ល.រ | ចំណងជើងឯកសារ | ប្រភេទឯកសារ | សេចក្តីរួម | ការិ.ទទួលបន្ទុក | ឯកសារយោង | កាលបរិច្ឆេទផលិត | ទាញយក |
---|---|---|---|---|---|---|---|
1 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ ភាពរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងវិស័យទេសចរណ៍ | ឯកសារស្រាវជ្រាវ |
ឯកសារនេះ ផ្តោតសំខាន់លើ៖ (១) ស្ថានភាពបច្ចុប្បន្ននៃទេសចរណ៍ពិភពលោក, (២) ផលប៉ះពាល់អវិជ្ជមាននៃវិស័យទេសចរណ៍, (៣) ទេសចរណ៍វៃឆ្លាត (Smart Tourism), (៤) ទេសចរណ៍ ៤.០ (Tourism 4.0), និង (៥) ការប្រើប្រាស់ បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍នៅកម្ពុជា។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 29-មីនា-2024 | ||
2 | ឯកសារស្រាវជ្រាវ ៖ ការត្រៀមរៀបចំហិរញ្ញវត្ថុសម្រាប់គ្រោះមហន្តរាយ | ឯកសារស្រាវជ្រាវ |
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយប្រឈមនឹងគ្រោះមហន្តរាយបំផុតនៅក្នុងពិភពលោក ដោយឈរនៅលេខរៀងទី១៥ ក្នុងចំណោម ១៨១ ប្រទេស ក្រោមការវាយតម្លៃក្នុងសន្ទស្សន៍ហានិភ័យពិភពលោករបស់អង្គការសហប្រជាជាតិ។ សន្ទស្សន៍ហានិភ័យសកលឆ្នាំ២០២២ របស់ INFORM ដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសមានហានិភ័យ«មធ្យម» ជាមួយនឹងសន្ទស្សន៍៤,៨/១០ (កៀក ០ គឺមិនសូវមានហានិភ័យ និងកៀក១០ គឺមានហានិភ័យខ្ពស់បំផុត)។ យោងតាមEM-DAT ចាប់ពីឆ្នាំ១៩៨៧ ដល់ ២០២១ មានព្រឹត្តិការណ៍បាតុភូតធម្មជាតិចំនួន៣៧ បង្កជាគ្រោះមហន្តរាយ ក្នុងនោះទឹកជំនន់ជាព្រឹត្តិការណ៍ដែលមានការគំរាមកំហែងញឹកញាប់ជាងគេ ស្មើនឹង៦៥% នៃចំនួនព្រឹត្តិការណ៍សរុប បណ្តាលឱ្យបាត់បង់អាយុជីវិតច្រើនបំផុត និងបង្កការខូចខាតច្រើនជាងគេនៅកម្ពុជា ខណៈដែលខ្យល់ព្យុះទីហ្វុង ឈរនៅលេខរៀងទី២(១៩%) និងគ្រោះរាំងស្ងួត ឈរនៅលេខរៀងទី៣(១៦%) ក្នុងចំណោមចំនួនព្រឹត្តិការណ៍សរុបដែលបានកត់ត្រា។ គ្រោះមហន្តរាយបានបង្កផលវិបាកធ្ងន់ធ្ងរលើសេដ្ឋកិច្ច បណ្តាលឱ្យបាត់បង់អាយុជីវិត ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន និងផលិតកម្មកសិកម្ម និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គម។ |
ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន | 13-មីនា-2024 | ||
3 | ឯកសារស្រាវជ្រាវ ៖ របាយការណ៍ស្ដីពី គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ ការបោះពុម្ភផ្សាយពិសេស | ឯកសារស្រាវជ្រាវ |
គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) គឺជារបៀបវារៈអភិវឌ្ឍន៍មួយដែលមានលក្ខណៈទូលំទូលាយដែលបានកំណត់អាទិភាពថ្មីៗដែលទាក់ទងទៅនឹងតម្រូវការអភិវឌ្ឍនិងទិសដៅនានារបស់សកលលោក។ ដំណើរការនៃការរៀបចំSDGsនេះ គឺត្រូវបានប្រព្រឹត្តទៅដោយមានការឆ្លងកាត់ការពិគ្រោះយោបល់ជាមួយប្រទេសដែលជាសមាជិក ប្រកបដោយលក្ខណៈទូលំទូលាយទាំងនៅកម្រិតសកលផង និងកម្រិតថ្នាក់តំបន់ផង។ ស្របគ្នានេះដែរ កិច្ចពិគ្រោះគ្នានេះបានបង្កើតនូវគោលដៅសំខាន់ចំនួន១៧ គោលដៅចំនួន១៦៩ និងសូចនាករចំនួនជាង២៣០។ |
ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន | 11-មីនា-2024 | ||
4 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ ការអភិវឌ្ឍសេដ្ឋកិច្ចខៀវប្រកបដោយនិរន្តរភាពនៅកម្ពុជា | ឯកសារស្រាវជ្រាវ |
គោលគំនិត “សេដ្ឋកិច្ចខៀវ” ពិពណ៌នាអំពីយុទ្ធសាស្ត្រសម្រាប់ការពារមហាសមុទ្រ និងធនធានសមុទ្ររបស់ពិភពលោក។ ក្នុងឆ្នាំ២០១៧ ធនាគារពិភពលោក (WB) និងនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (UN DESA) បានកំណត់និយមន័យ សេដ្ឋកិច្ចខៀវ ថាជា “ការប្រើប្រាស់ប្រកបដោយនិរន្តរភាពនូវធនធានមហាសមុទ្រសម្រាប់កំណើនសេដ្ឋកិច្ច, លើកកម្ពស់ជីវភាពរស់នៅ និងការងារ ខណៈពេលដែលរក្សាបាននូវសុខភាពប្រព័ន្ធអេកូឡូស៊ីរបស់មហាសមុទ្រ (health of the ocean ecosystem)”។ និយមន័យនេះ បង្កប់នូវពហុសមាសភាគនៃនិរន្តរភាពមហាសមុទ្រ (multi-dimensions of oceanic sustainability) រាប់ចាប់ពីការទាញយកធនធានប្រកប ដោយនិរន្តរភាពរហូតដល់សុខភាព និងសេវាកម្មនៃប្រព័ន្ធអេកូឡូស៊ី, កាត់បន្ថយការបំពុលសមុទ្រ និងការពារមហាសមុទ្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។ និយមន័យនេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែន និងរវាងវិស័យនានា តាមរយៈភាពជាដៃគូ និងជាមួយអ្នកពាក់ព័ន្ធនានា។ |
ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន | 29-កុម្ភៈ-2024 | ||
5 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ បច្ចុប្បន្នភាពទស្សនវិស័យសេដ្ឋកិច្ច | ឯកសារស្រាវជ្រាវ |
ឯកសារនេះ ផ្តោតសំខាន់លើ៖ (១) ទស្សនវិស័យសេដ្ឋកិច្ចសកល, (២) ទស្សនវិស័យសេដ្ឋកិច្ចនៅតំបន់អឺរ៉ុប, (៣) ទស្សនវិស័យសេដ្ឋកិច្ចនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក, និង (៤) ទស្សនវិស័យសេដ្ឋកិច្ចរបស់រដ្ឋជាសមាជិកអាស៊ាន។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 31-មករា-2024 | ||
6 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ វិបត្តិទឹកសកល | ឯកសារស្រាវជ្រាវ |
ស្របពេលដែលសេដ្ឋកិច្ចមានកំណើន និងការវិវត្តប្រែប្រួលឆាប់រហ័ស ពិសេសការរីកលូតលាស់ឥតឈប់ឈរ នៃឧស្សាហកម្មហូបនីយកម្ម កំណើនប្រជាជនចំណាកស្រុកមករស់នៅទីក្រុង និងនគរូបនីយកម្មទីក្រុង សម្ពាធតម្រូវការប្រើប្រាស់ ទាំងសម្រាប់ប្រជាពលរដ្ឋ និងសម្រាប់បម្រើដល់សកម្មភាពឧស្សាហកម្មផ្សេងៗ បានក្លាយជាបញ្ហាសារធារណៈធំមួយ ដែលទាមទារនូវដោះស្រាយរួមគ្នាក្នុងកម្រិតតំបន់ ព្រោះទឹកជាបញ្ហាគ្មានលក្ខណ ប្រកបដោយឆន្ទៈខ្ពស់។ បន្ថែមពីលើនេះ បញ្ហាសន្តិសុខទឹកបាន និងកំពុងបង្កការគម្រាមកំហែងដោយសារកង្វះយន្តការគោលនយោបាយក្នុងការគ្រប់គ្រងធនធានទឹក និងសំណល់រឹង ក៏ដូចជាសំណល់គីមីបញ្ចេញពីរោងចក្រឧស្សហកម្ម។ ការយល់ដឹងមានកម្រិតរបស់ប្រជាជន បានធ្វើឱ្យមានការបំពុលដល់ប្រភពទឹក រួមមាន៖ ទន្លេ បឹងបួរ ស្ទឹង និងទឹកក្រោមដី។ គួបផ្សំនឹងបច្ច័យកាន់តែអវិជ្ជមានមាននៃការប្រែប្រួលអាកាសធាតុ និងការកាប់បំផ្លាញព្រៃឈើ, ការគ្រប់គ្រងធនធានទឹក និងការវិនិយោគសារធារណៈមិនគ្រប់គ្រាន់លើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹក មិនត្រឹមបង្កឱ្យមានការខាតបង់ធនធានទឹកធម្មជាតិប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យតំបន់ខ្លះទៀត ប្រឈមនឹងគ្រោះរាំងស្ងួតទៀតផង។ |
ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន | 29-ធ្នូ-2023 | ||
7 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ ការងារសមរម្យ ការទទួលស្គាល់នូវជំនាញថែទាំ និងការងារផ្ទះរបស់កម្មករការងារតាមផ្ទះ | ឯកសារស្រាវជ្រាវ |
ព្រឹត្តិបត្រស្រាវជ្រាវនេះ នឹងធ្វើការសិក្សាទៅលើការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ ដោយពិនិត្យទៅលើបច្ចុប្បន្នភាពនៃកម្មករការងារតាមផ្ទះជាសកល, បញ្ហាប្រឈមទូទៅដែលកម្មករការងារតាមផ្ទះបានជួបប្រទះ និងការពិនិត្យទៅលើក្របខណ្ឌច្បាប់ជាតិ និងច្បាប់អន្តរជាតិសំខាន់ៗ ក្នុងការគាំពារកម្មករការងារតាមផ្ទះ ក៏ដូចជាការសិក្សាអំពីគោលដៅប្រាំចំណុច ដើម្បីសម្រេចបានការងារសមរម្យ ដែលនឹងផ្ដល់អត្ថប្រយោជន៍សម្រាប់កម្មករការងារតាមផ្ទះ។ |
ការិ.ស្រាវជ្រាវកិច្ចការសង្គម | 30-វិច្ឆិកា-2023 | ||
8 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ និន្នាការវិនិយោគអំឡុងពេលមានវិបត្តិសកល (Investment Trends During Multitude of Crises) | ឯកសារស្រាវជ្រាវ |
ឯកសារនេះ ផ្តោតសំខាន់លើ៖ (១) និន្នាការវិនិយោគអន្តរជាតិ, (២) និន្នាការវិនិយោគតាមតំបន់, (៣) និន្នាការវិនិយោគតាមប្រភេទ និងវិស័យ, (៤) ការអភិវឌ្ឍគោលនយោបាយថ្មីៗ, និង (៥) និន្នាការវិនិយោគនៅកម្ពុជា។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 31-តុសា-2023 | ||
9 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ វិបត្តិស្បៀងអាហារសកល | ឯកសារស្រាវជ្រាវ |
របាយការណ៍សកល ស្តីពី វិបត្តិស្បៀងអាហារឆ្នាំ២០២៣ ប៉ាន់ប្រមាណថា ជាងមួយភាគបួននៃប្រជាជនមួយពាន់លាននាក់ ទទួលរងនូវអសន្តិសុខស្បៀងធ្ងន់ធ្ងរ ហើយត្រូវការជំនួយស្បៀងអាហារជាបន្ទាន់នៅក្នុងប្រទេស/តំបន់ចំនួន៥៨ ដែលជួបប្រទះវិបត្តិស្បៀងអាហារក្នុងឆ្នាំ២០២២។ របកគំហើញនៃរបាយការណ៍នេះ បង្ហាញថា ការសម្រេចបាននូវគោលដៅនៃការបញ្ចប់ភាពអត់ឃ្លាននៅឆ្នាំ២០៣០ នឹងកាន់តែមានការលំបាកជាងមុន ដោយសារចំនួនប្រជាជនដែលប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ បានកើនឡើងក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា។ |
ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន | 29-កញ្ញា-2023 | ||
10 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ ឧស្សាហកម្មអាកាសចរណ៍នៅតំបន់អាស៊ីអាគ្នេយ៍ (Southeast Asia's Aviation Industry) | ឯកសារស្រាវជ្រាវ |
រួមជាមួយនឹងវិស័យផ្សេងទៀតនៃសេដ្ឋកិច្ច ចរាចរណ៍តាមផ្លូវអាកាស ងាយរងគ្រោះដោយសារកត្តាខាងក្រៅ ដូចជា៖ វិបត្តិប្រេង, គ្រោះមហន្តរាយធម្មជាតិ, ជម្លោះប្រដាប់អាវុធ, ការវាយប្រហារភេរវកម្ម, វិបត្តិសេដ្ឋកិច្ច, និងការផ្ទុះឡើងនៃជំងឺ។ ឥទ្ធិពលខាងក្រៅទាំងនេះ ហាក់ដូចជាមានផលប៉ះពាល់ខ្លាំង និងឆាប់រហ័សលើចំនួនចរាចរណ៍តាមផ្លូវអាកាស។ ឯកសារនេះ ផ្តោតលើ៖ (១) ទីផ្សារអាកាសចរណ៍ មុនពេលមានជំងឺរាតត្បាត, (២) ការរួម ចំណែករបស់វិស័យអាកាសចរណ៍ចំពោះសេដ្ឋកិច្ចនៃបណ្តាប្រទេស អាស៊ីអាគ្នេយ៍, (៣) ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ លើអាកាសចរណ៍នៅតំបន់អាស៊ីអាគ្នេយ៍, (៤) ការឆ្លើយតបរបស់រដ្ឋាភិបាល និងការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ (Development Finance Institutions), (៥) ការងើបឡើងវិញ ក្រោយវិបត្តិនៃជំងឺ, និង (៦) ករណីសិក្សាក្នុងប្រទេសមួយចំនួន។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 31-សីហា-2023 | ||
11 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ ការធ្វើទេសន្តរប្រវេសន៍នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច | ឯកសារស្រាវជ្រាវ |
ព្រឹត្តិបត្រស្រាវជ្រាវនេះ នឹងធ្វើការសិក្សាថាតើការធ្វើចំណាកស្រុកពិតជាផ្តល់ផលវិជ្ជមានសម្រាប់សេដ្ឋកិច្ច-សង្គម ដែរឬទេ ដោយពិនិត្យទៅលើការចូលរួមរបស់ជនទេសន្តរប្រវេសន៍នៅក្នុងទីផ្សារការងារ, ការលូតលាស់ផ្នែកសេដ្ឋកិច្ច និងពិនិត្យមើលលើគោលនយោបាយសំខាន់ៗដែលនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ជនទេសន្តរប្រវេសន៍ ដើម្បីពង្រឹងស្ថានភាពការងាររបស់ពួកគេ ។ |
ការិ.ស្រាវជ្រាវកិច្ចការសង្គម | 31-កក្កដា-2023 | ||
12 | ព្រឹត្តបត្រស្រាវជ្រាវ ៖ ការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា | ឯកសារស្រាវជ្រាវ |
សន្ទុះនៃការប្រើប្រាស់ថាមពលកកើតឡើងវិញដ៏ឆាប់រហ័សនៅជុំវិញពិភពលោក កើតឡើងដោយសារកត្តាចាំបាច់ជាច្រើននៃផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថានដូចជា ការជំរុញការអភិវឌ្ឍនសេដ្ឋកិច្ច ការបង្កើនសន្តិសុខថាមពល ការលើកម្ពស់លទ្ធភាពទទួលបានថាមពល និងកាត់បន្ថយការប្រែប្រួលអាកាសធាតុជាដើម។ កម្លាំងជំរុញទាំងនេះ អាចហៅថាជាការខិតខំឆ្ពោះទៅការអភិវឌ្ឍនប្រកបដោយចីរភាព ដែលក្នុងនោះ ផលប៉ះពាល់អវិជ្ចមានមកលើមនុស្ស និងផែនដី ក៏ត្រូវបានកាត់បន្ថយអោយនៅជាអប្បបរមា ទទឹមគ្នានិងការលើកកម្ពស់វិបុលភាពសេដ្ឋកិច្ច។ |
ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន | 30-មិថុនា-2023 | ||
13 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ ការងើបឡើងវិញដ៏ផុយស្រួយ (A Fragile Recovery) | ឯកសារស្រាវជ្រាវ |
សង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន បន្តគ្របដណ្តប់ លើសេដ្ឋកិច្ចពិភពលោក។ បើទោះបីជាមានសញ្ញានៃការប្រសើរឡើងនាពេលថ្មីៗនេះក៏ដោយ ក៏ការងើបឡើងវិញក្នុងរយៈពេល ២ ឆ្នាំខាងមុខ ត្រូវបានគេរំពឹងថានឹងមានកម្រិតមធ្យម។ ទស្សនវិស័យ សេដ្ឋកិច្ច នៅតែមានភាពផុយស្រួយ ហើយហានិភ័យដែលនាំឱ្យសេដ្ឋកិច្ចធ្លាក់ចុះ (downside risks) មានច្រើនលើសលប់។ ឯកសារនេះ ផ្តោតលើ៖ (១) ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម, (២) សញ្ញានៃកំណើន បន្ទាប់ពីភាពទន់ខ្សោយនៅចុងឆ្នាំ២០២២, (៣) កំណើនសេដ្ឋកិច្ចដែលនៅតែមានភាពផុយស្រួយ, (៤) សម្ពាធអតិផរណា ក្នុងរយៈពេលពីរឆ្នាំខាងមុខ, (៥) ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច (Downside Risks) ដ៏លើសលប់, (៦) ករណីប្រទេសកម្ពុជា, និង (៧) តម្រូវការគោលនយោបាយ។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 31-ឧសភា-2023 | ||
14 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ ផលប៉ះពាល់នៃសំណល់ប្លាស្ទិក | ឯកសារស្រាវជ្រាវ |
បញ្ហាធំបំផុតរបស់ប្លាស្ទិក គឺវាត្រូវការពេលយូខ្លាំងដើម្បីពុកផុយ ខ្លះអាចចំណាយពេលរាប់ពាន់ឆ្នាំ។ សារធាតុប្លាស្ទិកទាំងនោះមិនបានរលាយទៅណាទេ វាគ្រាន់តែបំបែកខ្លួនទៅជាកំទេចប្លាស្ទិកតូចៗតែប៉ុណ្ណោះ។ កំទេចប្លាស្ទិកទាំងនោះបានបង្កហានិភ័យដោយបញ្ចេញសារធាតុគីមីពុលនៅពេលបំបែកខ្លួន ហើយបានបំពុលបរិស្ថាន សម្លាប់សត្វ និងធ្វើអោយប៉ះពាល់ដល់សុខភាពមនុស្ស។ ការប្រើប្រាស់ប្លាស្ទិក ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានទសវត្សរ៍ ខាងមុខនេះ ពី ៤៦០ លានតោនក្នុងឆ្នាំ២០១៩ ដល់ ១២៣១ លានតោន នៅឆ្នាំ២០៦០។ បរិមាណប្លាស្ទិកនៅក្នុងទន្លេ និងបឹងត្រូវបានគេព្យាករណ៍ថានឹងកើនឡើងពី ១០៩ លានតោនក្នុងឆ្នាំ២០១៩ ដល់ ៣៤៨ លានតោនក្នុងឆ្នាំ២០៦០ ខណៈដែលប្លាស្ទិកដែលហូរចូលទៅសមុទ្រត្រូវបានគេរំពឹងថានឹងកើនឡើងពី ៣០ លានតោនក្នុងឆ្នាំ២០១៩ ដល់ ១៤៥ លានតោនក្នុងឆ្នាំ២០៦០។ |
ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន | 28-មេសា-2023 | ||
15 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ ឥទ្ធិពលនៃប្រាក់ដុល្លារអាមេរិកនៅក្នុងសេដ្ឋកិច្ច | ឯកសារស្រាវជ្រាវ |
ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ ប្រាក់ដុល្លារអាមេរិក គឺជារូបិយប័ណ្ណដ៏សំខាន់បំផុតរបស់ពិភពលោក។ ប្រាក់ដុល្លារអាមេរិក ជារូបិយប័ណ្ណបម្រុង និងជារូបិយប័ណ្ណដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងប្រតិបត្តិការផ្សេងទៀតនៅជុំវិញពិភពលោក។ ឯកសារនេះ ផ្តោតលើ៖ (១) ផលប៉ះពាល់ពីការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក, (២) ហេតុអ្វីប្រាក់ដុល្លារអាមេរិកនៅតែខ្លាំង និងរក្សាតំណែងជាស្តេចនៃរូបិយប័ណ្ណពិភពលោក, (៣) ការធ្វើដុល្លារូបនីយកម្ម (Dollarization), (៤) លំហូរចូលប្រាក់ដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ចកម្ពុជា, (៥) បច្ចុប្បន្នភាពនៃការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជា, (៦) គុណសម្បត្តិ និងគុណវិបត្តិនៃប្រាក់ដុល្លារអាមេរិកនៅក្នុងសេដ្ឋកិច្ចកម្ពុជា, និង (៧) គោល-នយោបាយលើកកម្ពស់ប្រាក់រៀល។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 31-មីនា-2023 | ||
16 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ វិបត្តិលើវិបត្តិ ភាពងាយរងគ្រោះនៃបំណុល (Crisis upon Crisis: Debt Vulnerabilities) | ឯកសារស្រាវជ្រាវ |
ឯកសារនេះ ផ្តោតលើចំណុចសំខាន់ៗមួយចំនួន ដូចជា៖ (១) និន្នាការនៃបំណុលក្នុងទសវត្សរ៍កន្លងមក, (២) ការកើនឡើងនៃបំណុល, (៣) ហានិភ័យពីការកើនឡើងនៃអតិផរណា, (៤) អនុបាតបំណុលរដ្ឋាភិបាល (Government Debt Ratio), (៥) ស្ថិតិបំណុលនៅកម្ពុជា, (៦) ការបន្ធូរបន្ថយបំណុល (Debt Relief), និង (៧) វិធីសាស្ត្រសហប្រតិបត្តិការជាសកល (Global Cooperative Approach)។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 28-កុម្ភៈ-2023 | ||
17 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ | ឯកសារស្រាវជ្រាវ |
ព្រឹត្តបត្រស្រាវជ្រាវនេះ មានគោលបំណងបង្ហាញអំពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យអប់រំ រួមមាន ទស្សនៈសកលអំពីការប្រើប្រាស់ICT នៅក្នុងការអប់រំ, អត្ថប្រយោជន៍នៃការប្រើប្រាស់ICT, បញ្ហាប្រឈមនៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា, គោលដៅអភិវឌ្ឍន៍ ២០៣០ និងទិសដៅវិស័យអប់រំនៅកម្ពុជា និងបច្ចេកវិទ្យាឌីជីថលដែលមានសក្តានុពលសម្រាប់វិស័យអប់រំនៅកម្ពុជា។ |
ការិ.ស្រាវជ្រាវកិច្ចការសង្គម | 31-មករា-2023 | ||
18 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ ការប្រែប្រួលអាកាសធាតុ និងទីផ្សារកាបូននៅកម្ពុជា | ឯកសារស្រាវជ្រាវ |
កម្ពុជាមានបំណងអភិវឌ្ឍប្រទេសរបស់ខ្លួន ដោយផ្សារភ្ជាប់នូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម, ចីរភាពបរិស្ថាន និងការអភិរក្សវប្បធម៌ប្រកបដោយសុខដុមនីយកម្ម សមហេតុផល និងស្និតស្នាល។ ការអភិវឌ្ឍបញ្ចេញកាបូនតិច មិនគ្រាន់តែដើម្បីកាត់បន្ថយបរិស្ថានបរិមាណបញ្ចេញឧស្ម័នផ្ទះកញ្ជក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ដើម្បីផ្ដោតលើការកែលម្អប្រសិទ្ធភាពថាមពល ដែលអាចបង្កើនកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព, សន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពបរិស្ថានផងដែរ។ |
ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន | 30-ធ្នូ-2022 | ||
19 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល (Central Bank Digital Currencies) | ឯកសារស្រាវជ្រាវ |
ឯកសារនេះ ផ្តោតលើ (១) គំនិតផ្តួចផ្តើមនៃរូបិយប័ណ្ណឌីជីថលធនាគារកណ្តាល, (២) កត្តាជំរុញរូបិយប័ណ្ណឌីជីថលធនាគារ កណ្តាល, (៣) រូបិយប័ណ្ណឌីជីថលធនាគារកណ្តាលសម្រាប់បរិយាបន្នហិរញ្ញវត្ថុ, និង (៤) ការវាយតម្លៃជាសកល និងការអភិវឌ្ឍនៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិក។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 30-វិច្ឆិកា-2022 | ||
20 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ វិបត្តិថាមពលសកល ឆ្នាំ២០២២ | ឯកសារស្រាវជ្រាវ |
វិបត្តិថាមពលនេះ គឺមានសភាពធ្ងន់ធ្ងរដូចវិបត្តិថាមពលមុនៗដែរ ហើយជាក់ស្តែង វិបត្តិថាមពលសព្វថ្ងៃ អាចនឹងមានសភាពកាន់តែអាក្រក់ខ្លាំង។ នៅទសវត្សរ៍ឆ្នាំ១៩៧០ វិបត្តិមានជាប់ពាក់ព័ន្ធតែជាមួយប្រេងមួយមុខប៉ុណ្ណោះ ខណៈដែលវិបត្តិនៅពេលនេះ មានជាប់ទាក់ទងនឹងឧស្ម័នធម្មជាតិ, ធ្យូងថ្ម ក៏ដូចជាវដ្តឥន្ធនៈនុយក្លេអ៊ែរ (nuclear-fuel cycle) ថែមទៀតផង។បន្ថែមពីលើការជំរុញឱ្យមានអតិផរណា វិបត្តិបច្ចុប្បន្នកំពុងប្រែក្លាយទីផ្សារ សកលលោក ទៅជាទីផ្សារមួយដែលបែកខ្ញែក និងកាន់តែងាយទទួលរងគ្រោះដោយភាពរអាក់រអួល ដែលអាចបង្កផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ រួមជាមួយវិបត្តិភូមិសាស្ត្រនយោបាយ ដែលកំពុងតែលេចឡើងដោយសារសង្គ្រាមនៅអ៊ុយក្រែន វាកំពុងធ្វើឱ្យការប្រកួតប្រជែងរវាងមហាអំណាចពិភព-លោក មានលក្ខណៈកាន់តែធ្ងន់ធ្ងរខ្លាំង។ វិបត្តិថាមពលសព្វថ្ងៃនេះ មិនបានចាប់ផ្តើមឡើងដោយសារការឈ្លាន ពានរបស់ប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែននោះទេ ក៏ប៉ុន្តែវាបានកើតឡើងកាលពីឆ្នាំ២០២១ នៅពេលដែលតម្រូវការថាម- ពលបានហក់ឡើង ខណៈពេលដែលពិភពលោកបាន និងកំពុងងើបចេញ ពីការរាតត្បាតនៃវីរុសកូវីដ-១៩។ |
ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន | 31-តុសា-2022 | ||
21 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ ការលើកកម្ពស់សុខភាពមនុស្សចាស់តាមរយៈការចូលរួម៖ ធនាគារពេលវេលា (Time Bank ) | ឯកសារស្រាវជ្រាវ |
ព្រឹត្តបត្រស្រាវជ្រាវនេះ សិក្សាអំពីការកើនឡើងនៃចំនួនប្រជាជនវ័យចាស់នៅទូទាំងពិភពលោកដែលអាចនឹងបង្កជាបញ្ហាប្រឈម ដែលពុំធ្លាប់មានពីមុនដូចជា៖ ការផ្លាស់ប្តូរបន្ទុកជំងឺ (disease burden shifting), ការកើនឡើងនូវការចំណាយលើសុខភាព និងការថែទាំរយៈពេលវែង, កង្វះកម្លាំងពលកម្ម, ការចំណាយហួសកម្រិត (dissaving) និងបញ្ហាដែលអាចកើតមានចំពោះសន្តិសុខប្រាក់ចំណូលរបស់មនុស្ស វ័យចាស់ (old-age income security)។ |
ការិ.ស្រាវជ្រាវកិច្ចការសង្គម | 31-សីហា-2022 | ||
22 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ បច្ចុប្បន្នភាពពាណិជ្ជកម្មសកល (Global Trade Update) | ឯកសារស្រាវជ្រាវ |
ឯកសារនេះ ផ្តោតលើ៖ (១) និន្នាការពាណិជ្ជកម្មសកល, (២) ទស្សនវិស័យពាណិជ្ជកម្មសកល, (៣) និន្នាការពាណិជ្ជកម្ម ក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗមួយចំនួន, (៤) និន្នាការពាណិជ្ជកម្មក្នុងតំបន់, (៥) ការរំខានដល់ពាណិជ្ជកម្មតាមផ្លូវសមុទ្រ, និង (៦) និន្នាការពាណិជ្ជកម្មនៅកម្ពុជា។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 30-កញ្ញា-2022 | ||
23 | ព្រឹត្តិបត្រស្រាវជ្រាវ ៖ វិបត្តិសេដ្ឋកិច្ចសកលក្រោមឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ( The Price of War ) | ឯកសារស្រាវជ្រាវ |
ឯកសារនេះ ផ្តោតលើ (១) ទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ុយក្រែន, (២) ស្ថានភាពសេដ្ឋកិច្ចសកលមុនសង្រ្គាម, (៣) ការឆ្លើយតបជាអន្តរជាតិចំពោះការឈ្លានពានរបស់រុស្ស៊ី, (៤) ផលប៉ះពាល់ ម៉ាក្រូសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល, (៥) ផលប៉ះពាល់លើរុស្ស៊ី និងអ៊ុយក្រែន, (៦) ផលប៉ះពាល់ក្នុងតំបន់, និង (៧) តម្រូវការគោលនយោបាយ៕ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 29-កក្កដា-2022 | ||
24 | វឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើអាជីវកម្មផ្លូវភេទ និងទេសន្តប្រវេសន៍នៅកម្ពុជា ប្រៀបធៀបនឹងប្រទេសមីយ៉ាន់ម៉ា និងថៃ | ឯកសារស្រាវជ្រាវ |
ឯកសារស្រាវជ្រាវនឹងធ្វើការសិក្សាអំពីស្ថានភាពបច្ចុប្បន្ននៃការជួញដូរមនុស្សនៅកម្ពុជា និងធ្វើការប្រៀបធៀបជា មួយប្រទេសជាសមាជិកអាស៊ានពីរទៀត គឺប្រទេសថៃ និងមីយ៉ាន់ម៉ា បន្ទាប់ពីមានការចេញផ្សាយនូវរបាយការណ៍ ស្តីពីការជួញដូរមនុស្ស ឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិក ដែលបានទម្លាក់នូវកម្រិតចំណាត់ថ្នាក់របស់កម្ពុជា និងបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត។ បន្ថែមពីនេះទៀត ឯកសារនេះក៏បង្ហាញអំពីបញ្ហាប្រឈមប្រទេសកម្ពុជា ថៃ និងមីយ៉ាន់ម៉ា កំពុងជួបប្រទះក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងទេសន្តប្រវេសន៍ ព្រមជាមួយនឹងយន្តការជាតិ និងអន្តរជាតិ ដើម្បីឆ្លើយតប និងគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សផងដែរ។ |
ការិ.ស្រាវជ្រាវកិច្ចការសង្គម | 7-តុសា-2022 | ||
25 | វិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៖ វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងដំណើរការអនុវត្តនៅក្នុងបរិបទកូវីដ-១៩ លើទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម | ឯកសារស្រាវជ្រាវ |
ឯកសារស្រាវជ្រាវនេះ នឹងធ្វើការសិក្សាអំពីស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាលើវិស័យការងារនិងការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតប នឹងតម្រូវការទីផ្សារការងារដែលមាននាពេលបច្ចុប្បន្ន និងអនាគត ក៏ដូចជាសិក្សាអំពីបញ្ហាប្រឈមនានាដែលបង្កឡើងដោយវិបតិ្តកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ក៏ដូចជានៅក្នុងបរិបទអាស៊ានផងដែរ។ |
ការិ.ស្រាវជ្រាវកិច្ចការសង្គម | 21-មិថុនា-2022 | ||
26 | កិច្ចគាំពារសង្គមនៅកម្ពុជា៖ វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងដំណើរអនុវត្តនៅក្នុងបរិបទកូវីដ-១៩ លើទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម | ឯកសារស្រាវជ្រាវ |
ឯកសារស្រាវជ្រាវនេះនឹងធ្វើការសិក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានានៅក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា, សារៈសំខាន់នៃប្រព័ន្ធគាំពារសង្គមនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG), បញ្ហាប្រឈមជាសកលចំពោះការអនុវត្តប្រព័ន្ធគាំពារសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាមួយនឹងការលើកយកមកបង្ហាញអំពីគំនិតផ្តួចផ្តើមក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះកិច្ចគាំពារសង្គមនៅកម្ពុជាផងដែរ ។ |
ការិ.ស្រាវជ្រាវកិច្ចការសង្គម | 13-មិថុនា-2022 | ||
27 | ដុល្លារូបនីយកម្មនៅកម្ពុជា | ឯកសារស្រាវជ្រាវ |
ឯកសារនេះ ផ្តោតលើ៖ (១) ប្រវត្តិ និងស្ថានភាពបច្ចុប្បន្ននៃដុល្លារូបនីយកម្មនៅកម្ពុជា, (២) គុណសម្បត្តិ និងគុណវិបត្តិនៃដុល្លារូបនីយកម្មនៅកម្ពុជា, និង (៣) គោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការធ្វើបដិដុល្លារូបនីយកម្ម។ បន្ថែម ពីនេះ ឯកសារនេះ ក៏បង្ហាញពីបទពិសោធន៍នៃភាពជោគជ័យរបស់ប្រទេសអ៊ីស្រាអែល, ប៉ូឡូញ, បូលីវី, និងប៉េរូ ក្នុងការធ្វើបដិ-ដុល្លារូបនីយកម្ម។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 8-សីហា-2021 | ||
28 | ការបញ្ជ្រាបឌីជីថលូបនីយកម្ម និងសេដ្ឋកិច្ចវិលជុំ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសគឺការប្រើប្រាស់ និងការផលិតប្រកបដោយការទទួលខុសត្រូវ | ឯកសារស្រាវជ្រាវ |
ឯកសារស្រាវជ្រាវនេះ ផ្តោតលើការបញ្ជ្រាបឌីជីថលបូនីយកម្មទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព, អ្វីទៅជាសេដ្ឋកិច្ចវិលជុំ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងសេដ្ឋកិច្ចវិលជុំ។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 26-កុម្ភៈ-2020 | ||
29 | សេដ្ឋកិច្ចឌីជីថលនៅប្រទេសកម្ពុជា | ឯកសារស្រាវជ្រាវ |
ឯកសារស្រាវជ្រាវនេះ ផ្តោតលើបដិវត្តន៍ឧស្សាហកម្ម និងចំណុចសំខាន់ៗនៃសេដ្ឋកិច្ចឌីជីថល ដែលរួមមាន៖ សមាសធាតុ, បច្ចេកវិទ្យា, ល្បឿនអ៊ីនធើណិត និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ លើសពីនេះ ឯកសារនេះ ក៏រួមបញ្ចូលនូវគុណសម្បត្តិ និងគុណវិបត្តិនៃសេដ្ឋកិច្ចឌីជីថល និងស្ថានភាពនៃសេដ្ឋកិច្ចឌីជីថលនៅប្រទេសកម្ពុជាផងដែរ។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 20-ធ្នូ-2019 | ||
30 | ជម្លោះពាណិជ្ជកម្មរវាងជប៉ុន និងសាធារណរដ្ឋកូរ៉េ | ឯកសារស្រាវជ្រាវ |
ឯកសារស្រាវជ្រាវនេះ ផ្តោតលើទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ, ដើមហេតុនៃជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយរួមបញ្ចូលទាំងផលប៉ះពាល់ និងការធ្វើអន្តរាគមន៍របស់សហរដ្ឋអាមេរិក និងចិន ចំពោះបញ្ហានេះផងដែរ។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 23-កញ្ញា-2019 | ||
31 | គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ (OBOR) | ឯកសារស្រាវជ្រាវ |
ឯកសារស្រាវជ្រាវនេះ ផ្តោតលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន និងប្រទេសកម្ពុជា រួមទាំងគុណសម្បត្តិ និងគុណវិបត្តិរបស់ផ្លូវសូត្រចំពោះប្រទេសកម្ពុជា។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 28-មីនា-2019 | ||
32 | សមាហរណកម្មតាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនាក់ទំនង (ICT) នៅអាស៊ី៖ ការសិក្សាទៅលើប្រទេសកម្ពុជា | ឯកសារស្រាវជ្រាវ |
ឯកសារស្រាវជ្រាវនេះ ផ្តោតលើស្ថានភាពវិវឌ្ឍន៍នៃបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) នាពេលបច្ចុប្បន្ន, បញ្ហាប្រឈម, ស្ថិតិសំខាន់ៗ ក៏ដូចជាគោលនយោបាយ និងកម្មវិធី ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជា។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 22-កុម្ភៈ-2019 | ||
33 | គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ (EBA) | ឯកសារស្រាវជ្រាវ |
ឯកសារស្រាវជ្រាវនេះ ផ្តោតលើការធ្វើពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងប្រទេសកម្ពុជា, ការព្យួរកម្មវិធីអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបចំពោះកម្ពុជា និងគុណសម្បត្តិ និងគុណវិបត្តិនៃការដកហូតគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ (EBA) សម្រាប់ប្រទេសកម្ពុជា។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 21-កុម្ភៈ-2019 | ||
34 | ការចាកចេញរបស់អង់គ្លេស (Brexit) | ឯកសារស្រាវជ្រាវ |
ឯកសារស្រាវជ្រាវនេះ ផ្តោតលើកិច្ចចរចារវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប, ហេតុផលនៃការចាកចេញពីសហភាពអឺរ៉ុប, ទំនាក់ទំនងសេដ្ឋកិច្ចរវាងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស និងផលប៉ះពាល់សេដ្ឋកិច្ចនៃការចាកចេញពីសហភាពអឺរ៉ុប។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 4-មីនា-2019 | ||
35 | បច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា៖ ផ្នែកទី ២ «តើប្រទេសកម្ពុជា អាចក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅត្រឹមឆ្នាំ ២០៥០ ដែរឬទេ?» | ឯកសារស្រាវជ្រាវ |
ឯកសារស្រាវជ្រាវនេះ ផ្តោតលើការវាយតម្លៃសក្តានុពលសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង ខណៈពេលដែលប្រទេសកម្ពុជា កំពុងខិតខំផ្លាស់ប្តូរសេដ្ឋកិច្ច ឱ្យមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅត្រឹមឆ្នាំ ២០៥០។ |
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច | 11-កុម្ភៈ-2019 |