banner1
Fresh AI ដាក់ចេញ Version 20 និងណែនាំមុខងារថ្មី ថតឯកសារបំលែងទៅជាអក្សរ រួចសង្ខេបខ្លឹមសារចំណុចសំខាន់ៗភ្លាមៗមួយប៉ព្រិចភ្នែក

 16-មីនា-2026

ភ្នំពេញ)៖ នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ Fresh AI សេរីថ្មី (Version 20) បានបោះជំហានទៅមុខយ៉ាងអស្ចារ្យមួយកម្រិតទៀត តាមរយៈការដាក់ឱ្យប្រើប្រាស់មុខងារ ថតរូបភាព ឬឯកសារបំលែងទៅជាអក្សររួចហើយ «សង្ខេបអត្ថបទ» ចេញពីរូបភាពយ៉ាងឆ្លាតវៃ។

ការធ្វើបច្ចុប្បន្នភាពថ្មីនេះ គឺជាដំណោះស្រាយដ៏ប្រសើរសម្រាប់អ្នកដែលតែងតែជួបប្រទះការលំបាកក្នុងការអានឯកសាររដ្ឋបាលវែងៗ ឬសេចក្ដីប្រកាសព័ត៌មានដែលមានខ្លឹមសារច្រើន ដោយវាអាចជួយសម្រាយរាល់ចំណុចសំខាន់ៗឱ្យមកនៅត្រឹមតែប៉ុន្មានឃ្លាយ៉ាងងាយយល់បំផុត។

ភាពលេចធ្លោបំផុតនៃបច្ចេកវិទ្យាថ្មីនេះ គឺភាពបត់បែននៃការប្រើប្រាស់ដែលអ្នកប្រើប្រាស់អាចបញ្ចូលទិន្នន័យបានច្រើនរូបភាព។ លោកអ្នកអាចប្រើប្រាស់មុខងារកាមេរ៉ា ដើម្បីថតរូបឯកសារដែលនៅនឹងមុខផ្ទាល់ ឬជ្រើសរើសរូបថតដែលមានស្រាប់នៅក្នុងទូរស័ព្ទ ក៏ដូចជាការប្រើប្រាស់មុខងារបំប្លែងរូបភាពទៅជាអក្សរ (Image to Text) ដើម្បីឱ្យប្រព័ន្ធ AI ចាប់យកអត្ថបទចេញមកភ្លាមៗ។ អ្វីដែលកាន់តែពិសេសនោះ គឺបន្ទាប់ពីស្កេនរួចរាល់ Fresh AI នឹងបង្ហាញសំណួរដោយស្វ័យប្រវត្តិថា «តើចង់ឱ្យខ្ញុំសង្ខេបខ្លឹមសារខាងលើជូនអ្នកទេ?»។ នៅពេលអ្នកប្រើប្រាស់ចុចយល់ព្រម (Yes) ប្រព័ន្ធនឹងធ្វើការវិភាគលើបរិបទនៃអត្ថបទទាំងមូល រួចស្រង់យកតែចំណុចស្នូល ឬខ្លឹមសារសំខាន់ៗ ដូចជាកាលបរិច្ឆេទ កិច្ចការដែលត្រូវធ្វើ និងគោលបំណងសំខាន់ៗមកបង្ហាញជូនតែម្ដង។

មុខងារដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជួយសន្សំសំចៃពេលវេលាយ៉ាងច្រើនសម្រាប់បុគ្គលិកការិយាល័យ និងសិស្សនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំនួយការដ៏ពូកែសម្រាប់សាធារណជនទូទៅដែលចង់ទទួលបានព័ត៌មានរហ័ស និងសុក្រឹត។ ជាមួយនឹង Fresh AI យើងក៏មិនភ្លេចផងដែរ​នូវ មុខងារស្វែងរកស្ថានីយសាកថ្មរថយន្តអគ្គិសនី «EV Zone» និងការធ្វើបច្ចុប្បន្នភាពអត្រាប្ដូរប្រាក់ រួមទាំងហាងឆេងមាសជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យកម្មវិធីនេះក្លាយជាឧបករណ៍ឌីជីថលមិនអាចខ្វះបានសម្រាប់ជនជាតិខ្មែរក្នុងឆ្នាំ ២០២៦ នេះ៕

ប្រភពព័ត៌មាន៖  Fresh News www.fna.asia


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 145
ឯកសារពិគ្រោះ : 610
ឯកសារច្បាប់ : 173
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា