banner1

វិស័យសេដ្ឋកិច្ច


ល.រ ចំណងជើងឯកសារ ប្រភេទឯកសារ សេចក្តីរួម ការិ.ទទួលបន្ទុក ឯកសារយោង កាលបរិច្ឆេទផលិត ទាញយក
1 ព្រឹត្តិបត្រស្រាវជ្រាវ ៖ ភាពរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងវិស័យទេសចរណ៍ ឯកសារស្រាវជ្រាវ

ឯកសារនេះ ផ្តោតសំខាន់លើ៖ (១) ស្ថានភាពបច្ចុប្បន្ននៃទេសចរណ៍ពិភពលោក, (២) ផលប៉ះពាល់អវិជ្ជមាននៃវិស័យទេសចរណ៍, (៣) ទេសចរណ៍វៃឆ្លាត (Smart Tourism), (៤) ទេសចរណ៍ ៤.០ (Tourism 4.0), និង (៥) ការប្រើប្រាស់ បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍នៅកម្ពុជា។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  29-មីនា-2024
2 ព្រឹត្តិបត្រស្រាវជ្រាវ ៖ បច្ចុប្បន្នភាពទស្សនវិស័យសេដ្ឋកិច្ច ឯកសារស្រាវជ្រាវ

ឯកសារនេះ ផ្តោតសំខាន់លើ៖ (១) ទស្សនវិស័យសេដ្ឋកិច្ចសកល, (២) ទស្សនវិស័យសេដ្ឋកិច្ចនៅតំបន់អឺរ៉ុប, (៣) ទស្សនវិស័យសេដ្ឋកិច្ចនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក, និង (៤) ទស្សនវិស័យសេដ្ឋកិច្ចរបស់រដ្ឋជាសមាជិកអាស៊ាន។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  31-មករា-2024
3 ព្រឹត្តិបត្រស្រាវជ្រាវ ៖ និន្នាការវិនិយោគអំឡុងពេលមានវិបត្តិសកល (Investment Trends During Multitude of Crises) ឯកសារស្រាវជ្រាវ

ឯកសារនេះ ផ្តោតសំខាន់លើ៖

(១) និន្នាការវិនិយោគអន្តរជាតិ, (២) និន្នាការវិនិយោគតាមតំបន់, (៣) និន្នាការវិនិយោគតាមប្រភេទ និងវិស័យ, (៤) ការអភិវឌ្ឍគោលនយោបាយថ្មីៗ, និង (៥) និន្នាការវិនិយោគនៅកម្ពុជា។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  31-តុសា-2023
4 ព្រឹត្តិបត្រស្រាវជ្រាវ ៖ ឧស្សាហកម្មអាកាសចរណ៍នៅតំបន់អាស៊ីអាគ្នេយ៍ (Southeast Asia's Aviation Industry) ឯកសារស្រាវជ្រាវ

រួមជាមួយនឹងវិស័យផ្សេងទៀតនៃសេដ្ឋកិច្ច ចរាចរណ៍តាមផ្លូវអាកាស ងាយរងគ្រោះដោយសារកត្តាខាងក្រៅ ដូចជា៖ វិបត្តិប្រេង, គ្រោះមហន្តរាយធម្មជាតិ, ជម្លោះប្រដាប់អាវុធ, ការវាយប្រហារភេរវកម្ម, វិបត្តិសេដ្ឋកិច្ច, និងការផ្ទុះឡើងនៃជំងឺ។ ឥទ្ធិពលខាងក្រៅទាំងនេះ ហាក់ដូចជាមានផលប៉ះពាល់ខ្លាំង និងឆាប់រហ័សលើចំនួនចរាចរណ៍តាមផ្លូវអាកាស។ ឯកសារនេះ ផ្តោតលើ៖ (១) ទីផ្សារអាកាសចរណ៍ មុនពេលមានជំងឺរាតត្បាត, (២) ការរួម ចំណែករបស់វិស័យអាកាសចរណ៍ចំពោះសេដ្ឋកិច្ចនៃបណ្តាប្រទេស អាស៊ីអាគ្នេយ៍, (៣) ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ លើអាកាសចរណ៍នៅតំបន់អាស៊ីអាគ្នេយ៍, (៤) ការឆ្លើយតបរបស់រដ្ឋាភិបាល និងការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ (Development Finance Institutions), (៥) ការងើបឡើងវិញ ក្រោយវិបត្តិនៃជំងឺ, និង (៦) ករណីសិក្សាក្នុងប្រទេសមួយចំនួន។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  31-សីហា-2023
5 ព្រឹត្តិបត្រស្រាវជ្រាវ ៖ ការងើបឡើងវិញដ៏ផុយស្រួយ (A Fragile Recovery) ឯកសារស្រាវជ្រាវ

សង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន បន្តគ្របដណ្តប់ លើសេដ្ឋកិច្ចពិភពលោក។ បើទោះបីជាមានសញ្ញានៃការប្រសើរឡើងនាពេលថ្មីៗនេះក៏ដោយ ក៏ការងើបឡើងវិញក្នុងរយៈពេល ២ ឆ្នាំខាងមុខ ត្រូវបានគេរំពឹងថានឹងមានកម្រិតមធ្យម។ ទស្សនវិស័យ សេដ្ឋកិច្ច នៅតែមានភាពផុយស្រួយ ហើយហានិភ័យដែលនាំឱ្យសេដ្ឋកិច្ចធ្លាក់ចុះ (downside risks) មានច្រើនលើសលប់។ ឯកសារនេះ ផ្តោតលើ៖ (១) ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម, (២) សញ្ញានៃកំណើន បន្ទាប់ពីភាពទន់ខ្សោយនៅចុងឆ្នាំ២០២២, (៣) កំណើនសេដ្ឋកិច្ចដែលនៅតែមានភាពផុយស្រួយ, (៤) សម្ពាធអតិផរណា ក្នុងរយៈពេលពីរឆ្នាំខាងមុខ, (៥) ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច (Downside Risks) ដ៏លើសលប់, (៦) ករណីប្រទេសកម្ពុជា, និង (៧) តម្រូវការគោលនយោបាយ។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  31-ឧសភា-2023
6 ព្រឹត្តិបត្រស្រាវជ្រាវ ៖ ឥទ្ធិពលនៃប្រាក់ដុល្លារអាមេរិកនៅក្នុងសេដ្ឋកិច្ច ឯកសារស្រាវជ្រាវ

ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ ប្រាក់ដុល្លារអាមេរិក គឺជារូបិយប័ណ្ណដ៏សំខាន់បំផុតរបស់ពិភពលោក។ ប្រាក់ដុល្លារអាមេរិក ជារូបិយប័ណ្ណបម្រុង និងជារូបិយប័ណ្ណដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងប្រតិបត្តិការផ្សេងទៀតនៅជុំវិញពិភពលោក។ ឯកសារនេះ ផ្តោតលើ៖ (១) ផលប៉ះពាល់ពីការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក, (២) ហេតុអ្វីប្រាក់ដុល្លារអាមេរិកនៅតែខ្លាំង និងរក្សាតំណែងជាស្តេចនៃរូបិយប័ណ្ណពិភពលោក, (៣) ការធ្វើដុល្លារូបនីយកម្ម (Dollarization), (៤) លំហូរចូលប្រាក់ដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ចកម្ពុជា, (៥) បច្ចុប្បន្នភាពនៃការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជា, (៦) គុណសម្បត្តិ និងគុណវិបត្តិនៃប្រាក់ដុល្លារអាមេរិកនៅក្នុងសេដ្ឋកិច្ចកម្ពុជា, និង (៧) គោល-នយោបាយលើកកម្ពស់ប្រាក់រៀល។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  31-មីនា-2023
7 ព្រឹត្តិបត្រស្រាវជ្រាវ ៖ វិបត្តិលើវិបត្តិ ភាពងាយរងគ្រោះនៃបំណុល (Crisis upon Crisis: Debt Vulnerabilities) ឯកសារស្រាវជ្រាវ

ឯកសារនេះ ផ្តោតលើចំណុចសំខាន់ៗមួយចំនួន ដូចជា៖ (១) និន្នាការនៃបំណុលក្នុងទសវត្សរ៍កន្លងមក, (២) ការកើនឡើងនៃបំណុល, (៣) ហានិភ័យពីការកើនឡើងនៃអតិផរណា, (៤) អនុបាតបំណុលរដ្ឋាភិបាល (Government Debt Ratio), (៥) ស្ថិតិបំណុលនៅកម្ពុជា, (៦) ការបន្ធូរបន្ថយបំណុល (Debt Relief), និង (៧) វិធីសាស្ត្រសហប្រតិបត្តិការជាសកល (Global Cooperative Approach)។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  28-កុម្ភៈ-2023
8 ព្រឹត្តិបត្រស្រាវជ្រាវ ៖ រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល (Central Bank Digital Currencies) ឯកសារស្រាវជ្រាវ

ឯកសារនេះ ផ្តោតលើ (១) គំនិតផ្តួចផ្តើមនៃរូបិយប័ណ្ណឌីជីថលធនាគារកណ្តាល, (២) កត្តាជំរុញរូបិយប័ណ្ណឌីជីថលធនាគារ  កណ្តាល, (៣) រូបិយប័ណ្ណឌីជីថលធនាគារកណ្តាលសម្រាប់បរិយាបន្នហិរញ្ញវត្ថុ, និង (៤) ការវាយតម្លៃជាសកល និងការអភិវឌ្ឍនៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិក។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  30-វិច្ឆិកា-2022
9 ព្រឹត្តិបត្រស្រាវជ្រាវ ៖ បច្ចុប្បន្នភាពពាណិជ្ជកម្មសកល (Global Trade Update) ឯកសារស្រាវជ្រាវ

ឯកសារនេះ ផ្តោតលើ៖

(១) និន្នាការពាណិជ្ជកម្មសកល, (២) ទស្សនវិស័យ​​ពាណិជ្ជកម្មសកល, (៣) និន្នាការពាណិជ្ជកម្ម ក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗមួយចំនួន, (៤) និន្នាការពាណិជ្ជកម្មក្នុងតំបន់, (៥) ការរំខានដល់ពាណិជ្ជកម្មតាមផ្លូវសមុទ្រ, និង (៦) និន្នាការពាណិជ្ជ​កម្ម​​នៅកម្ពុជា។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  30-កញ្ញា-2022
10 ព្រឹត្តិបត្រស្រាវជ្រាវ ៖ វិបត្តិសេដ្ឋកិច្ចសកលក្រោមឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ( The Price of War ) ឯកសារស្រាវជ្រាវ

ឯកសារនេះ ផ្តោតលើ (១) ទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ុយក្រែន, (២) ស្ថានភាពសេដ្ឋកិច្ចសកលមុនសង្រ្គាម, (៣) ការឆ្លើយតបជាអន្តរជាតិចំពោះការឈ្លានពានរបស់រុស្ស៊ី, (៤) ផលប៉ះពាល់ ម៉ាក្រូសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល, (៥) ផលប៉ះពាល់លើរុស្ស៊ី និងអ៊ុយក្រែន, (៦) ផលប៉ះពាល់ក្នុងតំបន់, និង (៧) តម្រូវការគោលនយោបាយ៕

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  29-កក្កដា-2022
11 ដុល្លារូបនីយកម្មនៅកម្ពុជា ឯកសារស្រាវជ្រាវ

ឯកសារនេះ ផ្តោតលើ៖ (១) ប្រវត្តិ និងស្ថានភាពបច្ចុប្បន្ននៃដុល្លារូបនីយកម្មនៅកម្ពុជា, (២) គុណសម្បត្តិ និងគុណវិបត្តិនៃដុល្លារូបនីយកម្មនៅកម្ពុជា, និង (៣) គោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការធ្វើបដិដុល្លារូបនីយកម្ម។ បន្ថែម ពីនេះ ឯកសារនេះ ក៏បង្ហាញពីបទពិសោធន៍នៃភាពជោគជ័យរបស់ប្រទេសអ៊ីស្រាអែល, ប៉ូឡូញ, បូលីវី, និងប៉េរូ ក្នុងការធ្វើបដិ-ដុល្លារូបនីយកម្ម។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  8-សីហា-2021
12 ការបញ្ជ្រាបឌីជីថលូបនីយកម្ម និងសេដ្ឋកិច្ចវិលជុំ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសគឺការប្រើប្រាស់ និងការផលិតប្រកបដោយការទទួលខុសត្រូវ ឯកសារស្រាវជ្រាវ

ឯកសារស្រាវជ្រាវនេះ ផ្តោតលើការបញ្ជ្រាបឌីជីថលបូនីយកម្មទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព, អ្វីទៅជាសេដ្ឋកិច្ចវិលជុំ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងសេដ្ឋកិច្ចវិលជុំ។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  26-កុម្ភៈ-2020
13 សេដ្ឋកិច្ចឌីជីថលនៅប្រទេសកម្ពុជា ឯកសារស្រាវជ្រាវ

ឯកសារស្រាវជ្រាវនេះ ផ្តោតលើបដិវត្តន៍ឧស្សាហកម្ម និងចំណុចសំខាន់ៗនៃសេដ្ឋកិច្ចឌីជីថល ដែលរួមមាន៖ សមាសធាតុ, បច្ចេកវិទ្យា, ល្បឿនអ៊ីនធើណិត និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ លើសពីនេះ ឯកសារនេះ ក៏រួមបញ្ចូលនូវគុណសម្បត្តិ និងគុណវិបត្តិនៃសេដ្ឋកិច្ចឌីជីថល និងស្ថានភាពនៃសេដ្ឋកិច្ចឌីជីថលនៅប្រទេសកម្ពុជាផងដែរ។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  20-ធ្នូ-2019
14 ជម្លោះពាណិជ្ជកម្មរវាងជប៉ុន និងសាធារណរដ្ឋកូរ៉េ ឯកសារស្រាវជ្រាវ

ឯកសារស្រាវជ្រាវនេះ ផ្តោតលើទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ, ដើមហេតុនៃជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយរួមបញ្ចូលទាំងផលប៉ះពាល់ និងការធ្វើអន្តរាគមន៍របស់សហរដ្ឋអាមេរិក និងចិន ចំពោះបញ្ហានេះផងដែរ។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  23-កញ្ញា-2019
15 គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ (OBOR) ឯកសារស្រាវជ្រាវ

ឯកសារស្រាវជ្រាវនេះ ផ្តោតលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន និងប្រទេសកម្ពុជា រួមទាំងគុណសម្បត្តិ និងគុណវិបត្តិរបស់ផ្លូវសូត្រចំពោះប្រទេសកម្ពុជា។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  28-មីនា-2019
16 សមាហរណកម្មតាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនាក់ទំនង (ICT) នៅអាស៊ី៖ ការសិក្សាទៅលើប្រទេសកម្ពុជា ឯកសារស្រាវជ្រាវ

ឯកសារស្រាវជ្រាវនេះ ផ្តោតលើស្ថានភាពវិវឌ្ឍន៍នៃបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) នាពេលបច្ចុប្បន្ន, បញ្ហាប្រឈម, ស្ថិតិសំខាន់ៗ ក៏ដូចជាគោលនយោបាយ និងកម្មវិធី ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជា។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  22-កុម្ភៈ-2019
17 គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ (EBA) ឯកសារស្រាវជ្រាវ

ឯកសារស្រាវជ្រាវនេះ ផ្តោតលើការធ្វើពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងប្រទេសកម្ពុជា, ការព្យួរកម្មវិធីអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបចំពោះកម្ពុជា និងគុណសម្បត្តិ និងគុណវិបត្តិនៃការដកហូតគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ (EBA) សម្រាប់ប្រទេសកម្ពុជា។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  21-កុម្ភៈ-2019
18 ការចាកចេញរបស់អង់គ្លេស (Brexit) ឯកសារស្រាវជ្រាវ

ឯកសារស្រាវជ្រាវនេះ ផ្តោតលើកិច្ចចរចារវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប, ហេតុផលនៃការចាកចេញពីសហភាពអឺរ៉ុប, ទំនាក់ទំនងសេដ្ឋកិច្ចរវាងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស និងផលប៉ះពាល់សេដ្ឋកិច្ចនៃការចាកចេញពីសហភាពអឺរ៉ុប។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  4-មីនា-2019
19 បច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា៖ ផ្នែកទី ២ «តើប្រទេសកម្ពុជា អាចក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅត្រឹមឆ្នាំ ២០៥០ ដែរឬទេ?» ឯកសារស្រាវជ្រាវ

ឯកសារស្រាវជ្រាវនេះ ផ្តោតលើការវាយតម្លៃសក្តានុពលសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង ខណៈពេលដែលប្រទេសកម្ពុជា កំពុងខិតខំផ្លាស់ប្តូរសេដ្ឋកិច្ច ឱ្យមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅត្រឹមឆ្នាំ ២០៥០។

ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  11-កុម្ភៈ-2019
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា