រើប្រាស់ធនធាន ការរៀបចំផែនការសកម្មភាព ការតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការ ដើម្បីសម្រេចបានគោលដៅសុខភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  8-មីនា-2024
26 របាយការណ៍ ស្ដីពី លទ្ធផលការងារសម្រចបានឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិសន្តិសុខសង្គម ឯកសារពិគ្រោះ

របាយការណ៍នេះ បង្ហាញពីលទ្ធផលដែលសម្រេចបាននៃការផ្ដល់សេវាសន្តិសុខសង្គម និងការផ្ដល់ជូនអត្ថប្រយោជន៍ដល់សមាជិកសម្រាប់វិស័យសាធារណៈ​ និងវិស័យឯកជន ទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធ និងការផ្ដល់ប្រាក់ឧបត្ថមបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តី។ របាយការណ៍នេះដែរ ក៏បានគូសបញ្ជាក់ នូវបញ្ហាប្រឈមក្នុងការអនុវត្ត ព្រមទាំងផ្ដល់ជាដំណោះស្រាយនិងការដាក់ចេញនូវទិសដៅអនុវត្តបន្តផងដែរ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  30-ធ្នូ-2022
27 អនុក្រឹត្យ ស្ដីពី ការទទួលស្គាល់សាកលវិទ្យាល័យឌីជីថលកម្ពុជា ឯកសារពិគ្រោះ

គោលបំណងនៃអនុក្រឹត្យនេះ គឺទទួលស្គាល់គ្រឹះស្ថានឧត្តមសិក្សាឯកជនមួយឈ្មោះថា សាកលវិទ្យាល័យឌីជីថលកម្ពុជា (ស.ឌ.ក.) Digital University of Cambodia ដែលធ្វើការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលមានមហាវិទ្យាល័យចំនួន៥ គឺ៖

១-មហាវិទ្យាល័យឧស្សាហកម្មឌីជីថល

២-មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ

៣-មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ

៤-មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម និង

៥-មហាវិទ្យាល័យភាសាអង់គ្លេស។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  22-មីនា-2024
28 បទបង្ហាញ ស្ដីពី ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ និងអ្នកក្នុងបន្ទុក និងផ្នែកហានិភ័យការងារ ឯកសារពិគ្រោះ

បទបង្ហាញនេះគឺជាធាតុចូលបន្ថែម ដែលបង្ហាញអំពីវិសាលភាព លក្ខខណ្ឌនៃការចុះបញ្ជី ការបង់ភាគទាន លក្ខខណ្ឌនៃការប្រើសេវាតាវកាលិក ព្រមទាំងការទាមទារអត្ថប្រយោជន៍ជាសាច់ប្រាក់នៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ។ បន្ថែមពីនេះទៀត បទបង្ហាញនេះក៏បានគូសបង្ហាញនូវវិសាលភាព ការផ្ដល់ប្រាក់ឧបត្ថម្ភ និងនីតិវិធីទទួលបានប្រាក់ឧបត្ថម្ភ នៃកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភជូនស្រ្តីជាមន្រ្តីសាធារណៈផងដែរ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  1-សីហា-2023
29 របាយការណ៍៖ ស្ថានភាពសេរីភាពសារពត៌មាននៅកម្ពុជា ឯកសារពិគ្រោះ

របាយការណ៍នេះត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងវិស័យពត៌មាន ស្របពេលដែលកម្ពុជា ក៏ដូចជាប្រទេសនានាក្នុងតំបន់ បានឈានចូលដល់ចំណុចរបត់នៃបរិវត្តកម្មឌីជីថល។ គោលបំណងនៃរបាយការណ៍នេះគឺសំដៅផ្ដល់ពត៌មានស្ដីពីស្ថានភាពសេរីភាពសារពត៌មាននៅកម្ពុជា ដើម្បីផ្ដល់ជាមូលដ្ឋានស្នូលសម្រាប់ការតម្រង់ទិសលើការគ្រប់គ្រង រៀបចំផែនការយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពការងារក្នុងវិស័យពត៌មាន។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  24-មេសា-2024
30 គោលការណ៍ណែនាំស្ដីពី ការកម្រិត ការប្រើប្រាស់ ការសម្រុះសម្រួល ឆ្លើយតបចំពោះអំពើហិង្សាលើស្រ្តី ឯកសារពិគ្រោះ

គោលការណ៍ណែនាំនេះត្រូវបានរៀបចំឡើង ដើម្បីចង្អុលបង្ហាញអំពីគោលការណ៍ និងនីតិវិធីមុនពេល អំឡុងពេល និងក្រោយពេលសម្រុះសម្រួល ក៏ដូចជានីតិវិធីបន្ត ក្នុងករណីរកឃើញថា ការសម្រុះសម្រួល មិនមានភាពស្របច្បាប់ និងមិនសមស្រប ដើម្បីធានាថាការសម្រុះសម្រួលមិនត្រូវបានប្រើប្រាស់ខុស។  គោលការណ៍ណែនាំនេះដែរ ក៏មានគោលបំណងក្នុងការប្រើប្រាស់ជាធនធានបន្ថែមទៅលើឯកសារសម្រុះសម្រួលដែលមានស្រាប់ ដោយផ្ដោតសំខាន់ទៅលើ ថាតើការសម្រុះសម្រួលជាការឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី អាចកម្រិតឱ្យប្រើប្រាស់នៅពេលណា និងដោយរបៀបណា។ គោលការណ៍ណែនាំនេះ មានគោលដៅសំខាន់ៗចំនួន២ គឺ៖

១. គោលការណ៍សម្រុះសម្រួលក្នុងបរិបទអំពើហិង្សាលើស្រ្តី

២. គោលការណ៍ណែនាំ ស្ដីពីនីតិវិធីសម្រាប់ការសម្រុះសម្រួល

ការិ.ស្រាវជ្រាវកិច្ចការសង្គម  31-ធ្នូ-2022
31 ស្តង់ដាសាលាបឋមសិក្សាគំរូ ឯកសារពិគ្រោះ

ស្តង់ដាសាលាបឋមសិក្សាគំរូ ជាខ្នាតគំរូមួយសម្រាប់កំណត់វិសាលភាព និងវាស់វែងការអនុវត្តរបស់សាលាបឋមសិក្សា ក្នុងការធានាបាននូវប្រសិទ្ធិភាព និងគុណភាពអប់រំ ដែលសមស្របតាមស្ថានភាព និងបរិបទប្រទេសកម្ពុជា។ សាលាបឋមសិក្សាគំរូមាន ៥ស្តង់ដា រួមមាន៖ ទី១៖ លទ្ធផលសិក្សារបស់សិស្ស, ទី២៖ ការបង្រៀន និងរៀន, ទី៣៖ ការចូលរួមរបស់សហគមន៍, ទី៤៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន, និងទី៥៖ គណនេយ្យភាពរបស់សាលារៀន។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  27-ធ្នូ-2023
32 របាយការណ៍​ ស្តីពី លទ្ធផលសន្និបាតអប់រំ យុវជន និងកីឡា និងវិធានការគន្លឹះឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាបន្ថែមលើទិសដៅដែលបានកំណត់ក្នុងរបាយការណ៍សន្និបាតសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ឯកសារពិគ្រោះ

របាយការណ៍នេះ គឹជាឯកសារដែលពិនិត្យ និងពិគ្រោះយោបល់លើការរៀបចំ និងអនុវត្តគោលនយោបាយជាមួយថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធទៅលើ៖

  • វឌ្ឍនភាពនៃការអនុវត្តបរិវត្តកម្មអប់រំ និងស្តង់ដាសាលារៀនគំរូ
  • វឌ្ឍនភាពនៃការអនុវត្តរបាយការណ៍ពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ២០១៩-២០២៣
  • វឌ្ឍនភាពនៃការអនុវត្តសូចនាករនៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ
  • វឌ្ឍនភាពនៃការអនុវត្តទិសដៅដែលបានដាក់ចេញក្នុងសន្និបាតឆ្នាំកន្លងមក
  • វឌ្ឍនភាពនៃការអនុវត្តផែនាការប្រតិបត្តិប្រចាំឆ្នាំ២០២៣
  • កំណត់បញ្ហាប្រឈមនានា

ផ្តល់អនុសាសន៍ និងវិធានការសំខាន់ៗ ដើម្បីដាក់ប​ញ្ចូលលទៅក្នុងផែនការយុទ្ធសាស្ត្រថវិការយៈពេលមធ្យមឆ្នាំ២០២៥-២០២៧ និងផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥

ការិ.ស្រាវជ្រាវកិច្ចការសង្គម  10-មេសា-2024
33 អនុក្រឹត្យ ស្តីពី ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័័យសាធារណៈ ឯកសារពិគ្រោះ

អនុក្រឹត្យនេះកំណត់ពីការពង្រីកវិសាលភាពអនុវត្តបន្ថែមចំពោះបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ សម្រាប់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  22-មីនា-2024
34 ព្រឹត្តិបត្រ នារីរតនៈ លេខ៦៩ ឯកសារពិគ្រោះ

ព្រឹត្តិបត្រនារីរតនៈនេះ គឺជាឯកសារផ្តល់ព័ត៌មានអំពីសកម្មភាពការងារ និងព្រឹត្តការណ៍សំខាន់ៗរបស់ក្រសួងកិច្ចការនារី។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  25-ធ្នូ-2023
35 របាយការណ៍បូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត ឯកសារពិគ្រោះ

ផែ្អកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤  ចតុកោណទី១ “ការអភិវឌ្ឍធនធានមនុស្ស” ត្រង់មុំទី៤៖ ការពង្រឹងសមភាពយេនឌ័រ និងកិច្ចគាំពារសង្គម ដើម្បីលើកស្ទួយស្ថានភាពសង្គម សេដ្ឋកិច្ច និងពង្រឹងតួនាទីស្ត្រី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេស កុមារកំព្រា កុមារងាយរងគ្រោះ ស្ត្រី ជនចាស់ជរា ជនពិការ អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល។ ជាអាទិ៍ក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអនុវត្តសម្រេចបានលទ្ធផលដូចបានរៀបរាប់ក្នុងរបាយណ៍នេះ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  15-មេសា-2022
36 The Additional Costs of Disability in Cambodia Implications for the Design of Social Protection Schemes ឯកសារពិគ្រោះ

This 8-page document, supported by ACCESS Cambodia, summarizes the additional costs of living with a disability and offers options for the Cambodian context. It concludes that, for equality of standards of living and opportunities for persons with disabilities and their households to be attained, financial compensation from the state that addresses the higher disability-related costs is needed.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  13-តុសា-2022
37 Social Protection a Situational Analysis of Persons with Disabilities in Cambodia ឯកសារពិគ្រោះ

This report is to provide a situational analysis of persons with disabilities in Cambodia. It will demonstrate that persons with disabilities in Cambodia often experience significant disadvantages compared to their peers without disabilities and that, in recent years, they have fallen behind the rest of the population. Consequently, the report will provide evidence that, if persons with and without disabilities are to enjoy the same opportunities and standards of living, the Royal Government of Cambodia (RGC) should increase its investment in and support to persons with disabilities across a wide range of public services. Further, persons with disabilities should be supported by legislation banning any form of discrimination.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  7-តុសា-2022
38 សេចក្តីណែនាំស្តីពី ការអនុវត្តកម្មវិធីឃុំ សង្កាត់សម្រាប់ស្ត្រី និងកុមារ សម្រាប់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ឯកសារពិគ្រោះ

គោលបំណងនៃកម្មវិធីឃុំ សង្កាត់សម្រាប់ស្ត្រី និងកុមារ គឺដើម្បីពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាល ឃុំ សង្កាត់ ពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាព អាហារូបត្ថម្ភនៅសហគមន៍ ការជំរុញឱ្យប្រជាពលរដ្ឋមានសេចក្តីត្រូវការផ្នែកសុខភាពកាន់តែច្រើនឡើង និងអាចទទួលបាននូវសេវាសុខភាពកាន់តែល្អប្រសើរ ព្រមទាំងដើម្បីកាត់បន្ថយនូវការអនុវត្តការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដោយឡែកៗពីគ្នានៅថ្នាក់ឃុំ សង្កាត់។ កម្មវិធីឃុំសង្កាត់សម្រាប់ស្ត្រី និងកុមារ គឺជាយុទ្ធសាស្ត្រ ដើម្បីកែលម្អរការផ្តល់ និងការទទួលសេវាសុខភាពមាតា និងកុមារ និងអាហារូបត្ថម្ភនៅតាមសហគមន៍ប្រកបដោយនិរន្តរភាព។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  31-កក្កដា-2020
39 សៀវភៅស្តីពី ការថែទាំសុខភាពកុមាររងគ្រោះដោយសារអំពើហិង្សា ឬអំពើរំលោភបំពានផ្លូវភេទ ឯកសារពិគ្រោះ

ឯកសារនេះនឹងផ្តល់ជាចំណេះដឹង និងជំនាញដែលចាំបាច់ក្នុងការអនុវត្តតាមគោលការណ៍ណែនាំថ្នាក់ជាតិ និងជាមគ្គទេសក៍ ដើម្បីធានាការឆ្លើយតបបានទាន់ពេល និងគ្រប់គ្រាន់ ពីសំណាក់អ្នកផ្តល់ការថែទាំផ្នែកសុខភាពសម្រាប់កុមារដែលរងគ្រោះដោយអំពើហិង្សា ឬអំពើរំលោភបំពានផ្លូវភេទ និងផ្តល់ការណែនាំបន្ថែម អំពីការគាំទ្រដំបូង ការព្យាបាល ការគាំទ្រផ្នែកចិត្តសាស្ត្រ និងធ្វើការបញ្ជូនបន្តទៅអ្នកផ្តល់សេវាសង្គម និងសេវាផ្លូវច្បាប់។  បន្ថែមពីនេះទៀត ឯកសារនេះក៏អាចប្រើសម្រាប់ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់អ្នកផ្តល់សេវាផងដែរ។​

ការិ.ស្រាវជ្រាវកិច្ចការសង្គម  15-កុម្ភៈ-2017
40 អនុសញ្ញាលេខ៤ ស្តីពីការងារពេលយប់ (ស្ត្រី) ឆ្នាំ១៩១៩ ឯកសារពិគ្រោះ

អនុសញ្ញាស្តីពីការងារពេលយប់ ស្រ្តី ឆ្នាំ១៩១៩ គឺជាឯកសារគោលសម្រាប់រដ្ឋជាសមាជិកនៃអង្គការ ពលកម្មអន្តរជាតិផ្តល់សច្ចាប័នដោយអនុលោមតាមបញ្ញត្តិរបស់អង្គការអន្តរជាតិខាងការងារ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  3-កុម្ភៈ-1919
41 The Road to Decent Work for Domestic Workers ឯកសារពិគ្រោះ

This report serves as a concise summary of the in-depth research conducted in 2021. It presents key findings, country-level good practices, and detailed methodological advice. In Chapter 5, it presents a novel 5 step strategies that will guide policymakers, employers, and organizations, providing practical solutions to empower and improve the lives of domestic workers worldwide. At each step, reference is also made to ways in which the ILO can provide technical assistance.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  9-មិថុនា-2023
42 ក្របខ័ណ្ឌត្រួតពិនិត្យកិច្ចការពារកុមារក្នុងប្រទេសកម្ពុជា ឯកសារពិគ្រោះ

គោលបំណងចម្បងនៃឯកសារនេះ គឺប្រើប្រាស់ជាមគ្គុទ្ទេសក៍ណែនាំសម្រាប់បង្កលក្ខណៈឱ្យមានការបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ ជាពិសេសខណៈពេលដែលពុំទាន់មានក្របខ័ណ្ឌការងារតាមវិស័យដទៃទៀត ស្តីពី ផែនការកិច្ចការពារកុមារ ឬសូចនាករត្រួតពិនិត្យសម្រាប់វិស័យកិច្ចការពារកុមារជារួមនៅក្នុងប្រទេសកម្ពុជា។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  5-មិថុនា-2020
43 គោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពី «កិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ» ឯកសារពិគ្រោះ

គោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពី «កិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ» មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យ និងផ្តល់ជាអភិក្រមបរិយាបន្នរួមមួយក្នុងការឆ្លើយតបចំពោះការគំរាមកំហែង និងគ្រោះថ្នាក់ដែលកុមារអាចជួបប្រទះនៅក្នុង និងក្រៅប្រព័ន្ធអនឡាញ។​

ការិ.ស្រាវជ្រាវកិច្ចការសង្គម  10-មីនា-2023
44 របាយការណ៍វិភាគស្ថានភាពកុមារ និងក្មេងជំទង់នៅប្រទេសកម្ពុជា ឆ្នាំ២០២៣ ឯកសារពិគ្រោះ

នៅឆ្នាំ២០២២ យូនីសេហ្វ បានរៀបចំធ្វើការវិភាគឯករាជ្យមួយទៅលើស្ថានភាពកុមារកម្ពុជា និងសិទ្ធិរបស់ពួកគេ។ គោលបំណងនៃការវិភាគនេះ គឺដើម្បីគាំទ្រដល់ការសម្រេចបានដោយពេញលេញនូវសិទ្ធិកុមារ ក៏ដូចជាកំណត់បញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក។ ការវិភាគនេះប្រើប្រាស់អភិក្រមផ្អែកលើសិទ្ធិមនុស្ស ដែលបញ្ជាក់នៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី សិទ្ធិកុមារ និងផ្អែកលើគោលការណ៍សិទ្ធិមនុស្សសំខាន់ៗ។ ការវិភាគនេះពិនិត្យមើលទិន្នន័យរបស់រាជរដ្ឋាភិបាល ប្រភពព័ត៌មានបន្ទាប់បន្សំ សម្ភាសន៍ពាក់កណ្តាលរចនាសម្ព័ន្ធ ការពិគ្រោះយោបល់ជាមួយក្មេងជំទង់ចំនួន ១.៤១៤ នាក់ និងការពិភាក្សាជាក្រុម។​

ការិ.ស្រាវជ្រាវកិច្ចការសង្គម  4-កក្កដា-2023
45 របាយការណ៍សមិទ្ធិផលការងារ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ឯកសារពិគ្រោះ

ឯកសារនេះនឹងបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តការងារប្រយុទ្ធ និងលុបបំបាត់នូវរាល់ជំងឺបង្កឡើងដោយភ្នាក់ងារចម្លងបាណកសត្វ និងប៉ារ៉ាស៊ីត រួមមានវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាម និងកម្មវិធីប្រយុទ្ធនឹងជំងឺដង្កូវព្រូន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  23-កុម្ភៈ-2022
46 សង្ខេបរបាយការណ៍ពិនិត្យតាមដានការអប់រំជាសាកល ២០១៩ ការធ្វើចំណាកស្រុក ការផ្លាស់ទីលំនៅដោយបង្ខំ និងការអប់រំ៖ សង់ស្ពានចម្លង មិនមែនសង់ជញ្ជាំងនោះទេ ឯកសារពិគ្រោះ

របាយការណ៍ពិនិត្យតាមដានការអប់រំសាកលឆ្នាំ២០១៩ នឹងពិនិត្យទៅលើផលប៉ះពាល់ផ្នែកអប់រំ បណ្តាលមកពីចំណាកស្រុក និងការផ្លាស់ទីលំនៅដោយបង្ខំ ទាក់ទងនឹងការផ្លាស់ទីប្រជាជនគ្រប់ប្រភេទទាំងអស់៖ ការផ្លាស់ទីនៅក្នុងប្រទេស និងការផ្លាស់ទីឆ្លងដែន ការផ្លាស់ទីដោយស្ម័គ្រចិត្ត និងដោយបង្ខំ ការផ្លាស់ទីដើម្បីរកការងារធ្វើ និងការផ្លាស់ទីដើម្បីស្វែងរកការអប់រំ។ របាយការណ៍នេះ ក៏ពិនិត្យឡើងវិញលើវឌ្ឍនភាពក្នុងវិស័យអប់រំដូចមានចែងក្នុងរបៀបវារៈសម្រាប់ការអភិឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ផងដែរ។​

ការិ.ស្រាវជ្រាវកិច្ចការសង្គម  13-កញ្ញា-2019
47 ហានិភ័យ និងការលើកទឹកចិត្ត ៖ លទ្ធផលនៃការធ្វើទេសន្តរប្រវេសន៍ការងារនៅតំបន់អាស៊ីអាគ្នេយ៍ (របកគំហើញសំខាន់ៗនៅកម្ពុជា) ឯកសារពិគ្រោះ

របកគំហើញនៃការសិក្សានេះបង្ហាញអំពីទេសន្តរប្រវេសន៍ការងារ គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ទាំងនៅក្នុងប្រទេសបញ្ចូន និងប្រទេសទទួលពលករនៅក្នុងតំបន់អាស៊ាន និងបញ្ហាប្រឈមរបស់ពលករទេសន្តរប្រវេសន៍នៅក្នុងតំបន់។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  6-មេសា-2017
48 Thailand Social Protection Diagnostic Review Social protection for migrant workers and their families in Thailand ឯកសារពិគ្រោះ

This study is part of the Social Protection Diagnosis Review, a comprehensive review of the social protection system in Thailand, produced under the United Nations Joint Programme on Accelerating Progress Towards an Integrated and Modernized Social Protection System for all in Thailand, which is funded by the Joint SDG Fund.

The study provides a comprehensive picture of the social protection status of migrant workers in Thailand, including analysis on the level of coverage, key challenges and barriers found on interconnected dimensions from labour migration management to associated policy and legal framework. With evidence-based findings, the study also provides an important set of recommendations that can be used as a basis to improve social protection coverage for migrant workers in Thailand for the sustainable benefits of all.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  9-សីហា-2021
49 Social Protection System Review of Cambodia ឯកសារពិគ្រោះ

In 2017, the Royal Government of Cambodia published a new Social Protection Policy Framework (SPPF), providing an ambitious vision for a social protection system in which a comprehensive set of policies and institutions operate in sync with each other to sustainably reduce poverty and vulnerability. The Social Protection System Review of Cambodia prompts and answers a series of questions that are crucial for the implementation of the framework: How will emerging trends affect the needs for social protection, now and into the future? To what extent are Cambodia’s social protection instruments able – or likely – to address current and future livelihood challenges? How does fiscal policy affect social protection objectives?   This review provides a contribution to the ongoing policy dialogue on social protection, sustainable growth and poverty reduction. It includes four chapters. Chapter 1 is a forward-looking assessment of Cambodia’s social protection needs. Chapter 2 maps the social protection sector and examines its adequacy. An investigation of the distributive impact of social protection and tax policy is undertaken in Chapter 3. The last chapter concludes with recommendations for policy strategies that could support the establishment of an inclusive social protection system in Cambodia, as envisaged by the SPPF.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  3-តុសា-2017
50 Memorandum of Understanding between Government of Malaysia and the Government of the Kingdom Cambodia on the Recruitment and Employment of Domestic Workers ឯកសារពិគ្រោះ

អនុស្សរណៈយោគយល់គ្នារវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ស្តីពី ពលករបម្រើការងារតាមផ្ទះ បានកំណត់អំពីការទទួលខុសត្រូវរបស់និយោជកក្នុងការផ្តល់នូវកិច្ចគាំពារសង្គម សម្រាប់និយោជិករបស់ខ្លួនដោយផ្ទាល់។​ អនុស្សរណៈនេះ បានកំណត់ថា និយោជកត្រូវផ្តល់ការធានារ៉ាប់រងដល់កម្មករបម្រើការងារតាមផ្ទះ ដោយរួមបញ្ចូលនូវថ្លៃចំណាយការព្យាបាលជំងឺ និងសំណងគ្រោះថ្នាក់ការងារ។​

ការិ.ស្រាវជ្រាវកិច្ចការសង្គម  20-មីនា-2015
51 Recommended Principles and Guidelines on Human Rights at International Borders ឯកសារពិគ្រោះ

International borders are not zones of exclusion or exception for human rights obligations. States are entitled to exercise jurisdiction at their international borders, but they must do so in light of their human rights obligations. This tool is the result of wide-ranging expert consultations to draw up normative guidelines on the governance of international borders. They are intended to inform the work of States, international organizations and other stakeholders with an interest in human rights-based border governance.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  12-មីនា-2014
52 World Migration Report 2022 ឯកសារពិគ្រោះ

Since 2000, IOM has been producing its flagship world migration reports every two years. The World Migration Report 2022, the eleventh in the world migration report series, has been produced to contribute to increased understanding of migration and mobility throughout the world. This new edition presents key data and information on migration as well as thematic chapters on highly topical migration issues, and is structured to focus on two key contributions for readers:

Part I: key information on migration and migrants (including migration-related statistics); and

Part II: balanced, evidence-based analysis of complex and emerging migration issues.

This flagship World Migration Report has been produced in line with IOM’s Environment Policy and is available online only. Printed hard copies have not been made in order to reduce paper, printing and transportation impacts.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  3-កញ្ញា-2021
53 International Migration Law No.34 – Glossary on Migration ឯកសារពិគ្រោះ

The purpose of this Glossary is to develop a common understanding and consistent use of migration and migration-related terms based, whenever possible, on international standards. Creating uniformity in language is an important starting point in migration discussions to ensure an accurate understanding and coherent exchange of information among actors working in the field of migration.

This updated version of the Glossary reflects recent developments in the use of migration-related terms, drawing definitions from a wide range of reliable sources or reflecting IOM’s understanding of migration-related concepts.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  18-មិថុនា-2019
54 How Immigrants Contribute to Developing Countries’ Economies ឯកសារពិគ្រោះ

How Immigrants Contribute to Developing Countries’ Economies is the result of a project carried out by the OECD Development Centre and the International Labour Organization, with support from the European Union. The report covers the ten partner countries: Argentina, Costa Rica, Côte d’Ivoire, the Dominican Republic, Ghana, Kyrgyzstan, Nepal, Rwanda, South Africa and Thailand. The project, Assessing the Economic Contribution of Labour Migration in Developing Countries as Countries of Destination, aimed to provide empirical evidence – both quantitative and qualitative – on the multiple ways immigrants affect their host countries.

The report shows that labour migration has a relatively limited impact in terms of native-born workers’ labour market outcomes, economic growth and public finance in the ten partner countries. This implies that perceptions of possible negative effects of immigrants are often unjustified. But it also means that most countries of destination do not sufficiently leverage the human capital and expertise that immigrants bring. Public policies can play a key role in enhancing immigrants’ contribution to their host countries’ development.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  7-កុម្ភៈ-2018
55 ស្ថិតិ និងសូចនាករអប់រំមតេ្តយ្យសិក្សាសហគមន៍ ឯកសារពិគ្រោះ

គោលបំណងសំខាន់នៃឯកសារនេះ គឺបង្ហាញពី ស្ថិតិអប់រំ និងសូចនាករអប់រំ។ ស្ថិតិអប់រំ  គឺជាកម្រងព័ត៌មានស្ថិតិជាមូលដ្ឋានដែលទិន្នន័យប្រមូលបានមកពីគ្រប់សាលារៀនមតេ្តយ្យសិក្សាសហគមន៍នៅទូទាំងប្រទេសក្នុងឆ្នាំ២០២១-២០២២ ព្រមជាមួយការបង្ហាញព័ត៌មានអំពីសិស្ស បុគ្គលិក សាលារៀន ថ្នាក់រៀន ចំនួនប្រជាជន តាមអាយុ ប្រភេទមណ្ឌលទាំង ២៥ រាជធានី ខេត្ត និងទិន្នន័យលម្អិតនៃសាលាមត្តេយ្យសិក្សាសហគមន៍។ ផ្នែក សូចនាករអប់រំ បង្ហាញព័ត៌មានពីសូចនាករសំខាន់ៗជាគន្លឹះមួយចំនួន លើផ្នែកបរិមាណ និងគុណភាពដែលប្រើប្រាស់សម្រាប់វាស់វែងការអភិវឌ្ឍរបស់ប្រព័ន្ធអប់រំផ្នែកមតេ្តយ្យសិក្សា សហគមន៍។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  25-មីនា-2022
56 ស្ថិតិ និងសូចនាករអប់រំឯកជន ឯកសារពិគ្រោះ

គោលបំណងសំខាន់នៃឯកសារនេះ គឺបង្ហាញពី ស្ថិតិអប់រំ និងសូចនាករអប់រំ។ ស្ថិតិអប់រំ គឺជាកម្រងព័ត៌មានស្ថិតិជាមូលដ្ឋានដែលទិន្នន័យប្រមូលបានមកពីគ្រប់សាលារៀនឯកជននៅទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២១- ២០២២ ព្រមជាមួយការបង្ហាញព័ត៌មានអំពីសិស្ស បុគ្គលិក អគារ បរិក្ខារ តម្លៃសិក្សាតាមកម្រិតថ្នាក់ និងអាសយដ្ឋានសាលារៀនឯកជនទាំង២៥ខេត្ត រាជធានី និងទិន្នន័យលម្អិត នៃសាលាមតេ្តយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា។ ដោយឡែកផ្នែកសូចនាករអប់រំ បង្ហាញព័ត៌មាន ពីសូចនាករសំខាន់ៗជាគន្លឹះមួយចំនួនលើផ្នែកបរិមាណដែលប្រើប្រាស់សម្រាប់វាស់ការអភិវឌ្ឍរបស់ប្រព័ន្ធអប់រំផ្នែកឯកជន។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  14-មីនា-2022
57 ស្ថិតិ និងសូចនាករអប់រំគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ២០១៨-២០២២ ឯកសារពិគ្រោះ

ឯកសារសង្ខេបនេះ បានបញ្ចូលនូវព័ត៌មានថ្មីៗ និងអាចរកបាន ស្តីពី ចំនួនសរុបនៃមន្ត្រីអប់រំ បុគ្គលិកបង្រៀន បុគ្គលិកមិនបង្រៀន ថវិកាជាតិសម្រាប់វិស័យអនុម័តដោយរដ្ឋសភាជាតិ ស្ថិតិ និងសូចនាករអប់រំសម្រាប់តែសាលារៀនសាធារណៈលើកលែងតែគ្រឹះស្ថានឧត្តមសិក្សា ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  7-តុសា-2022
58 កម្រងឯកសារស្តីពី របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ឯកសារពិគ្រោះ

ឯកសារនេះ ជាប្រភេទកម្រងឯកសារពាក់ព័ន្ធនឹងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដូចជា ការកំណត់ប្រាក់ឈ្នួល ឬប្រាក់បៀវត្សជាប់ភាគទាន, បែបបទ និងនីតិវិធីនៃការផ្តល់វិភាជន៍បូជាសព, និងកាលបរិច្ឆេទនៃការចាប់ផ្តើមបង់ ភាគទានជាដើម។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  10-សីហា-2022
59 គោលការណ៍ណែនាំ ស្តីពី សុវត្ថិភាពសារធាតុគីមីនៅកន្លែងធ្វើការ ឯកសារពិគ្រោះ

ឯកសារនេះ មានគោលដៅកាត់បន្ថយ ហានិភ័យសារធាតុគីមីនៅកន្លែងធ្វើការ តាមរយៈការបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការតាមដានអំពីលំហូនាំចូល និងការប្រើប្រាស់សារធាតុគីមី ព្រមទាំងធ្វើឱ្យមានភាពប្រាកដច្បាស់អំពីការទទួលព័ត៌មាននៃការប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់នៅកន្លែងធ្វើការ សម្រាប់វាយតម្លៃអំពីហានិភ័យ សំដៅឈានឆ្ពោះទៅសម្រេចគោលដៅកាត់បន្ថយ ហានិភ័យ សារធាតុគីមីនៅកន្លែងធ្វើការឱ្យនៅកម្រិតអប្បរមា ដើម្បីធានាសុវត្ថិភាពកម្មករនិយោជិត។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  20-ឧសភា-2022
60 កម្រងព័ត៌មានជាតិលើកទី២ ស្តីពី សុវត្ថិភាព និងសុខភាពការងារ ឯកសារពិគ្រោះ

ឯកសារសង្ខេបនេះ បានបញ្ចូលនូវព័ត៌មានថ្មីៗ និងអាចរកបានស្តីពី រចនាសម្ព័ន្ធមូលដ្ឋាននៃសុវត្ថិភាព និងសុខភាពការងារ (OSH) ច្បាប់ការអនុវត្តច្បាប់ ប្រព័ន្ធសំណងគ្រោះថ្នាក់ការងារ ស្ថិតិ និងសកម្មភាពផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងសុខភាពការងារ។ គោលបំណងនៃកម្រងព័ត៌មាននេះ គឺផ្តល់នូវមូលដ្ឋានសម្រាប់ពិនិត្យមើលភាពខ្លាំង និងបញ្ហាប្រឈមដែលកំពុងកើតមានបច្ចុប្បន្នលើផ្នែកសុវត្ថិភាព និងសុខភាព​ការងារនៅក្នុងប្រទេស និងជ្រើសរើសអាទិភាពសម្រាប់សកម្មភាពសុវត្ថិភាព និងសុខភាពការងារនាពេលអានាគត។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  4-តុសា-2022
61 បរិយាបន្ន និងការអប់រំ៖ ទាំងអស់គ្នា មានន័យថា យើងទាំងអស់គ្នា ឯកសារពិគ្រោះ

ឯកសារនេះ បង្ហាញពីការផាត់ចេញក្នុងទម្រង់ជាច្រើនផ្សេងៗគ្នា មូលហេតុដែលនាំឱ្យមានការផាត់ចេញទាំងនោះ និងអ្វីដែលយើងអាចធ្វើបានដើម្បីដោះស្រាយបញ្ហាទាំងនេះ។ របាយការណ៍នេះ ជាការអំពាវនាវឱ្យមានការប្រមូលទិន្នន័យកាន់  តែប្រសើរ ព្រោះថាប្រសិនបើពុំមានទិន្នន័យនោះទេ យើងមិនអាចយល់ និងវាស់វែងវិសាលភាពពិតប្រាកដនៃបញ្ហានេះឡើយ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  2-កក្កដា-2020
62 របាយការណ៍ជាតិលើកទី៥ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ អនុលោមតាមមាត្រា ៤០ នៃកតិកាសញ្ញាអន្តរជាតិ ឯកសារពិគ្រោះ

ឯកសារនេះ ជារបាយការណ៍លើកទី៥  របស់កម្ពុជា ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ របាយការណ៍នេះបានឆ្លើយ តបទៅនឹងអនុសាសន៍តាមវិស័យពាក់ព័ន្ធ, បញ្ហាប្រឈមក្នុងការអនុវត្ត, និងជាចុងក្រោយបានបង្ហាញ ពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការ ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងលើកស្ទួយវិស័យសិទ្ធិមនុស្សស្របនឹងឆន្ទះ ដែលខ្លួនបានទទួលយកលិខិតតុបករណ៍សិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន ៨ ក្នុងចំណោម៩។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  2-មេសា-2019
63 កតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៖ សេចក្តីសង្កេតសន្និដ្ឋានទៅលើរបាយការណ៍តាមកាលកំណត់លើកទី៣របស់កម្ពុជា ឯកសារពិគ្រោះ

ឯកសារសង្ខេបនេះ បង្ហាញនូវចំណុចសង្ខេបសំខាន់ៗនៃការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ អនុលោមតាមមាត្រា ៤០នៃកតិកាសញ្ញាអន្តរជាតិ ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  18-ឧសភា-2022
64 ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអប់រំ ឯកសារពិគ្រោះ

ឯកសារនេះមានគោលបំណងផ្តល់នូវសេចក្តីលម្អិតអំពីផែនការ ការចាប់យក បច្ចេកវិទ្យា និងគាំទ្រដល់ការរីកចម្រើនជាយុទ្ធសាស្ត្រ និងរយៈពេលវែងសម្រាប់វិស័យអប់រំនៅកម្ពុជា។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  10-វិច្ឆិកា-2022
65 ស្ថិតិយេនឌ័រសំខាន់ៗក្នុងប្រទេសកម្ពុជា (គិតត្រឹមខែតុលា ឆ្នាំ២០២១)​ ឯកសារពិគ្រោះ

ខិត្តប័ណ្ណនេះ បង្ហាញនូវស្ថិតិសំខាន់ៗអំពីស្ត្រី និងបុរសនៅកម្ពុជា ព័ត៌មានដែលបានលើកយកមកបង្ហាញនៅក្នុងខិត្តប័ណ្ណនេះ គឺផ្អែកសំខាន់ទៅលើលទ្ធផលនៃការធ្វើជំរឿន ព្រមទាំងការអង្កេតថ្នាក់ជាតិនានា និងទិន្នន័យដែលបានបោះពុម្ពផ្សាយដោយក្រសួង/ស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  6-តុសា-2021
66 Strengthening Active Labor Market Policies to Drive an Inclusive Recovery in Asia ឯកសារពិគ្រោះ

This report provides a snapshot of the impact of the COVID-19 pandemic on employment from a sample of countries across developing Asia. Experts identify the barriers in accessing decent work opportunities and give policy recommendations on how governments can implement effective ALMPs such as expanding TVET programs to address these issues. In doing so, governments will be able to ensure a sustainable and inclusive recovery. Continued research is necessary to better assess the effectiveness and long-term benefits of investing in these types of policies.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  2-វិច្ឆិកា-2022
67 Policy Guidance on AI for Children ឯកសារពិគ្រោះ

The guidance provides a brief description of what we mean by AI and AI systems. It then considers the range of ways in which AI systems impact children today, which are illustrated by use cases or examples that highlight the key opportunities, risks and concerns. Bearing in mind the need to uphold human rights, and drawing on the Convention on the Rights of the Child, the foundations for child-centred AI are presented.

AI policies and systems should aim to protect children, provide equitably for their needs and rights, and empower them to participate in an AI world by contributing to the development and use of AI. Building on this foundation are nine requirements for child-centred AI, complementing key work already underway, but with a central focus on children.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  17-វិច្ឆិកា-2021
68 TOOLKIT Trafficking in Persons Data : Key Performance Indicators ឯកសារពិគ្រោះ

This Toolkit is aimed at officials working in the national counter trafficking agencies that have the responsibility for compiling Trafficking in Persons Annual Reports.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  15-មីនា-2022
69 10 Global Challenges for Social Security: Asia and the Pacific ឯកសារពិគ្រោះ

របាយការណ៍នេះនឹងបង្ហាញឱ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមទាំង១០ជាសកល ដែលពិភពលោកកំពុងប្រឈមនឹងប្រព័ន្ធសន្តិសុខសង្គមសម្រាប់សមាជិកនៃស្ថាប័នISSA នៅអាស៊ី និងប៉ាស៊ីហ្វិក។ ទិន្នន័យត្រូវបានធ្វើឡើងក្នុងចំណោមប្រទេសក្នុងតំប់អាស៊ី និងប៉ាស៊ីហ្វិក តាមរយៈលទ្ធផលនៃការស្ទង់មតិ បានចាត់ថ្នាក់តាមលំដាប់នៃបញ្ហាប្រឈម ដូចតទៅ៖ ទី១. ការបិទគម្លាតគ្រប់ដណ្តប់, ទី២. សុខភាព និងការថែទាំរយៈពេលវែង, ទី៣. ការផ្លាស់ប្តូរបច្ចេកវិទ្យា ទី៤. ការរំពឹងទុកជាសាធារណៈកាន់តែខ្ពស់, ទី៥.ការកើនឡើងនៃចំនួនប្រជាជនវ័យចាស់, ទី៦.ទីផ្សារការងារ និងសេដ្ឋកិច្ចឌីជីថល, ទី៧. ការងារសម្រាប់កម្លាំងពលកម្មវ័យក្មេង, ទី៨. វិសមភាពនៃវដ្តជីវិត, ទី៩ ការប្រែប្រួលអាកាសធាតុ និងទី១០, កិច្ចគាំពារពលករចំណាកស្រុក។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  21-មីនា-2018
70 ហេតុអ្វីនៅកម្ពុជា សិស្សប្រុសឆាប់បោះបង់ចោលការសិក្សានៅកម្រិតអនុវិទ្យាល័យ ឯកសារពិគ្រោះ

ឯកសារនេះបង្ហាញអំពីទិន្នន័យនៃការបោះបង់ការសិក្សារបស់សិស្សប្រុស បញ្ហាប្រឈម ផ្តល់ជាអនុសាសន៍ ក៏ដូចជាបង្ហាញពីការរៀនសូត្រពីឧទាហរណ៍អន្តរជាតិ ដើម្បីបានជាយន្តការក្នុងឆ្លើយតបទៅនឹងបញ្ហាដែលបាននឹងកំពុងកើតមាននៅកម្ពុជានាពេលបច្ចុប្បន្ននេះ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  10-សីហា-2020
71 World Population Ageing 2019: Highlights ឯកសារពិគ្រោះ

ឯកសារនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យសហគមន៍អន្តរជាតិនូវទិន្នន័យថ្មីៗ និងចុងក្រោយ អំពីចំនួនប្រជាជន និងវិភាគអំពីនិន្នាការនៃចំនួនប្រជាជន និងលទ្ធផលនៃការអភិវឌ្ឍន៍របស់ប្រទេសទាំងអស់នៅទូទាំងពិភពលោក។ ទិន្នន័យដែលបានសិក្សានៅក្នុងរបាយការណ៍នេះ មានធាតុផ្សំ ៣សំខាន់ៗនៃការផ្លាស់ប្តូរចំនួនប្រជាជន ដូចជា ការមានកូន មរណភាព និងការធ្វើចំណាកស្រុក។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  9-ឧសភា-2019
72 នារីរតនៈទី៥ ៖ ផែនការយុទ្ធសាស្ត្រ ដើម្បីជំរុញការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី ឯកសារពិគ្រោះ

ឯកសារនេះផ្តោតលើការជំរុញការបញ្រ្ជាបយេនឌ័រទៅក្នុងគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍គ្រប់វិស័យ និងគ្រប់កម្រិត និងមានយុទ្ធសាស្ត្រតាមវិស័យពាក់ព័ន្ធនឹងសេដ្ឋកិច្ច ការអប់រំ សុខភាព កិច្ចការពារផ្លូវច្បាប់ អភិបាលកិច្ច និងការប្រែប្រួលអាកាសធាតុ។​ ក្របខណ្ឌយុទ្ធសាស្ត្រនេះ ទ្រទ្រង់ដោយកម្មវិធីពង្រឹងសមត្ថភាព និងអភិវឌ្ឍស្ថាប័នដែលជាកត្តាចាំបាច់នៃភាពជោគជ័យក្នុងការអនុវត្ត នារីរតនៈទី៥។ ក្នុងបរិការណ៍នេះ កម្មវិធីអភិវឌ្ឍន៍សមត្ថភាព ស្ថាប័នត្រូវធ្វើឡើងដោយឆ្លុះបញ្ចាំង និងឆ្លើយតបនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃការវិវត្តន៍ និងបរិបទថ្មីៗរបស់សកលលោក និងនៅក្នុងប្រទេស ក៏ដូចជាឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងការធ្វើឌីជីថលភាវូបនីយកម្ម។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  20-មីនា-2019
73 សៀវភៅព័ត៌មានទូទៅរបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ ឯកសារពិគ្រោះ

សៀវភៅ «ព័ត៌មានទូទៅរបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» ជាធនធានចំណេះដឹងដ៏មានសារៈសំខាន់ និងជាឧបករណ៍ផ្តល់ព័ត៌មានអំពីស្ថានភាពនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាបច្ចុប្បន្ន។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  11-កុម្ភៈ-2022
74 Gender Equality Deep-Dive for Cambodia ឯកសារពិគ្រោះ

គោលបំណងនៃពាក្យ «មុជឱ្យជ្រៅ» (Deep-dive) នៅក្នុងសមភាពយេនឌ័រ បានគូសបញ្ជាក់អំពីរបៀបដែលអង្គការសហប្រជាជាតិ អាចគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងឡើងវិញឱ្យកាន់តែប្រសើរ តាមរយៈការរួមបញ្ចូលនូវសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រី នៅក្នុងផែនការស្តារឡើងវិញបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩, គោលនយោបាយ, និងកម្មវិធីនានា ។ ប្រទេសកម្ពុជា គឺជាភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ រួមទាំង អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី។ ក្នុងរយៈពេល ២៥ឆ្នាំ កន្លងមកនេះ កម្ពុជាបានធ្វើសកម្មភាពដោយឈរលើការប្តេជ្ញាចិត្តខ្ពស់ ក្នុងការម្រេចឱ្យបាននូវសមភាពយេនឌ័រនៅកម្ពុជា។ ផ្អែកតាមភស្តុងតាងថ្មីៗ ដែលបានលើកឡើងនៅក្នុងឯកសារនេះ បានបង្ហាញថា វិសមភាពយេនឌ័រ គឺនៅតែបន្តមាន និងបង្កើតជាឧបសគ្គដល់ការចូលរួមដោយស្មើភាពរបស់ស្ត្រីក្នុងវិស័យវប្បធម៌, សេដ្ឋកិច្ច, និងនយោបាយរបស់ប្រទេស ដែលរារាំងដល់ការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងចីរភាព។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  2-មីនា-2022
75 ការរៀបចំតាក់តែងលិខិតរដ្ឋបាល ឯកសារពិគ្រោះ

ឯកសារនេះ ធ្វើការចងក្រងឡើង ដើម្បីឱ្យការរៀបចំលិខិតរដ្ឋបាល មានសង្គតិភាព និងបំពេញតាមតម្រូវការប្រើប្រាស់របស់អង្គភាពនានា​ក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។ កន្លងមក បែបបទ និងនីតិវិធីក្នុងការរៀបចំលិខិតរដ្ឋបាលមានភាពខុសៗគ្នាពីអង្គភាពមួយទៅអង្គភាពមួយ ដោយអនុវត្តតាមការយល់ដឹង និងទម្លាប់រៀងៗខ្លួន។ ការអនុវត្តដោយផ្អែកលើមូលដ្ឋានចំណេះដឹង និងកង្វះខាតបែបបទរបៀបរបប នៃការបំពេញការងារ និងទម្លាប់ខុសៗគ្នាទាំងនេះនាំឱ្យមានការខ្វែងគំនិតគ្នា ឬអាចនាំឱ្យមានទំនាស់ផ្នែកសម្ថកិច្ច ដែលជាមូលហេតុនៃការកកស្ទះការងារ បាត់បង់ផលិតភាព និងប្រសិទ្ធភាពការងារ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  13-មករា-2020
76 ការវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឯកសារពិគ្រោះ

ឯកសារនេះ សំដៅលើកការលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ គោលនយោបាយជំនួយសង្គម របស់រដ្ឋាភិបាល បានការដាក់ឲ្យអនុវត្ត “ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩”។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  17-ឧសភា-2021
77 សមិទ្ធផលសុខាភិបាលឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ឯកសារពិគ្រោះ

ឯកសារនេះ គឺជារបាយការណ៍ការពិនិត្យវាយតម្លៃលទ្ធផលការងារនៃវិស័យសុខាភិបាលនៅក្នុងឆ្នាំ២០២០ ដែលបង្ហាញពីវឌ្ឍនភាព និងបញ្ហាប្រឈម ជាពិសេសនៅក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩  ការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា-ទារក កុមារ និងអាហារូបត្ថម្ភ កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង ជំងឺមិនឆ្លងរ៉ាំរ៉ៃ និងបញ្ហាសុខភាពសាធារណៈ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  13-កុម្ភៈ-2021
78 វិជ្ជាជីវៈសារព័ត៌មាន «ដំណឹងក្លែងក្លាយ» និងព័ត៌មានមិនពិត ឯកសារពិគ្រោះ

សៀវភៅនេះ នឹងជួយឱ្យសង្គមកាន់តែយល់ដឹងច្រើនថែមទៀតអំពីការឆ្លើយតបរបស់សង្គមចំពោះបញ្ហាព័ត៌មានមិនពិត ក្នុងនោះរាប់បញ្ចូលទាំងការឆ្លើយតបរបស់រដ្ឋាភិបាល អង្គការអន្តរជាតិ ក្រុមការពារសិទ្ធិមនុស្ស ក្រុមហ៊ុនអ៊ីនធឺណិត និងក្រុមអ្នកគាំទ្រអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ ជាពិសេស សៀវភៅនេះនឹងបង្ហាញអំពីកិច្ចការដែលអ្នកសារព័ត៌មាន អ្នកបង្រៀន និងអ្នកបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈសារព័ត៌មានអាចធ្វើបាន។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  25-មករា-2020
79 មិនត្រូវទុកកុមារណាម្នាក់នៅពីក្រោយ៖ របាយការណ៍របស់អង្គការUNESCO បានព្រមានថា ក្មេងប្រុសប្រឈមនឹងហានិភ័យនៃការមិនបញ្ចប់ការសិក្សា ឯកសារពិគ្រោះ

បើទោះជាក្មេងស្រីមានការលំបាកក្នុងការទទួលបានការសិក្សា និងប្រឈមពីការឈប់រៀនច្រើននៅកម្រិតបឋមសិក្សាក៏ពិតមែន ប៉ុន្តែក្មេងប្រុសនឹងមានបញ្ហាប្រឈមកាន់តែច្រើននៅដំណាក់កាលអប់រំបន្តបន្ទាប់ទៀត នេះបើយោងតាមរបាយការណ៍ថ្មីរបស់អង្គការយូណេស្កូ ស្តីពី « របាយការណ៍សកលអំពីការផ្តាច់ខ្លួនរបស់ក្មេងប្រុសចេញពីការអប់រំ»។ ជាក់ស្តែងក្មេងប្រុសតិចជាង ១៣២លាននាក់ ដែលមានអាយុរៀន នៅកម្រិតថ្នាក់បឋមសិក្សា និងមធ្យមសិក្សា បានបោះបង់ការសិក្សារបស់ខ្លួន។

ទិន្នន័យរបស់អង្គការយូណេស្កូ បានបង្ហាញពីទឡ្ហីករណ៍ជាសកលមួយថា ៖​ ពលកម្មកុមារ និងភាពក្រីក្រ ក្នុងចំណោមកត្កាផ្សេងៗទៀត បានរារាំងក្មេងប្រុសមិនឱ្យចូលរួមពេញលេញក្នុងការរៀនសូត្រ និងរួមចំណែកក្នុងការរៀនត្រួតថ្នាក់ និងបោះបង់ការសិក្សាតែម្តង។​

ការិ.ស្រាវជ្រាវកិច្ចការសង្គម  7-មេសា-2022
80 របាយការណ៍លទ្ធផល៖ ពិធីផ្សព្វផ្សាយថ្នាក់ជាតិនៅកម្ពុជាអំពីការសិក្សាស្រាវជ្រាវជាសកលស្តីពីកុមារដែលត្រូវបានដកហូតសិទ្ធិសេរីភាព ឯកសារពិគ្រោះ

ឯកសារនេះ សិក្សាជាសកលដោយគ្របដណ្តប់លើកុមារ ដែលត្រូវបានដកហូតសិទ្ធិសេរីភាពក្នុងស្ថានភាពមួយចំនួន រួមមាន៖ អនីតិជនទំនាស់នឹងច្បាប់, កុមាររស់នៅជាមួយម្តាយក្នុងពន្ធនាគារ, និងកុមាររស់នៅក្នុងមណ្ឌល។ នៅក្នុងបរិបទកម្ពុជា ស្ថានភាពនេះរួមមាន៖ កុមារក្នុងពន្ធនាគារ, មណ្ឌលថែទាំជំនួស, មណ្ឌលស្តារនីតិសម្បទា, និងមណ្ឌលសង្គមកិច្ចមួយចំនួន។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  22-មេសា-2021
81 វឌ្ឍនភាពរបស់ស្ត្រីក្នុងពិភពលោកឆ្នាំ២០១១-២០១២ នៅក្នុងការស្វែងរកយុត្តិធម៌ ឯកសារពិគ្រោះ

អត្ថបទបង្ហាញនូវវឌ្ឍនភាពនៃស្ត្រីក្នុងពិភពលោក និងអនុសាសន៍មួយចំនួន ដើម្បីធ្វើឲ្យប្រព័ន្ធយុត្តិធម៌មានដំណើរការសម្រាប់ស្ត្រី ហើយអនុសាសន៍នេះត្រូវបានអនុវត្តឲ្យមានសក្តានុពលយ៉ាងច្រើនក្នុងការបង្កើនលទ្ធភាពរបស់ស្ត្រីដើម្បីទទួលបានយុត្តិធម៌ និងជំរុញសមភាពយេនឌ័រ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម
82 កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឯកសារពិគ្រោះ

ចាប់តាំងពីឆ្នាំ២០០៣មក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញទាំងយុទ្ធស្ត្រ និងផែនការសកម្មភាព ដើម្បីកំណែទម្រង់ច្បាប់ និងយុត្តិធម៌។ សមិទ្ធផលដែលទាំងនោះរួមមាន៖ ការបង្កើតនូវស្ថាប័ននានា ឧបករណ៍ច្បាប់ និងការកសាងសមត្ថភាព ក្នុងគោលបំណងពង្រឹងតុលាការ រួមទាំងធ្វើទំនើបកម្មប្រព័ន្ធច្បាប់ និងយុត្តិធម៌។ ប៉ុន្តែទោះបីជាយ៉ាណាក៏ដោយ កិច្ចប្រឹងប្រែងនៃកិច្ចកំណែទម្រង់នេះនៅមានបញ្ហាប្រឈមជាច្រើនផងដែរ។ អត្ថបទនេះនឹងឆ្លុះបញ្ចាំងនូវកិច្ចខិតខំប្រឹងប្រែង និងបញ្ហាប្រឈមទាំងនោះ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  5-កុម្ភៈ-2016
83 វិធីតាមដានអនុសាសន៍របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស (មគ្គុទ្ទេសក៍សម្រាប់សង្គមស៊ីវិល) ឯកសារពិគ្រោះ

មគ្គុទ្ទេសក៍នេះ ចេញផ្សាយដោយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) ផ្តោតលើរបៀបដែលសង្គមស៊ីវិលអាចតាមដានការអនុវត្តអនុសាសសន៍របស់យន្តការអាណត្តិ ឬស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម
84 តួនាទីរបស់តុលាការយុត្តិធម៌អន្តរជាតិក្នុងការដោះស្រាយជម្លោះអន្តរជាតិ ឯកសារពិគ្រោះ

ឯកសារនេះ បង្ហាញនូវវិធីសាស្ត្រនានានៃការដោះស្រាយជម្លោះអន្តរជាតិ តាមកាតព្វកិច្ចខាងផ្លូវច្បាប់ ស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ឯកសារនេះ បានធ្វើការគូសបញ្ជាក់ផងដែរ អំពីកង្វះខាតឯកភាពក្នុងចំណោមយុត្តាធិការអន្តរជាតិ ក៏ដូចជាមធ្យោបាយផ្សេងៗគ្នានៅក្នុងវិធីសាស្ត្រដោះស្រាយជម្លោះ និងបង្ហាញអំពីតួនាទី វិធានការរបស់តុលាការយុត្តិធម៌អន្តរជាតិ(International Court of Justice: ICJ)។

ការិ.ស្រាវជ្រាវកិច្ចការសង្គម
85 នីតិរដ្ឋដើម្បីសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន ឯកសារពិគ្រោះ

ឯកសារស្រាវជ្រាវនេះ មានគោលបំណងបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃការយល់ដឹង អំពីនីតិរដ្ឋក្នុងបរិបទសិទ្ធិមនុស្សអាស៊ាន ដែលពុំមែនជាឯកសារស្រាវជ្រាវលម្អិត អំពីទស្សនៈនៅក្នុងតំបន់ ឬក៏ជាសេចក្តីសង្ខេបដែលបង្ហាញពីលំដាប់ថ្នាក់នៃស្ថានភាពចំពោះការអនុវត្តន៍នីតិរដ្ឋរបស់រដ្ឋជាសមាជិកអាស៊ាននោះទេ ផ្ទុយទៅវិញ ឯកសារនេះគឺជាគម្រោងផ្តួចផ្តើមមួយដែលអាចប្រើជាឯកសារយោងសម្រាប់ការស្រាវជ្រាវលម្អិតនាពេលអនាគតពាក់ព័ន្ធនឹងកម្មវិធីនីតិរដ្ឋ និងភ្នាក់ងារសិទ្ធិមនុស្សនៅក្នុងតំបន់ ក៏ដូចជាភាគីពាក់ព័ន្ធនានា ដែលមានបំណងលើកកម្ពស់នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សផ្អែកទៅតាមធម្មនុញ្ញអាស៊ាន។

ការិ.ស្រាវជ្រាវកិច្ចការសង្គម
86 សៀវភៅណែនាំចំពោះលក្ខខណ្ឌដែលNGOsអាចចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឯកសារពិគ្រោះ

សៀវភៅណែនាំនេះ បង្ហាញអំពីសិទ្ធិ និងលក្ខខណ្ឌដែល NGOs អាចចូលរួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម
87 កម្មវិធីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឯកសារពិគ្រោះ

អង្គការសហប្រជាជាតិយល់ថា អ្នកការពារសិទ្ធិមនុស្ស អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធសង្គមស៊ីវិលផ្សេងទៀតទាំងអស់ បំពេញការងាររបស់ខ្លួនតាមរបៀបមួយចំនួនខុសៗគ្នា៖ ពួកគេចែករំលែកព័ត៌មាន តស៊ូមតិ និងពិនិត្យពិច័យលើការអនុវត្តសិទ្ធិមនុស្ស រាយការណ៍អំពីការរំលោភបំពាន ជួយជនរងគ្រោះ ដោយអំពើបំពារបំពាន និងធ្វើយុទ្ធនាការរៀបចំបង្កើតស្តង់ដាសិទ្ធិមនុស្សថ្មី ហើយពួកគេក៏បានផ្តល់សម្លេងដល់អ្នកគ្មានអំណាចនៅគ្រប់ទិសទី រួមមាន វេទិកា និងយន្តការសិទ្ធិមនុស្សអន្តរជាតិ។ ដោយយល់ច្បាស់ពីសេចក្តីត្រូវការនេះ ទើបសៀវភៅនេះមានគោលបំណងសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងមួយនេះ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម
88 សៀវភៅមគ្គុទេសក៏ ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយុត្តិធម៌ និងការសង្កេតការណ៍សវនាការ ឯកសារពិគ្រោះ

សៀវភៅមគ្គុទេសក៍មួយនេះ ត្រូវបានចែកចេញ៣ផ្នែក៖

-ផ្នែកទី១ បរិយាយអំពីមូលដ្ឋានច្បាប់ជាតិ និងអន្តរជាតិ ដែលធានាការគោរពសិទ្ធិទទួលបានជំនុំជម្រះដោយយុត្តិធម៌។ តួនាទីរបស់ស្ថាប័នតុលាការ និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។

-ផ្នែកទី២ ផ្តល់ព័ត៌មានលំអិតជុំវិញសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងពន្យល់អំពីទិដ្ឋភាពសំខាន់ៗនៃសិទ្ធិទាំងនេះ។

-ផ្នែកទី៣ ផ្តល់នូវការណែនាំអំពីដំណើរការជាក់ស្តែងនៃការសង្កេតការណ៍សវនាការ ដែលជាដំណើរការមួយមានសារៈសំខាន់សម្រាប់កិច្ចការពារសិទ្ធិមនុស្ស និងបឋមភាពនីតិរដ្ឋ។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  8-កុម្ភៈ-2012
89 ផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិដើម្បីអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន (២០០៩-២០២០) ឯកសារពិគ្រោះ

ច្បាប់ស្តីពីយុត្តិធម៌អនីតិជន គឺជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ហើយកម្មវិធីទាំងឡាយដែលបានដាក់នៅក្នុងផែនការយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងដើម្បីកសារគ្រឹះដ៏រឹងមាំ និងប្រកបដោយចីរភាពសម្រាប់ប្រព័ន្ធយុត្តិធម៌ទំនើបមួយដែលផ្តោតសំខាន់លើការបង្វែរ ជាជាងការដាក់ទណ្ឌកម្មឲ្យជាប់ឃុំ ដើម្បីផ្តល់ឱកាសដល់អនីតិជនក្នុងការកែប្រែខ្លួន កសាងអនាគត និងក្លាយជាពលរដ្ឋល្អទៅថ្ងៃអនាគត ហើយក៏មានការទទួលស្គាល់ជាអន្តរជាតិថា ការបង្វែរកុមារចេញពីប្រព័ន្ធព្រហ្មទណ្ឌ ចេញពីកន្លែងឃុំឃាំង គឺជាយន្តការមួយដែលអាចបញ្ចៀសកុមារមិនឲ្យប្រព្រឹត្តបទល្មើសសារជាថ្មី។ ផែនការយុទ្ធសាស្ត្រនេះ កើតចេញពីការខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងយុត្តិធម៌ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានកិច្ចសហការពីអង្គការសិទ្ធិកុមារអន្តរជាតិ(CRI) និងអង្គការUNICEFប្រចាំនៅកម្ពុជា។

ការិ.ស្រាវជ្រាវកិច្ចការសង្គម
90 នីតិវិធីពន្ធនាគារ ឯកសារពិគ្រោះ

នីតិវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវការណែនាំឲ្យបានដូចៗគ្នាក្នុងការគ្រប់គ្រងពន្ធនាគារឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។ ព្រះរាជក្រិត្យ អនុក្រឹត្យ ប្រកាស បានផ្តល់អំណាចសម្រាប់អនុវត្តនីតិវិធីទាំងនេះ ព្រមទាំងសម្រាប់ឲ្យប្រធានពន្ធនាគាររៀបចំបង្កើតបទបញ្ជាផ្ទៃក្នុងតាមតំរូវការជាក់ស្តែងរបស់ខ្លួន។ ការអនុវត្តន៍នូវនីតិវិធីទាំងនេះ គឺជាការទទួលខុសត្រូវរបស់ប្រធានពន្ធនាគារម្នាក់ៗ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម
91 ការកាត់ទោសដោយមហាជន៖ ការបង្ការ និងការឆ្លើយតបចំពោះ«ការកាត់ទោសដោយមហាជននៅកម្ពុជា ឯកសារពិគ្រោះ

ការកាត់ទោសដោយមហាជន គឺជាអំពើព្រហ្មទណ្ឌតាមច្បាប់កម្ពុជា។ តាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ រដ្ឋមានកាតព្វកិច្ចការពារបុគ្គលពីឧក្រិដ្ឋកម្មទាំងនេះ ព្រមទាំងស៊ើបអង្កេត និងកាត់ទោសជនល្មើសប្រសិនបើអំពើនេះកើតឡើង។ ប្រសិនបើរដ្ឋមិនបានបំពេញតាមកាតព្វកិច្ចនេះទេ វាអាចក្លាយជាការំលោភបំពានសិទ្ធិមានជីវិត សិទ្ធិមិនត្រូវបានធ្វើទារុណកម្ម និងការប្រព្រឹត្តមិនគប្បី សិទ្ធិទទួលបានការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌ និងគោលការណ៍សន្មត់ជាមុនថាគ្មានទោស ព្រមទាំងសិទ្ធិទទួលបានដំណោះស្រាយត្រឹមត្រូវ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម
92 គោលការណ៍ និងគោលការណ៍ណែនាំអង្គការសហប្រជាជាតិស្តីពីសិទ្ធិទទួលបានជំនួយផ្នែកច្បាប់នៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ឯកសារពិគ្រោះ

សម្រាប់គោលបំណងនៃគោលការណ៍ និងគោលការណ៍ណែនាំនេះ ពាក្យថា «ជំនួយផ្នែកច្បាប់» រួមបញ្ចូលនូវការណែនាំផ្នែកច្បាប់ ជំនួយផ្នែកច្បាប់ និងការធ្វើជាតំណាងសម្រាប់ជនដែលត្រូវបានឃាត់ខ្លួន/ឃុំខ្លួន ត្រូវបានចាប់ខ្លួន ឬត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ត្រូវជាប់សង្ស័យ ឬត្រូវជាប់ចោទ ឬក៏ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ និងសម្រាប់ជនរងគ្រោះ និងសាក្សីនៅក្នុងំណើរការយុត្តិធម៌ព្រហ្មទណ្ឌ ដែលត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដល់ជនទាំងឡាយណាដែលគ្មានមធ្យោបាយគ្រប់គ្រាន់ ឬនៅពេលដែលផលប្រយោជន៍ផ្នែកយុត្តិធម៌តម្រូវឲ្យធ្វើដូច្នោះ។ ជាងនេះទៅទៀត «ជំនួយផ្នែកច្បាប់» មានគោលបំណងដាក់បញ្ចូលនូវគោលគំនិតអប់រំផ្នែកច្បាប់  សិទ្ធិទទួលបានព័ត៌មានផ្នែកច្បាប់ និងសេវាផ្សេងៗទៀត ដែលត្រូវបានផ្តល់ជូនដល់ជនទាំងឡាយ តាមរយៈយន្តការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ និងការស្តារដំណើរការយុត្តិធម៌ឡើងវិញ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម
93 យុទ្ធសាស្ត្រគ្រប់គ្រងពន្ធនាគារ តាមគោលការណ៍សិទ្ធិមនុស្ស ឯកសារពិគ្រោះ

សៀវភៅនេះបង្ហាញឲ្យឃើញច្បាប់អំពីរបៀបដែលគួរតែគោរពសិទ្ធិមនុស្ស និងជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងពន្ធនាគារ ប្រកបដោយភាពរឹងមាំ និងប្រសិទ្ធិភាព។

ការិ.ស្រាវជ្រាវកិច្ចការសង្គម
94 យុទ្ធសាស្រ្តជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ(២០១១-២០១៥) ឯកសារពិគ្រោះ

យុទ្ធសាស្រ្តជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាយុទ្ធសាស្រ្តបំពេញបន្ថែមលើយុទ្ធសាស្រ្ត និងផែនការតាមវិស័យនៃក្រសួងស្ថាប័នពាក់ព័ន្ធដែលជាប់ទាក់ទងដោយផ្ទាល់ និងប្រយោលទៅនឹងការគាំពារសង្គម។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  4-មេសា-2011
95 អនុសញ្ញាអន្តរជាតិស្តីពីការការពារសិទ្ធិពលករទេសន្តរប្រវេសន៍គ្រប់រូប និងសមាជិកគ្រួសាររបស់ពួកគេ ឯកសារពិគ្រោះ

អនុសញ្ញានេះ មានគោលបំណងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ដែលជួបបញ្ហាប្រឈមនានា ដើម្បីទទួលបានសិទ្ធិស្មើភាពគ្មានការរើសអើងក្នុងទម្រង់ជាច្រើន។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  1-ធ្នូ-2011
96 Skills Shortages and Skills Gaps in the Cambodia Labor Market ឯកសារពិគ្រោះ

ឯកសារនេះមានគោលបំណងបង្ហាញពីចំណុចខ្វះខាតជំនាញ និងដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យមានគុណភាព​និងប្រសិទ្ធភាព។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  1-ឧសភា-2018
97 Policy Review of TVET in Cambodia ឯកសារពិគ្រោះ

ឯកសារនេះមានគោលបំណង អនុវត្តយុទ្ធសាស្រ្ត សម្រាប់ការងារបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដោយផ្តោតទៅលើយុទ្ធសាស្រ្តសំខាន់៣​ គឺ៖

១)provision of upstream policy advice and related

capacity development

២) conceptual clarification of skills development and improvement

of monitoring; and

៣) acting as a clearinghouse and informing the global TVET debate.

The strategy is implemented through a range of advocacy, policy support and capacity development

Programmer and initiatives.

ការិ.ស្រាវជ្រាវកិច្ចការសង្គម  1-មករា-2013
98 Policy Priorities for a More Responsive Technical and Vocational Education and Training System in Cambodia ឯកសារពិគ្រោះ

បញ្ហាប្រឈមនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងកម្ពុជា។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  1-វិច្ឆិកា-2016
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា