banner1

វិស័យបរិស្ថាន


ល.រ ចំណងជើងឯកសារ ប្រភេទឯកសារ សេចក្តីរួម ការិ.ទទួលបន្ទុក ឯកសារយោង កាលបរិច្ឆេទផលិត ទាញយក
1 កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) ឯកសារគោលនយោបាយ

គោលបំណងចម្បងនៃកម្មវិធីគោលនយោបាយនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចកសិកម្ម សម្រាប់គ្រួសារកសិករ តាមរយៈការជំរុញការអនុវត្តបច្ចេកទេសកសិកម្មមាននិរន្តរភាព ធន់នឹងការប្រែប្រួលអាកាសធាតុ និងការសាងប្រព័ន្ធផលិតកម្មផ្សារភ្ជាប់នឹងទីផ្សារ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  20-វិច្ឆិកា-2023
2 ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៤-២០១៨ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកសិកម្ម២០១៤-២០១៨ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្ហាញឱ្យឃើញអំពីទិសដៅនិងសកម្មភាពដែលត្រូវអនុវត្ត ដើម្បីសម្រេចបាននូវលទ្ធផលស្របតាមការចង្អុលណែនាំក្រោមក្របខណ្ឌ ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ២០១៤-២០២៨ និងផ្ដល់តម្លាភាព  ភាពគួរឱ្យទុកចិត្តបានសម្រាប់ដៃគូអភិវឌ្ឍន៍ ក៏ដូចជាបណ្ដាប្រទេសអ្នកផ្ដល់ជំនួយដើម្បីចូលរួមចំណែកផ្ដល់ធនធានទាំងបច្ចេកទេសនិងថវិកា ក្នុងការអនុវត្តបណ្ដាសកម្មភាពអាទិភាពសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  8-មិថុនា-2015
3 ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុ សម្រាប់វិស័យកសិកម្ម និងកសិឧស្សាហកម្ម ផលិតកម្មសត្វ ជលផល និងព្រៃឈើ ឯកសារគោលនយោបាយ

ឯកសារនេះគោលបំណងសំខាន់គឺ  ចូលរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ និងឥទ្ធិពលអវិជ្ជមានទាំងឡាយលើវិស័យកសិកម្ម ផលិតកម្ម ព្រៃឈើ និងជលផល ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ សំដៅស្ដារនូវការខូចខាត និងការបាត់បង់ផលប្រយោជន៍នានា តាមរយៈការបង្កើនវិធានការបន្ស៊ាំ និងវិធាការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដី។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  27-មីនា-2013
4 ផែនការមេស្ដីពីយេនឌ័រ និងការប្រែប្រួលអាកាសធាតុ ឆ្នាំ២០១៨-២០៣០ ឯកសារគោលនយោបាយ

ផែនការនេះ មានគោលបំណង ដើរតួនាទីជាផែនទីបង្ហាញផ្លូវ ក្នុងការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយ កម្មវិធី និងគម្រោងនានា ​ដើម្បីចូលរួមចំណែកដោយផ្ទាល់ទៅក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកម្ពស់ ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ដ្រី និងការបន្ថយភាពងាយរងគ្រោះផ្នែកអាកាសធាតុ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  9-កុម្ភៈ-2018
5 ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ ឯកសារគោលនយោបាយ

គោលបំណងយុទ្ធសាស្រ្ដ ជំរុញកំណើនកសិកម្មប្រកបដោយការប្រកួតប្រជែង ផលិតផលមានគុណភាព សុវត្ថិភាព និងអាហាររូបត្ថម្ភព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានដី ព្រៃឈើ និងជលផល ប្រកបដោយនិរន្តរភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  4-តុសា-2019
6 គោលនយោបាយថាមពល ឯកសារគោលនយោបាយ

គោលនយោបាយថាមពលនេះ គឺជាការណែនាំក្នុងការដោះស្រាយប្រសិទ្ធភាពថាមពល និងបញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាគោលការណ៍ដ៏ចម្បងដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  17-មិថុនា-2009
7 គោលនយោបាយជាតិស្ដីពី ធនធានរ៉ែឆ្នាំ២០១៨-២០២៨ ឯកសារគោលនយោបាយ

ដើម្បីចង្អុលបង្ហាញនូវចក្ខុវិស័យ គោលបំណង គោលដៅ និងតួនាទីរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានរ៉ែដ៏មានតម្លៃរបស់ជាតិ  និងដាក់ចេញនូវយុទ្ធសាស្រ្ដ និងផែនការសកម្មភាពសំខាន់ៗដើម្បីធានាឱ្យការអភិវឌ្ឍធនធារ៉ែត្រូវបានធ្វើឡើងប្រកបដោយចីរភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាពស្របតាមកម្មវិធីនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ដែលបានកំណត់ថា «អភិវឌ្ឍធនធានរ៉ែ ប្រេងកាត និងឧស្ម័នដើម្បីប្រែក្លាយធនធាននេះឱ្យទៅជាប្រភពថ្មីមួយទៀតនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា»។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  29-ឧសភា-2018
8 យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ឯកសារគោលនយោបាយ

យុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ជាយុទ្ធសាស្រ្ដស្នូល មានមុំបី គឺ ការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាលឌីជីថល និងពង្រីកការផ្សព្វផ្សាយ។ យុទ្ធសាស្រ្ដស្នូល គឺជាកម្លាំងចលករដ៏សំខាន់ដើម្បីជំរុញនិងគាំទ្រចំពោះយុទ្ធសាស្រ្ដទាំងបីទៀត រួមមាន យុទ្ធសាស្រ្ដទី១ ភាពស្អាត យុទ្ធសាស្រ្ដទី២ ភាពបៃតង និងយុទ្ធសាស្រ្ដទី៣ ចីរភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  15-វិច្ឆិកា-2023
9 ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍កៅស៊ូជាតិនេះ ត្រូវបានរៀបចំឡើងដោយចាត់ទុកជាផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍន៍កៅស៊ូធម្មជាតិរហូតដល់ឆ្នាំ២០៣០  ដែលមានស្នូលយុទ្ធសាស្រ្ដចំនួន៤ និងគម្រោងចំនួន២៣ និងបេសកម្មភាពចម្បងចំនួន៦៦ ដែលនឹងក្លាយជាយន្តការជំរុញអនុវិស័យកៅស៊ូឱ្យទៅនៅទីតាំងសំខាន់មួយរបស់សេដ្ឋកិច្ចជាតិ ក៏ដូចនៅទីផ្សារកៅស៊ូពិភពលោក និងរួមចំណែករក្សានិរន្តរភាព លើកកម្ពស់ជីវភាពរស់នៅរាប់រយពាន់ប្រជាពលរដ្ឋកម្ពុជា ពិសេសនៅតាមតំបន់ជនបទ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  31-ធ្នូ-2020
10 ផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ឯកសារគោលនយោបាយ

ការសម្រេចចក្ខុវិស័យត្រឹមឆ្នាំ២០៣០ ទាមទារឱ្យមានការពង្រីកលទ្ធភាព និងអាហារូបត្ថម្ភ ការផ្ដល់ជំនួយសង្គម ការអប់រំ និងការធានាយ៉ាងណាឱ្យវិស័យកសិកម្ម និងខ្សែច្រវាក់តម្លៃស្បៀងមានភាពចម្រុះ និងមានផលិតភាពខ្ពស់ មានចីរភាព គាំទ្រដល់របបអាហារ សុខភាព រួមចំណែកដល់កំណើនសេដ្ឋកិច្ច ពាណិជ្ចកម្ម និងផ្ដល់ឱកាសការងារដល់ជនក្រីក្រ និងជនងាយរងគ្រោះ។ កត្តាសំខាន់សម្រាប់ធ្វើទំនើបកម្មវិស័យកសិកម្ម និងប្រព័ន្ធស្បៀងនៅកម្ពុជា គឺនវានុវត្តន៍ និងការវិនិយោគលើប្រព័ន្ធឌីជីថល បច្ចេកវិទ្យាទំនើប និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  15-កញ្ញា-2021
11 គោលការណ៍ណែនាំស្ដីពី ការកំណត់បែងចែកតំបន់ក្នុងតំបន់ការពារធម្មជាតិ ឯកសារគោលនយោបាយ

គោលការណ៍ណែនាំនេះនឹងធានាបាននូវសុក្រឹតភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវតម្លៃ និងមុខងារប្រព័ន្ធអេកូឡូស៊ី លំនឹងបរិស្ថាន សុខមាលភាពសារធារណៈធ្វើឱ្យប្រសើរឡើងនូវជីវភាពសហគមន៍មូលដ្ឋាន ទ្រទ្រង់និរន្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ ទាំងនេះជាផលប្រយោជន៍ដ៏ឧត្ដុងឧត្ដមសម្រាប់មនុស្សគ្រប់ជំនាន់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  29-ធ្នូ-2017
12 ផែនការយុទ្ធសាស្រ្ដប្រែប្រួលអាកាសធាតុ សម្រាប់វិស័យធនធានទឹក (២០១៣-២០១៧) ឯកសារគោលនយោបាយ

គោលបំណងនៃផែនការយុទ្ធសាស្រ្ដប្រែប្រួលអាកាសធាតុក្នុងវិស័យធនធានទឹកគឺ ដើម្បីបំពេញនូវគ្រប់សកម្មភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុទាំងអស់ក្នុងការគ្រប់គ្រង អភិវឌ្ឍន៍ និងប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  31-ធ្នូ-2012
13 ផែនការយុទ្ធសាស្រ្ដថវិកាសម្រាប់ឆ្នាំ២០២១-២០២៣ (របស់ក្រសួងធនធានទឹក និងឧតុនិយម) ឯកសារគោលនយោបាយ

ឯកសារនេះ ចង់និយាយអំពីទឹក  ទឹកគឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចអភិវឌ្ឍលើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ នាពេលបច្ចុប្បន្ន និងអនាគតហើយក្រសួងធនធានទឹក និងឧតុនិយម មានភារកិច្ចទទួលខុសត្រូវរាល់ទិដ្ឋភាពទាំងអស់នៃធនទឹករបស់ជាតិ ដើម្បីធានាឲ្យមាននិរន្តរភាព សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលទាក់ទងនឹងវិស័យទឹក ដូចជាការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម ការផ្គត់ផ្គង់ទឹកនៅទីក្រុង និងជនបទ វារីអគ្គិសនី ការនេសាទ ទូរគមនាគមន៍ និងទេសចរណ៍ជាដើម។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  8-កក្កដា-2020
14 ផែនការយុទ្ធសាស្រ្ដជាតិ ស្ដីពី ការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្រ្ដជាតិនេះ មានគោលដៅជំរុញសេដ្ឋកិច្ចជាតិឲ្យមានដំណើរថេរ កាត់បន្ថយ និងទប់ស្កាត់ការបំពុលបរិស្ថាន រក្សាសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយភាពក្រីក្រ​ បង្កើតសេវាសុខភាពសារធារណៈ និងគុណភាពអប់រំ គ្រប់គ្រងធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លីនិងធនធានទឹកប្រកបដោយនិរន្តរភាព បង្កើនប្រសិទ្ធភាពថាពល ធានាសុវត្ថិភាពចំណីអាហារ និងលើកតម្កើនវប្បធម៌ជាតិ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  1-មីនា-2013
15 ផែនការអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា ឯកសារគោលនយោបាយ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី ដែលមានទិសដៅដូចខាងក្រោម៖

ផ្ដល់នូវការផ្គត់ផ្គង់ថាមពលអគ្គិសនី ឱ្យបានគ្រប់គ្រាន់ទូទាំងប្រទេស កម្ពុជាក្នុងតម្លៃសមរម្យ, ធានានូវការ ផ្ដត់ផ្គងថាមពលអគ្គិសនីឱ្យមាននិរន្តរភាព និងសុវត្ថិភាព ដែលធ្វើឱ្យមានភាពងាយស្រួលដល់ការវិនិយោគក្នុងប្រទេសកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ, ជួយជំរុញនូវរបកគំហើញថ្មីៗ និងការអភិវឌ្ឍន៍នៃប្រភពថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន និងសង្គម ដែលជាតម្រូវការចាំបាច់សម្រាប់ផ្គត់ផ្គងថាមពដល់គ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចជាតិ និងលើកទឹកចិត្តនូវការប្រើប្រាស់ថាមពលអគ្គិសនីឱ្យមានប្រសិទ្ធភាព និងកាត់បន្ថយផលប៉ះពាល់បរិស្ថាននូវកម្រិតអប្បបរមាពីប្រភពផ្គត់ផ្គង និងការប្រើប្រាស់។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  19-ឧសភា-2017
16 គោលនយោបាយជាតិ ស្ដីពី ការអភិវឌ្ឍបៃតង ឯកសារគោលនយោបាយ

គោលនយោបាយជាតិនេះ មានបំណងលើកកម្ពស់សុខមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជនទាំងអស់ប្រកបដោយសុខដុមនីយកម្មជាមួយនឹងសុវត្ថិ ភាពអេកូឡូស៊ីតាមរយៈការអភិវឌ្ឍបៃតងផ្អែកលើសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចខៀវ ការការពារបរិស្ថាន ប្រព័ន្ធសុវត្ថិភាពសង្គម និងការការពារអត្តសញ្ញាណវប្បធម៌ជាតិ

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  1-មីនា-2013
17 គោលនយោបាយជាតិ ស្ដីពី ប្រសិទ្ធភាពថាមពល ២០២២-២០៣០ ឯកសារគោលនយោបាយ

គោលនយោបាយនេះ មានគោលបំណងជំរុញ និងពន្លឿនការប្រើប្រាស់សក្ដា​នុពលប្រសិទ្ធភាពថាមពលនៅកម្ពុជា ក្នុងការប្រើប្រាស់ថាមពលតិចជាងមុន ប៉ុន្តែរក្សាបានទិន្នផលប្រសើរជាងមុន ជួយសន្សំសំចៃធនធានហិរញ្ញវត្ថុ  ជួយបង្កើនភាពប្រកួតប្រជែងវិស័យឯកជន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុនិងបញ្ហាបរិស្ថាន។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  16-សីហា-2022
18 ផែនការមេ សម្រាប់អភិវឌ្ឍនវិស័យថាមពលអគ្គិសនី ២០២២-២0៤០ ឯកសារគោលនយោបាយ

គោលដៅនៃការរៀបចំផែនការមេអភិវឌ្ឍវិស័យថាមពលពលអគ្គិសនី ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ -២០២៤០ មាន០៣ សំខាន់ គឺ៖ ទី១-បំពេញប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់ និងទាន់តាមកំណើននៃតម្រូវការអគ្គិសនីនាពេលអនាគត ជាមួយនឹងការផ្ដល់ការផ្គត់ផ្គង់អគ្គិសនីមួយ “អាចទុកចិត្តបាន” និង “មានតម្លៃសមរម្យ”ដល់អ្នកប្រើប្រាស់គ្រប់ប្រភេទ នៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ទី២-ពង្រឹងសន្តិសុខថាមពលតាមរយៈ ការកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រកបថាមពលក្នុងស្រុក និងទី៣-បង្កើនការអភិវឌ្ឍនថាមពលស្អាត ដែលរួមមាន “ថាមពលកកើតឡើងវិញ” និង “ថាមពលកើតឡើងវិញប្រែប្រួល” និង “ប្រសិទ្ធភាពថាមពល” ឱ្យបានជាអតិបរមា ដោយរក្សាបាននូវគោលដៅបរិស្ថានរបស់កម្ពុជា និងការប្ដេជ្ញាចិត្តជាសកលរបស់កម្ពុជាក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  14-កញ្ញា-2022
19 ផែនការយុទ្ធសាស្រ្ដជាតិ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកម្ពស់អនាម័យនៅជនបទ ឆ្នាំ២០១៤-២០២៥ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្រ្ដជាតិនេះ មានគោលដៅបង្កើតការផ្គត់ផ្គង់ទឹកស្អាតនិងការលើកម្ពស់អនាម័យនៅជនបទ។ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាបានកំណត់ថានៅឆ្នាំ២០១៥ ប្រជាជននៅជនបទ៥០% នឹងទទួលបានការផ្គត់ផ្គង់ទឹកដែលមានការកែលម្អ និងនៅឆ្នាំ២០១៥ ប្រជាជននៅជនបទ ៣០% នឹងទទួលបានការលើកម្ពស់អនាម័យ។ ទស្សនវិស័យនៃការផ្គត់ផ្គងទឹកស្អាតនិងការលើកម្ពស់អនាម័យនៅជនបទបានកំណត់ថាឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គងទឹកស្អាតនិងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  10-មករា-2014
20 ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០ ឯកសារគោលនយោបាយ

រួមចំណែកធ្វើអោយព្រះរាជាណាចក្រកម្ពុជាកាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុខភាព សុខុមាលភាព និងសោភ័ណភាពទាក់ ទាញ សមស្របទៅនឹងកំណើននគរូបនី យកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស និងមានគោលបំណងរៀបចំបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនមានលក្ខណៈទំនើប, គ្រប់ជ្រុងជ្រោយ,​ ដោយគិតគូរអំពីប្រសិទ្ធភាពសេដ្ឋកិច្ច, លទ្ធភាពធនធានហិរញ្ញវត្ថុ, និរន្តរភាពបរិស្ថាន និងទិដ្ឋភាពសង្គម។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  5-កុម្ភៈ-2021
21 ផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ ឆ្នាំ២០២០-២០២៤ ឯកសារគោលនយោបាយ

គោលបំណងផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ គឺរៀបចំ «ការត្រួតពិនិត្យ» យុទ្ធសាស្រ្ដ និង «ការត្រួតពិនិត្យ» ធនធានក្នុងមធ្យោបាយចំណាយមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ និងធានាឱ្យមានការអនុលោមតាម «ការត្រួតពិនិត្យ» មានន័យថាការតាមដាន ការឃ្លាំមើល និងការធ្វើអធិការកិច្ច។  ផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រមានគោលបំណងរៀបចំគោលដៅយុទ្ធ-សាស្រ្ត តាមដាន ឃ្លាំមើល និងអធិការកិច្ច និងអភិវឌ្ឍការរៀបចំធនធាន «មនុស្សនិងសម្ភារៈ» ដើម្បីអនុវត្តនិងចំណាយមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទអាយយូយូ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  10-មីនា-2020
22 ការរៀបចំផែនការអភិវឌ្ឍន៍បញ្ចេញកាបូនតិចឆ្ពោះទៅរកឆ្នាំ២០៥០ នៅកម្ពុជា ឯកសារគោលនយោបាយ

កម្ពុជាមានបំណងអភិវឌ្ឍប្រទេសរបស់ខ្លួន ដោយផ្សារភ្ជាប់នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ចីរភាពបរិស្ថាន និងការអភិរក្សវប្បធម៌ប្រកបដោយសុខដមនីយកម្ម សមហេតុផល និងស្និទ្ធស្នាល។ ការអភិវឌ្ឍបញ្ចេញកាបូនតិច មិនគ្រាន់តែដើម្បីកាត់បន្ថយបរិមាណបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីផ្តោតលើការកែលម្អប្រសិទ្ធភាពថាមពល ដែលអាចបង្កើនកំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាព សន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពបរិស្ថាន។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  13-កញ្ញា-2010
23 ផែនការយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ២០១៧-២០៣១ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិនេះ និង ជួយក្រសួងបរិស្ថាន ស្ថាប័នរបស់រាជ-រដ្ឋាភិបាលពាក់ព័ន្ធដៃគូអភិវឌ្ឍន៍នានា និងសង្គមស៊ីវិល​ ក្នុងការចូលរួមរៀបចំ និងអនុវត្តសកម្មភាពសមស្រប​ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ​ និងរួមចំណែកជាមួយផែនការយុទ្ធសាស្រ្ដជាតិ ដទៃៗទៀត រួមមាន៖ ផែនការយុទ្ធសាស្រ្ដជាតិស្ដីពីការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ដ្ររេដបូកជាតិ ផែនការសកម្មភាព និងយុទ្ធសាស្រ្ដជាតិបរិស្ថាន ក្នុងគោលដៅឆ្លើយតបទៅនឹងផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្ដជាតិនិងយុទ្ធសាស្រ្ដ ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  3-ឧសភា-2017
24 វេទិកាជាតិលើកទីពីរស្ដីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ឯកសារគោលនយោបាយ

មានបំណង និងជាជម្រើសគោលនយោបាយដែលបង្ហាញពីរបៀបអភិវឌ្ឍន៍តំបន់ការពារធម្មជាតិ​ ដែលគាំទ្រដល់កម្មវិធីជាតិស្ដីពីរ៉េដ មានចែងអំពី គោលការណ៍រួម, ធាតុសំខាន់ៗនៃ គោលនយោបាយ , ឧបសគ្គ និងការប្រឈមនានា និងការណែនាំសម្រាប់ការអនុវត្ត។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  4-តុសា-2011
25 កិច្ចព្រមព្រៀងអនាម័យ និងភូតគាមអនាម័យ(SPS)នៃអង្គការពាណិជ្ជកម្មពិភពលោក ឯកសារគោលនយោបាយ

កិច្ចព្រមព្រៀងលើរអនុវត្តវិធានការអនាម័យនិងភូតគាមអនាម័យ (ដែលជាទូទៅត្រូវបានហៅ”កិច្ចព្រមព្រៀង SPS”) របស់អង្គការ ពាណិជ្ចកម្មពិភពលោក (WTO)។ គ្រប់ប្រទេសទាំងអស់ដែលក្លាយជាសមាជិករបស់ WTO ត្រូវអនុវត្តកិច្ចព្រមព្រៀង SPS ។ កិច្ចព្រមព្រៀង SPS ត្រូវបានបង្ហាញដោយសង្ខេបនៅក្នុងកូនសៀវភៅនេះ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  31-មករា-2022
26 និតិវិធីនៃការត្រួតពិនិត្យភូតគាមអនាម័យសម្រាប់ការនាំចេញផលិតផលកសិកម្ម ឯកសារគោលនយោបាយ

ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងក្រសួងកសិកម្មរុក្ឋាប្រមាញ់ និងនេសាទបានដាក់ដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ (SPS) សម្រាប់ការនាំចេញ, ការនាំចេញទៅវិញ និងវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចូលទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ជាទម្រង់អេឡិចត្រូនិក។បញ្ជីមុខទំនិញជកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យត្រូវកំណត់ដោយប្រកាសរួម របស់រដ្ឋមន្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្មស្សាហកម្មរ៉ែ និងថាមពលនិងរដ្ឋមន្រ្ដីក្រសួងសុខាភិបាល។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  11-ធ្នូ-2019
27 គោលការណ៍ណែនាំស្តីពី ការនាំចេញផ្លែចេកពីប្រទេសកម្ពុជាទៅប្រទេសចិន ឯកសារគោលនយោបាយ

ប្រទេសកម្ពុជាជាទីផ្សារដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស ជាពិសេសប្រទេសចិន ដោយសារទីតាំងភូមិសាស្រ្ត គោលនយោបាយ និងបរិយាកាសវិនិយោគអំណោយផល។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការគាំទ្រអ្នកផលិត និងនាំផ្លែឈើទៅកាន់ទីផ្សារអន្តរជាតិក្នុងគោលបំណងបង្កើនបរិំមាណនៃការនាំចេញផ្លែឈើ ដោយមានប្រទេសចិនជាទីផ្សារចំបងសម្រាប់ការនាំចេញផ្លែចេករបស់កម្ពុជា។​ នៅក្នុងអនុវិស័យដំណាំ ផែនការមេរសម្រាប់ផលិតកម្មដំណាំឆ្នាំ២០១៦-២០៣០ ប្រមើលមើលកម្ពុជាជា ប្រភពដែលអាចទុកចិត្តបានសម្រាប់ផលិតដំណាំដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងមានការប្រកួតប្រជែងនៅក្នុងសុវត្ថិភាពចំណីអាហារ និងអាហារូបត្ថមនៃប្រជាជនខ្លួនប្រកបដោយចីរភាព និងបត់បែនតាមលក្ខខណ្ឌអាកាសធាតុ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  1-ធ្នូ-2020
28 ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍បៃតងជាតិឆ្នាំ២០១០ ឯកសារគោលនយោបាយ

ការរៀបចំបង្កើតផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍បៃតងជាតិ ក្នុងដំណើរការសិក្សាវិភាគ ធ្វើអត្តសញ្ញាណតម្រូវការចាំបាច់ កំណត់បញ្ហា ក្របខណ្ឌ សម្ពាធ ស្ថានភាព និងបង្កើតឳកាសរួមគ្នាសម្រាប់អនុវត្តគោលនយោបាយអភិវឌ្ឍបៃតង ដោយលើកជាអន្តរាគមន៍រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ដើម្បីស្វែងរកដំណោះស្រាយលើកង្វល់បរិស្ថានសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងសុខុមាលភាពសង្គម។ ជាមួយគ្នានេះ ផ្ដោតលើការដោះស្រាយបញ្ហាចំនួន ០៧ រួមមាន

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
29 ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ លើវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ២០០៩~២០១៣ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្ត្រនេះបង្កើតឡើងដើម្បីចូលរួមចំណែកដល់ដំណើរការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹក ដើម្បីសម្រេចបានគោលដៅក្នុងការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ដល់កសិកម្មដល់កសិកម្ ម ព្រមទាំងចូលរួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  27-កក្កដា-2009
30 ក្របខណ្ឌផែនការយុទ្ធសាស្ត្រ សម្រាប់វិស័យជលផលឆ្នាំ២០១០-ឆ្នាំ២០១៩ ឯកសារគោលនយោបាយ

ផែនការយុទ្ឋសាស្រ្តនេះពិពណ៌នាអំពីបរិបទជាយុទ្ធសាស្ត្រ ដ៏ទូលំទូលាយ បញ្ហាប្រឈម និងកាលានុវត្ដភាពក្នុងវិស័យជលផល ហើយបានដាក់ចេញនូវអាទិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍវិស័យជលផល ព្រមទាំងបានកំណត់នូវចំណុចដៅនានាប្រកបដោយនិរន្ដរភាព។ ក្របខណ្ឌ􀅊ផែនការយុទ្ឋសាស្ត្រ នេះមានគោលបំណងផ្ដល់ការណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបំពេញការងារក្នុងវិស័យជលផល និងគាំទ្រដល់ការរៀបចំផែនការអភិវឌ្ឍ ជាពិសេសផែនការសកម្មភាពរបស់រដ្ឋបាលជលផល។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  21-មីនា-2011
31 ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ ឯកសារគោលនយោបាយ
ផែនការ​យុទ្ធសាស្ត្រនេះផ្តោតលើ​ទិសដៅ​យុទ្ធសាស្ត្រសំខាន់ៗ ដើម្បី​លើកស្ទួយ​ការអភិវឌ្ឍ​ដោយ​ចីរភាពដែលត្រូវប្រកាន់យក​ក្នុង​ រយៈពេល ១០ ឆ្នាំ ​ខាងមុខដើម្បី​ធានា​ឱ្យបាន​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ប្រទាក់ក្រឡា​គ្នា​សម្រាប់​ដោះស្រាយ​បញ្ហា​ជាច្រើន​នៃ​ការប្រែប្រួល​អាកាសធាតុតាមរយៈ​វិធានការ​បន្ស៊ាំការកាត់បន្ថយ​ការបញ្ចេញឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ការអភិវឌ្ឍ​ដោយ​បញ្ចេញ​កាបូន​តិច។
ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  31-តុសា-2013
32 ផែនការយុទ្ធសាស្ត្រជាតិ ស្ដីពី ការអភិវឌ្ឍបៃតងឆ្នាំ២០១០~២០៣០ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្ត្រជាតិនេះ មានគោលបំណងធ្វើអោយមានការអភិវឌ្ឍន៍បៃតង  ដោយធានាបាននូវស្ថិរភាពនយោបាយ និងសិរភាពម៉ាក្រូសេដ្ឋកិច្ចដើម្បីឈានឡើងជាប្រទេសអភិវឌ្ឍ។ ជាពិសេសក្នុងគោលដៅ ជំរុញសេដ្ឋកិច្ចជាតិឲ្យមានកំណើនថេរ កាត់បន្ថយ និងទប់ស្កាត់ការបំពុលបរិស្ថាន រក្សាសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយភាពក្រីក្រ បង្កើនសេវាសុខភាពសេវាសាធារណៈ និងគុណភាពអប់រំ គ្រប់គ្រងធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លី និងធនធានទឹកប្រកបដោយនិរន្តរភាព បង្កើនប្រសិទ្ធភាពថាមពល ធានាសុវត្ថិភាពចំណីអាហារ និងលើកតម្កើងវប្បធម៌ជាតិ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  1-មីនា-2013
33 កម្មវិធីព្រៃឈើជាតិ ២០១០~២០២៩ ឯកសារគោលនយោបាយ

កម្មវិធីនេះបង្កើតឡើង ដើម្បីធានាប្រសិទ្ធភាពនៃដំណើរការកែទម្រង់គ្រប់គ្រង និងអភិវឌ្ឍន៍  វិស័យ​ព្រៃឈើនៅកម្ពុជាឲ្យមាននិរន្តរភាព ពង្រឹងចក្ខុវិស័យរួមក្នុងការទាញយកផលប្រយោជន៍ជានិរន្តន៍ពីព្រៃឈើសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការការពារបរិស្ថាន ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាជាមួយស្ថាប័ន រដ្ឋ សហគមន៍មូលដ្ឋាន ក្រុមហ៊ុនឯកជន អង្គការសង្គមស៊ីវិល  ដៃគូរអភិវឌ្ឍន៍ និងនីតិបុគ្គនានា និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តាមរយៈការបញ្ជៀសនូវការបាត់បង់ និងរេចរឹលព្រៃឈើ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  18-តុសា-2010
34 ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ ឯកសារគោលនយោបាយ

ផែនការយុទ្ធសាស្ត្រនេះ មានគោលបំណងជំរុញកំណើនកសិកម្មប្រកបដោយការប្រកួតប្រជែង ផលិតផលមានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានដី ព្រៃឈើ និងជលផលប្រកបដោយ ចីរភាព។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  4-តុសា-2019
35 គោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា ឯកសារគោលនយោបាយ

ដោយសារតែប្រព័ន្ធ និងសេវាកម្មផ្សព្វផ្សាយកសិកម្មជួបប្រទះបញ្ហាប្រឈមច្រើន ដូចជាប្រព័ន្ធ និងសេវាកម្មផ្សព្វផ្សាយកសិកម្ ម និងលិខិតបទដ្ឋានគតិយុត្តគាំទ្រនានានៅមានកម្រិត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំគោលនយោបាយផ្សព្វផ្សាយនេះឡើង ដើម្បីជួយដល់ការផ្សព្វផ្សាយវិស័យកសិកម្មនៅកម្ពុជា។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន
36 ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីការងារធនធានរ៉ែ និងប្រេងកាត សម្រាប់ឆ្នាំ២០១៤-២០១៨ ឯកសារគោលនយោបាយ

ការធ្វើអាជីវកម្មលើធនធានរ៉ែ ថាមពល និងប្រេងកាត ជាទូទៅជៀសមិនផុតពីផលប៉ះពាល់ផ្សេងៗចំពោះបរិស្ថាន សង្គម និងសហគមន៍មូលដ្ឋាន។ ក្រសួងរ៉ែ និងថាមពល បានបង្កើតយុទ្ធសាស្ត្រ និងកម្មវិធីនេះ ដើម្បីបញ្ចៀសឱ្យបានជាអតិបរិមារនូវផលប៉ះពាល់អវិជ្ជមានផ្សេងៗ ដល់បរិស្ថាន និងសង្គម ព្រមទាំងការពារ និងលើកកម្ពស់ផលប្រយោជន៍សហគមន៍មូលដ្ឋាន ។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  26-វិច្ឆិកា-2014
37 គោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការពារកុមារក្នុងវិស័យកសិកម្ម ២០១៦-២០២០ ឯកសារគោលនយោបាយ

គោលនយោបាយនេះ គឺលើកកម្ពស់ដល់ការគាំពារ និងការអភិវឌ្ឍន៍កុមារក្នុងវិស័យកសិកម្ម ជាពិសេសដល់ក្រុមកុមារដែលងាយរងគ្រោះ ក្នុងគ្រួសារកសិករក្រីក្រ ដែលស្របទៅនឹង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  10-វិច្ឆិកា-2015
38 គោលនយោបាយជាតិលើវិស័យធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឯកសារគោលនយោបាយ

គោលនយោបាយនេះ មានគោលបំណងការពារ គ្រប់គ្រង និងប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តភាព។ ប្រមើមើលទុកជាមុន និងមានវិធានការជួយដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយលើបញ្ហាប្រឈមខាងមុខ ដែលអាចកើតឡើងក្នុងវិស័យទឹក។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  16-មករា-2004
39 គោលនយោបាយអភិវឌ្ឍន៍ឡជីវឧស្ម័ននៅកម្ពុជា២០១៦-២០២៥ ឯកសារគោលនយោបាយ

គោលនយោបាយនេះ មានគោលបំណងជំរុញការបង្កើត និងប្រើប្រាស់ឡជីវឧស្ម័នឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ក្នុងគោលបំណងគ្រប់គ្រងកាកសំណល់ពីផលិតកម្មសត្វ ពិសេសការគ្រប់គ្រងលាមកសត្វ និងកាកសំណល់សត្តឃាតដ្ឋាន ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវបរិស្ថានស្អាត និងរួមចំណែកក្នុងការអភិវឌ្ឍន៍បៃតង។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  11-ឧសភា-2016
40 គោលនយោបាយ និងយុទ្ធសាស្ត្របញ្ច្រាបយេនឌ័រក្នុងវិស័យកសិកម្ម ឯកសារគោលនយោបាយ

គោលនយោបាយ និងយុទ្ធសាស្ត្រនេះ ផ្តល់នូវការណែនាំ និងខ្លឹមសារសំខាន់ៗ សំដៅសម្រេចបាននូវសមភាពយេនឌ័រនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាមួយគ្នានេះដែរ ក្រសួងបានបង្កើតអង្គភាពយេនឌ័រមួយ ដែលមានសមត្ថកិច្ចជួយជ្រោមជ្រែង ផ្តល់ការណែនាំ ការគាំទ្រ និងពិនិត្យតាមដានសកម្មភាពនានា សំដៅធានាថា បញ្ហាយេនឌ័រត្រូវបានដោះស្រាយ និងយកចិត្តទុកដាក់។

ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន  15-កុម្ភៈ-2006
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 124
ឯកសារពិគ្រោះ : 349
ឯកសារច្បាប់ : 154
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា