banner1

វិស័យសង្គម


ល.រ ចំណងជើងឯកសារ ប្រភេទឯកសារ សេចក្តីរួម ការិ.ទទួលបន្ទុក ឯកសារយោង កាលបរិច្ឆេទផលិត ទាញយក
1 ព្រឹត្តិបត្រស្រាវជ្រាវ ៖ ការងារសមរម្យ ការទទួលស្គាល់នូវជំនាញថែទាំ និងការងារផ្ទះរបស់កម្មករការងារតាមផ្ទះ ឯកសារស្រាវជ្រាវ

ព្រឹត្តិបត្រស្រាវជ្រាវនេះ នឹងធ្វើការសិក្សាទៅលើការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ ដោយពិនិត្យទៅលើបច្ចុប្បន្នភាពនៃកម្មករការងារតាមផ្ទះជាសកល, បញ្ហាប្រឈមទូទៅដែលកម្មករការងារតាមផ្ទះបានជួបប្រទះ និងការពិនិត្យទៅលើក្របខណ្ឌច្បាប់ជាតិ និងច្បាប់អន្តរជាតិសំខាន់ៗ ក្នុងការគាំពារកម្មករការងារតាមផ្ទះ ក៏ដូចជាការសិក្សាអំពីគោលដៅប្រាំចំណុច ដើម្បីសម្រេចបានការងារសមរម្យ ដែលនឹងផ្ដល់អត្ថប្រយោជន៍សម្រាប់កម្មករការងារតាមផ្ទះ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  30-វិច្ឆិកា-2023
2 ព្រឹត្តិបត្រស្រាវជ្រាវ ៖ ការធ្វើទេសន្តរប្រវេសន៍នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច ឯកសារស្រាវជ្រាវ

ព្រឹត្តិបត្រស្រាវជ្រាវនេះ នឹងធ្វើការសិក្សាថាតើការធ្វើចំណាកស្រុកពិតជាផ្តល់ផលវិជ្ជមានសម្រាប់សេដ្ឋកិច្ច-សង្គម ដែរឬទេ  ដោយពិនិត្យទៅលើការចូលរួមរបស់ជនទេសន្តរប្រវេសន៍នៅក្នុងទីផ្សារការងារ, ការលូតលាស់ផ្នែកសេដ្ឋកិច្ច និងពិនិត្យមើលលើគោលនយោបាយសំខាន់ៗដែលនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ជនទេសន្តរប្រវេសន៍ ដើម្បីពង្រឹងស្ថានភាពការងាររបស់ពួកគេ ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  31-កក្កដា-2023
3 ព្រឹត្តិបត្រស្រាវជ្រាវ ៖ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ ឯកសារស្រាវជ្រាវ

ព្រឹត្តបត្រស្រាវជ្រាវនេះ មានគោលបំណងបង្ហាញអំពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យអប់រំ រួមមាន ទស្សនៈសកលអំពីការប្រើប្រាស់ICT នៅក្នុងការអប់រំ, អត្ថប្រយោជន៍នៃការប្រើប្រាស់ICT, បញ្ហាប្រឈមនៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា, គោលដៅអភិវឌ្ឍន៍ ២០៣០ និងទិសដៅវិស័យអប់រំនៅកម្ពុជា និងបច្ចេកវិទ្យាឌីជីថលដែលមានសក្តានុពលសម្រាប់វិស័យអប់រំនៅកម្ពុជា។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  31-មករា-2023
4 ព្រឹត្តិបត្រស្រាវជ្រាវ ៖ ការលើកកម្ពស់សុខភាពមនុស្សចាស់តាមរយៈការចូលរួម៖ ធនាគារពេលវេលា (Time Bank ) ឯកសារស្រាវជ្រាវ

ព្រឹត្តបត្រស្រាវជ្រាវនេះ សិក្សាអំពីការកើនឡើងនៃចំនួនប្រជា​ជន​វ័យចាស់នៅទូទាំងពិភពលោកដែលអាចនឹងបង្កជាបញ្ហាប្រឈម ដែលពុំធ្លាប់មានពីមុនដូចជា៖ ការផ្លាស់ប្តូរបន្ទុកជំងឺ (disease burden shifting), ការកើនឡើងនូវការចំណាយលើសុខភាព និងការ​ថែទាំរយៈពេលវែង, កង្វះកម្លាំងពលកម្ម, ការចំណាយហួសកម្រិត (dissaving) និងបញ្ហាដែលអាចកើតមានចំពោះសន្តិសុខប្រាក់ចំណូលរបស់មនុស្ស វ័យចាស់ (old-age income security)។
ដើម្បីកាត់បន្ថយ និងបន្ធូរបន្ថយបញ្ហាដែលមិនអាចជៀសរួចនេះ គោលគំនិតនៃធនាគារពេលវេលា (Time Bank) អាចមានប្រ​យោ-​ជ​ន៍​​​​​ដល់មនុស្សវ័យចំណាស់ និងសង្គម។ធនាគារពេលវេលា (Time Bank) មានគោលបំណងដោះដូរពេលវេលារបស់មនុស្សម្នាក់ ទៅបម្រើសេវាថែទាំសម្រាប់មនុស្សម្នាក់ទៀត តាមរយៈការចំណាយពេលវេលារបស់ខ្លួន ហើយពេលវេលានៃសេវាកម្ម អាចត្រូវបានរក្សាទុកជាឥណទាន ដើម្បីដោះដូរសេវាកម្មនៅពេលចាំបាច់ក្រោយមកទៀត៕

ការិ.ស្រាវជ្រាវកិច្ចការសង្គម  31-សីហា-2022
5 វឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើអាជីវកម្មផ្លូវភេទ និងទេសន្តប្រវេសន៍នៅកម្ពុជា ប្រៀបធៀបនឹងប្រទេសមីយ៉ាន់ម៉ា និងថៃ ឯកសារស្រាវជ្រាវ

ឯកសារស្រាវជ្រាវនឹងធ្វើការសិក្សាអំពីស្ថានភាពបច្ចុប្បន្ននៃការជួញដូរមនុស្សនៅកម្ពុជា និងធ្វើការប្រៀបធៀបជា មួយប្រទេសជាសមាជិកអាស៊ានពីរទៀត គឺប្រទេសថៃ និងមីយ៉ាន់ម៉ា បន្ទាប់ពីមានការចេញផ្សាយនូវរបាយការណ៍ ស្តីពីការជួញដូរមនុស្ស ឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិក ដែលបានទម្លាក់នូវកម្រិតចំណាត់ថ្នាក់របស់កម្ពុជា និងបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត។ បន្ថែមពីនេះទៀត ឯកសារនេះក៏បង្ហាញអំពីបញ្ហាប្រឈមប្រទេសកម្ពុជា ថៃ និងមីយ៉ាន់ម៉ា កំពុងជួបប្រទះក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងទេសន្តប្រវេសន៍ ព្រមជាមួយនឹងយន្តការជាតិ និងអន្តរជាតិ ដើម្បីឆ្លើយតប និងគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សផងដែរ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  7-តុសា-2022
6 វិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៖ វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងដំណើរការអនុវត្តនៅក្នុងបរិបទកូវីដ-១៩ លើទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម ឯកសារស្រាវជ្រាវ

ឯកសារស្រាវជ្រាវនេះ នឹងធ្វើការសិក្សាអំពីស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាលើវិស័យការងារនិងការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតប នឹងតម្រូវការទីផ្សារការងារ​ដែលមាននាពេលបច្ចុប្បន្ន និងអនាគត ក៏ដូចជាសិក្សាអំពីបញ្ហាប្រឈមនានាដែលបង្កឡើងដោយវិបតិ្តកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ក៏ដូចជានៅក្នុងបរិបទអាស៊ានផងដែរ។​

ការិ.ស្រាវជ្រាវកិច្ចការសង្គម  21-មិថុនា-2022
7 កិច្ចគាំពារសង្គមនៅកម្ពុជា៖ វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងដំណើរអនុវត្តនៅក្នុងបរិបទកូវីដ-១៩ លើទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម ឯកសារស្រាវជ្រាវ

ឯកសារស្រាវជ្រាវនេះនឹងធ្វើការសិក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានានៅក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា,  សារៈសំខាន់នៃប្រព័ន្ធគាំពារសង្គមនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG), បញ្ហាប្រឈមជាសកលចំពោះការអនុវត្តប្រព័ន្ធគាំពារសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាមួយនឹងការលើកយកមកបង្ហាញអំពីគំនិតផ្តួចផ្តើមក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះកិច្ចគាំពារសង្គមនៅកម្ពុជាផងដែរ ។

ការិ.ស្រាវជ្រាវកិច្ចការសង្គម  13-មិថុនា-2022
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 124
ឯកសារពិគ្រោះ : 349
ឯកសារច្បាប់ : 154
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា