banner1
មាស ឡើងថ្លៃខ្លាំង ក្នុងបរិបទអស្ថិរភាព សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល

 28-មករា-2026

៥០០០ ដុល្លារអាមេរិក ក្នុង ១ អោន ឬ ប្រមាណ ៦០០០ ដុល្លារ ក្នុង ១ តម្លឹង នេះគឺជា តម្លៃមាសខ្ពស់បំផុត គិតមកត្រឹម ព្រឹកថ្ងៃ ចន្ទ ទី ២៦ ខែ មករា ។ តម្លៃមាស ឡើងខ្ពស់កប់ពពក ជាប្រវត្តិសាស្ត្រដូច្នេះ គឺជាសញ្ញាមិនល្អមួយ ដែលរមែងឆ្លុះបញ្ចាំងអំពី អស្ថិរភាពនៃវិស័យសេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយសកល។ យ៉ាងណាមិញ ដំណើរកើនឡើង នៃសម្ពាធភូមិសាស្ត្រនយោបាយ ពាណិជ្ជក​ម្ម និង ហិរញ្ញវត្ថុ ដែលបង្កឡើងដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គិតតាំងពីលោក បានត្រឡប់ចូលមកកាន់អំណាចនៅសេតវិមានវិញ គឺជាមូលហេតុចម្បងមួយ ដែលនាំឲ្យតម្លៃមាស ហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដូច្នេះ ។ នៅក្នុងនោះ សំណុំរឿងកោះ Groenland ដែលអាមេរិកប្រកាសចង់យកមកកាន់កាប់ ការវិវត្តទៅមុខ នៃសង្គ្រាមនៅអ៊ុយក្រែន និង នៅតំបន់ហ្កាហ្សា ព្រមទាំង ភាពវឹកវរក្នុងពេលថ្មីៗនេះ នៅប្រទេស អ៊ីរ៉ុង គឺសុទ្ធសឹងតែជា កត្តាសំខាន់ ៗ ដែលជំរុញ ឲ្យតម្រូវការមាស កើនឡើងខ្ពស់ខុសប្រក្រតី ខណៈពេលដែលតម្លៃ ប្រាក់ដុល្លារអាមេរិក បន្តដាំក្បាលចុះ ៕

មាស ឡើងថ្លៃខ្លាំង ក្នុងបរិបទអស្ថិរភាព សេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយសកល REUTERS – Kemal Aslan

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 144
ឯកសារពិគ្រោះ : 585
ឯកសារច្បាប់ : 173
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា