1 |
គោលការណ៍ណែនាំស្ដីពី ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ |
ឯកសារគោលនយោបាយ |
គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ មានទិសដៅកំណត់នូវយុទ្ធសាស្រ្ត និងការធ្វើសមាហរណកម្មវិធីជាតិជំនួយសង្គម ដោយផ្ដោតលើការបង្កើនស័ក្ដិសិទ្ធិភាព ប្រតិបត្តិការ និងប្រសិទ្ធភាពចំណាយក្នុងការផ្ដល់ជំនួយសង្គម ដែលឆ្លើយតបនឹងតម្រូវការរបស់បុគ្គលក្នុងវដ្ដជីវិត ក៏ដូចជាផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះហានិភ័យ និងភាពងាយរងគ្រោះនានា។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
11-កញ្ញា-2023 |
|
2 |
គោលការណ៍ណែនាំស្ដីពី ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន |
ឯកសារគោលនយោបាយ |
គោលការណ៍ណែនាំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងត្រៀមរួចជាស្រេច ក្នុងការដាក់ចេញអន្តរាគមន៍គាំពារសង្គម ជាមួយនឹងជម្រើសឧបករណ៍គោលនយោបាយជំនួយសង្គម និងសន្តិសុខសង្គម ដែលមានលក្ខណៈសមស្របឆ្លើយតបនឹងគ្រោះអាសន្ន។ ដើម្បីទ្រទ្រង់ជីវភាពពលរដ្ឋឱ្យបានទាន់ពេលវេលា និងចំគោលដៅ រក្សាលំនឹងជីវភាព និងក្រោយគ្រោះអាសន្ន ដើម្បីស្ដារជីវភាពឡើងវិញ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
20-កញ្ញា-2023 |
|
3 |
ផែនការយុទ្ធសាស្រ្ត ទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាននៃមូលនិធិជាតិជំនួយសង្គម |
ឯកសារគោលនយោបាយ |
ផែនការយុទ្ធសាស្រ្តនេះ ត្រូវបានរៀបចំឡើងក្រោមគោលបំណងឱ្យប្រជាពលរដ្ឋគ្រប់រូបដែលជាក្រុមគោលដៅ និងភាគីពាក់ព័ន្ធនានាយល់ដឹង ចូលរួម និងទទួលផលប្រយោជន៍ពីកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គម។ ព្រមទាំងពង្រឹង និងពង្រីកការអនុវត្តការងារទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាន អំពីកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គម តាមរយៈកិច្ចសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយនានា ព្រមទាំងក្រុមគោលដៅ និងប្រជាពលរដ្ឋទូទៅ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
17-មិថុនា-2024 |
|
4 |
គោលនយោបាយ ស្ដីពី ការផ្ដល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥ |
ឯកសារគោលនយោបាយ |
គោលនយោបាយនេះ មានគោលបំណងសំដៅលើកកម្ពស់ផលិតភាពការងារ សមភាពយេនឌ័រ និងបរិយាបន្ន នាពេលអនាគត តាមរយៈការផ្ដល់អាហារប្រកបដោយសុវត្ថិភាព និងអាហាររូបត្ថម្ភដល់សិស្ស ដើម្បីជំរុញការលូតលាស់ និងភាពវៃឆ្លាត។ គោលនយោបាយនេះ មានវិសាលភាពគ្របដណ្ដប់ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សាសាធារណៈ ដោយកំណត់នូវយុទ្ធសាស្រ្តចំនួន៤គឺ៖ ១)អភិវឌ្ឍក្របខណ្ឌច្បាប់ និងយន្តការ ២)លើកកម្ពស់សន្តិសុខស្បៀងដល់សិស្ស និងគ្រួសារសិស្ស ៣)លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ ៤)លើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
5-កញ្ញា-2024 |
|
5 |
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ |
ឯកសារគោលនយោបាយ |
ឯកសារនេះត្រូវបានរៀបចំឡើងដើម្បីជាមគ្គទេសក៍ដល់អង្គភាពប្រតិបត្តិកររៀបចំផែនការសកម្មភាព សូចនាករ និងគោលដៅប្រចាំឆ្នាំ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ដែលបានរកឃើញ ដោយដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដែលអាចវាស់វែង និងវាយតម្លៃបានច្បាស់លាស់។
ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ក្រសួងបានធ្វើអទិភាវូបនីយកម្មនូវកម្មវិធីកំណែទម្រង់ទាំង៥ រួមមាន៖ ១-ការអភិវឌ្ឍ លក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ២-ការធ្វើ់ទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ, ៣-ការរក្សា និងបង្កើនមុខរបរ និងការងារក្នុង និងក្រៅប្រទេស, ៤-ការអភិវឌ្ឍរបបសន្តិសុខសង្គម និង ៥-ការពង្រឹងសេវាគាំទ្រទូទៅដោយកំណត់នូវកម្មវិធី ចង្កោមសកម្មភាព និងសូចនាករកាន់តែសុក្រឹត និងអាចឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់វិស័យទាំងមូល ស្របតាមស្ថានភាពវិវឌ្ឍន៍នៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងសកលលោក។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
7-មីនា-2019 |
|
6 |
យុទ្ធសាស្រ្តអប់រំឌីជីថល សម្រាប់សាលារៀន |
ឯកសារគោលនយោបាយ |
យុទ្ធសាស្រ្តអប់រំឌីជីថលសម្រាប់សាលារៀន ត្រូវបានរៀបចំឡើងដើម្បីបង្កើតបានវប្បធម៌រៀនពេញមួយជីវិត និងជាការឆ្លើយតបនឹងតម្រូវការ និងការផ្លាស់ប្ដូរនៃបរិបទសេដ្ឋកិច្ចសង្គម វិទ្យាសាស្រ្ត និងការអភិវឌ្ឍមូលធនមនុស្ស។ បន្ថែមពីនេះទៀត ក៏សំដៅផ្ដល់ភាពងាយស្រួល និងងាយបត់បែនឱ្យសាលារៀនធ្វើជាម្ចាស់ក្នុងការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពនៃការគ្រប់គ្រងសាលារៀន និងលទ្ធផលសិក្សារបស់សិស្ស។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
14-មិថុនា-2024 |
|
7 |
ផែនការយុទ្ធសាស្ត្រជាតិ ៥ឆ្នាំ ២០១៩-២០២៣ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស |
ឯកសារគោលនយោបាយ |
ឯកសារនេះត្រូវបានរៀបចំឡើង ក្នុងគោលដៅលើកកម្ពស់រាល់កិច្ចខិតខំប្រឹងប្រែងក្នុងសង្គម និងរិះរកវិធានការ និងវិធីសាស្ត្រថ្មីៗ ដើម្បីទប់ស្តាត់ និងលុបបំបាត់រាល់ទម្រង់ចាស់ ថ្មី នៃការជួញដូរមនុស្ស អំពើធ្វើអាជីវកម្ម ពលកម្មលើមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ និងរាល់អំពើពាក់ព័ន្ធដែលកើតមាននៅក្នុងប្រទេសកម្ពុជា និងទៅលើប្រជាជនកម្ពុជាទោះនៅទីណាក៏ដោយ។ ផែនការយុទ្ធសាស្ត្រជាតិប្រឆាំងការជួញដូរមនុស្ស លើកកម្ពស់សាមគ្គីភាព ឯកភាព និងកិច្ចសហការក្នុងភាពជាដៃគូរវាងសហគមន៍ជាតិ និងជាមួយអន្តរជាតិ ក្នុងគោលបំណងធានាឱ្យមានប្រព័ន្ធគាំពារសង្គម ដើម្បីការបង្ការទប់ស្កាត់ភាពរងគ្រោះឱ្យមានប្រសិទ្ធភាព ការអនុវត្តច្បាប់ដែលមានឥទ្ធិពល និងការផ្តន្ទាទោសយ៉ាងសុក្រឹត្យចំពោះបទឧក្រិដ្ឋនេះ ដើម្បីយុតិ្តធម៌សង្គម ជាពិសេសការការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
17-តុសា-2019 |
|
8 |
គោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ |
ឯកសារគោលនយោបាយ |
ឯកសារនេះ សំដៅលើការលើកកម្ពស់សុខុមាលភាពរបស់មនុស្សវ័យចាស់កម្ពុជា។ ដោយមានយុទ្ធសាស្រ្តច្បាស់លាស់ចំពោះមនុស្សចាស់ ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម។ បញ្ហាមនុស្សចាស់ដែលគ្របដណ្តប់លើគ្រប់ទិដ្ឋភាព និងគ្រប់ផ្នែកទាំងអស់ក្នុងសង្គមជាតិ។ នៅក្នុងផែនការនេះ ក៏រួមបញ្ជូលនូវវិស័យអាទិភាពចំនួន៩ដូចជា៖ ធានាឱ្យបាននូវសន្តិសុខហិរញ្ញវត្ថុ, របៀបរបបការរស់នៅ,សុខភាព និងសុខុមាលភាព, សមាគមនុស្សចាស់ និងវ័យចាស់សកម្ម, បរិស្ថានអំណោយផល, ទំនាក់ទំនងអន្តរជំនាន់, ការរំលោភបំពាន និងអំពើហិង្សាលើមនុស្សចាស់, ស្ថានភាពមានអាសន្ន, និងការត្រៀមខ្លួនរបស់មនុស្សវ័យក្មេង។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
25-សីហា-2017 |
|
9 |
ការវិភាគគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តភាពក្នុងវិស័យកាត់ដេរនៅកម្ពុជា |
ឯកសារគោលនយោបាយ |
គោលបំណងនៃរបាយការណ៍នេះ គឺដើម្បីផ្ដល់នូវការវិភាគលើគោលនយោបាយបច្ចុប្បន្នសម្រាប់ការផលិតសម្លៀកបំពាក់នៅកម្ពុជា ដោយអនុវត្តការពិនិត្យមើលប្រព័ន្ធទាំងមូលដើម្បីកំណត់រកបញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់ការលើកកម្ពស់និរន្តរភាពរបស់វិស័យនេះ។ របាយការណ៍វិភាគនេះ នឹងផ្ដោតទៅលើលក្ខខណ្ឌសំខាន់ៗ នៅក្នុងវិស័យកាត់ដេររបស់កម្ពុជា ដូចជាការប្រើប្រាស់វត្ថុធាតុដើមដោយនិរន្តរភាព ដំណើរការផលិតកម្មប្រកបដោយប្រសិទ្ធផល និងការគ្រប់គ្រងសំណល់ ព្រមទាំងការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់។ ឯកសារនេះក៏ភ្ជាប់ជាមួយនូវអនុសាសន៍គោលនយោបាយមួយចំនួនដែលផ្ដោតលើការកែលំអ ការតាមដាន និងការអនុវត្តបទប្បញ្ញត្តិនានា។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
10-មករា-2022 |
|
10 |
ផែនការសកម្មភាពពហុវិស័យជាតិ ស្ដីពី ការការពារនិងការប្រយុទ្ធនឹងជំងឺមិនឆ្លង ២០១៨-២០២៧ |
ឯកសារគោលនយោបាយ |
ឯកសារនេះ គឺជាការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាប្រឈមដែលកំពុងតែកើនឡើងនៃជំងឺបេះដូង សរសៃឈាម ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែម។ ជំងឺមិនឆ្លងទាំង បួនប្រភេទនេះ គឺជាមូលហេតុនៃការស្លាប់ស្ទើរតែពាក់កណ្តាលក្នុងចំណោមការស្លាប់ទាំងអស់នៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានគេព្យាករថានឹងកើនឡើងថែមទៀតដោយសារតែផលវិបាកនៃការផ្លាស់ប្តូររបៀបរបបរស់នៅ និងបរិស្ថានដែលកំពុងតែមានការប្រែប្រួល។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
29-ឧសភា-2018 |
|
11 |
ផែនការសកម្មភាពជាតិ ស្ដីពី ការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣ |
ឯកសារគោលនយោបាយ |
ផែនការសកម្មភាពនេះ ត្រូវបានបង្កើតឡើងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយផែនការនេះនឹងដើរតួនាទីជាផែនទីតម្រង់ទិសសម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងការអនុវត្ត ការងារបង្កាទប់ស្កាត់ ផ្ដល់កិច្ចអន្តរាគមន៍ និងកិច្ចការពារដល់ស្រ្តី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សាគ្រប់ទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការរបស់ជនរងគ្រោះ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
9-តុសា-2020 |
|
12 |
សៀវភៅណែនាំស្ដីពី យន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម |
ឯកសារគោលនយោបាយ |
យន្តការតាមដាន និងវាយតម្លៃនេះរៀបចំឡើងដោយឈរលើអភិក្រមសំខាន់ៗ ដូចជាការសិក្សាលើឯកសារយុទ្ធសាស្រ្ត គោលនយោបាយជាតិ និងគោលការណ៍ណែនាំនានា ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ។ យន្តការតាមដាន និងវាយតម្លៃនេះ នឹងជួយសម្រួលដល់ការប្រមូលទិន្នន័យ និងពត៌មានសម្រាប់ការវិភាគ និងតាមដានវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តរាល់សមាសធាតុនៃប្រព័ន្ធគាំពារសង្គម ដោយផ្ដោតលើសូចនាករលទ្ធផលសំខាន់ៗ ពាក់ព័ន្ធនឹងការពង្រីកវិសាលភាព ប្រសិទ្ធភាព និងគុណភាពសេវាកម្ម ការទទួលបានអត្ថប្រយោជន៍ និងការថែទាំសុខភាព ការវិនិយយោគ និងលទ្ធផលប្រៀបធៀបនឹងការវិនិយោគ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
1-កុម្ភៈ-2021 |
|
13 |
ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ |
ឯកសារគោលនយោបាយ |
ផែនទីបង្ហាញផ្លូវនេះ និងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអនុវត្ត និងការវិនិយោគជាយុទ្ធសាស្រ្ត ឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលក្នុងឆ្នាំ២០៣៥ ដោយកំណត់ជម្រើសគោលនយោបាយអាទិភាពសម្រាប់ការកែទម្រង់ស៊ីជម្រៅ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាព ទាំងក្នុងវិស័យសាធារណៈ និងឯកជន, បង្កើនប្រសិទ្ធភាពនៃការគ្របដណ្ដប់ប្រព័ន្ធគាំពារសុខភាពសង្គម។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
12-មេសា-2024 |
|
14 |
ការវាយតម្លៃលើការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមកម្ពុជា |
ឯកសារគោលនយោបាយ |
ឯកសារនេះនឹងបង្ហាញដោយសង្ខេបពី លទ្ធផលនៃការវាយតម្លៃពាក់កណ្ដាលអាណត្តិ លើការអនុវត្តក្របខណ្ឌគោលនយោយបាយជាតិគាំពារសង្គម ២០១៦-២០២៥ដែលបានបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២ ។ ការវាយតម្លៃនេះផ្ដោតទៅលើសមិទ្ធផល វឌ្ឍនភាពនៃការអនុវត្ត ព្រមទាំង កង្វះខាត និងបញ្ហាប្រឈម អំឡុងពេលអនុវត្តគោលនយោបាយផងដែរ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
11-សីហា-2023 |
|
15 |
គោលការណ៍ណែនាំប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មី |
ឯកសារគោលនយោបាយ |
គោលការណ៍ណែនាំនេះ មានគោលបំណងផ្ដល់នូវក្របខណ្ឌគំនិតក្នុងការកំណត់ជម្រើសអភិវឌ្ឍន៍ថ្មីតាមរយៈការផ្ដល់នូវយុទ្ធសាស្រ្តវិនិយោគតាមសាលារៀន កិច្ចគាំទ្រកម្មវិធីអភិវឌ្ឍន៍សាលារៀនជំនាន់ថ្មី និងការលើកកម្ពស់ស្តង់ដានៃការសិក្សារបស់សិស្ស។ គោលការណ៍នេះនឹងរួមបញ្ចូលមូលបទគន្លឹះ ដែលកំណត់និយមន័យសាលារៀនជំនាន់ថ្មី រួមមានគណនេយ្យភាព និងអភិបាលកិច្ចល្អ ស្តង់ដាវិជ្ជាជីវៈ ស្វ័យភាព ការច្នៃប្រឌិតថ្មីៗ ការវាយតម្លៃទទួលស្គាល់គុណភាព និងប្រព័ន្ធបែងចែកធនធាន។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
19-កក្កដា-2022 |
|
16 |
ផែនការយុទ្ធសាស្រ្តជាតិ ទូលំទូលាយ និងពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ |
ឯកសារគោលនយោបាយ |
ចក្ខុវិស័យនៃផែនការយុទ្ធសាស្រ្តនេះ គឺប្រជាពលរដ្ឋរស់នៅប្រកបដោយសុខភាពល្អ មានផលិតភាព មានសិទ្ធពេញលេញ គ្មានមេរោគអេដស៍ និងជំងឺអេដស៍ និងគ្មានការរើសអើង។ បន្ថែមពីនេះទៀតគោលដៅចម្បង គឺដើម្បីឆ្លើយតបនឹងមេរោគអេដស៍ជាពហុវិស័យប្រកបដោយចីរភាព ដែលធានាថាជំងឺអេដស៍លែងជាការគំរាមកំហែងសុខភាពសាធារណៈចាប់បីឆ្នាំ២០២៨តទៅ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
15-ធ្នូ-2023 |
|
17 |
ផែនការយុទ្ធសាស្រ្ត ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ឆ្នាំ២០២៤-២០២៨ |
ឯកសារគោលនយោបាយ |
ផែនការយុទ្ធសាស្រ្តនេះ គឺជាកញ្ចប់វិធានការអាទិភាពរយៈពេល៥ឆ្នាំ របស់ក្រសួង ដែលមានចំនួន៤១ វិធានការគន្លឹះ ដោយផ្ដោតលើការជំរុញការបញ្រ្ជាបយេនឌ័រទៅក្នុងគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នៅគ្រប់វិស័យ និងគ្រប់កម្រិត ដោយប្រើប្រាស់អភិក្រមបរិវត្តកម្មយេនឌ័រ និងមានកម្មវិធីពាក់ព័ន្ធនឹងវិស័យ សេដ្ឋកិច្ច សុខុមាលភាព កិច្ចការពារផ្លូវច្បាប់ អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
8-មីនា-2024 |
|
18 |
គោលការណ៍ណែនាំស្តីពី ប្រព័ន្ធតាមដានការលុបបំបាត់ជំងឺគ្រុនចាញ់ |
ឯកសារគោលនយោបាយ |
គោលការណ៍ណែនាំនេះមានគោលបំណងរៀបចំជាប្រព័ន្ធនូវយុទ្ធសាស្ត្រតាមដានដែលត្រូវអនុវត្តទូទាំងប្រទេស ដើម្បីសម្រេចបានគោលដៅរួមនៃការលុបបំបាត់ជំងឺគ្រុនចាញ់នៅត្រឹមឆ្នាំ២០២៥។ ឯកសារនេះផ្តល់នូវការណែនាំលម្អិតសម្រាប់ការអនុវត្តការងារមូលដ្ឋាន ដែលធ្វើឡើងដោយបុគ្គលិកសុខាភិបាលស្រុក មន្ត្រីមណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់តាមភូមិ និងទីកន្លែងព្យាបាលផ្សេងទៀត។ គោលការណ៍ណែនាំប្រតិបត្តិការ ប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនចាញ់ រួមមាន បីជំពូក គឺ៖ ១.ទិដ្ឋភាពទូទៅនៃយុទ្ធសាស្ត្រតាមដានបង្ហាញស្ថានភាពទូទៅនៃជំងឺគ្រុនចាញ់ និងយុទ្ធសាស្ត្រតាមដាន ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។ ២.ប្រព័ន្ធអង្កេតតាមដានលុបបំបាត់ជំងឺគ្រុនចាញ់គឺជាមគ្គទេសក៍ជាក់ស្តែង ដើម្បីអនុវត្តសកម្មភាពតាមដានដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់។ និងទី៣.ការគ្រប់គ្រង និងការវិភាគទិន្នន័យ គឺជាមគ្គទេសក៍ជាក់ស្តែងសម្រាប់បុគ្គលិក មជ្ឈមណ្ឌល ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (ម.គ.ច) ស្តីពីការគ្រប់គ្រង និងការវិភាគជាប្រចាំ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
27-កញ្ញា-2021 |
|
19 |
ផែនការសកម្មភាពបីឆ្នាំរំកិល ឆ្នាំ២០២១-២០២៣ |
ឯកសារគោលនយោបាយ |
ផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ បានកំណត់យ៉ាងច្បាស់អំពីគោលនយោបាយ គឺ «ការពង្រឹងកិច្ចគាំពារសង្គម ដើម្បីលើកស្ទួយស្ថានភាពសង្គមសេដ្ឋកិច្ច» ក្នុងគោលបំណង «ពង្រឹងបណ្តាញសុវត្ថិភាព និងការគាំពារសង្គម ដើម្បីផ្តល់នូវសេវាសង្គមដល់ប្រជាពលរដ្ឋ និងការការពារជនរងគ្រោះឱ្យផុតពីហានិភ័យ» ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
19-សីហា-2021 |
|
20 |
ផែនការសកម្មភាព ស្តីពីការធ្វើឱ្យប្រសើរឡើងនូវការថែទាំជំនួសចំពោះកុមារ ឆ្នាំ២០២៣-២០២៧ |
ឯកសារគោលនយោបាយ |
ផែនការសកម្មភាព ស្តីពីការធ្វើឱ្យប្រសើរឡើងនូវការថែទាំជំនួសចំពោះកុមារឆ្នាំ២០២៣-២០២៧ មានគោលបំណងលើកកម្ពស់ការថែរក្សាកុមារក្នុងគ្រួសារ ការថែទាំកុមារដោយសាច់ញាតិ ឬឪពុកម្តាយធម៌ និងសមាហរណកម្មកុមារទៅកាន់គ្រួសារ និងសហគមន៍ ព្រមទាំងកែសម្រួលគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
15-មីនា-2023 |
|
21 |
ផែនការអនុវត្តយុទ្ធសាស្ត្រវិស័យកិច្ចការពារកុមារឆ្នាំ ២០២២-២០២៦ |
ឯកសារគោលនយោបាយ |
ផែនការអនុវត្តយុទ្ធសាស្ត្រវិស័យកិច្ចការពារកុមារឆ្នាំ ២០២២-២០២៦ គឺជាផែនការមួយដែលមិនជំនួសឱ្យផែនការជាក់លាក់នានាអំពីវិស័យខុសៗគ្នានៃកិច្ចការពារកុមារឡើយ។ ផែនការនេះបន្ថែមគុណតម្លៃតាមរយៈការប្រមូលផ្តុំនូវអាទិភាពសំខាន់ៗទាំងអស់ឱ្យនៅមួយកន្លែង ដោយបញ្ចូលសមាសធាតុសំខាន់ៗនៃផែនការជាក់លាក់ដទៃទៀត និងពង្រឹងសមិទ្ធិកម្មតាមវិស័យដោយការបង្កើនភាពជាប់ពាក់ព័ន្ធ និងការជួយគាំទ្របន្ថែមលើអន្តរាគមន៍នានា។ ផែនការនេះបានរៀបចំជាកម្មវិធីគន្លឹះចំនួនប្រាំ និងមានបំណងបង្កើតប្រព័ន្ធកិច្ចការពារកុមារមួយដែលមានដំណើរការប្រកបដោយប្រសិទ្ធិភាព ការសម្របសម្រួលកិច្ចសហប្រតិបត្តិការល្អ មានធនធាន និងនិរន្តរភាព។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
29-វិច្ឆិកា-2022 |
|
22 |
ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ ២០២៣-២០៣៥ |
ឯកសារគោលនយោបាយ |
ជារួមផែនទីបង្ហាញផ្លូវនេះមាន សសរស្តម្ភគោលបំណងចំនួន ៥៖
ទី១.ពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ទី២.ការលើកកម្ពស់កិត្តិនាម និងការផ្សព្វផ្សាយ, ទី៣.ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម, ទី៤. អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ និងទី៥.ការផ្តល់ហិរញ្ញប្បទាន និងចីរភាព។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
17-មីនា-2023 |
|
23 |
សៀវភៅគោលការណ៍ណែនាំស្តីពី កិច្ចការពារផ្លូវច្បាប់សម្រាប់សិទ្ធិស្ត្រី និងកុមារនៅកម្ពុជា |
ឯកសារគោលនយោបាយ |
សៀវភៅគោលការណ៍ណែនាំស្តីពីកិច្ចការពារផ្លូវច្បាប់ សម្រាប់សិទ្ធិស្ត្រី និងកុមារនៅកម្ពុជានេះ គឺជាឯកសារសម្រាប់ភ្នាក់ងារនគរបាលយុត្តិធម៌ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលដល់សិក្ខាកាម ដែលជាភ្នាក់ងារនគរបាលយុត្តិធម៌នៃក្រសួងកិច្ចការនារី ឬធ្វើជាសេចក្តីណែនាំដល់ភ្នាក់ងារនគរបាលយុត្តិធម៌នៃក្រសួងកិច្ចការនារី ឬមន្ត្រីរាជការស៊ីវិល ឬអ្នកផ្តល់សេវាដទៃទៀត ដែលធ្វើការងារ ដើម្បីការពារសិទ្ធិស្ត្រី និងសិទ្ធិកុមារ និងជាពិសេសរឿងក្តីអំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសកម្ពុជា។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
11-មីនា-2016 |
|
24 |
គោលការណ៍ណែនាំស្តីពី កញ្ចប់តាវកាលិក និងយន្តការទូទាត់អ្នកផ្តល់សេវារបស់មូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ |
ឯកសារគោលនយោបាយ |
គោលបំណងនៃឯកសារនេះ គឺការកែលម្អគុណភាពសេវាសុខាភិបាល ដែលផ្តល់ជូនដល់អ្នកទទួលផលពីមូនិធិសមធម៌។ ដូចនេះការផ្តោតការយកចិត្តទុកដាក់ ត្រូវផ្លាស់ប្តូរពីការបង់ថ្លៃដល់អ្នកទទួលផលសេវាសុខភាពដែលមានកិច្ចសន្យាក្នុងចំណាត់ប្រភេទណាមួយ ឆ្ពោះទៅការទិញសេវាសុខាភិបាលដែលបានកំណត់អនុលោមតាមបទដ្ឋាន។ ចំណាត់ប្រភេទអ្នកជំងឺរួមមាន អ្នកជំងឺពិគ្រោះជំងឺក្រៅ អ្នកជំងឺសម្រាកពេទ្យ អ្នកជំងឺត្រូវការវះកាត់ធំ ឬស្រ្តីសម្រាលកូន។ បទដ្ឋានទាំងនេះ រួមមានសេវាសម្រាប់ស្ថានភាពដែលត្រូវបានធ្វើរោគវិនិច្ឆ័យផ្តល់ជូនអនុលោមតាមពិធីសារគ្លីនិក។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
12-មិថុនា-2018 |
|
25 |
បរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ |
ឯកសារគោលនយោបាយ |
គោលដៅចម្បងនៃឯកសារនេះ គឺដើម្បីផ្តល់ដំណោះស្រាយឌីជីថល ក្នុងការកាត់បន្ថយភាពបែកខ្ញែកនៃប្រព័ន្ធចុះបញ្ជី បន្ថយបន្ទុកការងារប្រតិបត្តិករ ធ្វើឱ្យកាន់តែប្រសើរនូវការគ្រប់គ្រងទិន្នន័យប្រកបដោយសុវត្ថិភាព និងបង្កើនភាពងាយស្រួល សម្រាប់ប្រជាជនគោលដៅក្នុងការទទួលអត្ថប្រយោជន៍គាំពារសង្គម។ ផែនការយុទ្ធសាស្រ្តបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមនេះ មានគោលដៅយុទ្ធសាស្ត្រចំនួន ៤ សំខាន់ៗ គឺ៖
១. ពង្រឹងការរៀបចំគោលនយោបាយ និងក្របខណ្ឌ គតិយុត្តក្នុងប្រព័ន្ធគាំពារសង្គមឌីជីថល។
២. អភិវឌ្ឍសមត្ថភាពសម្រាប់តួអង្គស្នូលនៃប្រព័ន្ធគាំពារសង្គមឌីជីថល។
៣. ធ្វើឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល កាន់តែមានភាពប្រសើរ។
៤. ធ្វើឱ្យការសម្របសម្រួលភាគីពាក់ព័ន្ធនឹងកិច្ចខិតខំក្នុងការធ្វើបរិវត្តកម្មឌីជីថលកាន់តែមានភាពប្រសើរ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
20-កុម្ភៈ-2024 |
|
26 |
ផែនការសកម្មភាពជាតិស្តីពី សុខភាពសិក្សា ២០២១-២០៣០ |
ឯកសារគោលនយោបាយ |
ផែនការសកម្មភាពជាតិ ស្តីពី “សុខភាពសិក្សាឆ្នាំ២០២១-២០៣០” បានរៀបចំឡើងដើម្បីអនុវត្តគោលនយោបាយជាតិ ស្តីពី សុខភាពសិក្សាផ្តោតលើសកម្មភាពជាអាទិភាព សម្រាប់អនុវត្តយុទ្ធសាស្ត្រទាំង ៩ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន សម្រាប់អប់រំកុមារតូច បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា រួមទាំងអប់រំបច្ចេកទេស វិជ្ជាជីវៈ និងការសិក្សាពេញមួយជីវិតស្របតាម យុគសម័យបច្ចេកទេសឌីជីថលក្នុងការបង្កើនសេដ្ឋកិច្ច និងសុខុដុមជីវិត បុគ្គល និងសង្គម។ គោលនយោបាយជាតិស្តីពី “សុខភាពសិក្សា” មានចក្ខុវិស័យ អភិវឌ្ឍធនធានមនុស្សឱ្យមានលក្ខណៈសម្បត្តិពេញលេញ និងមានសុខភាពល្អ ទាំងកាយសម្បទា ទាំងបញ្ញា ទាំងស្មារតី ដើម្បីអភិវឌ្ឍសង្គមកម្ពុជាប្រកបដោយចីរភាព ព្រមទាំងមានគោលបំណងរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងផ្តល់ឱ្យអ្នកសិក្សា និងបុគ្គលិកអប់រំនូវលទ្ធភាពក្នុងការទទួលបាននូវសុខភាពល្អ និងសុខុមាលភាព ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
1-កក្កដា-2022 |
|
27 |
ផែនទីបង្ហាញផ្លូវ ការអប់រំមធ្យមសិក្សាកម្ពុជា ឆ្នាំ២០៣០ |
ឯកសារគោលនយោបាយ |
ផែនទីបង្ហាញផ្លូវនេះ បានបន្ស៊ីជាមួយគោលនយោបាយ និងយុទ្ធសាស្ត្រដែលមានស្រាប់ដូចជា ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ ផែនទីបង្ហាញផ្លូវការអប់រំកម្ពុជាឆ្នាំ២០៣០ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ ឯកសារនេះ បង្ហាញពីសនិទានកម្ម និងគោលបំណងនៃការអប់រំកម្រិតមធ្យមសិក្សា បញ្ហាប្រឈម និងភាពជោគជ័យនៅក្នុងប្រព័ន្ធបច្ចុប្បន្ន អាទិភាពចម្បងៗ ផលសម្រេចសំខាន់ៗ ផែនការសកម្មភាពក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃ និងក្របខណ្ឌចំណាយរយៈពេលវែង។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
18-ឧសភា-2021 |
|
28 |
គោលការណ៍ប្រតិបត្តិស្តង់ដាស្តីពី ការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ |
ឯកសារគោលនយោបាយ |
គោលដៅសំខាន់នៃឯកសារនេះ គឺសម្រាប់គាំទ្រដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងគ្រូបង្រៀនគ្រប់កម្រិតថ្នាក់ ដើម្បីចូលរួមរៀបចំអនុវត្ត “ ការលើកកម្ពស់សុខភាពសិក្សា” ស្របតាមបរិបទថ្មីនៃការវិវត្តផ្នែកសុខភាពសាធារណៈ សំដៅធានាដល់សុខភាព សុវត្ថិភាព និងផាសុខភាពដល់អ្នកសិក្សា និងបុគ្គលិកអប់រំនៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន។ ឯកសារនេះ ក៏បានរំលេចនូវសូចនាករស្តង់ដា ដែលត្រូវអនុវត្តអនុលោមតាមយុទ្ធសាស្ត្រនីមួយៗនៃគោលនយោបាយជាតិ ស្តីពី “សុខភាពសិក្សា” ផ្សារភ្ជាប់ជាមួយគោលការណ៍ប្រតិបត្តិស្តង់ដា ដែលបាន ពីបទពិសោធន៍ជាក់ស្តែងនៃការអនុវត្តសកម្មភាពនានា នៅតាមគ្រឹះស្ថានសិក្សានាពេលកន្លងមក។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
22-កក្កដា-2022 |
|
29 |
ផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព ២០១៩-២០២៣ |
ឯកសារគោលនយោបាយ |
ផែនការយុទ្ធសាស្ត្រ នេះមានគោលដៅ៖
- ផ្តល់សេវាគាំពារសង្គម ស្តារលទ្ធភាពពលកម្ម អប់រំ កីឡា បណ្តុះបណ្តាលវិជ្ជាជីវៈ ការងារ អាជីព និងសេវាកម្មនានាជួយជនមានពិការភាព។
- កែលម្អរឱកាសប្រើប្រាស់បរិស្ថានរូបវន្តមធ្យោបាយដឹកជញ្ជូនសាធារណៈ ចំណេះដឹង ព័ត៌មាន និងទំនាក់ទំនង។
ផ្តល់សិទ្ធិអំណាច តាមរយៈការចូលរួមគ្រប់សកម្មភាពនៃការសម្រេចចិត្ត និងធ្វើនយោបាយរបស់ជនមានពិការភាពក្នុងសង្គម។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
22-វិច្ឆិកា-2019 |
|
30 |
ផែនការយុទ្ធសាស្ត្រ ដើម្បីបណ្តុះបណ្តាលកម្លាំងសេវាសង្គមផ្តោតលើកិច្ចការពារកុមារ ២០២១-២០២៥ |
ឯកសារគោលនយោបាយ |
ផែនការយុទ្ធសាស្ត្រនេះ បង្កើតឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពកម្លាំងសេវាសង្គមឱ្យមានកម្រិតចំណេះដឹង និងកម្រិតជំនាញពិតប្រាកដ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្តល់សេវាសង្គមកិច្ចជូនអតិថិជនដែលជាជនរងគ្រោះ និងងាយរងគ្រោះធានាបាននូវប្រសិទ្ធិភាពខ្ពស់។ ផែនការយុទ្ធសាស្ត្រនេះ គ្របដណ្តប់លើគោលដៅយុទ្ធសាស្ត្រ ៣ គឺ៖ ១.អភិវឌ្ឍកម្មវិធីសិក្សា និងកញ្ចប់មេរៀន បណ្តុះបណ្តាលកម្លាំងសេវាសង្គម ២.បណ្តុះបណ្តាលកម្លាំងសេវាសង្គម និងបង្កើនប្រសិទ្ធិភាព ៣.ពង្រឹងសមត្ថភាពគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលកម្លាំងសេវាសង្គម ដើម្បីធ្វើឱ្យសម្រេចបាននូវទស្សនវិស័យ បេសសកម្ម និងលទ្ធផលរំពឹងទុក។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
2-កុម្ភៈ-2021 |
|
31 |
គោលនយោបាយ និងផែនការយុទ្ធសាស្ត្រស្តីពី ការបញ្រ្ជាបយេនឌ័រក្នុងវិស័យសុខាភិបាល ២០២០-២០២៤ |
ឯកសារគោលនយោបាយ |
គោលនយោបាយ និងផែនការយុទ្ធសាស្ត្រស្តីពី ការបញ្ជ្រាបយេនឌ័រក្នុងវិស័យសុខាភិបាលឆ្នាំ២០២០-២០២៤ មានរួមបញ្ចូលយុទ្ធសាស្ត្រកែលម្អផែនការថវិការបស់ក្រសួងសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការងារយេនឌ័រ ពង្រឹងសមត្ថភាពនៃឱកាសនៅក្នុងការជ្រើសរើស បណ្តុះបណ្តាល និងដំឡើងមុខដំណែងរបស់មន្ត្រីរាជការក្រសួងសុខាភិបាល បង្កើនការឆ្លើយតបកម្មវិធី និងផ្តល់សេវាសុខាភិបាលឆ្លើយតបទៅនឹងការងារយេនឌ័រ បង្កើនការការពារជាប្រព័ន្ធលើអំពើហិង្សាលើស្ត្រី និងកុមារ ពង្រឹងការទប់ស្កាត់ និងផលប៉ះពាល់លើផ្នែកសុខភាពចិត្ត-សង្គម ដោយអំពើជួញដូរមនុស្ស ព្រមទាំងពង្រឹងសមត្ថភាពរបស់មន្ត្រីសុខាភិបាល ដើម្បីដោះស្រាយបញ្ហានានាឆ្លើយតបនឹងយេនឌ័រក្នុងវិស័យសុខាភិបាល។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
27-មេសា-2020 |
|
32 |
គោលនយោបាយវត្តសង្គហកុមារ |
ឯកសារគោលនយោបាយ |
គោលនយោបាយនេះ បង្កើតឡើងដើម្បីលើកកម្ពស់តួនាទីវត្តអារាម និងព្រះសង្ឃក្នុងការបង្ការ និងឆ្លើយតបចំពោះអំពើហឹង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ និងធ្វើឱ្យវត្តអារាមកាន់តែមានសុវត្ថិភាពសម្រាប់កុមារទាំងនៅក្នុងបរិវេណវត្ត និងសហគមន៍។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
15-មិថុនា-2020 |
|
33 |
គោលនយោបាយស្តីពី ទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ |
ឯកសារគោលនយោបាយ |
គោលនយោបាយស្តីពី ទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ សំដៅពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ បង្កើនប្រសិទ្ធិភាពក្នុងការការពារ ការលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ និងការផ្សាភ្ជាប់ទេសន្តរប្រវេសន៍ការងារទៅនឹងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
17-ធ្នូ-2018 |
|
34 |
គោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ |
ឯកសារគោលនយោបាយ |
គោលនយោបាយ ដើម្បីជំរុញឱ្យការងារបណ្តុះបណ្តាលបច្ចេទេស និងវិជ្ជាជីវៈ ឱ្យកាន់តែមានភាពប្រសើរឡើង ដែលជាជំនាញមួយមិនអាចខ្វះបានក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
14-កក្កដា-2017 |
|
35 |
គោលនយោបាយស្តីពី មុខរបរ និងការងារឆ្នាំ២០១៥-២០២៥ |
ឯកសារគោលនយោបាយ |
ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពខ្ពស់ ជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងការពង្រឹងអភិបាកិច្ចទីផ្សារការងារ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
5-តុសា-2015 |
|
36 |
គោលនយោបាយស្តីពី ទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជាខែធ្នូ ឆ្នាំ២០១៤ |
ឯកសារគោលនយោបាយ |
គោលនយោបាយ ស្តីពីទេសន្តរប្រវេសន៍ ធ្វើឱ្យកាន់តែមានភាពប្រសើរឡើង បទដ្ឋានគតិយុត្ត បទបញ្ជា
គោលនយោបាយនានា ក្នុងការគ្រប់គ្រងទេសន្តរប្រវេសន៍ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ តាមរយៈការដាក់បញ្ចូលនូវគោលការណ៍ការពារសិទ្ធិ យេនឌ័រ និងតម្លាភាព លើទីផ្សារការងារ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
17-ធ្នូ-2014 |
|
37 |
ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ |
ឯកសារគោលនយោបាយ |
ក្របខ័ណ្ឌគោលនយោបាយ មានគោលបំណង កំណត់ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យបានសន្តិសុខប្រាក់ចំណូល
និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
24-មីនា-2017 |
|
38 |
ឯកសារគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស |
ឯកសារគោលនយោបាយ |
គោលនយោបាយ មានគោលបំណងទប់ស្កាត់ និងបង្រាបអំពើជួញដូរមនុស្ស ទាំងក្នុងប្រទេស និងឆ្លងដែន ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
31-សីហា-2009 |
|
39 |
ឯកសារគោលនយោបាយស្តីពី សម្បទានដីសង្គមកិច្ចនៃព្រះរាជាណាចក្រកម្ពុជា |
ឯកសារគោលនយោបាយ |
គោលនយោបាយនេះ មានគោលបំណងដោះស្រាយតម្រូវការដី និងការចាត់ចែងការប្រើប្រាស់ក្នុងគោលដៅសង្គមកិច្ចដូចជា៖
កង្វះដីសង់លំនៅឋាន ភាពគ្មានដី តម្រូវការដីសម្រាប់ការតាំទីលំនៅថ្មី ការចែកដីដោះមីនរួច ការអភិវឌ្ឍលំនៅឋាន និងដីឡូសម្រាប់កសិកម្មចិញ្ចឹមជីវិតរបស់កម្មករ។ ក្រៅពីនោះធ្វើការបែងចែកដីសង្គមកិច្ចដល់រងគ្រោះធម្មជាតិ យោធិនរំសាយ គ្រួសារយុទ្ធជនពលីពិការ ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
9-មីនា-2003 |
|
40 |
ឯកសារគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់២០១៧-២០៣០ |
ឯកសារគោលនយោបាយ |
គោលនយោបាយនេះ ដើម្បីធានាថា មនុស្សវ័យចាស់អាចចូលរួមដោយមានសេរីភាព និងកិត្តិយសពេញលេញក្នុងគ្រួសារ សហគមន៍ សេដ្ឋកិច្ច សង្គម សាសនា និងនយោបាយ
ហើយធានាថាមនុស្សវ័យក្មេងទទួលបានចំណេះដឹងដែលអាចជួយឱ្យពួកគាត់អាចដឹកនាំជីវិតផ្ទាល់ខ្លួនប្រកបដោយផលិតភាព សុខភាពល្អ សកម្ម និងកិតិយសក្នុងវ័យចាស់។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
15-សីហា-2017 |
|
41 |
ឯកសារគោលនយោបាយស្តីពី ការថែទាំជំនួសចំពោះកុមារខែមេសា ២០០៦ |
ឯកសារគោលនយោបាយ |
គោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារ គឺជួយដល់កុមារកំព្រា កុមារត្រូវគេបោះបង់ចោល កុមារផ្ទុកមេរោគអេដស៍
ឬជំងឺអេដស៍ទទួលរងការរំលោភបំពានផ្លូវភេទ រូបរាងកាយ និងផ្លូវចិត្ត កុមាររស់នៅតាមចិញ្ចើមថ្នល់ កុមារមានទំនាស់ជាមួយផ្លូវច្បាប់ កុមារញៀនជាមួយសារធាតុញៀន កុមាររងនូវទំងន់ពលកម្ម និងកុមារពិការ។
|
ការិ.ស្រាវជ្រាវកិច្ចការសង្គម
|
|
26-មេសា-2006 |
|