(ភ្នំពេញ)៖ កម្ពុជាទទួលបានចំណូលប្រមាណ ៤.៥លានដុល្លារ ពីការលក់សំបុត្រ ជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរក្នុងខែមករា ឆ្នាំ២០២៦នេះ ដោយទទួលបានភ្ញៀវទេសចរប្រមាណ ៩៣,៤៩១នាក់។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ៤ ៥២២ ៧៧៧ដុល្លារ ថយចុះ៣៤.៤៨% បើធៀបនឹងខែមករា ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេស មានចំនួន ៩៣,៤៩១នាក់ ថយចុះ៣៦.០៣%។
ជាមួយគ្នានេះ គ្រឹះស្ថានអង្គរបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ខែមករា មានចំនួន ១៨៦ ៩៨២ ដុល្លារ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.fna.asia
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com