banner1

វិស័យបរិស្ថាន


ល.រ ចំណងជើងឯកសារ ប្រភេទឯកសារ សេចក្តីរួម ការិ.ទទួលបន្ទុក ឯកសារយោង កាលបរិច្ឆេទផលិត ទាញយក
1 គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា (P176615) ៖ សេចក្ដីសង្ខេបសម្រាប់ ផែនការគ្រប់គ្រងបរិស្ថាន និងសង្គម អនុគម្រោងស្រែហ៊ុយ ឯកសារពិគ្រោះ

គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា(CWSIP, P176615)មានគោលបំណងធ្វើឱ្យប្រសើឡើងនូវសន្តិសុខទឹក និងបង្កើនផលិតភាពទឹកនៅក្នុងអាង ទន្លេ ដែលបានជ្រើសរើសនៃប្រទេសកម្ពុជា និងផ្ដល់ការឆ្លើយតបជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាពក្នុងករណីមានវិបត្តិនៃភាពអាសន្ន។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  19-កញ្ញា-2023
2 ការលើកកម្ពស់សហគមន៍ជនបទ ឯកសារពិគ្រោះ

ប្រសិទ្ធភាពថាមពលមានសារៈសំខាន់សម្រាប់ការក៏សាងសមត្ថភាពអ្នកគ្រប់គ្រងថាមពលហើយក៏ដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងជាផ្លូវដ៏សំខាន់មួយដើម្បីសម្រេចបាននូវការផ្កត់ផ្គង់ និងប្រើប្រាស់ថាមពលស្អាតប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិយើង។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  8-មិថុនា-2023
3 កសិករខ្នាតតូច និងការពាក់់ព័ន្ធក្នុងកសិពាណិជ្ជកម្ម ឯកសារពិគ្រោះ

ការសិក្សានេះ បានផ្ដល់ឱ្យដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ក្នុងគោលបំណងវាយតម្លៃពីរបៀបដែលក្រុមហ៊ុនពាណិជ្ជកម្ម​ ធ្វើការជាមួយកសិករខ្នាតូច នៅប្រទេស កម្ពុជា និងដើម្បីកំណត់នូវគំរូនៃកិច្ចសន្យាវិជ្ជមានដែលអាចយកទៅអនុវត្តន៍បន្តបាន។ លើសពីនេះទៀត ការសិក្សានេះបានកំណត់ឱ្យវាយតម្លៃក្របខ័ណ្ឌគតិយុត្តិ និងគោលនយោបាយរបស់កម្ពុជា សម្រាប់កិច្ចសន្យារបស់កសិករខ្នាតូច​ ហើយនិងកំណត់គោលនយោបាយអាទិភាព ដើម្បីលើកទឹកចិត្តឱ្យមានលទ្ធភាពឈ្នះឈ្នះ រវាងក្រុមហ៊ុនកសិពាណិជ្ជកម្ម និងកសិរខ្នាតតូចបន្ថែមទៀត។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  17-មីនា-2017
4 ក្របខណ្ឌគ្រប់គ្រងបរិស្ថាន និងសង្គម កម្មវិធីហិរញ្ញប្បទានបៃតងជម្រុញការស្ដារសេដ្ឋកិច្ចអាស៊ាន កម្មវិធីស្ដារសេដ្ឋកិច្ចបៃតង (ACGF GRP) ឯកសារពិគ្រោះ

ក្របខណ្ឌគ្រប់គ្រងបរិស្ថាន និងសង្គម (ESMF) ក្នុងកម្មវិធីស្ដារសេដ្ឋកិច្ចបៃតងនៃកម្មវិធីហិរញ្ញប្បទានបៃតងជម្រុញការស្ដារសេដ្ឋកិច្ចអាស៊ាន (ACGF GRP)ត្រូវបានធ្វើឡើងក្នុងគោលបំណង់កាត់បន្ថយជាអតិបរមានូវហានិភ័យ និងផលប៉ះពាល់បរិស្ថាន និងសង្គមដោយសារគម្រោងទាំងអស់ដែលស្ថិតក្រោមកម្មវិធីនេះ និងបន្ធូរបន្ថយហានិភ័យ និងផលប៉ះពាល់ទាំងនោះមកត្រឹមកម្រិតដែលអាចទទួលយកបាន។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  11-វិច្ឆិកា-2020
5 ក្រសួងអភិវឌ្ឍន៍ជនបទ សៀវភៅណែនាំបច្ចេកទេស ស្ដីពីថាមពលខ្នាតតូច ឯកសារពិគ្រោះ

សៀវភៅណែនាំនេះ មានគោលបំណង់ដល់អ្នកអនុវត្តការផ្គត់ផ្គង់ថាមពលខ្នាតតូចជាលក្ខណៈគ្រួសារ ឬសហគមន៍ទាំងអស់អំពីការសិក្សាលទ្ធភាព ការគ្រោងប្លង់ និងការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ថាមពលខ្នាតតូចឲ្យស្របទៅតាមតម្រូវការប្រើប្រាស់ ប្រកបដោយគុណភាព និងធានានិរន្តរភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  11-ឧសភា-2023
6 សៀវភៅស្ដីពី ធនធានធម្មជាតិ និង ស្ថានភាពសត្វព្រៃក្នុងប្រព័ន្ធតំបន់ការពារធម្មជាតិ និង របៀបអភិរក្សជីវចម្រុះឧត្តរភូមិសាស្រ្ដខាងជើងបឹងទន្លេសាប ឯកសារពិគ្រោះ

ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការការពារ និងគ្រប់គ្រងបរិស្ថាន និងធម្មជាតិ ក្រសួងបរិស្ថានបាននិងកំពុងខិតខំធ្វើកិច្ចការលើការកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលកំណត់ព្រំប្រទល់តំបន់ការពារធម្មជាតិ ការរៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ការដោះស្រាយទំនាស់ដីធ្លី ការសហការចុះបញ្ជីដីធ្លី និងការរៀបចំផែនទីសម្រាប់ការគ្រប់គ្រង និងការប្រើប្រាស់ដីធ្លី ដូចជាដីលំនៅឋាន ដីសមូហភាពជនជាតិដើមភាគតិច សម្បទានដីសេដ្ឋកិច្ច សម្បទានដីសង្គមកិច្ចនៅក្នុងតំបន់ការពារធម្មជាតិ និងសម្រាប់ការកំណត់បង្កើតតំបន់ការពារធម្មជាតិថ្មីៗបន្ថែមទៀត។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  4-កញ្ញា-2020
7 ទស្សនាវដ្ដីបរិស្ថាន លេខ២ ឆ្នាំ២០១៧ ឯកសារពិគ្រោះ

វត្ថុបំណងនៃឯកសារនេះ គឺផ្សព្វផ្សាយព័ត៌មានបរិស្ថាន និងលើកម្ពស់ការយល់ដឹងបរិស្ថានតាមរយៈអំណាន ព្រមទាំងមានគោលបំណងផ្ដល់នូវព័ត៌មានសង្ខេបខ្លីៗស្ដីពីសកម្មភាពបរិស្ថាន ដល់ឯកឧត្ដម លោកជំទាវ លោក លោកស្រី លោកគ្រូ និងសិស្សានុសិស្សទាំងអស់ ដើម្បីឱ្យគេរីករាយ និងបញ្ចេញនូវគំនិតល្អៗព្រមទាំងស្ម័ក្រចិត្តចូលរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  25-ធ្នូ-2017
8 សៀវភៅ«បុរេជីវៈចម្រុះកំណត់ត្រាផូស៊ីលនៅកម្ពុជា ភាគ១» ឯកសារពិគ្រោះ

ព័ត៌មានទាំងឡាយនៃការស្រាវជ្រាវនេះ អាចប្រើប្រាស់ក្នុងការរៀបចំស្ដីអំពីការវិវត្តន៍នៃប្រវត្តិសាស្រ្ដធម្មជាតិរបស់ប្រទេសកម្ពុជា និងវត្តមាននៃសត្វ រុក្ខជាតិនៅប្រទេសកម្ពុជាកាលពីអតីតកាល។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  6-មករា-2021
9 តំបន់ការពារធម្មជាតិនៅព្រះរាជាណាចក្រកម្ពុជា ឯកសារពិគ្រោះ

របាយការណ៍នេះធ្វើឡើងក្នុងគោល បំណងប្រើប្រាស់ជាធនធានសម្រាប់ជាព័ត៌មាន ឬដំណឺងដល់អាជ្ញាធរជាតិ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់អ្នកបង្កើតគោលនយោបាយ និងភាគីពាក់ព័ន្ធសំខាន់ៗនៅកម្ពុជា។ ក្នុងរបាយការណ៍នេះយើងក៏មានគោលបំណងផ្ដល់ការណែនាំយ៉ាងទូលំទូលាយដល់ដៃគូពាក់ព័ន្ធនឹងក្របខណ្ឌច្បាប់របស់សហគមន៍តំបន់ការពារធម្មជាតិគ្រប់គ្រងសមត្ថភាពជាដៃគូរអភិវឌ្ឍអង្គការមិនមែនរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិល។ ទម្រង់នៃរបាយការណ៍នេះបានធ្វើការវិភាគទៅលើបញ្ហានានារបស់ សហគមន៍តំបន់ការពារធម្មជាតិស្របទៅតាមមូលដ្ឋានគ្រឺះចំនួន១០ អនុញ្ញាតឱ្យអ្នកអានអាចយកទៅប្រើប្រាស់ជាឧបករណ៍យោងតាមតម្រូវការនៃប្រធានបទ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  1-មេសា-2022
10 ជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១៣ ឯកសារពិគ្រោះ

គោលដៅចម្បង នៃការធ្វើជំរឿនកសិកម្មជាតិនៅកម្ពុជាឆ្នាំ២០១៣ គឺដើម្បីផ្ដល់នូវទិន្នន័យស្ដីពីស្ថានភាពកសិកម្មគ្រប់ប្រភេទនៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ដោយអ្នករៀបចំផែនការ និងអ្នកបង្កើតគោលនយោបាយ។ ជាពិសេសទិន្នន័យជំរឿននេះបានផ្ដល់សារៈប្រយោជន៍ជាច្រើនផ្សេងទៀត៖ ការផ្ដល់បញ្ជីមេសម្រាប់ជ្រើសរើសំណាកគំរូធ្វើអង្កេតកសិកម្ម, ការផ្ដល់ទិន្នន័យរដ្ឋបានលម្អិតតូចបំផុតនៅក្នុងប្រទេសកម្ពុជា និងការផ្ដល់ទិន្នន័យស្ដីពីរចនាសម្ព័ន្ធ នៃការកាន់កាប់ផ្ទៃដីកសិកម្មបច្ចុប្បន្ន ការដាំដំណាំ ការចិញ្ចឹមបសុសត្វ និងបសុបក្សី និងវារីវប្បកម្មនៅក្នុងប្រទេសកម្ពុជា។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  4-ធ្នូ-2015
11 កម្មវិធីគ្រប់គ្រង ឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ២០១៨-២០២៧ ឯកសារពិគ្រោះ

កម្មវិធីគ្រប់គ្រងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» (២០១៨-២០២៧) ផ្ដោតលើកិច្ចការការពារធនធានព្រៃឈើដែលនៅ សេសសល់ ការអភិរក្សបេតិកភណ្ឌវប្បធម៌ ការពង្រីក និងបង្កើនជម្រើសមុខរបរចិញ្ចឹមជីវិត រួមទាំងការពង្រឹងសមត្ថភាពស្ថាប័ន និងកិច្ចសហការ ដោយមានទស្សនៈវិស័យគ្រប់គ្រងធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងឧទ្យានជាតិភ្នំគូលែនអោយមាននិរន្តរភាព ក្រោមភាពជាដៃគូសកម្មជាមួយ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធដើម្បីជាប្រយោជន៍នៃប្រជាពលរដ្ឋកម្ពុជាជានិរន្តរ បេសកកម្មពង្រឹងតួនាទី និងសមត្ថភាពស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ការអនុវត្តគោលនយោបាយច្បាប់ និងបទប្បញ្ញត្តិនានាឱ្យមានប្រសិទ្ធភាព ឱ្យមានសុក្រឹតភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងបេតិកភ័ណ្ឌវប្បធម៌ក្នុងឧទ្យានជាតិភ្នំគូលែន គោលដៅរួម កាត់បន្ថយការបាត់បង់  ការរេចរឹលព្រៃឈើ និងលើកកម្ពស់របរចិញ្ចឹមជីវិតសហគមន៍មូលដ្ឋាន ដែលនាំឱ្យបរិស្ថានមាននិរន្តរភាព និងសម្រេចបានការអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌នៅក្នុងឧទ្យានជាតិភ្នំគូលែន។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  16-មីនា-2017
12 គម្រោងរេដបូកទំរីង ឯកសារពិគ្រោះ

ផលិតឥណទានកាបូនព្រៃឈើសម្រាប់លក់នៅទីផ្សារអន្តរជាតិ ដើម្បីធានា ហិរញ្ញប្បទានរយៈពេល៣០ឆ្នាំ សម្រាប់គ្រប់គ្រងព្រៃឈើក្នុងតំបន់គម្រោង ,បង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានដែលពឹងផ្អែកលើធនធានព្រៃឈើនៅក្នុងតំបន់អនុវត្តគម្រោង ,បង្កើតសមត្ថភាពពាក់ព័ន្ធសំខាន់ៗដើម្បីអនុវត្តយន្តការរេដបូកឱ្យមានប្រសិទ្ធភាព និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំគោលនយោបាយថ្នាក់ជាតិ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  17-មីនា-2015
13 ការណែនាំស្ដីពីរេដបូក ឯកសារពិគ្រោះ

សកម្មភាពរបស់រេដបូក ៖ ការកាត់បន្ថយការបំភាយឧស្ម័នពីការបាត់បង់ព្រៃឈើ ,អភិរក្សកាបូនស្តុកនៅក្នុងព្រៃ ,គ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងបង្កើនបរិមាណការស្តុកនៅក្នុងព្រៃឈើ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  17-មីនា-2015
14 របាយការណ៍ស្ដីពីប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនៅកម្ពុជា ឯកសារពិគ្រោះ

គោលដៅចម្បងនៃរបាយការណ៍ស្ដីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( គ.ជ. នា/ក.អក) គឹការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃភាពជាដៃគូ និងការវិភាគលើ ការវិវត្តកិច្ចសហប្រតិបត្តិការអភិវ-អឌ្ឍន៍នៅកម្ពុជា ដោយផ្អែកលើសក្ខីកម្មជាក់ស្ដែង។ របាយការណ៍នេះក៏បានរំលេចពីអាទីភាពសម្រាប់ពង្រឹងប្រសិទ្ធភាពនៃភាពជាដៃគូ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣ និងផ្ដល់ធាតុចូលសំខាន់ៗសម្រាប់អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ដែលផ្សារភ្ជាប់នឹងរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរ-ភាព ឆ្នាំ២០៣០ ព្រមទាំងរំលេចអំពីការវិវត្តន៍សំខាន់ៗនៃភាពជាដៃគូកន្លង មក ក្នុងបរិការណ៍ដែលកម្ពុជាសម្រេចឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងបន្តកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីចាកផុតពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  9-មករា-2018
15 ការចាប់យកកាលានុវត្តភាពនៃថាមពល ពន្លឺព្រះអាទិត្យនៅប្រទេសកម្ពុជា ឯកសារពិគ្រោះ

ប្រទេសកម្ពុជាមានអំណោយផលថាមពលពន្លឺព្រះអាទិត្យយ៉ាងខ្លាំង។ជាការពិតកម្ពុជាគួរតែចាប់យកកាលានុវត្ថភាពដ៏ប្រសើរនេះសម្រាប់បំពេញតម្រូវការអគ្គិសនីដែលកំពុងតែកើនឡើង​ដើម្បីមាគ៌ាមួយដែលសន្សំសំចៃសេដ្ឋកិច្ច នវានុវត្តន៍ និងចីរភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  15-កុម្ភៈ-2019
16 ប្រព័ន្ធអេកូឡូស៊ី វិទ្យាសាស្រ្ដបច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឯកសារពិគ្រោះ

លទ្ធផលនៃការវាយតម្លៃក៏បានផ្ដល់ជាមូលដ្ឋានវិភាគសម្រាប់ផែនទីបង្ហាញផ្លូវវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា២០៣០ ដែលត្រូបានតាក់ តែងឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចកវិទ្យា និងនវានុវត្តន៍​ ដោយមានការគាំទ្រពីESCAP។ ផែនទីបង្ហាញផ្លូវនឹងជួយតម្រង់ទិសមន្រ្ដីរាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធសំខាន់ៗនៅក្នុងការអនុវត្តសកម្មភាពដែលចាំ បាច់​សំដៅពង្រឹងសមត្ថភាពជាតិក្នុងវិស័យ វ.ប.ន. និងបណ្ដុះប្រព័ន្ធនវានុវត្តន៍ប្រកបដោយថាមវន្ត ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  11-ឧសភា-2021
17 កម្មវិធីសិក្សាមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាល ឯកសារពិគ្រោះ

កម្មវិធីនេះមានគោលបំណងដើម្បីធ្វើការអភិវឌ្ឍស្វែងយល់ពីបញ្ហាសំខាន់ ដែលទាក់ទងទៅនឹងការអភិវឌ្ឍន៍ បច្ចេកវិទ្យាគមនាគន៍ និងព័ត៌មាន ពីទស្សនៈទាំងពីគោលនយោបាយជាមួយ និងបច្ចេកវិទ្យា ។​ គោលបំណងនេះគឺ មិនមែនដើម្បីធ្វើការភិវឌ្ឍសៀវភៅ បច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាន បច្ចេកទេសមួយទេ ប៉ុន្តែដើម្បីផ្ដល់នូវការយល់ដឹងដ៏ល្អនៃអ្វីដែលបច្ចេកវិទ្យា ឌីជីផលបច្ចុប្បន្នមានសមត្ថភាពឬជាកន្លែងដែលបច្ចេកវិទ្យាត្រូវបានដឹកនាំ និងអ្វីដែលរបាយការណ៍នេះចង់និយាយសម្រាប់ការបង្កើតគោលនយោបាយ។ ប្រធានបទដែលបានគ្របដណ្ដប់ដោយមុខវិជ្ជានេះត្រូវបានកំណត់តាមរយៈ ការវិភាគតម្រូវការបណ្ដុះបណ្ដាល និងការស្ទង់មតិមួយ នៃសម្ភារៈ បណ្ដុះបណ្ដាលផ្សេងៗនៅទូទាំងពិភពលោក។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  7-មិថុនា-2011
18 ព្រឹត្តិបត្រព័ត៌មាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ ឯកសារពិគ្រោះ

-រយៈពេល ០៩ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្ដីការគណៈរដ្ឋមន្រ្ដីមានបើកអង្គប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាព ឯកឧត្ដម អ៊ូច ថោងសេង សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSCC) និង ឯកឧត្តម សុក ផេង សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ជាសហប្រធានអង្គប្រជុំ ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដោយមានការអញ្ជើញចូលរួមពីសមាជិកនិងមន្រ្ដីនៃក.ស.វ សមាជិកនិងមន្រ្ដីនៃក្រុមប្រឹក្សាអ្នកច្បាប់តំណាងស្ដីពីគណៈរដ្ឋមន្រ្ដី តំណាងអគ្គលេខាធិការរាជរដ្ឋាភិបាល មន្រ្ដីជំនាញទីស្ដីការគណៈរមន្រ្ដី និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

-និងរបាយការណ៍ស្ដីពីស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ ប្រចាំខែតុលា ឆ្នាំ២០១៧ នេះ ជាលទ្ធផលនៃកិច្ចប្រជុំទូលាយក្រុមប្រឹក្សាសេដ្ឋកិច្ច និងវប្បធម៌ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមអធីបតីភាព ឯកឧត្ដម យឹម ណុលឡា ទេសរដ្ឋមន្រ្ដីទទួលបេសកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានការអញ្ជើញចូលរួមពី អនុប្រធានសមាជិក សមាជិកា អគ្គលេខាធិការ អគ្គលេខាធិការរង ក.ស.វ និងតាមក្រសួង-ស្ថានប័នពាក់ព័ន្ធ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  21-វិច្ឆិកា-2017
19 ក្របខណ្ឌរៀបចំផែនការជនជាតិដើមភាគតិច ឯកសារពិគ្រោះ

គោលបំណងអភិវឌ្ឍន៍គម្រោង គឺដើម្បីផ្ដល់សិទ្ធិទទួលបានសន្តិសុខកម្មសិទ្ធិដីធ្លី កសិកម្ម និងសេវាកម្មសង្គម និងហេដ្ឋារចនាសម្ព័ន្ធដែលបានជ្រើសរើសសម្រាប់កសិករ និងសហគមន៍តូចៗនៅតាមតំបន់គម្រោង។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  9-មេសា-2020
20 សៀវភៅណែនាំស្ដីពី ការងារដោះស្រាយផលប៉ះពាល់លើការតាំងទីលំនៅដ្ឋានដោយមិនស្ម័គ្រចិត្តសម្រាប់គម្រោងអភិវឌ្ឍន៍ឯកជន ឯកសារពិគ្រោះ

សៀវភៅណែនាំនេះជាឯកសារសំខាន់ណាស់ក្នុងការផ្ដល់នូវព័ត៌មានគោលដៅអំពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន វិស័យអភិវឌ្ឍន៍ធំៗដែលអាចបង្កជាហេតុប៉ះពាល់ទៅលើការតាំងទីលំនៅដ្ឋាន នីតិវិធីក្នុងការដោះស្រាយផលប៉ះពាល់ទៅលើការតាំងទីលំនៅដ្ឋានសម្រាប់គម្រោងអភិវឌ្ឍន៍ឯកជន និងអនុសាស្រ្ដសំខាន់ៗសម្រាប់រៀបចំព័ត៌មាន ឬទិន្នន័យអំពីហេតុប៉ះពាល់លើការតាំងទីលំនៅដ្ឋានក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  14-ធ្នូ-2020
21 របាយការណ៍អំពីស្ថានភាពប្រជាសាស្រ្ដ និងសង្គម-សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចនៅកម្ពុជា ឯកសារពិគ្រោះ

ឯកសារនេះ គឺដើម្បីបង្ហាញអំពីស្ថានភាពប្រជាសាស្រ្ដ ស្ថានភាពសង្គម-សេដ្ឋកិច្ច និងការស់នៅរបស់ជនជាតិដើមភាគតិច ដោយផ្អែកលើទិន្នន័យមានស្រាប់ក្នុងឆ្នាំ១៩៩៨ និង២០០៨ សម្រាប់ជាមូលដ្ឋានតម្រង់ទិសដល់ការរៀបចំផែនការអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងស្រាវជ្រាវបន្តដើម្បីបង្កើតជារបាយការណ៍សេរី ផ្អែកតាមលទ្ធភាពនៃទិន្នន័យមានថ្មីនៅពេលខាងមុខ ដែលរបាយការណ៍នេះមានជារបាយការណ៍ទីមួយ ដែលនឹងត្រូវធ្វើបច្ចុប្បន្នភាព បន្ទាប់ពីមានទិន្នន័យជំរឿនឆ្នាំ២០១៩។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  24-មីនា-2021
22 ផលប៉ះពាល់នៃធ្យូងថ្មទៅលើសិទ្ធិមនុស្ស ឯកសារពិគ្រោះ

ដើម្បីកម្រិតការប្រែប្រួលអាកាសធាតុ និងដើម្បីកាត់បន្ថយផលប៉ះពាល់នៃធ្យូងថ្មចំពោះសិទ្ធិមនុស្ស ដូចជាសុខភាព លទ្ធភាពទទួលបានទឹក សិទ្ធិទទួលបានចំណីអាហារគ្រប់គ្រាន់ ថ្លៃថ្នូរ និងបរិស្ថានមានផាសុខភាពជាដើម វាពិតជាមានសារៈសំខាន់ណាស់ដែលរដ្ឋសមាជិកអាស៊ានត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ថាមពលដែលពឹងផ្អែក លើធ្យូងថ្ម និងជំនួសវិញត្រូវធានាឱ្យមានការកាត់បន្ថយតម្រូវការថាមពលក្នុងកម្រិតដ៏ច្រើន និងឱ្យមានការប្ដូរមកប្រើប្រភពថាមពលកកើតឡើងវិញ ដែលបញ្ចេញឧស្ម័នកម្រិតទាប។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  7-ធ្នូ-2020
23 ឯកសារសិក្សាស្រាវជ្រាវ អំពី ការផ្ដល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម ឯកសារពិគ្រោះ

គោលបំណងស្វែងយល់ពីស្ថានភាពវិស័យកសិកម្ម និងតម្រូវការធនធានហិរញ្ញវត្ថុ លើការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។លទ្ធផលដែលទទួលបាន ពីការសិក្សាស្រាវជ្រាវនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីជាជំនួយដល់ធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំគោលនយោបាយសកម្មភាព ឱ្យកាន់តែមានប្រសិទ្ធភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  12-កញ្ញា-2016
24 ថាមពលកកើតឡើងវិញ ឯកសារពិគ្រោះ

ថាមពលកកើតឡើងវិញសំដៅទៅលើថាមពលទាំងឡាយណាដែលបានមកពីប្រភពដែលកកើតសារជាថ្មី ក្នុងកំឡុងពេលនៃមនុស្សជាតិ ដូចជាពន្លឺព្រះអាទិត្យ ខ្យល់ ភ្លៀង ជំនោរសមុទ្រ រលកសមុទ្រ និងកំដៅផែនដី។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  8-កក្កដា-2019
25 ឱកាសពិសេសសម្រាប់ការសិក្សាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ ឯកសារពិគ្រោះ

ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាព និងការធានានូវសុវត្ថិភាពនៃសារធាតុនុយក្លេអ៊ែរនិងការសាយភាយវិទ្យុសកម្មជាកត្តាចម្បងមួយក្នុងការធានាឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  9-កញ្ញា-2015
26 Protocol Additional to the Agreement between the Kingdom of Cambodia and the International Atomic Energy Agency for the Application of Safeguards in Connection with the Treaty on the Non-Proliferation of Nuclear Weapons and the Southeast Asia Nuclear Weapon-Free Zone Treaty ឯកសារពិគ្រោះ

គោលបំណងនៃច្បាប់នេះ គឺដើម្បីពង្រឹងបន្ថែមលើការមិនរីកសាយភាយនុយក្លេអ៊ែរ ដោយការពង្រឹងប្រសិទ្ធភាព និងកែលម្អប្រសិទ្ធភាពនៃប្រព័ន្ធការពាររបស់ទីភ្នាក់ងារ។ ជៀសវាងការរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់កម្ពុជា ឬកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យសកម្មភាពនុយក្លេអ៊ែរដោយសន្តិវិធី។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  7-ឧសភា-2015
27 CAMBODIA : Derisking Renewable Energy Investment ឯកសារពិគ្រោះ

ប្រទេសកម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការផលិតថាមពលពន្លឺព្រះអាទិត្យ៖ នៅប្រទេសកម្ពុជា តម្រូវការថាមពលអគ្គិសនីកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះថាមពលពន្លឺព្រះអាទិត្យអាចជួយបំពេញបន្ថែមកំណើនតម្រូវការនេះ និងអាចជួយបង្កើនសន្តិសុខថាមពលប្រកបដោយចីរភាព។ ថាមពលនេះក៏ជួយលើកកម្ពស់កម្រិតអគ្គិសនីភាវូបនីយកម្មតាមរយៈបច្ចេកវិទ្យាដែលមិនភ្ជាប់បណ្ដាញរដ្ឋ និងគំរូអាជីវកម្មដែលមានភាពឆ្នៃប្រឌិត។ ប្រទេសកម្ពុជាក៏អាចប្រើថាមពលនេះដើម្បីរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្រោមកិច្ចព្រមព្រៀងអាកាសធាតុរបស់អង្គការសហប្រជាជាតិផងដែរ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  3-មិថុនា-2019
28 PROMOTION OF ENERGY SCIENCE EDUCATION FOR SUSTAINABLE D EVELOPMENT IN CAMBODIA ជំពូក៥៖ ថាមពកកើតឡើង ឯកសារពិគ្រោះ

គោលបំណងនៃជំពូកនេះគឺជាការផ្ដល់ចំណេះដឹងទូលំទូលាយមួយលើបច្ចេកវិទ្យា លើថាមពលកកើតឡើងវិញផ្សេងៗទៀត ជាពិសេសប្រភេទថាមពលកកើតឡើងវិញដែលមានសក្ដានុពលនៅក្នុងប្រទេសកម្ពុជា។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  18-មីនា-2019
29 ទំនប់ ទន្លេ និងសិទ្ធ គោលការណ៍ណែនាំសកម្មភាពសហគមន៍ ដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់ ឯកសារពិគ្រោះ

គោលការណ៍ណែនាំសកម្មភាពសហគមន៍ ដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់។ នៅជំវិញពិភពលោក ប្រជាជនកំពុងងើបឡើងប្រឆាំងនឹងទំនប់វារីអគ្គីសនីធំៗ ពួកគេកំពង់ប្រយុទ្ធដើម្បីការពារទន្លេ ស្ទឹងនិងជីវភាពរបស់ពួកគេអោយរួចពីទំនប់ថ្មីៗ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  13-មេសា-2010
30 សៀវភៅអនុវត្តការអភិវឌ្ឍជីវឧស្ម័នខ្នាតធំ ឯកសារពិគ្រោះ

ប្រព័ន្ធជីវឧស្ម័នសំខាន់ៗមានពីរប្រភេទគឺ ជីវឧស្ម័នលក្ខណៈ គ្រួសារ និងប្រព័ន្ធជីវឧស្ម័នបែបពាណិជ្ជកម្ម ហើយចំពោះដំណើរការផលិត និងអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ឧស្ម័នក៏ត្រូវបានបកស្រាយ។ ដោយមើលឃើញពីសក្ដានុពល និងទស្សនវិស័យអំណោយផលសម្រាប់ការបម្លែងសំណល់ជីរម៉ាស់ និងសរីរាង្គដទៃទៀតទៅជាថាមពលជីវសាស្រ្ដ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  6-កញ្ញា-2021
31 ការចុះបញ្ជីផលិតផល ឯកសារពិគ្រោះ

អត្ថប្រយោជន៍នៃការចុះបញ្ជីផលិតផល គឺធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពផលិតផល និងការគ្រប់គ្រង, បង្កើនប្រសិទ្ធភាពផលិតកម្មឱ្យកាន់តែប្រសើរឡើង និងងាយស្រួល, ធានាឱ្យការធ្វើពាណិជ្ជកម្មមានលក្ខណៈត្រឹមត្រូវ និងងាយស្រួល, បង្កឱ្យការប្រើប្រាស់ផលិតផលមានលក្ខណៈងាយស្រួល, បង្កើនការការការពារអ្នកប្រើប្រាស់ និងលើកកម្ពស់សុខុមាលភាពសាធារណៈ, ទប់ស្កាត់នូវទំនិញ និងផលិតផលគ្មានគុណភាព និងក្លែងបន្លំ, និងអនុវត្តតាមកិច្ចព្រមព្រៀងអាស៊ាន។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  11-តុសា-2019
32 ផលិតកម្មស្បៀង ឯកសារពិគ្រោះ

គោលនយោបាយការផ្គត់ផ្គង់ស្បៀង គឺពង្រឹង និងពង្រីកប្រសិទ្ធភាព និងសក្តានុពលនៃការ គ្រប់គ្រងប្រព័ន្ធផលិតកម្មម្ហូបអាហារប្រកបដោយចីរភាពស្របទៅតាមកំណើនសេដ្ឋកិច្ច ទីផ្សារ និងសេចក្តីត្រូវការតាមរយៈលើកកម្ពស់អំពីការយល់ដឹង អំពីអនាម័យ គុណភាព សុវត្ថិភាពផលិតផល ផលិតភាព និងប្រសិទ្ធភាព នៃការគ្រប់គ្រងផលិតកម្ម, ជំរុញឱ្យវិស័យឧស្សាហកម្ម សិប្បកម្ម និងផលិតកម្មម្ហូបអាហារអាទិភាព និងរៀបចំប្រព័ន្ធផលិតកម្ម ឱ្យមាននីតិវិធីអនុវត្តត្រឹមត្រូវ ស្របទៅតាមស្តង់ដារជាតិ ដែលមានគុណភាព និងសុវត្ថិភាព អាចទទួលយកបាននៅលើទីផ្សារ, និងពង្រឹងផលិតភាព ឧស្សាហកម្មម្ហូបអាហារ ឱ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  18-ឧសភា-2021
33 សង្ខេបយុទ្ធសាស្រ្ដជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ២០១៤-២០១៨ ឯកសារពិគ្រោះ

យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ តម្រូវឱ្យមានអភិក្រមពហុវិស័យ និងសមាហរណកម្មមួយ ដែលគ្របដណ្តប់ទៅលើប្រធានបទអភិវឌ្ឍន៍ដ៏ទូលំទូលាយ។ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ យុទ្ធសាស្ត្រ គោលនយោបាយ និងការវិនិយោគនៅក្នុងវិស័យ៖ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការគ្រប់គ្រងធនធានទឹក សុខភាព ទឹកស្អាត អនាម័យ អប់រំ និងកិច្ចគាំពារសង្គម សុទ្ធសឹងតែមានសារៈសំខាន់។ យុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើង ដើម្បីបំពេញបន្ថែមដល់យុទ្ធសាស្ត្រ និងផែនការតាមវិស័យដែលមានស្រាប់ សំដៅបំពេញចន្លោះប្រហោងនានា និងជាមូលដ្ឋានមួយសម្រាប់ការធ្វើសកម្មភាពអន្តរវិស័យរួមគ្នា ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភ។ យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ២០១៤-២០១៨ រួមមាន៖ ចក្ខុវិស័យរយៈពេលវែងមួយ គោលដៅមួយ និងគោលបំណងចំនួន៣។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  11-មីនា-2019
34 បែបបទ និងលក្ខណ្ឌសម្រាប់ផ្ដល់វិញ្ញាបនបត្របញ្ជាក់អនាម័យនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន ឯកសារពិគ្រោះ

ប្រកាស ស្តីពីបែបបទ និងលក្ខខណ្ឌសម្រាប់ផ្តល់វិញ្ញាបនបត្របញាក់អនាម័យនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន មានគោលបំណងការពារសុខភាពមនុស្ស និងធានាអនាម័យ និងសុវត្ថិភាពចំណីអាហារ តាមរយៈការអនុវត្តន៍លក្ខខណ្ឌតម្រូវអប្បបរមានៃអនាម័យចំណីអាហារ។ ប្រកាសនេះ ចែងអំពីបែបបទ និងលក្ខខណ្ឌតម្រូវផ្សេងៗ ដែលក្រសួងសុខាភិបាលត្រូវអនុវត្តក្នុងការផ្តល់ ការបន្ត ការព្យួរ ឬការដកហូតនូវវិញ្ញាបនបត្របញ្ជាក់អនាម័យ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន។ ប្រកាសនេះ មានវិសាលភាពគ្របដណ្តប់គ្រប់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ដែលកំពុងធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីធានាកម្រិតអប្បបរមានៃអនាម័យចំណីអាហារ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  24-តុសា-2012
35 ហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងគុណភាពក្នុងវិសយចំនីអាហារ និងតួនាទីក្នុងការធ្វើអោយមានស្តងដារក្នុងទីផ្សារ ឯកសារពិគ្រោះ

សិក្ខាសាលាដើម្បីយល់ដឺងពី និតិវិធីនៃការផ្ដល់វិញ្ញាបនបត្រផលិតផល និងដើម្បីវាយតម្លៃផលិតផលមួយឱ្យអនុលោមតាមស្តង់ដារឬបទបញ្ញត្តិបច្ចេកទេសនាយកដ្ឋាន វិញ្ញាបនបត្របានរៀបចំជានិតិវិធី ហើយនីតិវិធីនេះអនុលោមទៅតាមស្តង់ដារ ISO/IEC 17065។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  22-សីហា-2019
36 នីតិវិធីអធិការកិច្ចលើសហគ្រាសចំណីអាហារ និងភេសជ្ជៈ នៅកម្ពុជា ឯកសារពិគ្រោះ

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានរៀបចំសៀវភៅមគ្គុទេសក៏ស្តីអំពីនីតិវិធីអធិការកិច្ចលើសហគ្រាសចំណីអាហារ និងភេសជ្ជៈនៅកម្ពុជា ដើម្បីជួយសហគ្រាសទាំងនោះក្នុងការគោរពតាមនីតិវិធីអធិការកិច្ច។ សៀវភៅនេះ បង្ហាញពីជំហានលំអិត លក្ខខណ្ឌតំរូវ និងការណែនាំដ៏មានប្រយោជន៍សម្រាប់សហគ្រាស ដើម្បីឱ្យពួកគេអាចគោរពតាមនីតិវិធីទាំងនោះបានល្អ។ សៀវភៅនេះ ក៏បង្ហាញពីនីតិវិធី ក្នុងទំរង់ងាយយល់ ដោយផ្តល់នូវព័ត៌មានសំខាន់ៗ និងប្រើប្រាស់ការបង្ហាញតាមបែបគំនូសបំព្រួញ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  28-មេសា-2010
37 ការយល់ដឹងរបស់អ្នកប្រើប្រាស់លើស្តង់ដាចំណីអាហារនៅប្រទេសកម្ពុជា ឯកសារពិគ្រោះ

សុវត្ថិភាពចំណីអាហារ គឺជាប្រធានបទដ៏សំខាន់សម្រាប់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន។  ការចាត់វិធានការដោយស្ម័គ្រចិត្តក្នុងផ្នែកឧស្សាហកម្ម មានដូចជា ការអនុវត្តតាមស្តង់ដារអន្តរជាតិ ការគ្រប់គ្រងហានិភ័យក្នុងសង្វាក់ផលិតកម្ម និងការគោរពក្រមធុរៈកិច្ច ការធានានិរន្តរភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  6-ធ្នូ-2018
38 ដើមកន្ធុំថេត ជាវត្ថុធាតុដើមសម្រាប់ផលិតអគ្គិសនីជីវម៉ាស ឯកសារពិគ្រោះ

ដើមកន្ធុំថេត គឺជាប្រភេទជីវម៉ាសមួយបែបដែលអាចបំពេញមុខងារតម្រូវការក្នុងការផ្គត់ផ្គង់ថាមពលនៅតាមជនបទ។ វាមិនត្រឹមតែជួយដល់ការកាត់បន្ថយនូវសម្ពាធទៅលើធនធានធម្មជាតិព្រៃឈើតែម្យ៉ាងនោះទេ ប៉ុន្តែវាអាចជួយបង្កើន និងស្តារនូវស្ថានភាពគុណភាពដីអន់ ឱ្យបានកាន់តែប្រសើរឡើង ក៏ដូចជាផ្តល់ជាប្រភពថាមពលសម្រាប់ដាំស្ល និងជាពិសេសសម្រាប់យកទៅកែច្នៃផលិតជាថាមពលអគ្គិសនីប្រើប្រាស់ដើម្បីជួយបង្កើតមុខរបរសម្រាប់បង្កើនចំណូលក្នុងគ្រួសារ និងផ្តល់ជាចំណីសត្វ។ល។ បច្ចុប្បន្ន ដើមកន្ធុំថេត ត្រូវបានគេយកទៅប្រើប្រាស់ក្នុងគោលបំណងផលិតឧស្ម័នសម្រាប់ដំណើរការម៉ាស៊ីនភ្លើងផលិតអគ្គិសនី។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  1-មីនា-2010
39 ការជំរុញការប្រើប្រាស់ដោយប្រសិទ្ធភាពនូវថាមពលកើតឡើងវិញក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ឯកសារពិគ្រោះ

ប្រភពថាមពលកកើតឡើងវិញ(RES) គឺជាប្រភពថាមពលដែលកើតមានជាប្រចាំនៅជុំវិញបរិយាកាស ដូចជាថាមពលព្រះអាទិត្យ ថាមពលខ្យល់ ថាមពលទឹក។ល។ ភាគច្រើននៃថាមពលកកើតឡើងវិញបានមកដោយផ្ទាល់ រឺមិនផ្ទាល់ពីព្រះទិត្យ និងខ្យល់ ហើយដែលមិនចេះរីងស្ងួត។ ផ្ទុយទៅវិញ ថាមពលមិនកើតឡើងវិញ កើតមាននៅក្រោមរូបភាពជាសារធាតុបំរុងដែលកើតឡើងដោយធម្មជាតិ ហើយដែលអាចប្រើសម្រាប់ការផលិតថាមពល មានដូចជា ឥន្ធនៈនុយក្លេអ៊ែរ ធ្យូងថ្ម ប្រេង ឧស្ម័ន។ល។ ប្រភពថាមពលមិនអាចកកើតឡើងវិញ មិនដូចប្រភពថាមពលកកើតឡើងវិញទេ ព្រោះបរិមាណរបស់វា មានកំរិត ហើយអាចខើចដោយសារតែឥទ្ធិពលរបស់មនុស្ស។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  7-វិច្ឆិកា-2007
40 Fast-Tracking The SDGs Driving ASIA-ASIA-PACIFIC Transformations ឯកសារពិគ្រោះ

As this report is published, the world grapples with the COVID-19 pandemic. Even before it hit, the Asia-Pacific region was progressing too slowly on delivering the Sustainable Development Goals (SDGs). Prospects for success will be influenced by the region’s response and recovery strategies. Trans formative approaches that will also address the climate crisis, halt environmental degradation and reduce inequalities are needed.

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
41 ASIA Power Index 2019 ឯកសារពិគ្រោះ

This 2019 edition of the Index has been expanded to 126 indicators across eight thematic measures of power. It features analysis of key findings, annual rankings and trends, detailed statistical profiles of all 25 countries and territories, and thousands of original data point and findings.

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
42 2019 Development Effectiveness Review ឯកសារពិគ្រោះ

This publication outlines the performance of the Asian Development Bank (ADB) in achieving the goals of Strategy 2030, the institution’s long-term strategic framework. It is the 13th in a series of annual reports that tracks development progress in Asia and the Pacific, assesses ADB’s development effectiveness over the years, and identifies areas where the institution’s performance needs to be further strengthened.

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
43 Cambodia and ASIAN Development Bank Partnership for inclusive Growth ឯកសារពិគ្រោះ

During the last 20 years, Cambodia has achieved remarkable economic development with an

average growth rate of above 7%. The country attained lower middle income status in early

July 2016. The poverty rate declined significantly from about 50% in 2007 to 13.5% in 2014.

The greatest reduction in poverty was in rural areas, but most people who escaped poverty did so only by a small margin. More than 70% of Cambodians still live on less than $3 a day and remain vulnerable to falling back into poverty

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
44 ASIAN DEVELOPMENT Outlook 2020 ឯកសារពិគ្រោះ

After a disappointing 2019, growth prospects in developing Asia have worsened under the impact of the current health crisis. Signs of incipient recovery near the turn of this year were quickly overthrown as COVID-19 broke out in January 2020 in the region’s largest economy and subsequently expanded into a global pandemic. Disruption to regional and global supply chains, trade, and tourism, and the continued spread of the outbreak, leave the region reeling under massive economic shocks and financial turmoil. Across Asia, the authorities are responding with policies to contain the outbreak, facilitate medical interventions, and support vulnerable businesses and households. Assuming that the outbreak is contained

this year, growth is expected to recover in 2021.

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
45 ASEAN Energy Policy towards Low Carbon Society ឯកសារពិគ្រោះ

Energy policy, supply, and consumption in ASEAN

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
46 A Second Study on Understanding of Public Perception of Climate Change in Cambodia: Knowledge, Attitudes and Practice ឯកសារពិគ្រោះ
This report presents key findings from the follow up study to the 2011 nationwide Knowledge, attitudes and practices (Kap1) study on climate change in Cambodia, conducted by the Cambodia development resource institute on behalf of the Cambodia climate change alliance. the study consisted of a nationally representative survey of 1000 Cambodians and in-depth interviews with​​67 key informants from media, industry, national and provincial government agencies and nongovernmental organizations,

as well​ as celebrities and local leaders including commune councils,  village chiefs, elders and religious leaders.

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
47 Climate Change Strategic Plan For Education ឯកសារពិគ្រោះ
Climate change may affect the education sector directly through increased frequency and/ or severity of extreme weather events, and perhaps even more so through a range of socio-economic impacts. Extreme weather events may lead to damages of educational and other key infrastructure that is necessary for the functioning of the education sector, resulting in temporary or more lasting

disruption in the provision of educational services.

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
48 Climate Change Action Plan 2016 – 2018 ឯកសារពិគ្រោះ
The CCAP 2016 – 2018, developed under the overall coordination of the Ministry of Environment, counted with the active participation of all its departments and with the invaluable guidance from National Council for Sustainable Development. Their participation made the action plan more strategic, coherent and aligned both with the MoE’s programs, plans and policies, and with national development goals. The suggestions and comments received from peer reviews and from numerous stakeholders provided further strategic inputs for development of the CCAP 2016 – 2018. A wide range of technical support was provided by several national and

international climate change experts to the development of the CCAP

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
49 Cambodia Environment Outlook ឯកសារពិគ្រោះ
Cambodia is predominantly a low-lying country that occupies the central plains of the lower Mekong basin and is bordered on three sides by dense forested mountainous ranges. Forest in Cambodia tends to be located on the country’s periphery while paddy cultivation is the norm to the lowland areas. Forest is one of the most important economic and environmental resources of the country and an important source of government revenue and employment for the local people. Cambodia’s forests provide a variety of timber and non-timber products such as wildlife, fuel wood and medicinal plants. About a third of Cambodia’s forests (all of it in the evergreen category) are considered commercially attractive (DFW, 2003). Cambodia’s location in the tropical monsoon zone accounts for marked biological richness of the forests.

Complex interrelationships exist between the country’s forest cover and unique hydrological systems of the Mekong River and Tonle Sap Lake.

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
50 ADDRESSING CLIMATE CHANGE IMPACTS ON ECONOMIC GROWTH IN CAMBODIA ឯកសារពិគ្រោះ

Cambodia is highly vulnerable to climate change (CC). Rising temperatures are expected to reduce productivity in agriculture, fisheries and forests and to reduce labor productivity across most sectors. Changing rainfall patterns will lead to increased flooding, drought and storms which will also reduce resource productivity, especially in agriculture and fisheries, and increase damage from extreme events, affecting roads, water supply and other infrastructure. Rising sea levels will cause flooding and storm damage in coastal areas, affecting urban areas and natural resources

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
51 Southeast Asia Energy Outlook 2019 ឯកសារពិគ្រោះ

This report does not forecast what the energy sector will look like in Southeast Asia. The aim is to consider different possible futures, and the ways that they could come about. The report considers two main scenarios.

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
52 Development Prospects of the ASEAN Power Sector ឯកសារពិគ្រោះ

Investment in additional generating capacity and grids that is both sustainable and cost-effective will be the biggest challenge in meeting the expected growth in demand of the power sector in the Association of Southeast Asian Nations (ASEAN) countries. At present, both the availability and the affordability of fuel supply are being prioritized over environmental sustainability; hence fossil fuels, particularly coal- and gas-fired turbines, dominate the fuel mix. Efforts to use energy resources effectively are hampered by the uneven distribution of these resources and different levels/rates of investment and economic development among ASEAN member countries. Sufficient financial resources, enabling governance environments, and regional co-ordination are critical drivers for reliable, sustainable and affordable power systems.

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
53 Pathways to Paris: Association of Southeast Asian Nations (ASEAN) Technology and Policy Options to Reduce GHG Emissions ឯកសារពិគ្រោះ

The world is facing a serious threat from global climate change. In the Paris Agreement, 195

Nations have agreed to national greenhouse gas (GHG) emission reductions as a first step toward limiting the global temperature rise to less than 2 degrees Celsius (C) relative to the pre-industrial temperature. Reaching this goal will require a transformation of the global energy system over several decades. The Association of Southeast Asian Nations (ASEAN) countries face the challenge of reducing GHG emissions while at the same time expanding energy supply to meet the needs of their rapidly developing economies. To help them address this challenge, we use a variety of analytical tools—including country-specific, economy-wide models for selected countries—to understand the ASEAN countries’ emissions trajectory in both business-as-usual and climate policy scenarios. We also offer a discussion of policy instruments and technologies in the energy sector that can assist ASEAN countries in achieving their emission mitigation targets. This assessment is enhanced by collaboration with representatives of the ASEAN Centre for Energy (ACE). By maintaining an open dialogue on the data and policies incorporated in our projections and by providing all input data and tools used in our analysis in an open source format, we hope to enhance the capacity of ASEAN economies to analyze their pathways to meeting their energy, electrification, and emissions goals.

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
54 Investing in ASEAN 2019-2020 ឯកសារពិគ្រោះ

Renewable projects are growing part of region’s energy strategy of ASEAN

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
55 Investing in ASEAN 2018-2019 ឯកសារពិគ្រោះ

Renewable projects are growing part of region’s energy strategy of ASEAN

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
56 ASEAN Investment Report 2018 Foreign Direct Investment and the Digital Economy in ASEAN ឯកសារពិគ្រោះ

The ASEAN Investment Report is produced to facilitate a better understanding of FDI developments in ASEAN. The findings, interpretations, and analysis in the Report should be treated with care, as work on harmonizing and improving FDI quality across the region is on-going. The ASEAN Secretariat and UNCTAD have taken due diligence in the preparation of this publication. However, it shall not be held liable for any omissions or inaccuracies in the content of this publication. Neither the ASEAN Secretariat, UNCTAD and the Government of Australia accepts any liability for any claims, loss or expenses that may arise or arising from use of information in this publication. Reliance on the information is at the user’s sole risk/responsibility.

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
57 ASEAN INTEGRATION REPORT 2019 ឯកសារពិគ្រោះ

The launch of the ASEAN Economic Community (AEC) as a pillar of the ASEAN Community in 2015 was a milestone in the region’s economic integration. It marked the start of the collective journey of the ten ASEAN Member States as an economic community, guided by the AEC Blueprint 2025. The progress of the AEC is of interest to a broad audience. The ASEAN Integration Report (AIR) 2019 presents a comprehensive assessment of ASEAN economic integration efforts in the four years since its inaugural issue in 2015.

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
58 ASEAN PLAN OF ACTION FOR ENERGY COOPERATION (APAEC) 2016-2025 ឯកសារពិគ្រោះ

Energy is key to the realization of the ASEAN Economic Community (AEC) which calls for a well-connected ASEAN to drive an integrated, competitive and resilient region. ASEAN is now one of the most dynamic an fastest growing economic regions in the world is expected to continue. The region is projected to grow by at least 4% per year on average over the next five years, but could be as high as 6% – provided ASEAN moves towards greater integration, where member states continuously implement domestic structural reforms to raise their productivity and competitiveness under the framework of the ACE.

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 124
ឯកសារពិគ្រោះ : 349
ឯកសារច្បាប់ : 154
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា