banner1

ឯកសារគោលនយោបាយ


ល.រ ចំណងជើងឯកសារ ប្រភេទឯកសារ សេចក្តីរួម ការិ.ទទួលបន្ទុក ឯកសារយោង កាលបរិច្ឆេទផលិត ទាញយក
1 ផែនការយុទ្ធសាស្រ្ដ អាជ្ញាធរទន្លេសាប ២០២១-២០២៥ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្រ្ដនេះ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់របស់អគ្គលេខាធិការដ្ឋាននៃអាជ្ញធរទន្លេសាប ដើម្បីអនុវត្តន៍បេសកកម្មរបស់ខ្លួនក្នុងការឈានទៅរួមចំណែកសម្រេចឲ្យបាននូវយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។ ផែនការយុទ្ធសាស្រ្ដនេះបានកំណត់គោលដៅ និងគោលបំណងដែលមានការផ្សារភ្ជាប់ជាមួយកម្មវិធីគោលនយោបាយនានាដែលមានស្រាប់ដូចជាកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសារធារណៈនិងគោលនយោបាយផ្សេងៗរបស់ក្រសួងធនធានទឹកនឹងឧតុនិយម។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  8-ធ្នូ-2020
2 គោលការណ៍ណែនាំស្ដីពី ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ឯកសារគោលនយោបាយ

គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ មានទិសដៅកំណត់នូវយុទ្ធសាស្រ្ត និងការធ្វើសមាហរណកម្មវិធីជាតិជំនួយសង្គម ដោយផ្ដោតលើការបង្កើនស័ក្ដិសិទ្ធិភាព ប្រតិបត្តិការ និងប្រសិទ្ធភាពចំណាយក្នុងការផ្ដល់ជំនួយសង្គម ដែលឆ្លើយតបនឹងតម្រូវការរបស់បុគ្គលក្នុងវដ្ដជីវិត ក៏ដូចជាផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះហានិភ័យ និងភាពងាយរងគ្រោះនានា។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  11-កញ្ញា-2023
3 គោលការណ៍ណែនាំស្ដីពី ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ឯកសារគោលនយោបាយ

គោលការណ៍ណែនាំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងត្រៀមរួចជាស្រេច ក្នុងការដាក់ចេញអន្តរាគមន៍គាំពារសង្គម ជាមួយនឹងជម្រើសឧបករណ៍គោលនយោបាយជំនួយសង្គម និងសន្តិសុខសង្គម ដែលមានលក្ខណៈសមស្របឆ្លើយតបនឹងគ្រោះអាសន្ន។ ដើម្បីទ្រទ្រង់ជីវភាពពលរដ្ឋឱ្យបានទាន់ពេលវេលា និងចំគោលដៅ រក្សាលំនឹងជីវភាព និងក្រោយគ្រោះអាសន្ន ដើម្បីស្ដារជីវភាពឡើងវិញ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  20-កញ្ញា-2023
4 ផែនការយុទ្ធសាស្រ្ត ទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាននៃមូលនិធិជាតិជំនួយសង្គម ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្រ្តនេះ ត្រូវបានរៀបចំឡើងក្រោមគោលបំណងឱ្យប្រជាពលរដ្ឋគ្រប់រូបដែលជាក្រុមគោលដៅ និងភាគីពាក់ព័ន្ធនានាយល់ដឹង ចូលរួម និងទទួលផលប្រយោជន៍ពីកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គម។ ព្រមទាំងពង្រឹង និងពង្រីកការអនុវត្តការងារទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាន អំពីកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គម តាមរយៈកិច្ចសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយនានា ព្រមទាំងក្រុមគោលដៅ និងប្រជាពលរដ្ឋទូទៅ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  17-មិថុនា-2024
5 គោលនយោបាយ ស្ដីពី ការផ្ដល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥ ឯកសារគោលនយោបាយ

គោលនយោបាយនេះ មានគោលបំណងសំដៅលើកកម្ពស់ផលិតភាពការងារ សមភាពយេនឌ័រ និងបរិយាបន្ន នាពេលអនាគត តាមរយៈការផ្ដល់អាហារប្រកបដោយសុវត្ថិភាព និងអាហាររូបត្ថម្ភដល់សិស្ស ដើម្បីជំរុញការលូតលាស់ និងភាពវៃឆ្លាត​​។ គោលនយោបាយនេះ មានវិសាលភាពគ្របដណ្ដប់ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សាសាធារណៈ  ដោយកំណត់នូវយុទ្ធសាស្រ្តចំនួន៤គឺ៖ ១)អភិវឌ្ឍក្របខណ្ឌច្បាប់ និងយន្តការ ២)លើកកម្ពស់សន្តិសុខស្បៀងដល់សិស្ស និងគ្រួសារសិស្ស ៣)លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ ៤)លើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  5-កញ្ញា-2024
6 យុទ្ធសាស្ត្រ ស្តីពី ការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨ ឯកសារគោលនយោបាយ

តាមរយៈកិច្ចខិតខំប្រឹងប្រែងកន្លងមក កម្ពុជាកសាងបាននូវប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលរួមផ្សំដោយសមាសធាតុជាសារវន្តមួយចំនួន ដូចជា៖ ក្របខ័ណ្ឌគតិយុត្ត រួមទាំងនីតិវិធីច្បាស់លាស់, សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់, ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យគ្រប់ជ្រុងជ្រោយ ជាពិសេសការដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍វិន័យគន្លឺះៗតាំងពីឆ្នាំ១៩៩៣ និងយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈចំនួន ៣លើករួចមកហើយ គឺលើកទី១ សម្រាប់ឆ្នាំ២០១១-២០១៨, លើកទី២ សម្រាប់ឆ្នាំ២០១៥ – ២០១៨, និងលើកទី៣ សម្រាប់ឆ្នាំ២០១៩-២០២៣។ យុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៤-២០២៨ នេះ គឺជាផែនទីបង្ហាញផ្លូវ ដើម្បីតម្រង់ទិស និងពង្រឹងវិន័យក្នុងការខ្ចីប្រាក់ពីគេ ការឱ្យប្រាក់គេខ្ចី ការធានារបស់រដ្ឋ និងការគ្រប់គ្រងហានិភ័យបំណុល។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  26-កក្កដា-2024
7 ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការកន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ឯកសារគោលនយោបាយ

ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការកន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ត្រូវបានរៀបចំឡើងដោយផ្អែកលើវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានគិតគូរដល់ការផ្សារភ្ជាប់នូវគោលបំណង់ និងសកម្មភាព ជាមួយនឹងគោលនយោបាយ និងកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាលព្រមទាំងផែនការសកម្មភាពរបស់ក្រសួង​ស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  24-ឧសភា-2024
8 កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) ឯកសារគោលនយោបាយ

គោលបំណងចម្បងនៃកម្មវិធីគោលនយោបាយនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចកសិកម្ម សម្រាប់គ្រួសារកសិករ តាមរយៈការជំរុញការអនុវត្តបច្ចេកទេសកសិកម្មមាននិរន្តរភាព ធន់នឹងការប្រែប្រួលអាកាសធាតុ និងការសាងប្រព័ន្ធផលិតកម្មផ្សារភ្ជាប់នឹងទីផ្សារ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  20-វិច្ឆិកា-2023
9 Cambodia Financial Technology Development Policy 2023-2028 ឯកសារគោលនយោបាយ

The paper focuses on Fintech development and landscape; policy framework; and implementation framework and mechanism for coordination, monitoring, and evaluation.

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  7-កក្កដា-2023
10 ផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥ ឯកសារគោលនយោបាយ

ឯកសារនេះ ផ្តោតលើទិដ្ឋភាពសំខាន់ៗមួយចំនួន ដូចជា៖ សាវតារ និងស្ថានភាពនៃវិស័យទេសចរណ៍ខេត្តកែប, ការសិក្សា និងវិភាគទីផ្សារទេសចរណ៍ខេត្តកែប, សក្តានុពលនៃវិស័យទេសចរណ៍ខេត្តកែប, ស្ថានភាពនៃវិស័យគាំទ្រពាក់ព័ន្ធនឹងវិស័យទេសចរណ៍ខេត្តកែប, និងការវិភាគលើស្ថានភាពទេសចរណ៍ខេត្តកែប នៅក្នុងឆ្នាំ២០២២។ លើសពីនេះ ឯកសារនេះ ក៏រួមបញ្ចូលក្របខ័ណ្ឌយុទ្ធសាស្ត្រមួយចំនួន ដូចជា៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប, យុទ្ធសាស្ត្រលើកកម្ពស់ការវិនិយោគ អភិវឌ្ឍន៍ធនធានមនុស្ស និងផ្សព្វផ្សាយទីផ្សារ, និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគាំទ្រដល់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  14-កក្កដា-2023
11 ចក្ខុវិស័យ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឆ្នាំ២០៣០ ឯកសារគោលនយោបាយ

សុខសន្តិភាព និងស្ថិរភាពនយោបាយ បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិយ៉ាងឆាប់រហ័ស ជាមួយនឹងសមិទ្ធផលច្រើនឥតគណនា។    ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំធ្វើនិម្មាបនកម្ម និងនិយ័តកម្មវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានិម្មាបនករនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលជាប្រព័ន្ធគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ថវិកាជាតិ។ ទិសដៅយុទ្ធសាស្ត្រ រយៈពេលវែងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិតជាចាំបាច់ និងសមស្របសម្រាប់គាំទ្ររាជរដ្ឋាភិបាល ដើម្បីសម្រេចបង្គោលចរ ឆ្នាំ២០៣០ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០៣០ គឺជាឯកសារយុទ្ធសាស្ត្រគោលរយៈពេលវែង និងជាប្រទីបគោចរសម្រាប់តម្រង់ទិសការកសាងស្ថាប័ននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទាល់ និងការអនុវត្តមុខងារស្នូល និងពាក់ព័ន្ធរបស់ក្រសួងប្រកបដោយប្រសិទ្ធភាព។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  19-តុសា-2022
12 ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឯកសារគោលនយោបាយ

គោលបំណងយុទ្ធសាស្រ្ត ដែលនឹងដាក់ចេញដោយផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ រួមមានការដាក់ចេញជាគោលបំណងយុទ្ធសាស្ត្រចំនួន៣ ដែលបំពេញឱ្យគ្នាទៅវិញទៅមក ៖ (១). ទេសចរណ៍ប្រកបដោយគុណភាពខ្ពស់, (២).  ទេសចរណ៍ឆ្លាត និង(៣). ទេសចរណ៍ដែលមានតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានវប្បធម៌ និងបរិស្ថានធម្មជាតិ។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  30-មីនា-2021
13 ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ឯកសារគោលនយោបាយ

ឯកសារនេះត្រូវបានរៀបចំឡើងដើម្បីជាមគ្គទេសក៍ដល់អង្គភាពប្រតិបត្តិកររៀបចំផែនការសកម្មភាព សូចនាករ និងគោលដៅប្រចាំឆ្នាំ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ដែលបានរកឃើញ ដោយដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដែលអាចវាស់វែង និងវាយតម្លៃបានច្បាស់លាស់។

ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ក្រសួងបានធ្វើអទិភាវូបនីយកម្មនូវកម្មវិធីកំណែទម្រង់ទាំង៥ រួមមាន៖ ១-ការអភិវឌ្ឍ លក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ២-ការធ្វើ់ទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ, ៣-ការរក្សា និងបង្កើនមុខរបរ និងការងារក្នុង និងក្រៅប្រទេស, ៤-ការអភិវឌ្ឍរបបសន្តិសុខសង្គម និង ៥-ការពង្រឹងសេវាគាំទ្រទូទៅដោយកំណត់នូវកម្មវិធី ចង្កោមសកម្មភាព និងសូចនាករកាន់តែសុក្រឹត និងអាចឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់វិស័យទាំងមូល ស្របតាមស្ថានភាពវិវឌ្ឍន៍នៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងសកលលោក។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  7-មីនា-2019
14 ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៤-២០១៨ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកសិកម្ម២០១៤-២០១៨ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្ហាញឱ្យឃើញអំពីទិសដៅនិងសកម្មភាពដែលត្រូវអនុវត្ត ដើម្បីសម្រេចបាននូវលទ្ធផលស្របតាមការចង្អុលណែនាំក្រោមក្របខណ្ឌ ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ២០១៤-២០២៨ និងផ្ដល់តម្លាភាព  ភាពគួរឱ្យទុកចិត្តបានសម្រាប់ដៃគូអភិវឌ្ឍន៍ ក៏ដូចជាបណ្ដាប្រទេសអ្នកផ្ដល់ជំនួយដើម្បីចូលរួមចំណែកផ្ដល់ធនធានទាំងបច្ចេកទេសនិងថវិកា ក្នុងការអនុវត្តបណ្ដាសកម្មភាពអាទិភាពសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  8-មិថុនា-2015
15 យុទ្ធសាស្រ្តអប់រំឌីជីថល​ សម្រាប់សាលារៀន ឯកសារគោលនយោបាយ

យុទ្ធសាស្រ្តអប់រំឌីជីថលសម្រាប់សាលារៀន ត្រូវបានរៀបចំឡើងដើម្បីបង្កើតបានវប្បធម៌រៀនពេញមួយជីវិត និងជាការឆ្លើយតបនឹងតម្រូវការ​ និងការផ្លាស់ប្ដូរនៃបរិបទសេដ្ឋកិច្ចសង្គម វិទ្យាសាស្រ្ត និងការអភិវឌ្ឍមូលធនមនុស្ស។ បន្ថែមពីនេះទៀត ក៏សំដៅផ្ដល់ភាពងាយស្រួល និងងាយបត់បែនឱ្យសាលារៀនធ្វើជាម្ចាស់ក្នុងការអនុវត្ត​ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពនៃការគ្រប់គ្រងសាលារៀន និងលទ្ធផលសិក្សារបស់សិស្ស។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  14-មិថុនា-2024
16 ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុ សម្រាប់វិស័យកសិកម្ម និងកសិឧស្សាហកម្ម ផលិតកម្មសត្វ ជលផល និងព្រៃឈើ ឯកសារគោលនយោបាយ

ឯកសារនេះគោលបំណងសំខាន់គឺ  ចូលរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ និងឥទ្ធិពលអវិជ្ជមានទាំងឡាយលើវិស័យកសិកម្ម ផលិតកម្ម ព្រៃឈើ និងជលផល ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ សំដៅស្ដារនូវការខូចខាត និងការបាត់បង់ផលប្រយោជន៍នានា តាមរយៈការបង្កើនវិធានការបន្ស៊ាំ និងវិធាការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដី។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  27-មីនា-2013
17 គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ បញ្ជីកែសម្រួលចំណុចដៅ និងសូចនាករ តាមគោលដៅ ឯកសារគោលនយោបាយ

ឯកសារនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុវត្តធ្វើឱ្យសម្រេចបានរបៀបវារៈឆ្នាំ២០៣០ ជាពិសេសសម្រាប់ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្រ្ត និងផែនការសកម្មភាពនានា សម្រាប់អនុវត្តឱ្យសម្រេចបាន គ.អ.ច.ក នៅក្នុងអាណត្តិកាល ដែលនៅសល់ និងសម្រាប់ដៃគូរអភិវឌ្ឍ និងភាគីអ្នកមានចំណែកពាក់ព័ន្ធ ក្នុងការជួយគាំទ្រសកម្មភាពនានារបស់រាជរដ្ឋាភិបាល។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  1-កក្កដា-2022
18 Cambodian Sustainable Development Goals (CSDGs) 2016-2030 ឯកសារគោលនយោបាយ

ឯកសារនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុវត្តធ្វើឱ្យសម្រេចបានរបៀបវារៈឆ្នាំ២០៣០ ជាពិសេសសម្រាប់ ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាពនានា សម្រាប់អនុវត្តឱ្យសម្រេចបាន គ.អ.ច.ក នៅក្នុងអាណត្តិកាលដែលនៅសល់ និងសម្រាប់ដៃគូរអភិវឌ្ឍ និងភាគីអ្នកមានចំណែកពាក់ព័ន្ធក្នុងការជួយគាំទ្រសកម្មភាពនានារបស់រាជរដ្ឋាភិបាល។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  11-កក្កដា-2022
19 ផែនការមេស្ដីពីយេនឌ័រ និងការប្រែប្រួលអាកាសធាតុ ឆ្នាំ២០១៨-២០៣០ ឯកសារគោលនយោបាយ

ផែនការនេះ មានគោលបំណង ដើរតួនាទីជាផែនទីបង្ហាញផ្លូវ ក្នុងការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយ កម្មវិធី និងគម្រោងនានា ​ដើម្បីចូលរួមចំណែកដោយផ្ទាល់ទៅក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកម្ពស់ ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ដ្រី និងការបន្ថយភាពងាយរងគ្រោះផ្នែកអាកាសធាតុ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  9-កុម្ភៈ-2018
20 ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ ឯកសារគោលនយោបាយ

គោលបំណងយុទ្ធសាស្រ្ដ ជំរុញកំណើនកសិកម្មប្រកបដោយការប្រកួតប្រជែង ផលិតផលមានគុណភាព សុវត្ថិភាព និងអាហាររូបត្ថម្ភព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានដី ព្រៃឈើ និងជលផល ប្រកបដោយនិរន្តរភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  4-តុសា-2019
21 ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ឯកសារគោលនយោបាយ

ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ បានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក ពោលគឺតាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបរិវត្តកម្ម ឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។ ក្របខណ្ឌគោលនយោបាយនេះ ផ្តោតលើគ្រឹះចំនួន ២ គឺ៖ (១) កាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិ-វត្តកម្មឌីជីថល, និង (២) ការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធ ឌីជីថល។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  18-ឧសភា-2021
22 គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ឯកសារគោលនយោបាយ

បដិវត្តន៍ឧស្សាហកម្មទី៤ បានជំរុញឱ្យកម្ពុជាពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សំដៅជំរុញប្រភពកំណើនថ្មី ដើម្បីសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅក្នុងឆ្នាំ២០៥០។ គោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥ ជាឯកសារយុទ្ធសាស្ត្រឆ្លុះបញ្ចាំងពីការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងជាផែនទីបង្ហាញផ្លូវ ដើម្បីសម្រេចបាននូវការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលពេញលេញ។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  28-មករា-2022
23 ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ឯកសារគោលនយោបាយ

បើទោះជាស្ថិតក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ ដើម្បីពង្រឹងការអភិវឌ្ឍវិស័យឯកជន និងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឆ្នាំ២០២៣ គឺជាដំណាក់កាលដែលកម្ពុជាបន្តស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ និងបោះជំហានលើមាគ៌ានៃគន្លងអភិវឌ្ឍន៍ថ្មី បន្ទាប់ពីរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ-១៩។ ឯកសារនេះ ផ្តោតលើសមិទ្ធផល សេដ្ឋកិច្ចឆ្នាំ២០២១, ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច, និងក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  31-ឧសភា-2022
24 ផែនការយុទ្ធសាស្ត្រជាតិ ៥ឆ្នាំ ២០១៩-២០២៣ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកសារគោលនយោបាយ

ឯកសារនេះត្រូវបានរៀបចំឡើង ក្នុងគោលដៅលើកកម្ពស់រាល់កិច្ចខិតខំប្រឹងប្រែងក្នុងសង្គម និងរិះរកវិធានការ និងវិធីសាស្ត្រថ្មីៗ ដើម្បីទប់ស្តាត់ និងលុបបំបាត់រាល់ទម្រង់ចាស់ ថ្មី នៃការជួញដូរមនុស្ស អំពើធ្វើអាជីវកម្ម ពលកម្មលើមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ និងរាល់អំពើពាក់ព័ន្ធដែលកើតមាននៅក្នុងប្រទេសកម្ពុជា និងទៅលើប្រជាជនកម្ពុជាទោះនៅទីណាក៏ដោយ។ ផែនការយុទ្ធសាស្ត្រជាតិប្រឆាំងការជួញដូរមនុស្ស លើកកម្ពស់សាមគ្គីភាព ឯកភាព និងកិច្ចសហការក្នុងភាពជាដៃគូរវាងសហគមន៍ជាតិ និងជាមួយអន្តរជាតិ ក្នុងគោលបំណងធានាឱ្យមានប្រព័ន្ធគាំពារសង្គម ដើម្បីការបង្ការទប់ស្កាត់ភាពរងគ្រោះឱ្យមានប្រសិទ្ធភាព ការអនុវត្តច្បាប់ដែលមានឥទ្ធិពល និងការផ្តន្ទាទោសយ៉ាងសុក្រឹត្យចំពោះបទឧក្រិដ្ឋនេះ ដើម្បីយុតិ្តធម៌សង្គម ជាពិសេសការការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  17-តុសា-2019
25 គោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ឯកសារគោលនយោបាយ

ឯកសារនេះ សំដៅលើការលើកកម្ពស់សុខុមាលភាពរបស់មនុស្សវ័យចាស់កម្ពុជា។ ដោយមានយុទ្ធសាស្រ្តច្បាស់លាស់ចំពោះមនុស្សចាស់ ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ច​ និងសង្គម។ បញ្ហាមនុស្សចាស់ដែលគ្របដណ្តប់លើគ្រប់ទិដ្ឋភាព និងគ្រប់ផ្នែកទាំងអស់ក្នុងសង្គមជាតិ។ នៅក្នុងផែនការនេះ ក៏រួមបញ្ជូលនូវវិស័យអាទិភាពចំនួន៩ដូចជា៖ ធានាឱ្យបាននូវសន្តិសុខហិរញ្ញវត្ថុ, របៀបរបបការរស់នៅ,សុខភាព និងសុខុមាលភាព, សមាគមនុស្សចាស់ និងវ័យចាស់សកម្ម, បរិស្ថានអំណោយផល, ទំនាក់ទំនងអន្តរជំនាន់, ការរំលោភបំពាន និងអំពើហិង្សាលើមនុស្សចាស់, ស្ថានភាពមានអាសន្ន,​ និងការត្រៀមខ្លួនរបស់មនុស្សវ័យក្មេង។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  25-សីហា-2017
26 គោលនយោបាយថាមពល ឯកសារគោលនយោបាយ

គោលនយោបាយថាមពលនេះ គឺជាការណែនាំក្នុងការដោះស្រាយប្រសិទ្ធភាពថាមពល និងបញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាគោលការណ៍ដ៏ចម្បងដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  17-មិថុនា-2009
27 គោលនយោបាយជាតិស្ដីពី ធនធានរ៉ែឆ្នាំ២០១៨-២០២៨ ឯកសារគោលនយោបាយ

ដើម្បីចង្អុលបង្ហាញនូវចក្ខុវិស័យ គោលបំណង គោលដៅ និងតួនាទីរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានរ៉ែដ៏មានតម្លៃរបស់ជាតិ  និងដាក់ចេញនូវយុទ្ធសាស្រ្ដ និងផែនការសកម្មភាពសំខាន់ៗដើម្បីធានាឱ្យការអភិវឌ្ឍធនធារ៉ែត្រូវបានធ្វើឡើងប្រកបដោយចីរភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាពស្របតាមកម្មវិធីនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ដែលបានកំណត់ថា «អភិវឌ្ឍធនធានរ៉ែ ប្រេងកាត និងឧស្ម័នដើម្បីប្រែក្លាយធនធាននេះឱ្យទៅជាប្រភពថ្មីមួយទៀតនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា»។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  29-ឧសភា-2018
28 សារាចរណែនាំ ស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី ខេត្ត សម្រាប់ឆ្នាំ២០២៣-២០២៥ ឯកសារគោលនយោបាយ

សារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី ខេត្ត និងផ្តល់នូវគោលការណ៍ណែនាំថ្មីៗ និងជាមគ្គុទ្ទេសក៍បច្ចេកទេសគន្លឹះៗ សម្រាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលខណ្ឌ ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តថវិកា ដែលជាផែនការថវិការយៈពេល ០៣ឆ្នាំរំកិល។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  28-មិថុនា-2022
29 យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ឯកសារគោលនយោបាយ

យុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ជាយុទ្ធសាស្រ្ដស្នូល មានមុំបី គឺ ការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាលឌីជីថល និងពង្រីកការផ្សព្វផ្សាយ។ យុទ្ធសាស្រ្ដស្នូល គឺជាកម្លាំងចលករដ៏សំខាន់ដើម្បីជំរុញនិងគាំទ្រចំពោះយុទ្ធសាស្រ្ដទាំងបីទៀត រួមមាន យុទ្ធសាស្រ្ដទី១ ភាពស្អាត យុទ្ធសាស្រ្ដទី២ ភាពបៃតង និងយុទ្ធសាស្រ្ដទី៣ ចីរភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  15-វិច្ឆិកា-2023
30 ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍កៅស៊ូជាតិនេះ ត្រូវបានរៀបចំឡើងដោយចាត់ទុកជាផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍន៍កៅស៊ូធម្មជាតិរហូតដល់ឆ្នាំ២០៣០  ដែលមានស្នូលយុទ្ធសាស្រ្ដចំនួន៤ និងគម្រោងចំនួន២៣ និងបេសកម្មភាពចម្បងចំនួន៦៦ ដែលនឹងក្លាយជាយន្តការជំរុញអនុវិស័យកៅស៊ូឱ្យទៅនៅទីតាំងសំខាន់មួយរបស់សេដ្ឋកិច្ចជាតិ ក៏ដូចនៅទីផ្សារកៅស៊ូពិភពលោក និងរួមចំណែករក្សានិរន្តរភាព លើកកម្ពស់ជីវភាពរស់នៅរាប់រយពាន់ប្រជាពលរដ្ឋកម្ពុជា ពិសេសនៅតាមតំបន់ជនបទ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  31-ធ្នូ-2020
31 ការវិភាគគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តភាពក្នុងវិស័យកាត់ដេរនៅកម្ពុជា ឯកសារគោលនយោបាយ

គោលបំណងនៃរបាយការណ៍នេះ គឺដើម្បីផ្ដល់នូវការវិភាគលើគោលនយោបាយបច្ចុប្បន្នសម្រាប់ការផលិតសម្លៀកបំពាក់នៅកម្ពុជា ដោយអនុវត្តការពិនិត្យមើលប្រព័ន្ធទាំងមូលដើម្បីកំណត់រកបញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់ការលើកកម្ពស់និរន្តរភាពរបស់វិស័យនេះ។ របាយការណ៍វិភាគនេះ នឹងផ្ដោតទៅលើលក្ខខណ្ឌសំខាន់ៗ នៅក្នុងវិស័យកាត់ដេររបស់កម្ពុជា ដូចជាការប្រើប្រាស់វត្ថុធាតុដើមដោយនិរន្តរភាព ដំណើរការផលិតកម្មប្រកបដោយប្រសិទ្ធផល និងការគ្រប់គ្រងសំណល់ ព្រមទាំងការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់។ ឯកសារនេះក៏ភ្ជាប់ជាមួយនូវអនុសាសន៍គោលនយោបាយមួយចំនួនដែលផ្ដោតលើការកែលំអ ការតាមដាន និងការអនុវត្តបទប្បញ្ញត្តិនានា។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  10-មករា-2022
32 ផែនការសកម្មភាពពហុវិស័យជាតិ ស្ដីពី ការការពារនិងការប្រយុទ្ធនឹងជំងឺមិនឆ្លង ២០១៨-២០២៧ ឯកសារគោលនយោបាយ

ឯកសារនេះ គឺជាការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាប្រឈមដែលកំពុងតែកើនឡើងនៃជំងឺបេះដូង សរសៃឈាម ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែម។ ជំងឺមិនឆ្លងទាំង បួនប្រភេទនេះ គឺជាមូលហេតុនៃការស្លាប់ស្ទើរតែពាក់កណ្តាលក្នុងចំណោមការស្លាប់ទាំងអស់នៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានគេព្យាករថានឹងកើនឡើងថែមទៀតដោយសារតែផលវិបាកនៃការផ្លាស់ប្តូររបៀបរបបរស់នៅ និងបរិស្ថានដែលកំពុងតែមានការប្រែប្រួល។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  29-ឧសភា-2018
33 ផែនការសកម្មភាពជាតិ ស្ដីពី ការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣ ឯកសារគោលនយោបាយ

ផែនការសកម្មភាពនេះ ត្រូវបានបង្កើតឡើងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយផែនការនេះនឹងដើរតួនាទីជាផែនទីតម្រង់ទិសសម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងការអនុវត្ត ការងារបង្កាទប់ស្កាត់ ផ្ដល់កិច្ចអន្តរាគមន៍ និងកិច្ចការពារដល់ស្រ្តី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សាគ្រប់ទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការរបស់ជនរងគ្រោះ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  9-តុសា-2020
34 សៀវភៅណែនាំស្ដីពី យន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម ឯកសារគោលនយោបាយ

យន្តការតាមដាន និងវាយតម្លៃនេះរៀបចំឡើងដោយឈរលើអភិក្រមសំខាន់ៗ ដូចជាការសិក្សាលើឯកសារយុទ្ធសាស្រ្ត គោលនយោបាយជាតិ និងគោលការណ៍ណែនាំនានា ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ។ យន្តការតាមដាន និងវាយតម្លៃនេះ នឹងជួយសម្រួលដល់ការប្រមូលទិន្នន័យ និងពត៌មានសម្រាប់ការវិភាគ និងតាមដានវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តរាល់សមាសធាតុនៃប្រព័ន្ធគាំពារសង្គម ដោយផ្ដោតលើសូចនាករលទ្ធផលសំខាន់ៗ ពាក់ព័ន្ធនឹងការពង្រីកវិសាលភាព ប្រសិទ្ធភាព និងគុណភាពសេវាកម្ម ការទទួលបានអត្ថប្រយោជន៍ និងការថែទាំសុខភាព ការវិនិយយោគ និងលទ្ធផលប្រៀបធៀបនឹងការវិនិយោគ​។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  1-កុម្ភៈ-2021
35 គោលនយោបាយជាតិ ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកសារគោលនយោបាយ

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាវិញ្ញាសាមួយដ៏សំខាន់បំផុតដែលទាក់ទងនឹងអាយុជីវិត មនុស្ស សត្វ និងបរិស្ថានសង្គមទាំងមូល។ គោលនយោបាយជាតិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាមធ្យោបាយដ៏មានសក្តានុពល និងជាកត្តាគន្លឹះធ្វើជាត្រីវិស័យសម្រាប់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ នៅលើដងផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជា។​

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  21-កុម្ភៈ-2014
36 ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ឯកសារគោលនយោបាយ

ផែនទីបង្ហាញផ្លូវនេះ និងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអនុវត្ត និងការវិនិយោគជាយុទ្ធសាស្រ្ត ឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលក្នុងឆ្នាំ២០៣៥ ដោយកំណត់ជម្រើសគោលនយោបាយអាទិភាពសម្រាប់ការកែទម្រង់ស៊ីជម្រៅ ដើម្បីពង្រឹង​ និងពង្រីកសមត្ថភាពក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាព ទាំងក្នុងវិស័យសាធារណៈ និងឯកជន, បង្កើនប្រសិទ្ធភាពនៃការគ្របដណ្ដប់ប្រព័ន្ធគាំពារសុខភាពសង្គម។​

ការិ.ស្រាវជ្រាវកិច្ចការសង្គម  12-មេសា-2024
37 ការវាយតម្លៃលើការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមកម្ពុជា ឯកសារគោលនយោបាយ

ឯកសារនេះនឹងបង្ហាញដោយសង្ខេបពី លទ្ធផលនៃការវាយតម្លៃពាក់កណ្ដាលអាណត្តិ​ លើការអនុវត្តក្របខណ្ឌគោលនយោយបាយជាតិគាំពារសង្គម ២០១៦-២០២៥ដែលបានបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២ ។ ការវាយតម្លៃនេះផ្ដោតទៅលើសមិទ្ធផល វឌ្ឍនភាពនៃការអនុវត្ត ព្រមទាំង កង្វះខាត និងបញ្ហាប្រឈម អំឡុងពេលអនុវត្តគោលនយោបាយផងដែរ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  11-សីហា-2023
38 គោលការណ៍ណែនាំប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មី ឯកសារគោលនយោបាយ

គោលការណ៍ណែនាំនេះ មានគោលបំណងផ្ដល់នូវក្របខណ្ឌគំនិតក្នុងការកំណត់ជម្រើសអភិវឌ្ឍន៍ថ្មីតាមរយៈការផ្ដល់នូវយុទ្ធសាស្រ្តវិនិយោគតាមសាលារៀន កិច្ចគាំទ្រកម្មវិធីអភិវឌ្ឍន៍សាលារៀនជំនាន់ថ្មី និងការលើកកម្ពស់ស្តង់ដានៃការសិក្សារបស់សិស្ស។ គោលការណ៍នេះនឹងរួមបញ្ចូលមូលបទគន្លឹះ ដែលកំណត់និយមន័យសាលារៀនជំនាន់ថ្មី រួមមានគណនេយ្យភាព និងអភិបាលកិច្ចល្អ ស្តង់ដាវិជ្ជាជីវៈ ស្វ័យភាព ការច្នៃប្រឌិតថ្មីៗ ការវាយតម្លៃទទួលស្គាល់គុណភាព និងប្រព័ន្ធបែងចែកធនធាន។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  19-កក្កដា-2022
39 ផែនការរៀបចំដែនដីខេត្តមណ្ឌលគីរី ចក្ខុវិស័យឆ្នាំ២០៤០ ឯកសារគោលនយោបាយ

ផែនការរៀបចំដែនដីខេត្តមណ្ឌលគីរីមានគោលបំណងចង្អុលបង្ហាញនូវគោលនយោលបាយ ផែនការ កម្មវិធី និងយុទ្ធសាស្រ្តពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងតម្រង់ទិសការធ្វើសមាហរណកម្មផែនការគ្រប់វិស័យនិងគ្រប់កម្រិត។ ផែនការរៀបចំដែនដីខេត្តមណ្ឌលគីរីកំណត់នូវរចនាសមន្ព័ន្ធដែនដីរបស់ខេត្តមណ្ឌលគីរីនិងមុខងារជាក់លាក់ទៅតាមតំបន់ផ្សេងៗគ្នាក្នុងដែនដីរបស់ខេត្តមណ្ឌលគីរីសម្រាប់ចក្ខុវិស័យឆ្នាំ២០៤០ ដោយផ្អែកលើសមាសធាតុសំខាន់ៗចំនួន៤ គឹប្រព័ន្ធប្រើប្រាស់ដី ការដឹកជញ្ជូននិងបណ្ដាញតភ្ជាប់ រចនាសម្ព័ន្ធពហុមជ្ឈមណ្ឌលទីប្រជុំជន និងប៉ូលអភិវឌ្ឍសេដ្ឋកិច្ច។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  5-មិថុនា-2023
40 ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៥-២០២៧ ឯកសារគោលនយោបាយ

ឯកសារនេះ ផ្តោតសំខាន់ទៅលើ៖ (១) ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច, (២) យុទ្ធសាស្ត្រហិរញ្ញវត្ថុសាធារណៈ, (៣) ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, និង (៤) ហានិភ័យហិរញ្ញវត្ថុសាធារណៈ។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  15-មេសា-2024
41 ផែនការយុទ្ធសាស្រ្តជាតិ ទូលំទូលាយ និងពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ ឯកសារគោលនយោបាយ

ចក្ខុវិស័យនៃផែនការយុទ្ធសាស្រ្តនេះ គឺប្រជាពលរដ្ឋរស់នៅប្រកបដោយសុខភាពល្អ មានផលិតភាព មានសិទ្ធពេញលេញ គ្មានមេរោគអេដស៍ និងជំងឺអេដស៍ និងគ្មានការរើសអើង។ បន្ថែមពីនេះទៀតគោលដៅចម្បង គឺដើម្បីឆ្លើយតបនឹងមេរោគអេដស៍ជាពហុវិស័យប្រកបដោយចីរភាព ដែលធានាថាជំងឺអេដស៍លែងជាការគំរាមកំហែងសុខភាពសាធារណៈចាប់បីឆ្នាំ២០២៨តទៅ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  15-ធ្នូ-2023
42 ផែនការយុទ្ធសាស្រ្ត ស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ ឯកសារគោលនយោបាយ

ក្រសួងមហាផ្ទៃ ដែលជាស្ថាប័នឆ្អឹងខ្នងដ៏សំខាន់មួយ ដើរតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់លើវិស័យនយោបាយរដ្ឋបាល និងដឹកនាំគ្រប់គ្រងនគរបាលជាតិ លើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា ចាំបាច់ត្រូវឈានមុខក្នុងាការដឹកនាំ រៀបចំក្នុងការអនុវត្តគោលនយោបាយអទិភាព និងវិធានការគន្លឹះនានា ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួនស្របតាមការកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោនដំណាក់កាលទី១។ ក្នុងន័យនេះ ដើម្បីធានាដល់ការបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាលប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្រសួងមហាផ្ទៃបានរៀបចំផែនការយុទ្ធសាស្រ្តស្តីពី “ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី​ សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម” ធ្វើជាផែនទីបង្ហាញផ្លូវច្បាស់លាស់មួយសម្រាប់អ​នុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ សំដៅចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ឱ្យសម្រេចបានគោលដៅ​ គោលបំណង និងចក្ខុវិស័យដែលបានកំណត់។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  16-កុម្ភៈ-2024
43 គោលនយោបាយដីធ្លី “សៀវភៅសដីធ្លី” ឯកសារគោលនយោបាយ

គោលនយោបាយដីធ្លីឬហៅថា “សៀវភៅសដីធ្លី” គឺជាឯកសារវិភាគនូវស្ថានភាពនៃការកាន់កាប់ ការប្រើប្រាស់ និងការគ្រប់គ្រងដីធ្លីនិងធនធានធម្មជាតិដែលត្រូវឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមចំពោះមុខ តាមរយៈកាអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនិងវិធាននានាជាធរមាន និងយុទ្ធសាស្រ្តនៃការអភិវឌ្ឍតាមដំណាក់កាល ដើម្បីគ្រប់គ្រងដីធ្លីនិងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ផលិតភាព និងនិរត្តរភាពសម្រាប់មនុស្សជំនាន់នេះនិងជំនាន់ក្រោយៗទៀត។ គោលនយោបាយដីធ្លីនេះ ក៏ជាក្របខណ្ឌកំណែទម្រង់ដីធ្លីរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងការគ្រប់គ្រងដីធ្លីនិងធនធានធម្មជាតិ ដែលជាប្រភពសម្រាប់ជីវភាពរស់នៅ និងរកប្រាក់ចំណូលរបស់ប្រជាជនទូទៅផងដែរ។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  28-សីហា-2015
44 គោលនយោបាយស្តីពី សម្បទានដីសេដ្ឋកិច្ច ឯកសារគោលនយោបាយ

គោលនយោបាយ ស្តីពីសម្បទានដីសេដ្ឋកិច្ច មានគោលបំណងដូចជា៖

  • កាត់បន្ថយភាពក្រីក្រ
  • ពង្រីកកសិ-ឧស្សាហកម្ម
  • ប្រើប្រាស់ធនធានដីឱ្យអស់សក្តានុពល
  • បង្កើតភាពមានការងារធ្វើនៅជនបទ
  • បង្កើតសកម្មភាពធ្វើប្រពលវប្បកម្ម
  • បង្កើនចំណូលជាតិពីសម្បទាន
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  23-វិច្ឆិកា-2004
45 គោលនយោបាយស្តីពី សម្បទានដីសង្គមកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ឯកសារគោលនយោបាយ

គោលនយោបាយស្តីពី សម្បទានដីសង្គមកិច្ច ជាយន្តការផ្ទេរដីតាមផ្លូវច្បាប់ដូចមានចែងនៅក្នុងច្បាប់ភូមិបាលឆ្នាំ២០០១ ដើម្បីធ្វើការផ្ទេរដីជាទ្រព្យឯកជនរបស់រដ្ឋទៅឱ្យបុគ្គលឯកជន ឬក្រុមមនុស្ស សម្រាប់គោលដៅសង្គមកិច្ច ដូចជា សង់លំនៅឋាន ធ្វើកសិកម្មជាលក្ខណៈគ្រួសារ ជាដើម។​

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  19-មីនា-2003
46 សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលស្តីពី គោលនយោបាយដីធ្លី ឯកសារគោលនយោបាយ

ចក្ខុវិស័យនៃគោលនយោបាយដីធ្លី គឺគ្រប់គ្រង រៀបចំ ប្រើប្រាស់ និងបែងចែកដី ប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព និងចិរភាព​ ដើម្បីរួមចំណែកធ្វើឱ្យសម្រេចគោលដៅជាតិនៃការកាត់បន្ថយភាពក្រីក្រ ការធានាសន្តិសុខស្បៀង ការការពារបរិស្ថាន និងធនធានធម្មជាតិ កិច្ចការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទសេដ្ឋកិច្ចទីផ្សារ។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  19-មីនា-2003
47 ផែនការយុទ្ធសាស្រ្ត ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ឆ្នាំ២០២៤-២០២៨ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្រ្តនេះ គឺជាកញ្ចប់វិធានការអាទិភាពរយៈពេល៥ឆ្នាំ របស់ក្រសួង ដែលមានចំនួន៤១ វិធានការគន្លឹះ ដោយផ្ដោតលើការជំរុញការបញ្រ្ជាបយេនឌ័រទៅក្នុងគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នៅគ្រប់វិស័យ និងគ្រប់កម្រិត ដោយប្រើប្រាស់អភិក្រមបរិវត្តកម្មយេនឌ័រ និងមានកម្មវិធីពាក់ព័ន្ធនឹងវិស័យ សេដ្ឋកិច្ច សុខុមាលភាព កិច្ចការពារផ្លូវច្បាប់ អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  8-មីនា-2024
48 ផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ របស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ផែនការយុទ្ធសាស្ត្រនេះ ចែកចេញជា៣ផ្នែកសំខាន់ៗគឺ៖ (១) ទស្សន-វិស័យ បេសកកម្ម និងគុណតម្លៃ, (២) គោលបំណង និងគោល-ដៅជាយុទ្ធសាស្ត្រ, និង (៣) សេចក្តីសន្និដ្ឋាន។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  24-មេសា-2024
49 បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឯកសារគោលនយោបាយ

ឯកសារនេះ ដាក់ឱ្យប្រើជាផ្លូវការនូវបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ប.ន.ព.ស) ដែលមាន ១០ ជំពូក ១៥៧ ប្រការ និងឧបសម្ព័ន្ធទាំង៨ សម្រាប់អនុវត្តក្នុងការរៀបចំការចាត់ចែង និងការគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា តាមការកំណត់នៃច្បាប់។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  10-តុសា-2023
50 សង្ខេបចក្ខុវិស័យប្រទេសកម្ពុជា ឯកសារគោលនយោបាយ

សង្ខេបគោលនយោបាយនេះនឹងបង្ហាញពីការពិចារណាលើគោលនយោបាយដែលប្រមូលចេញពីសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ​​២០២២ ដោយផ្តើមដំបូងលើការពិភាក្សាពីបញ្ហាប្រឈម និងឱកាសដែលកម្ពុជានឹងប្រឈមមុខការផ្លាស់ប្តូរដែលគួរធ្វើសម្រាប់យុទ្ធសាស្ត្រសេដ្ឋកិច្ចមុនកូវីដរបស់កម្ពុជា និងសកម្មភាពបន្ទាន់ដែលដៃគូឯកជនសាធារណៈ ត្រូវអនុវត្តដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  6-តុសា-2022
51 ផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ឯកសារគោលនយោបាយ

ការសម្រេចចក្ខុវិស័យត្រឹមឆ្នាំ២០៣០ ទាមទារឱ្យមានការពង្រីកលទ្ធភាព និងអាហារូបត្ថម្ភ ការផ្ដល់ជំនួយសង្គម ការអប់រំ និងការធានាយ៉ាងណាឱ្យវិស័យកសិកម្ម និងខ្សែច្រវាក់តម្លៃស្បៀងមានភាពចម្រុះ និងមានផលិតភាពខ្ពស់ មានចីរភាព គាំទ្រដល់របបអាហារ សុខភាព រួមចំណែកដល់កំណើនសេដ្ឋកិច្ច ពាណិជ្ចកម្ម និងផ្ដល់ឱកាសការងារដល់ជនក្រីក្រ និងជនងាយរងគ្រោះ។ កត្តាសំខាន់សម្រាប់ធ្វើទំនើបកម្មវិស័យកសិកម្ម និងប្រព័ន្ធស្បៀងនៅកម្ពុជា គឺនវានុវត្តន៍ និងការវិនិយោគលើប្រព័ន្ធឌីជីថល បច្ចេកវិទ្យាទំនើប និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  15-កញ្ញា-2021
52 គោលការណ៍ណែនាំស្ដីពី ការកំណត់បែងចែកតំបន់ក្នុងតំបន់ការពារធម្មជាតិ ឯកសារគោលនយោបាយ

គោលការណ៍ណែនាំនេះនឹងធានាបាននូវសុក្រឹតភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវតម្លៃ និងមុខងារប្រព័ន្ធអេកូឡូស៊ី លំនឹងបរិស្ថាន សុខមាលភាពសារធារណៈធ្វើឱ្យប្រសើរឡើងនូវជីវភាពសហគមន៍មូលដ្ឋាន ទ្រទ្រង់និរន្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ ទាំងនេះជាផលប្រយោជន៍ដ៏ឧត្ដុងឧត្ដមសម្រាប់មនុស្សគ្រប់ជំនាន់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  29-ធ្នូ-2017
53 គោលការណ៍ណែនាំរួមស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកសារគោលនយោបាយ

ឯកសារនេះ រួមបញ្ចូលនូវចំណុចសំខាន់ៗជាច្រើនដូចជា៖ (១) ក្របខ័ណ្ឌរួមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, (២) ការរៀបចំផែនការកម្រិតយុទ្ធសាស្ត្រ, (៣) ការរៀបចំ និងការអនុម័តថវិកាប្រចាំឆ្នាំ, (៤) ការអនុវត្តថវិកា, (៥) ការគ្រប់គ្រងចំណូលសារពើពន្ធ, (៦) ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, (៧) លទ្ធកម្មសាធារណៈ, (៨) ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, (៩) ការគ្រប់គ្រងការវិនិយោគសាធារណៈ, (១០) ការគ្រប់គ្រងបំណុល សាធារណៈ, (១១) ការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, (១២) ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, (១៣) កិច្ចបញ្ជិកាគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ, (១៤) ការតាមដាន និងការវាយតម្លៃការអនុវត្តថវិកា, (១៥) គ្រឹះស្ថានសាធារណៈរដ្ឋបាល, (១៦) សហគ្រាសសាធារណៈ, និង (១៧) សវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  15-មីនា-2024
54 គោលការណ៍ណែនាំស្តីពី ប្រព័ន្ធតាមដានការលុបបំបាត់ជំងឺគ្រុនចាញ់ ឯកសារគោលនយោបាយ

គោលការណ៍ណែនាំនេះមានគោលបំណងរៀបចំជាប្រព័ន្ធនូវយុទ្ធសាស្ត្រតាមដានដែលត្រូវអនុវត្តទូទាំងប្រទេស ដើម្បីសម្រេចបានគោលដៅរួមនៃការលុបបំបាត់ជំងឺគ្រុនចាញ់នៅត្រឹមឆ្នាំ២០២៥។ ឯកសារនេះផ្តល់នូវការណែនាំលម្អិតសម្រាប់ការអនុវត្តការងារមូលដ្ឋាន ដែលធ្វើឡើងដោយបុគ្គលិកសុខាភិបាលស្រុក មន្ត្រីមណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់តាមភូមិ និងទីកន្លែងព្យាបាលផ្សេងទៀត។ គោលការណ៍ណែនាំប្រតិបត្តិការ ប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនចាញ់ រួមមាន បីជំពូក គឺ៖ ១.ទិដ្ឋភាពទូទៅនៃយុទ្ធសាស្ត្រតាមដានបង្ហាញស្ថានភាពទូទៅនៃជំងឺគ្រុនចាញ់ និងយុទ្ធសាស្ត្រតាមដាន ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។ ២.ប្រព័ន្ធអង្កេតតាមដានលុបបំបាត់ជំងឺគ្រុនចាញ់គឺជាមគ្គទេសក៍ជាក់ស្តែង ដើម្បីអនុវត្តសកម្មភាពតាមដានដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់។​ និងទី៣.ការគ្រប់គ្រង និងការវិភាគទិន្នន័យ គឺជាមគ្គទេសក៍ជាក់ស្តែងសម្រាប់បុគ្គលិក មជ្ឈមណ្ឌល ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (ម.គ.ច) ស្តីពីការគ្រប់គ្រង និងការវិភាគជាប្រចាំ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  27-កញ្ញា-2021
55 ផែនការសកម្មភាពបីឆ្នាំរំកិល ឆ្នាំ២០២១-២០២៣ ឯកសារគោលនយោបាយ

ផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ​បានកំណត់យ៉ាងច្បាស់អំពីគោលនយោបាយ គឺ «ការពង្រឹងកិច្ចគាំពារសង្គម ដើម្បីលើកស្ទួយស្ថានភាពសង្គមសេដ្ឋកិច្ច» ក្នុងគោលបំណង «ពង្រឹងបណ្តាញសុវត្ថិភាព និងការគាំពារសង្គម ដើម្បីផ្តល់នូវសេវាសង្គមដល់ប្រជាពលរដ្ឋ និងការការពារជនរងគ្រោះឱ្យផុតពីហានិភ័យ» ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  19-សីហា-2021
56 ផែនការសកម្មភាព ស្តីពីការធ្វើឱ្យប្រសើរឡើងនូវការថែទាំជំនួសចំពោះកុមារ ឆ្នាំ២០២៣-២០២៧ ឯកសារគោលនយោបាយ

ផែនការសកម្មភាព ស្តីពីការធ្វើឱ្យប្រសើរឡើងនូវការថែទាំជំនួសចំពោះកុមារឆ្នាំ២០២៣-២០២៧ មានគោលបំណងលើកកម្ពស់ការថែរក្សាកុមារក្នុងគ្រួសារ ការថែទាំកុមារដោយសាច់ញាតិ ឬឪពុកម្តាយធម៌ និងសមាហរណកម្មកុមារទៅកាន់គ្រួសារ និងសហគមន៍ ព្រមទាំងកែសម្រួលគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  15-មីនា-2023
57 ផែនការអនុវត្តយុទ្ធសាស្ត្រវិស័យកិច្ចការពារកុមារឆ្នាំ ២០២២-២០២៦ ឯកសារគោលនយោបាយ

ផែនការអនុវត្តយុទ្ធសាស្ត្រវិស័យកិច្ចការពារកុមារឆ្នាំ ២០២២-២០២៦ គឺជាផែនការមួយដែលមិនជំនួសឱ្យផែនការជាក់លាក់នានាអំពីវិស័យខុសៗគ្នានៃកិច្ចការពារកុមារឡើយ។ ផែនការនេះបន្ថែមគុណតម្លៃតាមរយៈការប្រមូលផ្តុំនូវអាទិភាពសំខាន់ៗទាំងអស់ឱ្យនៅមួយកន្លែង ដោយបញ្ចូលសមាសធាតុសំខាន់ៗនៃផែនការជាក់លាក់ដទៃទៀត និងពង្រឹងសមិទ្ធិកម្មតាមវិស័យដោយការបង្កើនភាពជាប់ពាក់ព័ន្ធ និងការជួយគាំទ្របន្ថែមលើអន្តរាគមន៍នានា។ ផែនការនេះបានរៀបចំជាកម្មវិធីគន្លឹះចំនួនប្រាំ និងមានបំណងបង្កើតប្រព័ន្ធកិច្ចការពារកុមារមួយដែលមានដំណើរការប្រកបដោយប្រសិទ្ធិភាព ការសម្របសម្រួលកិច្ចសហប្រតិបត្តិការល្អ មានធនធាន និងនិរន្តរភាព។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  29-វិច្ឆិកា-2022
58 ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ ២០២៣-២០៣៥ ឯកសារគោលនយោបាយ

ជារួមផែនទីបង្ហាញផ្លូវនេះមាន សសរស្តម្ភគោលបំណងចំនួន ៥៖

ទី១.ពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ទី២.ការលើកកម្ពស់កិត្តិនាម និងការផ្សព្វផ្សាយ, ទី៣.ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម, ទី៤. អភិបាលកិច្ច​ និងភាពជាអ្នកដឹកនាំ និងទី៥.ការផ្តល់ហិរញ្ញប្បទាន និងចីរភាព។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  17-មីនា-2023
59 សៀវភៅគោលការណ៍ណែនាំស្តីពី កិច្ចការពារផ្លូវច្បាប់សម្រាប់សិទ្ធិស្ត្រី និងកុមារនៅកម្ពុជា ឯកសារគោលនយោបាយ

សៀវភៅគោលការណ៍ណែនាំស្តីពីកិច្ចការពារផ្លូវច្បាប់ សម្រាប់សិទ្ធិស្ត្រី និងកុមារនៅកម្ពុជានេះ គឺជាឯកសារសម្រាប់ភ្នាក់ងារនគរបាលយុត្តិធម៌ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលដល់សិក្ខាកាម ដែលជាភ្នាក់ងារនគរបាលយុត្តិធម៌នៃក្រសួងកិច្ចការនារី ឬធ្វើជាសេចក្តីណែនាំដល់ភ្នាក់ងារនគរបាលយុត្តិធម៌នៃក្រសួងកិច្ចការនារី ឬមន្ត្រីរាជការស៊ីវិល ឬអ្នកផ្តល់សេវាដទៃទៀត ដែលធ្វើការងារ ដើម្បីការពារសិទ្ធិស្ត្រី និងសិទ្ធិកុមារ និងជាពិសេសរឿងក្តីអំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសកម្ពុជា។​

ការិ.ស្រាវជ្រាវកិច្ចការសង្គម  11-មីនា-2016
60 គោលការណ៍ណែនាំស្តីពី កញ្ចប់តាវកាលិក និងយន្តការទូទាត់អ្នកផ្តល់សេវារបស់មូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ ឯកសារគោលនយោបាយ

គោលបំណងនៃឯកសារនេះ គឺការកែលម្អគុណភាពសេវាសុខាភិបាល ដែលផ្តល់ជូនដល់អ្នកទទួលផលពីមូនិធិសមធម៌។ ដូចនេះការផ្តោតការយកចិត្តទុកដាក់ ត្រូវផ្លាស់ប្តូរពីការបង់ថ្លៃដល់អ្នកទទួលផលសេវាសុខភាពដែលមានកិច្ចសន្យាក្នុងចំណាត់ប្រភេទណាមួយ ឆ្ពោះទៅការទិញសេវាសុខាភិបាលដែលបានកំណត់អនុលោមតាមបទដ្ឋាន។ ចំណាត់ប្រភេទអ្នកជំងឺរួមមាន អ្នកជំងឺពិគ្រោះជំងឺក្រៅ អ្នកជំងឺសម្រាកពេទ្យ អ្នកជំងឺត្រូវការវះកាត់ធំ ឬស្រ្តីសម្រាលកូន។ បទដ្ឋានទាំងនេះ រួមមានសេវាសម្រាប់ស្ថានភាពដែលត្រូវបានធ្វើរោគវិនិច្ឆ័យផ្តល់ជូនអនុលោមតាមពិធីសារគ្លីនិក។​

ការិ.ស្រាវជ្រាវកិច្ចការសង្គម  12-មិថុនា-2018
61 បរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ ឯកសារគោលនយោបាយ

គោលដៅចម្បងនៃឯកសារនេះ គឺដើម្បីផ្តល់ដំណោះស្រាយឌីជីថល ក្នុងការកាត់បន្ថយភាពបែកខ្ញែកនៃប្រព័ន្ធចុះបញ្ជី បន្ថយបន្ទុកការងារប្រតិបត្តិករ ធ្វើឱ្យកាន់តែប្រសើរនូវការគ្រប់គ្រងទិន្នន័យប្រកបដោយសុវត្ថិភាព និងបង្កើនភាពងាយស្រួល សម្រាប់ប្រជាជនគោលដៅក្នុងការទទួលអត្ថប្រយោជន៍គាំពារសង្គម។ ផែនការយុទ្ធសាស្រ្ត​បរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមនេះ មានគោលដៅយុទ្ធសាស្ត្រចំនួន ៤ សំខាន់ៗ គឺ៖

១. ពង្រឹងការរៀបចំគោលនយោបាយ និងក្របខណ្ឌ គតិយុត្តក្នុងប្រព័ន្ធគាំពារសង្គមឌីជីថល។

២. អភិវឌ្ឍសមត្ថភាពសម្រាប់តួអង្គស្នូលនៃប្រព័ន្ធគាំពារសង្គមឌីជីថល។

៣. ធ្វើឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល កាន់តែមានភាពប្រសើរ។

៤. ធ្វើឱ្យការសម្របសម្រួលភាគីពាក់ព័ន្ធនឹងកិច្ចខិតខំក្នុងការធ្វើបរិវត្តកម្មឌីជីថលកាន់តែមានភាពប្រសើរ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  20-កុម្ភៈ-2024
62 ផែនការសកម្មភាពជាតិស្តីពី សុខភាពសិក្សា ២០២១-២០៣០ ឯកសារគោលនយោបាយ

ផែនការសកម្មភាពជាតិ ស្តីពី “សុខភាពសិក្សាឆ្នាំ២០២១-២០៣០” បានរៀបចំឡើងដើម្បីអនុវត្តគោលនយោបាយជាតិ ស្តីពី សុខភាពសិក្សាផ្តោតលើសកម្មភាពជាអាទិភាព សម្រាប់អនុវត្តយុទ្ធសាស្ត្រទាំង ៩ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន សម្រាប់អប់រំកុមារតូច បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា រួមទាំងអប់រំបច្ចេកទេស វិជ្ជាជីវៈ និងការសិក្សាពេញមួយជីវិតស្របតាម យុគសម័យបច្ចេកទេសឌីជីថលក្នុងការបង្កើនសេដ្ឋកិច្ច និងសុខុដុមជីវិត បុគ្គល និងសង្គម។ គោលនយោបាយជាតិស្តីពី “សុខភាពសិក្សា” មានចក្ខុវិស័យ អភិវឌ្ឍធនធានមនុស្សឱ្យមានលក្ខណៈសម្បត្តិពេញលេញ និងមានសុខភាពល្អ ទាំងកាយសម្បទា ទាំងបញ្ញា ទាំងស្មារតី ដើម្បីអភិវឌ្ឍសង្គមកម្ពុជាប្រកបដោយចីរភាព ព្រមទាំងមានគោលបំណងរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងផ្តល់ឱ្យអ្នកសិក្សា និងបុគ្គលិកអប់រំនូវលទ្ធភាពក្នុងការទទួលបាននូវសុខភាពល្អ និងសុខុមាលភាព ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  1-កក្កដា-2022
63 ផែនទីបង្ហាញផ្លូវ ការអប់រំមធ្យមសិក្សាកម្ពុជា ឆ្នាំ២០៣០ ឯកសារគោលនយោបាយ

ផែនទីបង្ហាញផ្លូវនេះ បានបន្ស៊ីជាមួយគោលនយោបាយ និងយុទ្ធសាស្ត្រដែលមានស្រាប់ដូចជា ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ ផែនទីបង្ហាញផ្លូវការអប់រំកម្ពុជាឆ្នាំ២០៣០ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ ឯកសារនេះ បង្ហាញពីសនិទានកម្ម និងគោលបំណងនៃការអប់រំកម្រិតមធ្យមសិក្សា បញ្ហាប្រឈម និងភាពជោគជ័យនៅក្នុងប្រព័ន្ធបច្ចុប្បន្ន អាទិភាពចម្បងៗ ផលសម្រេចសំខាន់ៗ ផែនការសកម្មភាពក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃ និងក្របខណ្ឌចំណាយរយៈពេលវែង។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  18-ឧសភា-2021
64 គោលការណ៍ប្រតិបត្តិស្តង់ដាស្តីពី ការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ ឯកសារគោលនយោបាយ

គោលដៅសំខាន់នៃឯកសារនេះ គឺសម្រាប់គាំទ្រដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងគ្រូបង្រៀនគ្រប់កម្រិតថ្នាក់ ដើម្បីចូលរួមរៀបចំអនុវត្ត “ ការលើកកម្ពស់សុខភាពសិក្សា” ស្របតាមបរិបទថ្មីនៃការវិវត្តផ្នែកសុខភាពសាធារណៈ សំដៅធានាដល់សុខភាព សុវត្ថិភាព និងផាសុខភាពដល់អ្នកសិក្សា និងបុគ្គលិកអប់រំនៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន។ ឯកសារនេះ ក៏បានរំលេចនូវសូចនាករស្តង់ដា ដែលត្រូវអនុវត្តអនុលោមតាមយុទ្ធសាស្ត្រនីមួយៗនៃគោលនយោបាយជាតិ ស្តីពី “សុខភាពសិក្សា” ផ្សារភ្ជាប់ជាមួយគោលការណ៍ប្រតិបត្តិស្តង់ដា ដែលបាន ពីបទពិសោធន៍ជាក់ស្តែងនៃការអនុវត្តសកម្មភាពនានា នៅតាមគ្រឹះស្ថានសិក្សានាពេលកន្លងមក។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  22-កក្កដា-2022
65 Cambodia Vision 2030 ឯកសារគោលនយោបាយ

The 15th Annual Cambodia Outlook Conference held on 23 November 2023 brought together500 influential decision makers in government, business, development, civil society, and higher education to discuss critical topics surrounding Cambodia’s development policies. The 2023 Conference drew upon CDRI’s on-going research study entitled “Cambodia Vision 2030: An

Assessment of Cambodia’s Upper middle-income Target for Resilient, Inclusive and Sustainable Growth,” which asks whether, when, and how Cambodia can achieve its Vision and analyses Cambodia’s short-, medium-, and long-term priorities for 2030 and beyond. The focus of the 2023 Conference was to discuss emerging challenges and identify policy directions and strategies

that key stakeholders will need to understand in order to realise Cambodia’s Vision of becoming an upper middle-income country. This brief presents the underlying context discussed during the Conference beginning with risks and opportunities facing Cambodia before turning to the urgent policy actions required to move Cambodia closer to its ambitious Vision.

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  23-វិច្ឆិកា-2023
66 ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ ឯកសារគោលនយោបាយ

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាប្រចាំឆ្នាំលើកទី១៥ ដែលបានប្រារព្ធធ្វើនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលការអញ្ជើញចូលរួមពីសំណាក់អ្នកមានឥទ្ធិពលក្នុងការធ្វើសេចក្តីសម្រេចចិត្តចំនួន ៥០០នាក់ ពីរាជរដ្ឋាភិបាលវិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការ សង្គមស៊ីវិល និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីពិភាក្សាអំពីប្រធានបទសំខាន់ៗជុំវិញគោលនយោបាយអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ សន្និសីទចក្ខុវិស័យឆ្នាំ២០២៣ នេះផ្អែកលើគម្រោងស្រាវជ្រាវកំពុងបន្តមួយរបស់វិទ្យាស្ថាន CDRI លើ ប្រធានបទ “ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០៖ ការវាយតម្លៃលើគោលដៅចំណូលមធ្យម កម្រិតខ្ពស់របស់ប្រទេសកម្ពុជាសម្រាប់កំណើនប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន”។ គម្រោងស្រាវជ្រាវ នេះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយសំណួរសំខាន់ៗ ថាតើកម្ពុជានឹងសម្រេចចក្ខុវិស័យរបស់ខ្លួន ឬមិនសម្រេចនៅពេលណា និងដោយរបៀបណា។ ការស្រាវជ្រាវក៏វិភាគអាទិភាពរយៈពេលខ្លី មធ្យម និងវែងរបស់កម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ ទៀត។ សន្និសីទចក្ខុវិស័យឆ្នាំ២០២៣ បានផ្តោតសំខាន់ទៅលើការពិភាក្សាអំពីបញ្ហា ប្រឈមដែលកំពុងកើតមានឡើង និងកំណត់ទិសដៅគោលនយោបាយ និងយុទ្ធសាស្ត្រដែលភាគីពាក់ព័ន្ធសំខាន់ៗ ត្រូវយល់ដឹង ដើម្បីសម្រេចចក្ខុវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់។សេចក្តីសង្ខេបចក្ខុវិស័យនេះ បង្ហាញបរិការណ៍គោលដែលបានពិភាក្សាក្នុងសន្និសីទពាក់ព័ន្ធទៅនឹងហានិភ័យ និងកាលានុវត្តភាពនៅចំពោះមុខ មុនពេលយកចិត្តទុកដាក់ទៅលើ សកម្មភាពគោលនយោបាយបន្ទាន់នានា ដែលចាំបាច់ដើម្បីជំរុញ ប្រទេសកម្ពុជាឱ្យឆាប់បានសម្រេចចក្ខុវិស័យដែលជាមហិច្ឆតារបស់ខ្លួន។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  23-វិច្ឆិកា-2023
67 ផែនការយុទ្ធសាស្រ្ត ស្តីពី ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការស៊ីវិលនៅក្រសួងមហាផ្ទៃ និងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២០១៩-២០២៣) ឯកសារគោលនយោបាយ

ឯកសារនេះ លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់មន្រ្តីរាជការស៊ីវិលដែលកំពុងបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងធនធានមនុស្សនៅថ្នាក់ក្រោមជាតិ។​

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  31-តុសា-2018
68 ចក្ខុវិស័យនិងយុទ្ធសាស្រ្ត ស្តីពី សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ ឯកសារគោលនយោបាយ

កម្មវិធីកែទម្រង់ ៣ បូក ១ សំដៅដល់កម្មវិធីកែទម្រង់ដែលមានចរិតលក្ខណៈជាប្រព័ន្ធនិងប្រទាក់ក្រឡារបស់រាជរដ្ឋាភិបាល ដែលក្នុងនោះរួមមានកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  29-កញ្ញា-2022
69 ផែនការយុទ្ធសាស្រ្ដប្រែប្រួលអាកាសធាតុ សម្រាប់វិស័យធនធានទឹក (២០១៣-២០១៧) ឯកសារគោលនយោបាយ

គោលបំណងនៃផែនការយុទ្ធសាស្រ្ដប្រែប្រួលអាកាសធាតុក្នុងវិស័យធនធានទឹកគឺ ដើម្បីបំពេញនូវគ្រប់សកម្មភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុទាំងអស់ក្នុងការគ្រប់គ្រង អភិវឌ្ឍន៍ និងប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  31-ធ្នូ-2012
70 ផែនការយុទ្ធសាស្រ្ដថវិកាសម្រាប់ឆ្នាំ២០២១-២០២៣ (របស់ក្រសួងធនធានទឹក និងឧតុនិយម) ឯកសារគោលនយោបាយ

ឯកសារនេះ ចង់និយាយអំពីទឹក  ទឹកគឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចអភិវឌ្ឍលើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ នាពេលបច្ចុប្បន្ន និងអនាគតហើយក្រសួងធនធានទឹក និងឧតុនិយម មានភារកិច្ចទទួលខុសត្រូវរាល់ទិដ្ឋភាពទាំងអស់នៃធនទឹករបស់ជាតិ ដើម្បីធានាឲ្យមាននិរន្តរភាព សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលទាក់ទងនឹងវិស័យទឹក ដូចជាការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម ការផ្គត់ផ្គង់ទឹកនៅទីក្រុង និងជនបទ វារីអគ្គិសនី ការនេសាទ ទូរគមនាគមន៍ និងទេសចរណ៍ជាដើម។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  8-កក្កដា-2020
71 ផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព ២០១៩-២០២៣ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្ត្រ នេះមានគោលដៅ៖

  • ផ្តល់សេវាគាំពារសង្គម ស្តារលទ្ធភាពពលកម្ម អប់រំ កីឡា បណ្តុះបណ្តាលវិជ្ជាជីវៈ ការងារ អាជីព និងសេវាកម្មនានាជួយជនមានពិការភាព។
  • កែលម្អរឱកាសប្រើប្រាស់បរិស្ថានរូបវន្តមធ្យោបាយដឹកជញ្ជូនសាធារណៈ ចំណេះដឹង ព័ត៌មាន និងទំនាក់ទំនង។

ផ្តល់សិទ្ធិអំណាច តាមរយៈការចូលរួមគ្រប់សកម្មភាពនៃការសម្រេចចិត្ត និងធ្វើនយោបាយរបស់ជនមានពិការភាពក្នុងសង្គម។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  22-វិច្ឆិកា-2019
72 ផែនការយុទ្ធសាស្ត្រ ដើម្បីបណ្តុះបណ្តាលកម្លាំងសេវាសង្គមផ្តោតលើកិច្ចការពារកុមារ ២០២១-២០២៥ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្ត្រនេះ បង្កើតឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពកម្លាំងសេវាសង្គមឱ្យមានកម្រិតចំណេះដឹង និងកម្រិតជំនាញពិតប្រាកដ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្តល់សេវាសង្គមកិច្ចជូនអតិថិជនដែលជាជនរងគ្រោះ និងងាយរងគ្រោះធានាបាននូវប្រសិទ្ធិភាពខ្ពស់។ ផែនការយុទ្ធសាស្ត្រនេះ គ្របដណ្តប់លើគោលដៅយុទ្ធសាស្ត្រ ៣ គឺ៖ ១.អភិវឌ្ឍកម្មវិធីសិក្សា និងកញ្ចប់មេរៀន    បណ្តុះបណ្តាលកម្លាំងសេវាសង្គម ២.បណ្តុះបណ្តាលកម្លាំងសេវាសង្គម និងបង្កើនប្រសិទ្ធិភាព ៣.ពង្រឹងសមត្ថភាពគ្រឹះស្ថានអប់រំ   បណ្តុះបណ្តាលកម្លាំងសេវាសង្គម ដើម្បីធ្វើឱ្យសម្រេចបាននូវទស្សនវិស័យ បេសសកម្ម និងលទ្ធផលរំពឹងទុក។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  2-កុម្ភៈ-2021
73 គោលនយោបាយ និងផែនការយុទ្ធសាស្ត្រស្តីពី ការបញ្រ្ជាបយេនឌ័រក្នុងវិស័យសុខាភិបាល ២០២០-២០២៤ ឯកសារគោលនយោបាយ

គោលនយោបាយ និងផែនការយុទ្ធសាស្ត្រស្តីពី ការបញ្ជ្រាបយេនឌ័រក្នុងវិស័យសុខាភិបាលឆ្នាំ២០២០-២០២៤ មានរួមបញ្ចូលយុទ្ធសាស្ត្រកែលម្អផែនការថវិការបស់ក្រសួងសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការងារយេនឌ័រ ពង្រឹងសមត្ថភាពនៃឱកាសនៅក្នុងការជ្រើសរើស បណ្តុះបណ្តាល និងដំឡើងមុខដំណែងរបស់មន្ត្រីរាជការក្រសួងសុខាភិបាល បង្កើនការឆ្លើយតបកម្មវិធី និងផ្តល់សេវាសុខាភិបាលឆ្លើយតបទៅនឹងការងារយេនឌ័រ បង្កើនការការពារជាប្រព័ន្ធលើអំពើហិង្សាលើស្ត្រី និងកុមារ ពង្រឹងការទប់ស្កាត់ និងផលប៉ះពាល់លើផ្នែកសុខភាពចិត្ត-សង្គម ដោយអំពើជួញដូរមនុស្ស ព្រមទាំងពង្រឹងសមត្ថភាពរបស់មន្ត្រីសុខាភិបាល ដើម្បីដោះស្រាយបញ្ហានានាឆ្លើយតបនឹងយេនឌ័រក្នុងវិស័យសុខាភិបាល។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  27-មេសា-2020
74 គោលនយោបាយវត្តសង្គហកុមារ ឯកសារគោលនយោបាយ

គោលនយោបាយនេះ បង្កើតឡើងដើម្បីលើកកម្ពស់តួនាទីវត្តអារាម និងព្រះសង្ឃក្នុងការបង្ការ និងឆ្លើយតបចំពោះអំពើហឹង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ និងធ្វើឱ្យវត្តអារាមកាន់តែមានសុវត្ថិភាពសម្រាប់កុមារទាំងនៅក្នុងបរិវេណវត្ត និងសហគមន៍។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  15-មិថុនា-2020
75 គោលនយោបាយស្តីពី ទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ ឯកសារគោលនយោបាយ

គោលនយោបាយស្តីពី ទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ សំដៅពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ បង្កើនប្រសិទ្ធិភាពក្នុងការការពារ ការលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ និងការផ្សាភ្ជាប់ទេសន្តរប្រវេសន៍ការងារទៅនឹងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  17-ធ្នូ-2018
76 ក្របខ័ណ្ឌគោលនយោបាយស្តីពី ការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨ ឯកសារគោលនយោបាយ

ឯកសារនេះ ផ្តោតសំខាន់លើ៖ (១) ចក្ខុវិស័យ គោលបំណង និង គោលដៅនៃក្របខ័ណ្ឌគោលនយោបាយស្តីពី ការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨, (២) ការអភិវឌ្ឍមូលបត្ររដ្ឋនៅក្នុងបរិការណ៍អន្តរជាតិ និងបរិការណ៍កម្ពុជា, (៣) បញ្ហាប្រឈម និងកាលានុវត្តភាព, (៤) វិធានការគោលនយោបាយ, និង (៥) យន្តការតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងដោះស្រាយបញ្ហាប្រឈម។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  2-វិច្ឆិកា-2023
77 គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ឯកសារគោលនយោបាយ

ឯកសារនេះ ផ្តោតសំខាន់លើការអភិវឌ្ឍ និងស្ថានភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ, ក្របខណ្ឌគោលនយោបាយ, និងក្របខណ្ឌអនុវត្ត និងយន្តការសម្របសម្រួល តាមដាន និងវាយតម្លៃ។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  12-កក្កដា-2023
78 យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ឯកសារគោលនយោបាយ

វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ជាវិស័យអាទិភាពមួយ និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ វិស័យនេះបានវិវត្តខ្លួនជាបន្តបន្ទាប់ ក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ច ផ្អែកលើកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ, ប្រាក់ឈ្នួល និងថ្លៃផលិតកម្មប្រកួតប្រជែង, ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម និងបរិយាកាសវិនិយោគអំណោយផល ដែលជាឧត្តមភាពប្រកួតប្រជែងរបស់វិស័យនេះ។ ឯកសារនេះ ផ្តោតលើចំណុចសំខាន់ៗមួយចំនួន ដូចជា៖ ចក្ខុវិស័យ, គោលបំណង និងគោលដៅ,  បរិការណ៍នៃវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា, បញ្ហាប្រឈម និងកាលានុវត្តភាព, វិធានការជាយុទ្ធសាស្ត្រ, ការរៀបចំយន្តការស្ថាប័នសម្រាប់តាមដាន និងវាយតម្លៃការអនុវត្តវិធានការ, និងការគ្រប់គ្រងហានិភ័យ។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  8-កុម្ភៈ-2022
79 គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ឯកសារគោលនយោបាយ

កម្មវត្ថុសំខាន់នៃគោលនយោបាយនេះ គឺការដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មចាំបាច់ ទាំងផ្នែករូបវន្ត និងផ្នែកទន់ឳ្យសមស្របតាមសក្តានុពល ឧត្តមភាពប្រកួតប្រជែង និងសភាពការណ៌វិវត្តនៃឧស្សាហកម្មកម្ពុជា។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  6-មីនា-2015
80 ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ ឯកសារគោលនយោបាយ

រាជរដ្ឋាភិបាលកម្ពុជាសម័យទំនើប បានបន្តអនុវត្តរបៀបវារៈអភិវឌ្ឍជាតិរបស់ខ្លួនប្រកបដោយចីរភាព និងបរិយាបន្ន ដោយបានខិតខំពង្រឹងសាមគ្គីភាពជាតិ ប្រជាជនកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ ពីសម្ព័ន្ធនយោបាយ និងពីគ្រប់ជាតិសាសាសន៍ទាំងក្នុង និងក្រៅប្រទេសពូនផ្ដុំជាធ្លុងមួយ ដើម្បីរក្សាការពារអធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញ សន្តិភាព និងភាពសុខដុមរមនារបស់កម្ពុជា ព្រមទាំង ដើម្បីអភិវឌ្ឍកម្ពុជាឱ្យទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  21-ធ្នូ-2018
81 ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ គឺត្រូវបានបន្តរៀបចំឡើងសម្រាប់អនុវត្ត យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយមានកំណត់អាទិភាពសូចនាករនានា និងពេលវេលាច្បាស់លាស់សម្រាប់អនុវត្ត និងមានកំណត់ពីយន្តការសម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃផ្អែកលើក្របខណ្ឌលទ្ធផលជាពិសេស កំណត់ពីការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នទៅតាមមុំនីមួយៗ ដើម្បីបន្តទទួលបានផលចំនេញខ្ពស់ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងឈានឡើងពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប បន្តឆ្ពោះទៅសម្រេចឱ្យបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងរួមចំណែកសម្រេចឱ្យបានក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  25-កក្កដា-2019
82 យុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ឯកសារគោលនយោបាយ

ការរៀបចំ និងដាក់ចេញនូវ “យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” គឺជាកាតាលីករដែលជួយជំរុញ និងលើកទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ និងសមាគមន៍នានា ដែលបាននិងកំពុងខិតខំលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយផ្ទាល់ឬដោយប្រយោល តាមសមត្ថកិច្ចរៀងៗខ្លួន និងដាច់ដោយឡែកពីគ្នា។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  29-កញ្ញា-2023
83 យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឯកសារគោលនយោបាយ

នៅក្នុងយុទ្ធសាស្ត្របញ្ចាកោណ ដំណាក់កាលទី១នៃរបស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី ៧ នៃរដ្ឋសភា មានបាវចនា ៥ គោលដៅយុទ្ធសាស្ត្រ៥ និងអាទិភាពគន្លឹះ ៥ ។ បាវចនា ៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ គោលដៅយុទ្ធសាស្ត្រ ៥៖

-ធានាឱ្យបានកំណើនសេដ្ឋកិច្ច

-បង្កើតការងារឱ្យកាន់បានតែច្រើន

-សម្រេចឱ្យបាននូវគោលដៅកាន់បន្ថយភាពក្រីក្រ

-បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន

-ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច

អាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  18-សីហា-2023
84 កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភាសម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨ ឯកសារគោលនយោបាយ

ក្នុងស្មារតីប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិដ៏ថ្លៃថ្លារបស់ខ្លួន និងផ្ដើមចេញពីសំណូមពរនៃសភាពការណ៍ទូទៅបច្ចុប្បន្ន, រាជរដ្ឋាភិបាលកម្ពុជាពុះពារសម្រេចឱ្យបាននូវគោលដៅធំៗ ជាយុទ្ធសាស្ត្រដូចខាងក្រោម៖

១-ការពារសន្តិភាព,ការពារឯករាជ្យ,អធិបតេយ្យ, បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ ។

២-កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្ស ដ៏ជឿនលឿន និង រឹងមាំ ដែលផ្អែកលើច្បាប់, មានសេដ្ឋកិច្ចរីកចម្រើន ប្រកបដោយចីរភាព និងសមធម៌, ប្រជាជនមានជីវភាពសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនា ប្រកបដោយកិត្តិយស, សេចក្ដីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស ។

៣-កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ធ, ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានាការផ្ដល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច, ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ ។

៤-ជំរុញការអនុវត្ត «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥» និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យបានជាអតីបរមា ។

៥-បន្តអនុវត្តនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់, កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសទាំងអស់ នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្ម ចំពោះបុព្វហេតុសន្តិភាព,ស្ថិរភាព,សន្តិសុខ និងវិបុលភាព ក្នុងតំបន់ និងពិភពលោក ។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  15-សីហា-2023
85 គោលនយោបាយការពារជាតិ ឯកសារគោលនយោបាយ

ឯកសារគោលនយោបាយការពារជាតិឆ្នាំ២០២២ ចែកចេញជាបីផ្នែកធំៗ៖

  • ផ្នែកទីមួយ ពិនិត្យមើលឡើងវិញ និងវាយតម្លៃលើការអនុវត្តវិធានការយុទ្ធសាស្រ្តនៃគោលនយោបាយការពារជាតិបច្ចុប្បន្ន នៅក្នុងវិស័យសំខាន់ៗមួយចំនួនរួមមាន កិច្ចការពារព្រំដែន កំណែទម្រង់យោធា ការហ្វឹកហ្វឺនបណ្តុះបណ្តាល ការប្រឆាំងអំពើភារវកម្ម សន្តិសុខលម្ហសមុទ្រ ការសង្គ្រោះមហន្តរាយ ប្រតិបត្តិការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ ការគ្រប់គ្រងធនធានការពារជាតិ ការរួមចំណែកអភិវឌ្ឍជាតិ។ល។
  • ផ្នែកទីពីរ កំណត់ឡើងនូវអាទិភាពនៃកិច្ចការពារជាតិមួយចំនួន ដោយផ្អែកលើទស្សនៈនៃការសន្និដ្ឋានលើការគំរាមកំហែងនិងភាពប្រឈមទាំងឡាយ។ វិធានការយុទ្ធសាស្រ្តរយៈពេលវែង ផ្តល់អាទិភាពទៅលើ ១)កិច្ចការពារព្រំដែន ២) សន្តិសុខផ្ទៃក្នុង ៣) កំណែទម្រង់យោធា ៤)កិច្ចសហប្រតិបត្តិការអន្តរជាតិ។
  • ផ្នែកទី៣ ផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីជំរុញប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយការពារជាតិ ដែលមានជាអាទិ៍ ការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ឋានានុក្រម ស្មារតីទទួលខុសត្រូវខ្ពស់របស់ប្រតិបត្តិករ កិច្ចសហការនិងការគាំទ្រទៅវិញទៅមក រវាងក្រសួង និងស្ថាប័នដែលពាក់ព័ន្ថនឹងវិស័យការពារជាតិ និងការគិតគូអំពីកំណើនថវិការការពារជាតិ ផ្អែកលើកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  13-ឧសភា-2022
86 ផែនការយុទ្ធសាស្រ្ដជាតិ ស្ដីពី ការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្រ្ដជាតិនេះ មានគោលដៅជំរុញសេដ្ឋកិច្ចជាតិឲ្យមានដំណើរថេរ កាត់បន្ថយ និងទប់ស្កាត់ការបំពុលបរិស្ថាន រក្សាសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយភាពក្រីក្រ​ បង្កើតសេវាសុខភាពសារធារណៈ និងគុណភាពអប់រំ គ្រប់គ្រងធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លីនិងធនធានទឹកប្រកបដោយនិរន្តរភាព បង្កើនប្រសិទ្ធភាពថាពល ធានាសុវត្ថិភាពចំណីអាហារ និងលើកតម្កើនវប្បធម៌ជាតិ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  1-មីនា-2013
87 ផែនការអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា ឯកសារគោលនយោបាយ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី ដែលមានទិសដៅដូចខាងក្រោម៖

ផ្ដល់នូវការផ្គត់ផ្គង់ថាមពលអគ្គិសនី ឱ្យបានគ្រប់គ្រាន់ទូទាំងប្រទេស កម្ពុជាក្នុងតម្លៃសមរម្យ, ធានានូវការ ផ្ដត់ផ្គងថាមពលអគ្គិសនីឱ្យមាននិរន្តរភាព និងសុវត្ថិភាព ដែលធ្វើឱ្យមានភាពងាយស្រួលដល់ការវិនិយោគក្នុងប្រទេសកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ, ជួយជំរុញនូវរបកគំហើញថ្មីៗ និងការអភិវឌ្ឍន៍នៃប្រភពថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន និងសង្គម ដែលជាតម្រូវការចាំបាច់សម្រាប់ផ្គត់ផ្គងថាមពដល់គ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចជាតិ និងលើកទឹកចិត្តនូវការប្រើប្រាស់ថាមពលអគ្គិសនីឱ្យមានប្រសិទ្ធភាព និងកាត់បន្ថយផលប៉ះពាល់បរិស្ថាននូវកម្រិតអប្បបរមាពីប្រភពផ្គត់ផ្គង និងការប្រើប្រាស់។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  19-ឧសភា-2017
88 គោលនយោបាយជាតិ ស្ដីពី ការអភិវឌ្ឍបៃតង ឯកសារគោលនយោបាយ

គោលនយោបាយជាតិនេះ មានបំណងលើកកម្ពស់សុខមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជនទាំងអស់ប្រកបដោយសុខដុមនីយកម្មជាមួយនឹងសុវត្ថិ ភាពអេកូឡូស៊ីតាមរយៈការអភិវឌ្ឍបៃតងផ្អែកលើសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចខៀវ ការការពារបរិស្ថាន ប្រព័ន្ធសុវត្ថិភាពសង្គម និងការការពារអត្តសញ្ញាណវប្បធម៌ជាតិ

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  1-មីនា-2013
89 គោលនយោបាយជាតិ ស្ដីពី ប្រសិទ្ធភាពថាមពល ២០២២-២០៣០ ឯកសារគោលនយោបាយ

គោលនយោបាយនេះ មានគោលបំណងជំរុញ និងពន្លឿនការប្រើប្រាស់សក្ដា​នុពលប្រសិទ្ធភាពថាមពលនៅកម្ពុជា ក្នុងការប្រើប្រាស់ថាមពលតិចជាងមុន ប៉ុន្តែរក្សាបានទិន្នផលប្រសើរជាងមុន ជួយសន្សំសំចៃធនធានហិរញ្ញវត្ថុ  ជួយបង្កើនភាពប្រកួតប្រជែងវិស័យឯកជន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុនិងបញ្ហាបរិស្ថាន។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  16-សីហា-2022
90 ផែនការមេ សម្រាប់អភិវឌ្ឍនវិស័យថាមពលអគ្គិសនី ២០២២-២0៤០ ឯកសារគោលនយោបាយ

គោលដៅនៃការរៀបចំផែនការមេអភិវឌ្ឍវិស័យថាមពលពលអគ្គិសនី ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ -២០២៤០ មាន០៣ សំខាន់ គឺ៖ ទី១-បំពេញប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់ និងទាន់តាមកំណើននៃតម្រូវការអគ្គិសនីនាពេលអនាគត ជាមួយនឹងការផ្ដល់ការផ្គត់ផ្គង់អគ្គិសនីមួយ “អាចទុកចិត្តបាន” និង “មានតម្លៃសមរម្យ”ដល់អ្នកប្រើប្រាស់គ្រប់ប្រភេទ នៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ទី២-ពង្រឹងសន្តិសុខថាមពលតាមរយៈ ការកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រកបថាមពលក្នុងស្រុក និងទី៣-បង្កើនការអភិវឌ្ឍនថាមពលស្អាត ដែលរួមមាន “ថាមពលកកើតឡើងវិញ” និង “ថាមពលកើតឡើងវិញប្រែប្រួល” និង “ប្រសិទ្ធភាពថាមពល” ឱ្យបានជាអតិបរមា ដោយរក្សាបាននូវគោលដៅបរិស្ថានរបស់កម្ពុជា និងការប្ដេជ្ញាចិត្តជាសកលរបស់កម្ពុជាក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  14-កញ្ញា-2022
91 ផែនការយុទ្ធសាស្រ្ដជាតិ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកម្ពស់អនាម័យនៅជនបទ ឆ្នាំ២០១៤-២០២៥ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្រ្ដជាតិនេះ មានគោលដៅបង្កើតការផ្គត់ផ្គង់ទឹកស្អាតនិងការលើកម្ពស់អនាម័យនៅជនបទ។ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាបានកំណត់ថានៅឆ្នាំ២០១៥ ប្រជាជននៅជនបទ៥០% នឹងទទួលបានការផ្គត់ផ្គង់ទឹកដែលមានការកែលម្អ និងនៅឆ្នាំ២០១៥ ប្រជាជននៅជនបទ ៣០% នឹងទទួលបានការលើកម្ពស់អនាម័យ។ ទស្សនវិស័យនៃការផ្គត់ផ្គងទឹកស្អាតនិងការលើកម្ពស់អនាម័យនៅជនបទបានកំណត់ថាឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គងទឹកស្អាតនិងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  10-មករា-2014
92 ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០ ឯកសារគោលនយោបាយ

រួមចំណែកធ្វើអោយព្រះរាជាណាចក្រកម្ពុជាកាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុខភាព សុខុមាលភាព និងសោភ័ណភាពទាក់ ទាញ សមស្របទៅនឹងកំណើននគរូបនី យកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស និងមានគោលបំណងរៀបចំបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនមានលក្ខណៈទំនើប, គ្រប់ជ្រុងជ្រោយ,​ ដោយគិតគូរអំពីប្រសិទ្ធភាពសេដ្ឋកិច្ច, លទ្ធភាពធនធានហិរញ្ញវត្ថុ, និរន្តរភាពបរិស្ថាន និងទិដ្ឋភាពសង្គម។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  5-កុម្ភៈ-2021
93 ផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ ឆ្នាំ២០២០-២០២៤ ឯកសារគោលនយោបាយ

គោលបំណងផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ គឺរៀបចំ «ការត្រួតពិនិត្យ» យុទ្ធសាស្រ្ដ និង «ការត្រួតពិនិត្យ» ធនធានក្នុងមធ្យោបាយចំណាយមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ និងធានាឱ្យមានការអនុលោមតាម «ការត្រួតពិនិត្យ» មានន័យថាការតាមដាន ការឃ្លាំមើល និងការធ្វើអធិការកិច្ច។  ផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រមានគោលបំណងរៀបចំគោលដៅយុទ្ធ-សាស្រ្ត តាមដាន ឃ្លាំមើល និងអធិការកិច្ច និងអភិវឌ្ឍការរៀបចំធនធាន «មនុស្សនិងសម្ភារៈ» ដើម្បីអនុវត្តនិងចំណាយមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទអាយយូយូ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  10-មីនា-2020
94 ការរៀបចំផែនការអភិវឌ្ឍន៍បញ្ចេញកាបូនតិចឆ្ពោះទៅរកឆ្នាំ២០៥០ នៅកម្ពុជា ឯកសារគោលនយោបាយ

កម្ពុជាមានបំណងអភិវឌ្ឍប្រទេសរបស់ខ្លួន ដោយផ្សារភ្ជាប់នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ចីរភាពបរិស្ថាន និងការអភិរក្សវប្បធម៌ប្រកបដោយសុខដមនីយកម្ម សមហេតុផល និងស្និទ្ធស្នាល។ ការអភិវឌ្ឍបញ្ចេញកាបូនតិច មិនគ្រាន់តែដើម្បីកាត់បន្ថយបរិមាណបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីផ្តោតលើការកែលម្អប្រសិទ្ធភាពថាមពល ដែលអាចបង្កើនកំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាព សន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពបរិស្ថាន។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  13-កញ្ញា-2010
95 ផែនការយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ២០១៧-២០៣១ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិនេះ និង ជួយក្រសួងបរិស្ថាន ស្ថាប័នរបស់រាជ-រដ្ឋាភិបាលពាក់ព័ន្ធដៃគូអភិវឌ្ឍន៍នានា និងសង្គមស៊ីវិល​ ក្នុងការចូលរួមរៀបចំ និងអនុវត្តសកម្មភាពសមស្រប​ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ​ និងរួមចំណែកជាមួយផែនការយុទ្ធសាស្រ្ដជាតិ ដទៃៗទៀត រួមមាន៖ ផែនការយុទ្ធសាស្រ្ដជាតិស្ដីពីការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ដ្ររេដបូកជាតិ ផែនការសកម្មភាព និងយុទ្ធសាស្រ្ដជាតិបរិស្ថាន ក្នុងគោលដៅឆ្លើយតបទៅនឹងផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្ដជាតិនិងយុទ្ធសាស្រ្ដ ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  3-ឧសភា-2017
96 វេទិកាជាតិលើកទីពីរស្ដីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ឯកសារគោលនយោបាយ

មានបំណង និងជាជម្រើសគោលនយោបាយដែលបង្ហាញពីរបៀបអភិវឌ្ឍន៍តំបន់ការពារធម្មជាតិ​ ដែលគាំទ្រដល់កម្មវិធីជាតិស្ដីពីរ៉េដ មានចែងអំពី គោលការណ៍រួម, ធាតុសំខាន់ៗនៃ គោលនយោបាយ , ឧបសគ្គ និងការប្រឈមនានា និងការណែនាំសម្រាប់ការអនុវត្ត។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  4-តុសា-2011
97 គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ឯកសារគោលនយោបាយ

ឯកសារនេះ ផ្តោតលើស្ថានភាពវិស័យប្រៃសណីយ៍នៅកម្ពុជា,  ចក្ខុវិស័យ, គោលបំណង និងគោលដៅ, យុទ្ធសាស្ត្រ, ផែនការសកម្មភាព, និងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  8-កញ្ញា-2022
98 យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ឯកសារគោលនយោបាយ

យុទ្ធសាស្ត្រជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង ក្នុងក្របខ័ណ្ឌជាគោលនយោបាយជាតិ ដែលអនុញ្ញាតឱ្យមាន  ការចូលរួមពេញលេញពីសំណាក់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងឡាយ និងការដាក់ចេញនូវផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់។ យុទ្ធសាស្ត្រជាតិនេះ ជាឧបករណ៍ទ្រទ្រង់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥ ដែលមានគោលបំណងសម្រេចបាននូវប្រព័ន្ធហិរញ្ញវត្ថុមានស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារ ហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  12-កក្កដា-2019
99 កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ឯកសារគោលនយោបាយ

កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (កជទី២) មា​ន​គោលបំណង “លើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលម្អរនូវដំណើរ​ការផ្តល់​សេវា និងគុណភាពសេវា ដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងការលើកកម្ពស់គុណភាព​ជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង”។ គោលបំណងនេះបានឆ្លុះបញ្ចាំង និងធ្វើបច្ចុប្បន្នភាពនូវគោលបំណងនៃ កជទី១ និងការដាក់បញ្ចូល​នូវគោលដៅជាយុទ្ធសាស្រ្តសម្រាប់អភិបាលកិច្ចនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាល​ទី៤ របស់រាជរដ្ឋាភិបាលដែលបានសង្កត់ធ្ងន់លើការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ ឱ្យស្របទៅតាមការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងសង្គមកម្ពុជា និងសេចក្តីត្រូវការរបស់ប្រទេសជាតិនាពេ​ល​​​​​​​អនាគ​ត ជាពិសេសនៅពេលដែលកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  9-ធ្នូ-2021
100 ផែនការយុទ្ធសាស្រ្តរបស់ក្រសួងមុខងារសាធារណៈ (២០១៩-២០២៣) ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្រ្ត របស់ក្រសួងមុខងារសាធារណៈនេះ គឺជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលមធ្យមថ្មីមួយរបស់ក្រសួងមុខងារសាធារណៈ។ ផែនការយុទ្ធសាស្រ្តនេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រការអនុវត្តស្នូលនៃយុទ្ធសាស្រ្តចតុកោណស្តីពី «ការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច»។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  1-មេសា-2019
101 កិច្ចព្រមព្រៀងអនាម័យ និងភូតគាមអនាម័យ(SPS)នៃអង្គការពាណិជ្ជកម្មពិភពលោក ឯកសារគោលនយោបាយ

កិច្ចព្រមព្រៀងលើរអនុវត្តវិធានការអនាម័យនិងភូតគាមអនាម័យ (ដែលជាទូទៅត្រូវបានហៅ”កិច្ចព្រមព្រៀង SPS”) របស់អង្គការ ពាណិជ្ចកម្មពិភពលោក (WTO)។ គ្រប់ប្រទេសទាំងអស់ដែលក្លាយជាសមាជិករបស់ WTO ត្រូវអនុវត្តកិច្ចព្រមព្រៀង SPS ។ កិច្ចព្រមព្រៀង SPS ត្រូវបានបង្ហាញដោយសង្ខេបនៅក្នុងកូនសៀវភៅនេះ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  31-មករា-2022
102 និតិវិធីនៃការត្រួតពិនិត្យភូតគាមអនាម័យសម្រាប់ការនាំចេញផលិតផលកសិកម្ម ឯកសារគោលនយោបាយ

ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងក្រសួងកសិកម្មរុក្ឋាប្រមាញ់ និងនេសាទបានដាក់ដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ (SPS) សម្រាប់ការនាំចេញ, ការនាំចេញទៅវិញ និងវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចូលទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ជាទម្រង់អេឡិចត្រូនិក។បញ្ជីមុខទំនិញជកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យត្រូវកំណត់ដោយប្រកាសរួម របស់រដ្ឋមន្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្មស្សាហកម្មរ៉ែ និងថាមពលនិងរដ្ឋមន្រ្ដីក្រសួងសុខាភិបាល។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  11-ធ្នូ-2019
103 គោលការណ៍ណែនាំស្តីពី ការនាំចេញផ្លែចេកពីប្រទេសកម្ពុជាទៅប្រទេសចិន ឯកសារគោលនយោបាយ

ប្រទេសកម្ពុជាជាទីផ្សារដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស ជាពិសេសប្រទេសចិន ដោយសារទីតាំងភូមិសាស្រ្ត គោលនយោបាយ និងបរិយាកាសវិនិយោគអំណោយផល។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការគាំទ្រអ្នកផលិត និងនាំផ្លែឈើទៅកាន់ទីផ្សារអន្តរជាតិក្នុងគោលបំណងបង្កើនបរិំមាណនៃការនាំចេញផ្លែឈើ ដោយមានប្រទេសចិនជាទីផ្សារចំបងសម្រាប់ការនាំចេញផ្លែចេករបស់កម្ពុជា។​ នៅក្នុងអនុវិស័យដំណាំ ផែនការមេរសម្រាប់ផលិតកម្មដំណាំឆ្នាំ២០១៦-២០៣០ ប្រមើលមើលកម្ពុជាជា ប្រភពដែលអាចទុកចិត្តបានសម្រាប់ផលិតដំណាំដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងមានការប្រកួតប្រជែងនៅក្នុងសុវត្ថិភាពចំណីអាហារ និងអាហារូបត្ថមនៃប្រជាជនខ្លួនប្រកបដោយចីរភាព និងបត់បែនតាមលក្ខខណ្ឌអាកាសធាតុ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  1-ធ្នូ-2020
104 យុទ្ធសាស្រ្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ឯកសារគោលនយោបាយ

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានសក្តានុពលដ៏ធំធេងសម្រាប់រួមចំណែកដល់សេដ្ឋកិច្ច និងសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដែលផ្តល់នូវមធ្យោបាយសម្រាប់អាជីវកម្មកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដើម្បីផ្សព្វផ្សាយ និងឈានដល់មូលដ្ឋានអតិថិជនទូលំទូលាយ លើកកម្ពស់ការប្រកួតប្រជែង ព្រមទាំងជម្រុញវិស័យឯកជន និងសេដ្ឋកិច្ចសង្គមដូចជា ការបង្កើតការងារ និងការធ្វើសមាហរណកម្មប្រកបដោយអត្ថន័យដល់យុវជន និងស្រ្តីក្នុងសកម្មភាពសេដ្ឋកិច្ច៕

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  25-វិច្ឆិកា-2020
105 ផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម​ ដល់ឆ្នាំ២០៣០ ឯកសារគោលនយោបាយ

ការតភ្ជាប់សេដ្ឋកិច្ចនឹងក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងប្រទេសនិមួយៗ ក៏ដូចជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសទាំងបី ដើម្បីធ្វើសមាហរណកម្មទៅក្នុងសហគមន៍អាស៊ាន ពិសេសសហគមន៍សេដ្ឋកិច្ចអាស៊ាន និងថ្នាក់តំបន់ និងសកល ឲ្យកាន់តែស៊ីជម្រៅ និងស័ក្តិសិទ្ធភាពជាងមុន។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
106 ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍បៃតងជាតិឆ្នាំ២០១០ ឯកសារគោលនយោបាយ

ការរៀបចំបង្កើតផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍បៃតងជាតិ ក្នុងដំណើរការសិក្សាវិភាគ ធ្វើអត្តសញ្ញាណតម្រូវការចាំបាច់ កំណត់បញ្ហា ក្របខណ្ឌ សម្ពាធ ស្ថានភាព និងបង្កើតឳកាសរួមគ្នាសម្រាប់អនុវត្តគោលនយោបាយអភិវឌ្ឍបៃតង ដោយលើកជាអន្តរាគមន៍រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ដើម្បីស្វែងរកដំណោះស្រាយលើកង្វល់បរិស្ថានសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងសុខុមាលភាពសង្គម។ ជាមួយគ្នានេះ ផ្ដោតលើការដោះស្រាយបញ្ហាចំនួន ០៧ រួមមាន

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
107 គោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ឯកសារគោលនយោបាយ

គោលនយោបាយ ដើម្បីជំរុញឱ្យការងារបណ្តុះបណ្តាលបច្ចេទេស និងវិជ្ជាជីវៈ ឱ្យកាន់តែមានភាពប្រសើរឡើង ដែលជាជំនាញមួយមិនអាចខ្វះបានក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  14-កក្កដា-2017
108 គោលនយោបាយស្តីពី មុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ឯកសារគោលនយោបាយ

ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពខ្ពស់  ជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងការពង្រឹងអភិបាកិច្ចទីផ្សារការងារ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  5-តុសា-2015
109 គោលនយោបាយស្តីពី ទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជាខែធ្នូ ឆ្នាំ២០១៤ ឯកសារគោលនយោបាយ

គោលនយោបាយ ស្តីពីទេសន្តរប្រវេសន៍  ធ្វើឱ្យកាន់តែមានភាពប្រសើរឡើង បទដ្ឋានគតិយុត្ត បទបញ្ជា គោលនយោបាយនានា ក្នុងការគ្រប់គ្រងទេសន្តរប្រវេសន៍ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ តាមរយៈការដាក់បញ្ចូលនូវគោលការណ៍ការពារសិទ្ធិ យេនឌ័រ និងតម្លាភាព លើទីផ្សារការងារ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  17-ធ្នូ-2014
110 ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ឯកសារគោលនយោបាយ

ក្របខ័ណ្ឌគោលនយោបាយ មានគោលបំណង កំណត់ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យបានសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  24-មីនា-2017
111 ឯកសារគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស ឯកសារគោលនយោបាយ

គោលនយោបាយ មានគោលបំណងទប់ស្កាត់ និងបង្រាបអំពើជួញដូរមនុស្ស ទាំងក្នុងប្រទេស និងឆ្លងដែន ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  31-សីហា-2009
112 ឯកសារគោលនយោបាយស្តីពី សម្បទានដីសង្គមកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ឯកសារគោលនយោបាយ

គោលនយោបាយនេះ មានគោលបំណងដោះស្រាយតម្រូវការដី និងការចាត់ចែងការប្រើប្រាស់ក្នុងគោលដៅសង្គមកិច្ចដូចជា៖ កង្វះដីសង់លំនៅឋាន ភាពគ្មានដី តម្រូវការដីសម្រាប់ការតាំទីលំនៅថ្មី ការចែកដីដោះមីនរួច  ការអភិវឌ្ឍលំនៅឋាន និងដីឡូសម្រាប់កសិកម្មចិញ្ចឹមជីវិតរបស់កម្មករ។ ក្រៅពីនោះ​ធ្វើការបែងចែកដីសង្គមកិច្ចដល់រងគ្រោះធម្មជាតិ យោធិនរំសាយ គ្រួសារយុទ្ធជនពលីពិការ  ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  9-មីនា-2003
113 ឯកសារគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់២០១៧-២០៣០ ឯកសារគោលនយោបាយ

គោលនយោបាយនេះ ដើម្បីធានាថា មនុស្សវ័យចាស់អាចចូលរួមដោយមានសេរីភាព និងកិត្តិយសពេញលេញក្នុងគ្រួសារ សហគមន៍ សេដ្ឋកិច្ច សង្គម សាសនា និងនយោបាយ ហើយធានាថាមនុស្ស​វ័យ​ក្មេងទទួលបានចំណេះដឹងដែលអាចជួយឱ្យពួកគាត់អាចដឹកនាំជីវិតផ្ទាល់ខ្លួនប្រកបដោយផលិតភាព សុខភាពល្អ សកម្ម និងកិតិយសក្នុងវ័យចាស់។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  15-សីហា-2017
114 ឯកសារគោលនយោបាយស្តីពី ការថែទាំជំនួសចំពោះកុមារខែមេសា ២០០៦ ឯកសារគោលនយោបាយ

គោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារ គឺជួយដល់កុមារកំព្រា  កុមារត្រូវគេបោះបង់ចោល កុមារផ្ទុកមេរោគអេដស៍ ឬជំងឺអេដស៍ទទួលរងការរំលោភបំពានផ្លូវភេទ រូបរាងកាយ និងផ្លូវចិត្ត កុមាររស់នៅតាមចិញ្ចើមថ្នល់ កុមារមានទំនាស់ជាមួយផ្លូវច្បាប់ កុមារញៀនជាមួយសារធាតុញៀន  កុមាររងនូវទំងន់ពលកម្ម និងកុមារពិការ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  26-មេសា-2006
115 គោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ឯកសារគោលនយោបាយ

គោលនយោបាយនេះដែរមានគោលបំណងបង្កើនសមត្ថភាពមន្រ្តីរាជការស៊ីវិល ឲ្យកាន់តែស្វាហាប់ ប្រសិទ្ធភាព​ និងការជឿទុកចិត្ត ក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ តាមរយៈការធ្វើឲ្យមន្រ្តីរាជការស៊ីវិលប្រកាន់ខ្ជាប់នូវវប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្ដីភាព និងមនសិការវិជ្ចាជីវៈ។ បន្ថែមពីនេះគោលនយោបាយនេះមានគោលដៅចំនួន៥ដូចខាងក្រោម៖​
១-ការកែលម្អរបៀបគ្រប់គ្រងការចាត់ចែងការងារ ដើម្បីកំណត់អោយបានច្បាស់លាស់តួនាទី​និងភារកិច្ច និងពីតម្រូវការនៃធនធានមនុស្សទាំងបរិមាណ និងគុណភាពដោយផ្អែកលើទំហំការងារ។

២-ពង្រឹងការគ្រប់គ្រងជំនាញ និងចំនួនមន្រ្តីតាម​តម្រូវការ។

៣-លើកកម្ពស់គុណផល និងការទទួលខុសត្រូវរបស់មន្រ្តីរាជការស៊ីវិល។

៤-អភិវឌ្ឍន៍សម្ថភាពការងាររបស់មន្រ្កីរាជការស៊ីវិល។

៥-ពង្រឹងសីលធម៌ និងវិន័យមន្រ្តីរាជការស៊ីវិល។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  14-ឧសភា-2013
116 គោលនយោបាយស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកសារគោលនយោបាយ

គោលនយោបាយនេះមានគោលបំណងផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានសមត្ថភាព ផលិតភាព ភក្តីភាព ឆន្ទៈម្ចាស់ការ គណនេយ្យភាព វប្បធម៌សាធារណៈ សីលធម៌ និងមនសិកាវិជ្ជាជីវៈខ្ពស់។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  18-មេសា-2014
117 គោលនយោបាយស្តីពីសុវត្ថិភាពបរិស្ថាន និងសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឯកសារគោលនយោបាយ

គោលនយោបាយនេះមានគោលដៅពង្រឹងការចូលរួមការទទួលខុសត្រូវ តម្លាភាព និងប្រសិទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិលើកិច្ចការពារបរិស្ថាន និងសង្គមស្របតាមកម្រិតបទដ្ឋានជាតិ និងអន្តរជាតិនៅក្នុងការអនុវត្តគម្រោងមូលនិធិឃុំ​ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត។ បន្ថែមលើនេះតម្រូវឱ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់លើផលប៉ះពាល់លើផលប៉ះពាល់ និងហានិភ័យចំពោះ បរិស្ថាន សង្គម ដែលអាចកើតមានដោយសារការអនុវត្តគម្រោងដោយផ្តោតការយកចិត្តទុកដាក់លើសមធម៌យេនឌ័រ ក្រុមជនងាយរងគ្រោះ ជនជាតិដើមភាគតិច និងបេតិកភណ្ឌវប្បធម៌។

ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច  14-កញ្ញា-2019
118 ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ លើវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ២០០៩~២០១៣ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្ត្រនេះបង្កើតឡើងដើម្បីចូលរួមចំណែកដល់ដំណើរការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹក ដើម្បីសម្រេចបានគោលដៅក្នុងការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ដល់កសិកម្មដល់កសិកម្ ម ព្រមទាំងចូលរួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  27-កក្កដា-2009
119 ក្របខណ្ឌផែនការយុទ្ធសាស្ត្រ សម្រាប់វិស័យជលផលឆ្នាំ២០១០-ឆ្នាំ២០១៩ ឯកសារគោលនយោបាយ

ផែនការយុទ្ឋសាស្រ្តនេះពិពណ៌នាអំពីបរិបទជាយុទ្ធសាស្ត្រ ដ៏ទូលំទូលាយ បញ្ហាប្រឈម និងកាលានុវត្ដភាពក្នុងវិស័យជលផល ហើយបានដាក់ចេញនូវអាទិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍវិស័យជលផល ព្រមទាំងបានកំណត់នូវចំណុចដៅនានាប្រកបដោយនិរន្ដរភាព។ ក្របខណ្ឌ􀅊ផែនការយុទ្ឋសាស្ត្រ នេះមានគោលបំណងផ្ដល់ការណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបំពេញការងារក្នុងវិស័យជលផល និងគាំទ្រដល់ការរៀបចំផែនការអភិវឌ្ឍ ជាពិសេសផែនការសកម្មភាពរបស់រដ្ឋបាលជលផល។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  21-មីនា-2011
120 ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ ឯកសារគោលនយោបាយ
ផែនការ​យុទ្ធសាស្ត្រនេះផ្តោតលើ​ទិសដៅ​យុទ្ធសាស្ត្រសំខាន់ៗ ដើម្បី​លើកស្ទួយ​ការអភិវឌ្ឍ​ដោយ​ចីរភាពដែលត្រូវប្រកាន់យក​ក្នុង​ រយៈពេល ១០ ឆ្នាំ ​ខាងមុខដើម្បី​ធានា​ឱ្យបាន​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ប្រទាក់ក្រឡា​គ្នា​សម្រាប់​ដោះស្រាយ​បញ្ហា​ជាច្រើន​នៃ​ការប្រែប្រួល​អាកាសធាតុតាមរយៈ​វិធានការ​បន្ស៊ាំការកាត់បន្ថយ​ការបញ្ចេញឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ការអភិវឌ្ឍ​ដោយ​បញ្ចេញ​កាបូន​តិច។
ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  31-តុសា-2013
121 ផែនការយុទ្ធសាស្ត្រជាតិ ស្ដីពី ការអភិវឌ្ឍបៃតងឆ្នាំ២០១០~២០៣០ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្ត្រជាតិនេះ មានគោលបំណងធ្វើអោយមានការអភិវឌ្ឍន៍បៃតង  ដោយធានាបាននូវស្ថិរភាពនយោបាយ និងសិរភាពម៉ាក្រូសេដ្ឋកិច្ចដើម្បីឈានឡើងជាប្រទេសអភិវឌ្ឍ។ ជាពិសេសក្នុងគោលដៅ ជំរុញសេដ្ឋកិច្ចជាតិឲ្យមានកំណើនថេរ កាត់បន្ថយ និងទប់ស្កាត់ការបំពុលបរិស្ថាន រក្សាសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយភាពក្រីក្រ បង្កើនសេវាសុខភាពសេវាសាធារណៈ និងគុណភាពអប់រំ គ្រប់គ្រងធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លី និងធនធានទឹកប្រកបដោយនិរន្តរភាព បង្កើនប្រសិទ្ធភាពថាមពល ធានាសុវត្ថិភាពចំណីអាហារ និងលើកតម្កើងវប្បធម៌ជាតិ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  1-មីនា-2013
122 កម្មវិធីព្រៃឈើជាតិ ២០១០~២០២៩ ឯកសារគោលនយោបាយ

កម្មវិធីនេះបង្កើតឡើង ដើម្បីធានាប្រសិទ្ធភាពនៃដំណើរការកែទម្រង់គ្រប់គ្រង និងអភិវឌ្ឍន៍  វិស័យ​ព្រៃឈើនៅកម្ពុជាឲ្យមាននិរន្តរភាព ពង្រឹងចក្ខុវិស័យរួមក្នុងការទាញយកផលប្រយោជន៍ជានិរន្តន៍ពីព្រៃឈើសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការការពារបរិស្ថាន ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាជាមួយស្ថាប័ន រដ្ឋ សហគមន៍មូលដ្ឋាន ក្រុមហ៊ុនឯកជន អង្គការសង្គមស៊ីវិល  ដៃគូរអភិវឌ្ឍន៍ និងនីតិបុគ្គនានា និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តាមរយៈការបញ្ជៀសនូវការបាត់បង់ និងរេចរឹលព្រៃឈើ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  18-តុសា-2010
123 ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្ត្រនេះ មានគោលបំណងជំរុញកំណើនកសិកម្មប្រកបដោយការប្រកួតប្រជែង ផលិតផលមានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានដី ព្រៃឈើ និងជលផលប្រកបដោយ ចីរភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  4-តុសា-2019
124 គោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា ឯកសារគោលនយោបាយ

ដោយសារតែប្រព័ន្ធ និងសេវាកម្មផ្សព្វផ្សាយកសិកម្មជួបប្រទះបញ្ហាប្រឈមច្រើន ដូចជាប្រព័ន្ធ និងសេវាកម្មផ្សព្វផ្សាយកសិកម្ ម និងលិខិតបទដ្ឋានគតិយុត្តគាំទ្រនានានៅមានកម្រិត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំគោលនយោបាយផ្សព្វផ្សាយនេះឡើង ដើម្បីជួយដល់ការផ្សព្វផ្សាយវិស័យកសិកម្មនៅកម្ពុជា។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
125 ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីការងារធនធានរ៉ែ និងប្រេងកាត សម្រាប់ឆ្នាំ២០១៤-២០១៨ ឯកសារគោលនយោបាយ

ការធ្វើអាជីវកម្មលើធនធានរ៉ែ ថាមពល និងប្រេងកាត ជាទូទៅជៀសមិនផុតពីផលប៉ះពាល់ផ្សេងៗចំពោះបរិស្ថាន សង្គម និងសហគមន៍មូលដ្ឋាន។ ក្រសួងរ៉ែ និងថាមពល បានបង្កើតយុទ្ធសាស្ត្រ និងកម្មវិធីនេះ ដើម្បីបញ្ចៀសឱ្យបានជាអតិបរិមារនូវផលប៉ះពាល់អវិជ្ជមានផ្សេងៗ ដល់បរិស្ថាន និងសង្គម ព្រមទាំងការពារ និងលើកកម្ពស់ផលប្រយោជន៍សហគមន៍មូលដ្ឋាន ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  26-វិច្ឆិកា-2014
126 គោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការពារកុមារក្នុងវិស័យកសិកម្ម ២០១៦-២០២០ ឯកសារគោលនយោបាយ

គោលនយោបាយនេះ គឺលើកកម្ពស់ដល់ការគាំពារ និងការអភិវឌ្ឍន៍កុមារក្នុងវិស័យកសិកម្ម ជាពិសេសដល់ក្រុមកុមារដែលងាយរងគ្រោះ ក្នុងគ្រួសារកសិករក្រីក្រ ដែលស្របទៅនឹង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  10-វិច្ឆិកា-2015
127 គោលនយោបាយជាតិលើវិស័យធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឯកសារគោលនយោបាយ

គោលនយោបាយនេះ មានគោលបំណងការពារ គ្រប់គ្រង និងប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តភាព។ ប្រមើមើលទុកជាមុន និងមានវិធានការជួយដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយលើបញ្ហាប្រឈមខាងមុខ ដែលអាចកើតឡើងក្នុងវិស័យទឹក។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  16-មករា-2004
128 គោលនយោបាយអភិវឌ្ឍន៍ឡជីវឧស្ម័ននៅកម្ពុជា២០១៦-២០២៥ ឯកសារគោលនយោបាយ

គោលនយោបាយនេះ មានគោលបំណងជំរុញការបង្កើត និងប្រើប្រាស់ឡជីវឧស្ម័នឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ក្នុងគោលបំណងគ្រប់គ្រងកាកសំណល់ពីផលិតកម្មសត្វ ពិសេសការគ្រប់គ្រងលាមកសត្វ និងកាកសំណល់សត្តឃាតដ្ឋាន ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវបរិស្ថានស្អាត និងរួមចំណែកក្នុងការអភិវឌ្ឍន៍បៃតង។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  11-ឧសភា-2016
129 គោលនយោបាយ និងយុទ្ធសាស្ត្របញ្ច្រាបយេនឌ័រក្នុងវិស័យកសិកម្ម ឯកសារគោលនយោបាយ

គោលនយោបាយ និងយុទ្ធសាស្ត្រនេះ ផ្តល់នូវការណែនាំ និងខ្លឹមសារសំខាន់ៗ សំដៅសម្រេចបាននូវសមភាពយេនឌ័រនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាមួយគ្នានេះដែរ ក្រសួងបានបង្កើតអង្គភាពយេនឌ័រមួយ ដែលមានសមត្ថកិច្ចជួយជ្រោមជ្រែង ផ្តល់ការណែនាំ ការគាំទ្រ និងពិនិត្យតាមដានសកម្មភាពនានា សំដៅធានាថា បញ្ហាយេនឌ័រត្រូវបានដោះស្រាយ និងយកចិត្តទុកដាក់។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  15-កុម្ភៈ-2006
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 385
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា