កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយប្រឈមនឹងគ្រោះមហន្តរាយបំផុតនៅក្នុងពិភពលោក ដោយឈរនៅលេខរៀងទី១៥ ក្នុងចំណោម ១៨១ ប្រទេស ក្រោមការវាយតម្លៃក្នុងសន្ទស្សន៍ហានិភ័យពិភពលោករបស់អង្គការសហប្រជាជាតិ។ សន្ទស្សន៍ហានិភ័យសកលឆ្នាំ២០២២ របស់ INFORM ដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសមានហានិភ័យ«មធ្យម» ជាមួយនឹងសន្ទស្សន៍៤,៨/១០ (កៀក ០ គឺមិនសូវមានហានិភ័យ និងកៀក១០ គឺមានហានិភ័យខ្ពស់បំផុត)។ យោងតាមEM-DAT ចាប់ពីឆ្នាំ១៩៨៧ ដល់ ២០២១ មានព្រឹត្តិការណ៍បាតុភូតធម្មជាតិចំនួន៣៧ បង្កជាគ្រោះមហន្តរាយ ក្នុងនោះទឹកជំនន់ជាព្រឹត្តិការណ៍ដែលមានការគំរាមកំហែងញឹកញាប់ជាងគេ ស្មើនឹង៦៥% នៃចំនួនព្រឹត្តិការណ៍សរុប បណ្តាលឱ្យបាត់បង់អាយុជីវិតច្រើនបំផុត និងបង្កការខូចខាតច្រើនជាងគេនៅកម្ពុជា ខណៈដែលខ្យល់ព្យុះទីហ្វុង ឈរនៅលេខរៀងទី២(១៩%) និងគ្រោះរាំងស្ងួត ឈរនៅលេខរៀងទី៣(១៦%) ក្នុងចំណោមចំនួនព្រឹត្តិការណ៍សរុបដែលបានកត់ត្រា។ គ្រោះមហន្តរាយបានបង្កផលវិបាកធ្ងន់ធ្ងរលើសេដ្ឋកិច្ច បណ្តាលឱ្យបាត់បង់អាយុជីវិត ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន និងផលិតកម្មកសិកម្ម និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គម។
សូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈ
ទូរស័ព្ទ៖ 090 202 121
E-mail : grdp.senatekh@gmail.com
គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) គឺជារបៀបវារៈអភិវឌ្ឍន៍មួយដែលមានលក្ខណៈទូលំទូលាយដែលបានកំណត់អាទិភាពថ្មីៗដែលទាក់ទងទៅនឹងតម្រូវការអភិវឌ្ឍនិងទិសដៅនានារបស់សកលលោក។ ដំណើរការនៃការរៀបចំSDGsនេះ គឺត្រូវបានប្រព្រឹត្តទៅដោយមានការឆ្លងកាត់ការពិគ្រោះយោបល់ជាមួយប្រទេសដែលជាសមាជិក ប្រកបដោយលក្ខណៈទូលំទូលាយទាំងនៅកម្រិតសកលផង និងកម្រិតថ្នាក់តំបន់ផង។ ស្របគ្នានេះដែរ កិច្ចពិគ្រោះគ្នានេះបានបង្កើតនូវគោលដៅសំខាន់ចំនួន១៧ គោលដៅចំនួន១៦៩ និងសូចនាករចំនួនជាង២៣០។
គោលគំនិត “សេដ្ឋកិច្ចខៀវ” ពិពណ៌នាអំពីយុទ្ធសាស្ត្រសម្រាប់ការពារមហាសមុទ្រ និងធនធានសមុទ្ររបស់ពិភពលោក។ ក្នុងឆ្នាំ២០១៧ ធនាគារពិភពលោក (WB) និងនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (UN DESA) បានកំណត់និយមន័យ សេដ្ឋកិច្ចខៀវ ថាជា “ការប្រើប្រាស់ប្រកបដោយនិរន្តរភាពនូវធនធានមហាសមុទ្រសម្រាប់កំណើនសេដ្ឋកិច្ច, លើកកម្ពស់ជីវភាពរស់នៅ និងការងារ ខណៈពេលដែលរក្សាបាននូវសុខភាពប្រព័ន្ធអេកូឡូស៊ីរបស់មហាសមុទ្រ (health of the ocean ecosystem)”។ និយមន័យនេះ បង្កប់នូវពហុសមាសភាគនៃនិរន្តរភាពមហាសមុទ្រ (multi-dimensions of oceanic sustainability) រាប់ចាប់ពីការទាញយកធនធានប្រកប ដោយនិរន្តរភាពរហូតដល់សុខភាព និងសេវាកម្មនៃប្រព័ន្ធអេកូឡូស៊ី, កាត់បន្ថយការបំពុលសមុទ្រ និងការពារមហាសមុទ្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។ និយមន័យនេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែន និងរវាងវិស័យនានា តាមរយៈភាពជាដៃគូ និងជាមួយអ្នកពាក់ព័ន្ធនានា។
ស្របពេលដែលសេដ្ឋកិច្ចមានកំណើន និងការវិវត្តប្រែប្រួលឆាប់រហ័ស ពិសេសការរីកលូតលាស់ឥតឈប់ឈរ នៃឧស្សាហកម្មហូបនីយកម្ម កំណើនប្រជាជនចំណាកស្រុកមករស់នៅទីក្រុង និងនគរូបនីយកម្មទីក្រុង សម្ពាធតម្រូវការប្រើប្រាស់ ទាំងសម្រាប់ប្រជាពលរដ្ឋ និងសម្រាប់បម្រើដល់សកម្មភាពឧស្សាហកម្មផ្សេងៗ បានក្លាយជាបញ្ហាសារធារណៈធំមួយ ដែលទាមទារនូវដោះស្រាយរួមគ្នាក្នុងកម្រិតតំបន់ ព្រោះទឹកជាបញ្ហាគ្មានលក្ខណ ប្រកបដោយឆន្ទៈខ្ពស់។
បន្ថែមពីលើនេះ បញ្ហាសន្តិសុខទឹកបាន និងកំពុងបង្កការគម្រាមកំហែងដោយសារកង្វះយន្តការគោលនយោបាយក្នុងការគ្រប់គ្រងធនធានទឹក និងសំណល់រឹង ក៏ដូចជាសំណល់គីមីបញ្ចេញពីរោងចក្រឧស្សហកម្ម។ ការយល់ដឹងមានកម្រិតរបស់ប្រជាជន បានធ្វើឱ្យមានការបំពុលដល់ប្រភពទឹក រួមមាន៖ ទន្លេ បឹងបួរ ស្ទឹង និងទឹកក្រោមដី។ គួបផ្សំនឹងបច្ច័យកាន់តែអវិជ្ជមានមាននៃការប្រែប្រួលអាកាសធាតុ និងការកាប់បំផ្លាញព្រៃឈើ, ការគ្រប់គ្រងធនធានទឹក និងការវិនិយោគសារធារណៈមិនគ្រប់គ្រាន់លើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹក មិនត្រឹមបង្កឱ្យមានការខាតបង់ធនធានទឹកធម្មជាតិប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យតំបន់ខ្លះទៀត ប្រឈមនឹងគ្រោះរាំងស្ងួតទៀតផង។
របាយការណ៍សកល ស្តីពី វិបត្តិស្បៀងអាហារឆ្នាំ២០២៣ ប៉ាន់ប្រមាណថា ជាងមួយភាគបួននៃប្រជាជនមួយពាន់លាននាក់ ទទួលរងនូវអសន្តិសុខស្បៀងធ្ងន់ធ្ងរ ហើយត្រូវការជំនួយស្បៀងអាហារជាបន្ទាន់នៅក្នុងប្រទេស/តំបន់ចំនួន៥៨ ដែលជួបប្រទះវិបត្តិស្បៀងអាហារក្នុងឆ្នាំ២០២២។ របកគំហើញនៃរបាយការណ៍នេះ បង្ហាញថា ការសម្រេចបាននូវគោលដៅនៃការបញ្ចប់ភាពអត់ឃ្លាននៅឆ្នាំ២០៣០ នឹងកាន់តែមានការលំបាកជាងមុន ដោយសារចំនួនប្រជាជនដែលប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ បានកើនឡើងក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា។
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖