1
យុទ្ធសាស្ត្រ ស្តីពី ការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨
ឯកសារគោលនយោបាយ
តាមរយៈកិច្ចខិតខំប្រឹងប្រែងកន្លងមក កម្ពុជាកសាងបាននូវប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលរួមផ្សំដោយសមាសធាតុជាសារវន្តមួយចំនួន ដូចជា៖ ក្របខ័ណ្ឌគតិយុត្ត រួមទាំងនីតិវិធីច្បាស់លាស់, សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់, ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យគ្រប់ជ្រុងជ្រោយ ជាពិសេសការដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍វិន័យគន្លឺះៗតាំងពីឆ្នាំ១៩៩៣ និងយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈចំនួន ៣លើករួចមកហើយ គឺលើកទី១ សម្រាប់ឆ្នាំ២០១១-២០១៨, លើកទី២ សម្រាប់ឆ្នាំ២០១៥ – ២០១៨, និងលើកទី៣ សម្រាប់ឆ្នាំ២០១៩-២០២៣។ យុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៤-២០២៨ នេះ គឺជាផែនទីបង្ហាញផ្លូវ ដើម្បីតម្រង់ទិស និងពង្រឹងវិន័យក្នុងការខ្ចីប្រាក់ពីគេ ការឱ្យប្រាក់គេខ្ចី ការធានារបស់រដ្ឋ និងការគ្រប់គ្រងហានិភ័យបំណុល។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
26-កក្កដា-2024
2
Cambodia Financial Technology Development Policy 2023-2028
ឯកសារគោលនយោបាយ
The paper focuses on Fintech development and landscape; policy framework; and implementation framework and mechanism for coordination, monitoring, and evaluation.
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
7-កក្កដា-2023
3
ផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥
ឯកសារគោលនយោបាយ
ឯកសារនេះ ផ្តោតលើទិដ្ឋភាពសំខាន់ៗមួយចំនួន ដូចជា៖ សាវតារ និងស្ថានភាពនៃវិស័យទេសចរណ៍ខេត្តកែប, ការសិក្សា និងវិភាគទីផ្សារទេសចរណ៍ខេត្តកែប, សក្តានុពលនៃវិស័យទេសចរណ៍ខេត្តកែប, ស្ថានភាពនៃវិស័យគាំទ្រពាក់ព័ន្ធនឹងវិស័យទេសចរណ៍ខេត្តកែប, និងការវិភាគលើស្ថានភាពទេសចរណ៍ខេត្តកែប នៅក្នុងឆ្នាំ២០២២។ លើសពីនេះ ឯកសារនេះ ក៏រួមបញ្ចូលក្របខ័ណ្ឌយុទ្ធសាស្ត្រមួយចំនួន ដូចជា៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប, យុទ្ធសាស្ត្រលើកកម្ពស់ការវិនិយោគ អភិវឌ្ឍន៍ធនធានមនុស្ស និងផ្សព្វផ្សាយទីផ្សារ, និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគាំទ្រដល់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
14-កក្កដា-2023
4
ចក្ខុវិស័យ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឆ្នាំ២០៣០
ឯកសារគោលនយោបាយ
សុខសន្តិភាព និងស្ថិរភាពនយោបាយ បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិយ៉ាងឆាប់រហ័ស ជាមួយនឹងសមិទ្ធផលច្រើនឥតគណនា។ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំធ្វើនិម្មាបនកម្ម និងនិយ័តកម្មវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានិម្មាបនករនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលជាប្រព័ន្ធគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ថវិកាជាតិ។ ទិសដៅយុទ្ធសាស្ត្រ រយៈពេលវែងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិតជាចាំបាច់ និងសមស្របសម្រាប់គាំទ្ររាជរដ្ឋាភិបាល ដើម្បីសម្រេចបង្គោលចរ ឆ្នាំ២០៣០ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០៣០ គឺជាឯកសារយុទ្ធសាស្ត្រគោលរយៈពេលវែង និងជាប្រទីបគោចរសម្រាប់តម្រង់ទិសការកសាងស្ថាប័ននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទាល់ និងការអនុវត្តមុខងារស្នូល និងពាក់ព័ន្ធរបស់ក្រសួងប្រកបដោយប្រសិទ្ធភាព។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
19-តុសា-2022
5
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥
ឯកសារគោលនយោបាយ
គោលបំណងយុទ្ធសាស្រ្ត ដែលនឹងដាក់ចេញដោយផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ រួមមានការដាក់ចេញជាគោលបំណងយុទ្ធសាស្ត្រចំនួន៣ ដែលបំពេញឱ្យគ្នាទៅវិញទៅមក ៖ (១). ទេសចរណ៍ប្រកបដោយគុណភាពខ្ពស់, (២). ទេសចរណ៍ឆ្លាត និង(៣). ទេសចរណ៍ដែលមានតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានវប្បធម៌ និងបរិស្ថានធម្មជាតិ។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
30-មីនា-2021
6
ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥
ឯកសារគោលនយោបាយ
ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ បានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក ពោលគឺតាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបរិវត្តកម្ម ឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។ ក្របខណ្ឌគោលនយោបាយនេះ ផ្តោតលើគ្រឹះចំនួន ២ គឺ៖ (១) កាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិ-វត្តកម្មឌីជីថល, និង (២) ការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធ ឌីជីថល។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
18-ឧសភា-2021
7
គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥
ឯកសារគោលនយោបាយ
បដិវត្តន៍ឧស្សាហកម្មទី៤ បានជំរុញឱ្យកម្ពុជាពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សំដៅជំរុញប្រភពកំណើនថ្មី ដើម្បីសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅក្នុងឆ្នាំ២០៥០។ គោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥ ជាឯកសារយុទ្ធសាស្ត្រឆ្លុះបញ្ចាំងពីការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងជាផែនទីបង្ហាញផ្លូវ ដើម្បីសម្រេចបាននូវការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលពេញលេញ។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
28-មករា-2022
8
ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣
ឯកសារគោលនយោបាយ
បើទោះជាស្ថិតក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ ដើម្បីពង្រឹងការអភិវឌ្ឍវិស័យឯកជន និងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឆ្នាំ២០២៣ គឺជាដំណាក់កាលដែលកម្ពុជាបន្តស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ និងបោះជំហានលើមាគ៌ានៃគន្លងអភិវឌ្ឍន៍ថ្មី បន្ទាប់ពីរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ-១៩។ ឯកសារនេះ ផ្តោតលើសមិទ្ធផល សេដ្ឋកិច្ចឆ្នាំ២០២១, ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច, និងក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
31-ឧសភា-2022
9
ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៥-២០២៧
ឯកសារគោលនយោបាយ
ឯកសារនេះ ផ្តោតសំខាន់ទៅលើ៖ (១) ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច, (២) យុទ្ធសាស្ត្រហិរញ្ញវត្ថុសាធារណៈ, (៣) ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, និង (៤) ហានិភ័យហិរញ្ញវត្ថុសាធារណៈ។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
15-មេសា-2024
10
ផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨
ឯកសារគោលនយោបាយ
ផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ របស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ផែនការយុទ្ធសាស្ត្រនេះ ចែកចេញជា៣ផ្នែកសំខាន់ៗគឺ៖ (១) ទស្សន-វិស័យ បេសកកម្ម និងគុណតម្លៃ, (២) គោលបំណង និងគោល-ដៅជាយុទ្ធសាស្ត្រ, និង (៣) សេចក្តីសន្និដ្ឋាន។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
24-មេសា-2024
11
គោលការណ៍ណែនាំរួមស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ឯកសារគោលនយោបាយ
ឯកសារនេះ រួមបញ្ចូលនូវចំណុចសំខាន់ៗជាច្រើនដូចជា៖ (១) ក្របខ័ណ្ឌរួមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, (២) ការរៀបចំផែនការកម្រិតយុទ្ធសាស្ត្រ, (៣) ការរៀបចំ និងការអនុម័តថវិកាប្រចាំឆ្នាំ, (៤) ការអនុវត្តថវិកា, (៥) ការគ្រប់គ្រងចំណូលសារពើពន្ធ, (៦) ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, (៧) លទ្ធកម្មសាធារណៈ, (៨) ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, (៩) ការគ្រប់គ្រងការវិនិយោគសាធារណៈ, (១០) ការគ្រប់គ្រងបំណុល សាធារណៈ, (១១) ការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, (១២) ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, (១៣) កិច្ចបញ្ជិកាគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ, (១៤) ការតាមដាន និងការវាយតម្លៃការអនុវត្តថវិកា, (១៥) គ្រឹះស្ថានសាធារណៈរដ្ឋបាល, (១៦) សហគ្រាសសាធារណៈ, និង (១៧) សវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
15-មីនា-2024
12
ក្របខ័ណ្ឌគោលនយោបាយស្តីពី ការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨
ឯកសារគោលនយោបាយ
ឯកសារនេះ ផ្តោតសំខាន់លើ៖ (១) ចក្ខុវិស័យ គោលបំណង និង គោលដៅនៃក្របខ័ណ្ឌគោលនយោបាយស្តីពី ការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨, (២) ការអភិវឌ្ឍមូលបត្ររដ្ឋនៅក្នុងបរិការណ៍អន្តរជាតិ និងបរិការណ៍កម្ពុជា, (៣) បញ្ហាប្រឈម និងកាលានុវត្តភាព, (៤) វិធានការគោលនយោបាយ, និង (៥) យន្តការតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងដោះស្រាយបញ្ហាប្រឈម។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
2-វិច្ឆិកា-2023
13
គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨
ឯកសារគោលនយោបាយ
ឯកសារនេះ ផ្តោតសំខាន់លើការអភិវឌ្ឍ និងស្ថានភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ, ក្របខណ្ឌគោលនយោបាយ, និងក្របខណ្ឌអនុវត្ត និងយន្តការសម្របសម្រួល តាមដាន និងវាយតម្លៃ។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
12-កក្កដា-2023
14
យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧
ឯកសារគោលនយោបាយ
វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ជាវិស័យអាទិភាពមួយ និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ វិស័យនេះបានវិវត្តខ្លួនជាបន្តបន្ទាប់ ក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ច ផ្អែកលើកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ, ប្រាក់ឈ្នួល និងថ្លៃផលិតកម្មប្រកួតប្រជែង, ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម និងបរិយាកាសវិនិយោគអំណោយផល ដែលជាឧត្តមភាពប្រកួតប្រជែងរបស់វិស័យនេះ។ ឯកសារនេះ ផ្តោតលើចំណុចសំខាន់ៗមួយចំនួន ដូចជា៖ ចក្ខុវិស័យ, គោលបំណង និងគោលដៅ, បរិការណ៍នៃវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា, បញ្ហាប្រឈម និងកាលានុវត្តភាព, វិធានការជាយុទ្ធសាស្ត្រ, ការរៀបចំយន្តការស្ថាប័នសម្រាប់តាមដាន និងវាយតម្លៃការអនុវត្តវិធានការ, និងការគ្រប់គ្រងហានិភ័យ។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
8-កុម្ភៈ-2022
15
គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥
ឯកសារគោលនយោបាយ
កម្មវត្ថុសំខាន់នៃគោលនយោបាយនេះ គឺការដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មចាំបាច់ ទាំងផ្នែករូបវន្ត និងផ្នែកទន់ឳ្យសមស្របតាមសក្តានុពល ឧត្តមភាពប្រកួតប្រជែង និងសភាពការណ៌វិវត្តនៃឧស្សាហកម្មកម្ពុជា។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
6-មីនា-2015
16
យុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨
ឯកសារគោលនយោបាយ
ការរៀបចំ និងដាក់ចេញនូវ “យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” គឺជាកាតាលីករដែលជួយជំរុញ និងលើកទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ និងសមាគមន៍នានា ដែលបាននិងកំពុងខិតខំលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយផ្ទាល់ឬដោយប្រយោល តាមសមត្ថកិច្ចរៀងៗខ្លួន និងដាច់ដោយឡែកពីគ្នា។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
29-កញ្ញា-2023
17
គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០
ឯកសារគោលនយោបាយ
ឯកសារនេះ ផ្តោតលើស្ថានភាពវិស័យប្រៃសណីយ៍នៅកម្ពុជា, ចក្ខុវិស័យ, គោលបំណង និងគោលដៅ, យុទ្ធសាស្ត្រ, ផែនការសកម្មភាព, និងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
8-កញ្ញា-2022
18
យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥
ឯកសារគោលនយោបាយ
យុទ្ធសាស្ត្រជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង ក្នុងក្របខ័ណ្ឌជាគោលនយោបាយជាតិ ដែលអនុញ្ញាតឱ្យមាន ការចូលរួមពេញលេញពីសំណាក់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងឡាយ និងការដាក់ចេញនូវផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់។ យុទ្ធសាស្ត្រជាតិនេះ ជាឧបករណ៍ទ្រទ្រង់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥ ដែលមានគោលបំណងសម្រេចបាននូវប្រព័ន្ធហិរញ្ញវត្ថុមានស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារ ហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
12-កក្កដា-2019
19
យុទ្ធសាស្រ្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក
ឯកសារគោលនយោបាយ
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានសក្តានុពលដ៏ធំធេងសម្រាប់រួមចំណែកដល់សេដ្ឋកិច្ច និងសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដែលផ្តល់នូវមធ្យោបាយសម្រាប់អាជីវកម្មកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដើម្បីផ្សព្វផ្សាយ និងឈានដល់មូលដ្ឋានអតិថិជនទូលំទូលាយ លើកកម្ពស់ការប្រកួតប្រជែង ព្រមទាំងជម្រុញវិស័យឯកជន និងសេដ្ឋកិច្ចសង្គមដូចជា ការបង្កើតការងារ និងការធ្វើសមាហរណកម្មប្រកបដោយអត្ថន័យដល់យុវជន និងស្រ្តីក្នុងសកម្មភាពសេដ្ឋកិច្ច៕
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
25-វិច្ឆិកា-2020
20
ផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម ដល់ឆ្នាំ២០៣០
ឯកសារគោលនយោបាយ
ការតភ្ជាប់សេដ្ឋកិច្ចនឹងក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងប្រទេសនិមួយៗ ក៏ដូចជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសទាំងបី ដើម្បីធ្វើសមាហរណកម្មទៅក្នុងសហគមន៍អាស៊ាន ពិសេសសហគមន៍សេដ្ឋកិច្ចអាស៊ាន និងថ្នាក់តំបន់ និងសកល ឲ្យកាន់តែស៊ីជម្រៅ និងស័ក្តិសិទ្ធភាពជាងមុន។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច