1
ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការកន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា
ឯកសារគោលនយោបាយ
ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការកន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ត្រូវបានរៀបចំឡើងដោយផ្អែកលើវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានគិតគូរដល់ការផ្សារភ្ជាប់នូវគោលបំណង់ និងសកម្មភាព ជាមួយនឹងគោលនយោបាយ និងកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាលព្រមទាំងផែនការសកម្មភាពរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
24-ឧសភា-2024
2
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ បញ្ជីកែសម្រួលចំណុចដៅ និងសូចនាករ តាមគោលដៅ
ឯកសារគោលនយោបាយ
ឯកសារនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុវត្តធ្វើឱ្យសម្រេចបានរបៀបវារៈឆ្នាំ២០៣០ ជាពិសេសសម្រាប់ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្រ្ត និងផែនការសកម្មភាពនានា សម្រាប់អនុវត្តឱ្យសម្រេចបាន គ.អ.ច.ក នៅក្នុងអាណត្តិកាល ដែលនៅសល់ និងសម្រាប់ដៃគូរអភិវឌ្ឍ និងភាគីអ្នកមានចំណែកពាក់ព័ន្ធ ក្នុងការជួយគាំទ្រសកម្មភាពនានារបស់រាជរដ្ឋាភិបាល។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
1-កក្កដា-2022
3
Cambodian Sustainable Development Goals (CSDGs) 2016-2030
ឯកសារគោលនយោបាយ
ឯកសារនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុវត្តធ្វើឱ្យសម្រេចបានរបៀបវារៈឆ្នាំ២០៣០ ជាពិសេសសម្រាប់ ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាពនានា សម្រាប់អនុវត្តឱ្យសម្រេចបាន គ.អ.ច.ក នៅក្នុងអាណត្តិកាលដែលនៅសល់ និងសម្រាប់ដៃគូរអភិវឌ្ឍ និងភាគីអ្នកមានចំណែកពាក់ព័ន្ធក្នុងការជួយគាំទ្រសកម្មភាពនានារបស់រាជរដ្ឋាភិបាល។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
11-កក្កដា-2022
4
សារាចរណែនាំ ស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី ខេត្ត សម្រាប់ឆ្នាំ២០២៣-២០២៥
ឯកសារគោលនយោបាយ
សារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី ខេត្ត និងផ្តល់នូវគោលការណ៍ណែនាំថ្មីៗ និងជាមគ្គុទ្ទេសក៍បច្ចេកទេសគន្លឹះៗ សម្រាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលខណ្ឌ ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តថវិកា ដែលជាផែនការថវិការយៈពេល ០៣ឆ្នាំរំកិល។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
28-មិថុនា-2022
5
គោលនយោបាយជាតិ ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក
ឯកសារគោលនយោបាយ
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាវិញ្ញាសាមួយដ៏សំខាន់បំផុតដែលទាក់ទងនឹងអាយុជីវិត មនុស្ស សត្វ និងបរិស្ថានសង្គមទាំងមូល។ គោលនយោបាយជាតិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាមធ្យោបាយដ៏មានសក្តានុពល និងជាកត្តាគន្លឹះធ្វើជាត្រីវិស័យសម្រាប់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ នៅលើដងផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជា។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
21-កុម្ភៈ-2014
6
ផែនការរៀបចំដែនដីខេត្តមណ្ឌលគីរី ចក្ខុវិស័យឆ្នាំ២០៤០
ឯកសារគោលនយោបាយ
ផែនការរៀបចំដែនដីខេត្តមណ្ឌលគីរីមានគោលបំណងចង្អុលបង្ហាញនូវគោលនយោលបាយ ផែនការ កម្មវិធី និងយុទ្ធសាស្រ្តពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងតម្រង់ទិសការធ្វើសមាហរណកម្មផែនការគ្រប់វិស័យនិងគ្រប់កម្រិត។ ផែនការរៀបចំដែនដីខេត្តមណ្ឌលគីរីកំណត់នូវរចនាសមន្ព័ន្ធដែនដីរបស់ខេត្តមណ្ឌលគីរីនិងមុខងារជាក់លាក់ទៅតាមតំបន់ផ្សេងៗគ្នាក្នុងដែនដីរបស់ខេត្តមណ្ឌលគីរីសម្រាប់ចក្ខុវិស័យឆ្នាំ២០៤០ ដោយផ្អែកលើសមាសធាតុសំខាន់ៗចំនួន៤ គឹប្រព័ន្ធប្រើប្រាស់ដី ការដឹកជញ្ជូននិងបណ្ដាញតភ្ជាប់ រចនាសម្ព័ន្ធពហុមជ្ឈមណ្ឌលទីប្រជុំជន និងប៉ូលអភិវឌ្ឍសេដ្ឋកិច្ច។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
5-មិថុនា-2023
7
ផែនការយុទ្ធសាស្រ្ត ស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨
ឯកសារគោលនយោបាយ
ក្រសួងមហាផ្ទៃ ដែលជាស្ថាប័នឆ្អឹងខ្នងដ៏សំខាន់មួយ ដើរតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់លើវិស័យនយោបាយរដ្ឋបាល និងដឹកនាំគ្រប់គ្រងនគរបាលជាតិ លើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា ចាំបាច់ត្រូវឈានមុខក្នុងាការដឹកនាំ រៀបចំក្នុងការអនុវត្តគោលនយោបាយអទិភាព និងវិធានការគន្លឹះនានា ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួនស្របតាមការកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោនដំណាក់កាលទី១។ ក្នុងន័យនេះ ដើម្បីធានាដល់ការបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាលប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្រសួងមហាផ្ទៃបានរៀបចំផែនការយុទ្ធសាស្រ្តស្តីពី “ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម” ធ្វើជាផែនទីបង្ហាញផ្លូវច្បាស់លាស់មួយសម្រាប់អនុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ សំដៅចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ឱ្យសម្រេចបានគោលដៅ គោលបំណង និងចក្ខុវិស័យដែលបានកំណត់។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
16-កុម្ភៈ-2024
8
គោលនយោបាយដីធ្លី “សៀវភៅសដីធ្លី”
ឯកសារគោលនយោបាយ
គោលនយោបាយដីធ្លីឬហៅថា “សៀវភៅសដីធ្លី” គឺជាឯកសារវិភាគនូវស្ថានភាពនៃការកាន់កាប់ ការប្រើប្រាស់ និងការគ្រប់គ្រងដីធ្លីនិងធនធានធម្មជាតិដែលត្រូវឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមចំពោះមុខ តាមរយៈកាអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនិងវិធាននានាជាធរមាន និងយុទ្ធសាស្រ្តនៃការអភិវឌ្ឍតាមដំណាក់កាល ដើម្បីគ្រប់គ្រងដីធ្លីនិងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ផលិតភាព និងនិរត្តរភាពសម្រាប់មនុស្សជំនាន់នេះនិងជំនាន់ក្រោយៗទៀត។ គោលនយោបាយដីធ្លីនេះ ក៏ជាក្របខណ្ឌកំណែទម្រង់ដីធ្លីរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងការគ្រប់គ្រងដីធ្លីនិងធនធានធម្មជាតិ ដែលជាប្រភពសម្រាប់ជីវភាពរស់នៅ និងរកប្រាក់ចំណូលរបស់ប្រជាជនទូទៅផងដែរ។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
28-សីហា-2015
9
គោលនយោបាយស្តីពី សម្បទានដីសេដ្ឋកិច្ច
ឯកសារគោលនយោបាយ
គោលនយោបាយ ស្តីពីសម្បទានដីសេដ្ឋកិច្ច មានគោលបំណងដូចជា៖
កាត់បន្ថយភាពក្រីក្រ
ពង្រីកកសិ-ឧស្សាហកម្ម
ប្រើប្រាស់ធនធានដីឱ្យអស់សក្តានុពល
បង្កើតភាពមានការងារធ្វើនៅជនបទ
បង្កើតសកម្មភាពធ្វើប្រពលវប្បកម្ម
បង្កើនចំណូលជាតិពីសម្បទាន
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
23-វិច្ឆិកា-2004
10
គោលនយោបាយស្តីពី សម្បទានដីសង្គមកិច្ចនៃព្រះរាជាណាចក្រកម្ពុជា
ឯកសារគោលនយោបាយ
គោលនយោបាយស្តីពី សម្បទានដីសង្គមកិច្ច ជាយន្តការផ្ទេរដីតាមផ្លូវច្បាប់ដូចមានចែងនៅក្នុងច្បាប់ភូមិបាលឆ្នាំ២០០១ ដើម្បីធ្វើការផ្ទេរដីជាទ្រព្យឯកជនរបស់រដ្ឋទៅឱ្យបុគ្គលឯកជន ឬក្រុមមនុស្ស សម្រាប់គោលដៅសង្គមកិច្ច ដូចជា សង់លំនៅឋាន ធ្វើកសិកម្មជាលក្ខណៈគ្រួសារ ជាដើម។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
19-មីនា-2003
11
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលស្តីពី គោលនយោបាយដីធ្លី
ឯកសារគោលនយោបាយ
ចក្ខុវិស័យនៃគោលនយោបាយដីធ្លី គឺគ្រប់គ្រង រៀបចំ ប្រើប្រាស់ និងបែងចែកដី ប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព និងចិរភាព ដើម្បីរួមចំណែកធ្វើឱ្យសម្រេចគោលដៅជាតិនៃការកាត់បន្ថយភាពក្រីក្រ ការធានាសន្តិសុខស្បៀង ការការពារបរិស្ថាន និងធនធានធម្មជាតិ កិច្ចការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទសេដ្ឋកិច្ចទីផ្សារ។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
19-មីនា-2003
12
បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ឯកសារគោលនយោបាយ
ឯកសារនេះ ដាក់ឱ្យប្រើជាផ្លូវការនូវបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ប.ន.ព.ស) ដែលមាន ១០ ជំពូក ១៥៧ ប្រការ និងឧបសម្ព័ន្ធទាំង៨ សម្រាប់អនុវត្តក្នុងការរៀបចំការចាត់ចែង និងការគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា តាមការកំណត់នៃច្បាប់។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
10-តុសា-2023
13
សង្ខេបចក្ខុវិស័យប្រទេសកម្ពុជា
ឯកសារគោលនយោបាយ
សង្ខេបគោលនយោបាយនេះនឹងបង្ហាញពីការពិចារណាលើគោលនយោបាយដែលប្រមូលចេញពីសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២ ដោយផ្តើមដំបូងលើការពិភាក្សាពីបញ្ហាប្រឈម និងឱកាសដែលកម្ពុជានឹងប្រឈមមុខការផ្លាស់ប្តូរដែលគួរធ្វើសម្រាប់យុទ្ធសាស្ត្រសេដ្ឋកិច្ចមុនកូវីដរបស់កម្ពុជា និងសកម្មភាពបន្ទាន់ដែលដៃគូឯកជនសាធារណៈ ត្រូវអនុវត្តដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
6-តុសា-2022
14
Cambodia Vision 2030
ឯកសារគោលនយោបាយ
The 15th Annual Cambodia Outlook Conference held on 23 November 2023 brought together500 influential decision makers in government, business, development, civil society, and higher education to discuss critical topics surrounding Cambodia’s development policies. The 2023 Conference drew upon CDRI’s on-going research study entitled “Cambodia Vision 2030: An
Assessment of Cambodia’s Upper middle-income Target for Resilient, Inclusive and Sustainable Growth,” which asks whether, when, and how Cambodia can achieve its Vision and analyses Cambodia’s short-, medium-, and long-term priorities for 2030 and beyond. The focus of the 2023 Conference was to discuss emerging challenges and identify policy directions and strategies
that key stakeholders will need to understand in order to realise Cambodia’s Vision of becoming an upper middle-income country. This brief presents the underlying context discussed during the Conference beginning with risks and opportunities facing Cambodia before turning to the urgent policy actions required to move Cambodia closer to its ambitious Vision.
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
23-វិច្ឆិកា-2023
15
ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០
ឯកសារគោលនយោបាយ
សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាប្រចាំឆ្នាំលើកទី១៥ ដែលបានប្រារព្ធធ្វើនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលការអញ្ជើញចូលរួមពីសំណាក់អ្នកមានឥទ្ធិពលក្នុងការធ្វើសេចក្តីសម្រេចចិត្តចំនួន ៥០០នាក់ ពីរាជរដ្ឋាភិបាលវិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការ សង្គមស៊ីវិល និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីពិភាក្សាអំពីប្រធានបទសំខាន់ៗជុំវិញគោលនយោបាយអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ សន្និសីទចក្ខុវិស័យឆ្នាំ២០២៣ នេះផ្អែកលើគម្រោងស្រាវជ្រាវកំពុងបន្តមួយរបស់វិទ្យាស្ថាន CDRI លើ ប្រធានបទ “ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០៖ ការវាយតម្លៃលើគោលដៅចំណូលមធ្យម កម្រិតខ្ពស់របស់ប្រទេសកម្ពុជាសម្រាប់កំណើនប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន”។ គម្រោងស្រាវជ្រាវ នេះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយសំណួរសំខាន់ៗ ថាតើកម្ពុជានឹងសម្រេចចក្ខុវិស័យរបស់ខ្លួន ឬមិនសម្រេចនៅពេលណា និងដោយរបៀបណា។ ការស្រាវជ្រាវក៏វិភាគអាទិភាពរយៈពេលខ្លី មធ្យម និងវែងរបស់កម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ ទៀត។ សន្និសីទចក្ខុវិស័យឆ្នាំ២០២៣ បានផ្តោតសំខាន់ទៅលើការពិភាក្សាអំពីបញ្ហា ប្រឈមដែលកំពុងកើតមានឡើង និងកំណត់ទិសដៅគោលនយោបាយ និងយុទ្ធសាស្ត្រដែលភាគីពាក់ព័ន្ធសំខាន់ៗ ត្រូវយល់ដឹង ដើម្បីសម្រេចចក្ខុវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់។សេចក្តីសង្ខេបចក្ខុវិស័យនេះ បង្ហាញបរិការណ៍គោលដែលបានពិភាក្សាក្នុងសន្និសីទពាក់ព័ន្ធទៅនឹងហានិភ័យ និងកាលានុវត្តភាពនៅចំពោះមុខ មុនពេលយកចិត្តទុកដាក់ទៅលើ សកម្មភាពគោលនយោបាយបន្ទាន់នានា ដែលចាំបាច់ដើម្បីជំរុញ ប្រទេសកម្ពុជាឱ្យឆាប់បានសម្រេចចក្ខុវិស័យដែលជាមហិច្ឆតារបស់ខ្លួន។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
23-វិច្ឆិកា-2023
16
ផែនការយុទ្ធសាស្រ្ត ស្តីពី ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការស៊ីវិលនៅក្រសួងមហាផ្ទៃ និងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២០១៩-២០២៣)
ឯកសារគោលនយោបាយ
ឯកសារនេះ លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់មន្រ្តីរាជការស៊ីវិលដែលកំពុងបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងធនធានមនុស្សនៅថ្នាក់ក្រោមជាតិ។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
31-តុសា-2018
17
ចក្ខុវិស័យនិងយុទ្ធសាស្រ្ត ស្តីពី សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១
ឯកសារគោលនយោបាយ
កម្មវិធីកែទម្រង់ ៣ បូក ១ សំដៅដល់កម្មវិធីកែទម្រង់ដែលមានចរិតលក្ខណៈជាប្រព័ន្ធនិងប្រទាក់ក្រឡារបស់រាជរដ្ឋាភិបាល ដែលក្នុងនោះរួមមានកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
29-កញ្ញា-2022
18
ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០
ឯកសារគោលនយោបាយ
រាជរដ្ឋាភិបាលកម្ពុជាសម័យទំនើប បានបន្តអនុវត្តរបៀបវារៈអភិវឌ្ឍជាតិរបស់ខ្លួនប្រកបដោយចីរភាព និងបរិយាបន្ន ដោយបានខិតខំពង្រឹងសាមគ្គីភាពជាតិ ប្រជាជនកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ ពីសម្ព័ន្ធនយោបាយ និងពីគ្រប់ជាតិសាសាសន៍ទាំងក្នុង និងក្រៅប្រទេសពូនផ្ដុំជាធ្លុងមួយ ដើម្បីរក្សាការពារអធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញ សន្តិភាព និងភាពសុខដុមរមនារបស់កម្ពុជា ព្រមទាំង ដើម្បីអភិវឌ្ឍកម្ពុជាឱ្យទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
21-ធ្នូ-2018
19
ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣
ឯកសារគោលនយោបាយ
ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ គឺត្រូវបានបន្តរៀបចំឡើងសម្រាប់អនុវត្ត យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយមានកំណត់អាទិភាពសូចនាករនានា និងពេលវេលាច្បាស់លាស់សម្រាប់អនុវត្ត និងមានកំណត់ពីយន្តការសម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃផ្អែកលើក្របខណ្ឌលទ្ធផលជាពិសេស កំណត់ពីការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នទៅតាមមុំនីមួយៗ ដើម្បីបន្តទទួលបានផលចំនេញខ្ពស់ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងឈានឡើងពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប បន្តឆ្ពោះទៅសម្រេចឱ្យបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងរួមចំណែកសម្រេចឱ្យបានក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
25-កក្កដា-2019
20
យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១
ឯកសារគោលនយោបាយ
នៅក្នុងយុទ្ធសាស្ត្របញ្ចាកោណ ដំណាក់កាលទី១នៃរបស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី ៧ នៃរដ្ឋសភា មានបាវចនា ៥ គោលដៅយុទ្ធសាស្ត្រ៥ និងអាទិភាពគន្លឹះ ៥ ។ បាវចនា ៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ គោលដៅយុទ្ធសាស្ត្រ ៥៖
-ធានាឱ្យបានកំណើនសេដ្ឋកិច្ច
-បង្កើតការងារឱ្យកាន់បានតែច្រើន
-សម្រេចឱ្យបាននូវគោលដៅកាន់បន្ថយភាពក្រីក្រ
-បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន
-ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច
អាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
18-សីហា-2023
21
កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភាសម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨
ឯកសារគោលនយោបាយ
ក្នុងស្មារតីប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិដ៏ថ្លៃថ្លារបស់ខ្លួន និងផ្ដើមចេញពីសំណូមពរនៃសភាពការណ៍ទូទៅបច្ចុប្បន្ន, រាជរដ្ឋាភិបាលកម្ពុជាពុះពារសម្រេចឱ្យបាននូវគោលដៅធំៗ ជាយុទ្ធសាស្ត្រដូចខាងក្រោម៖
១-ការពារសន្តិភាព,ការពារឯករាជ្យ,អធិបតេយ្យ, បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ ។
២-កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្ស ដ៏ជឿនលឿន និង រឹងមាំ ដែលផ្អែកលើច្បាប់, មានសេដ្ឋកិច្ចរីកចម្រើន ប្រកបដោយចីរភាព និងសមធម៌, ប្រជាជនមានជីវភាពសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនា ប្រកបដោយកិត្តិយស, សេចក្ដីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស ។
៣-កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ធ, ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានាការផ្ដល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច, ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ ។
៤-ជំរុញការអនុវត្ត «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥» និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យបានជាអតីបរមា ។
៥-បន្តអនុវត្តនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់, កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសទាំងអស់ នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្ម ចំពោះបុព្វហេតុសន្តិភាព,ស្ថិរភាព,សន្តិសុខ និងវិបុលភាព ក្នុងតំបន់ និងពិភពលោក ។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
15-សីហា-2023
22
គោលនយោបាយការពារជាតិ
ឯកសារគោលនយោបាយ
ឯកសារគោលនយោបាយការពារជាតិឆ្នាំ២០២២ ចែកចេញជាបីផ្នែកធំៗ៖
ផ្នែកទីមួយ ពិនិត្យមើលឡើងវិញ និងវាយតម្លៃលើការអនុវត្តវិធានការយុទ្ធសាស្រ្តនៃគោលនយោបាយការពារជាតិបច្ចុប្បន្ន នៅក្នុងវិស័យសំខាន់ៗមួយចំនួនរួមមាន កិច្ចការពារព្រំដែន កំណែទម្រង់យោធា ការហ្វឹកហ្វឺនបណ្តុះបណ្តាល ការប្រឆាំងអំពើភារវកម្ម សន្តិសុខលម្ហសមុទ្រ ការសង្គ្រោះមហន្តរាយ ប្រតិបត្តិការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ ការគ្រប់គ្រងធនធានការពារជាតិ ការរួមចំណែកអភិវឌ្ឍជាតិ។ល។
ផ្នែកទីពីរ កំណត់ឡើងនូវអាទិភាពនៃកិច្ចការពារជាតិមួយចំនួន ដោយផ្អែកលើទស្សនៈនៃការសន្និដ្ឋានលើការគំរាមកំហែងនិងភាពប្រឈមទាំងឡាយ។ វិធានការយុទ្ធសាស្រ្តរយៈពេលវែង ផ្តល់អាទិភាពទៅលើ ១)កិច្ចការពារព្រំដែន ២) សន្តិសុខផ្ទៃក្នុង ៣) កំណែទម្រង់យោធា ៤)កិច្ចសហប្រតិបត្តិការអន្តរជាតិ។
ផ្នែកទី៣ ផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីជំរុញប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយការពារជាតិ ដែលមានជាអាទិ៍ ការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ឋានានុក្រម ស្មារតីទទួលខុសត្រូវខ្ពស់របស់ប្រតិបត្តិករ កិច្ចសហការនិងការគាំទ្រទៅវិញទៅមក រវាងក្រសួង និងស្ថាប័នដែលពាក់ព័ន្ថនឹងវិស័យការពារជាតិ និងការគិតគូអំពីកំណើនថវិការការពារជាតិ ផ្អែកលើកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
13-ឧសភា-2022
23
កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០)
ឯកសារគោលនយោបាយ
កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (កជទី២) មានគោលបំណង “លើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលម្អរនូវដំណើរការផ្តល់សេវា និងគុណភាពសេវា ដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង”។ គោលបំណងនេះបានឆ្លុះបញ្ចាំង និងធ្វើបច្ចុប្បន្នភាពនូវគោលបំណងនៃ កជទី១ និងការដាក់បញ្ចូលនូវគោលដៅជាយុទ្ធសាស្រ្តសម្រាប់អភិបាលកិច្ចនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលបានសង្កត់ធ្ងន់លើការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ ឱ្យស្របទៅតាមការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងសង្គមកម្ពុជា និងសេចក្តីត្រូវការរបស់ប្រទេសជាតិនាពេលអនាគត ជាពិសេសនៅពេលដែលកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
9-ធ្នូ-2021
24
ផែនការយុទ្ធសាស្រ្តរបស់ក្រសួងមុខងារសាធារណៈ (២០១៩-២០២៣)
ឯកសារគោលនយោបាយ
ផែនការយុទ្ធសាស្រ្ត របស់ក្រសួងមុខងារសាធារណៈនេះ គឺជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលមធ្យមថ្មីមួយរបស់ក្រសួងមុខងារសាធារណៈ។ ផែនការយុទ្ធសាស្រ្តនេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រការអនុវត្តស្នូលនៃយុទ្ធសាស្រ្តចតុកោណស្តីពី «ការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច»។
ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
1-មេសា-2019
25
គោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ
ឯកសារគោលនយោបាយ
គោលនយោបាយនេះដែរមានគោលបំណងបង្កើនសមត្ថភាពមន្រ្តីរាជការស៊ីវិល ឲ្យកាន់តែស្វាហាប់ ប្រសិទ្ធភាព និងការជឿទុកចិត្ត ក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ
Read More...
តាមរយៈការធ្វើឲ្យមន្រ្តីរាជការស៊ីវិលប្រកាន់ខ្ជាប់នូវវប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្ដីភាព និងមនសិការវិជ្ចាជីវៈ។ បន្ថែមពីនេះគោលនយោបាយនេះមានគោលដៅចំនួន៥ដូចខាងក្រោម៖
១-ការកែលម្អរបៀបគ្រប់គ្រងការចាត់ចែងការងារ ដើម្បីកំណត់អោយបានច្បាស់លាស់តួនាទីនិងភារកិច្ច និងពីតម្រូវការនៃធនធានមនុស្សទាំងបរិមាណ និងគុណភាពដោយផ្អែកលើទំហំការងារ។
២-ពង្រឹងការគ្រប់គ្រងជំនាញ និងចំនួនមន្រ្តីតាមតម្រូវការ។
៣-លើកកម្ពស់គុណផល និងការទទួលខុសត្រូវរបស់មន្រ្តីរាជការស៊ីវិល។
៤-អភិវឌ្ឍន៍សម្ថភាពការងាររបស់មន្រ្កីរាជការស៊ីវិល។
៥-ពង្រឹងសីលធម៌ និងវិន័យមន្រ្តីរាជការស៊ីវិល។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
14-ឧសភា-2013
26
គោលនយោបាយស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ឯកសារគោលនយោបាយ
គោលនយោបាយនេះមានគោលបំណងផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានសមត្ថភាព
Read More...
ផលិតភាព ភក្តីភាព ឆន្ទៈម្ចាស់ការ គណនេយ្យភាព វប្បធម៌សាធារណៈ សីលធម៌ និងមនសិកាវិជ្ជាជីវៈខ្ពស់។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
18-មេសា-2014
27
គោលនយោបាយស្តីពីសុវត្ថិភាពបរិស្ថាន និងសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
ឯកសារគោលនយោបាយ
គោលនយោបាយនេះមានគោលដៅពង្រឹងការចូលរួមការទទួលខុសត្រូវ តម្លាភាព និងប្រសិទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិលើកិច្ចការពារបរិស្ថាន និងសង្គមស្របតាមកម្រិតបទដ្ឋានជាតិ និងអន្តរជាតិនៅក្នុងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត។
Read More...
បន្ថែមលើនេះតម្រូវឱ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់លើផលប៉ះពាល់លើផលប៉ះពាល់ និងហានិភ័យចំពោះ បរិស្ថាន សង្គម ដែលអាចកើតមានដោយសារការអនុវត្តគម្រោងដោយផ្តោតការយកចិត្តទុកដាក់លើសមធម៌យេនឌ័រ ក្រុមជនងាយរងគ្រោះ ជនជាតិដើមភាគតិច និងបេតិកភណ្ឌវប្បធម៌។
ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច
14-កញ្ញា-2019