ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោក Casey Barnett បានវាយតម្លៃថា កម្ពុជានឹងបាត់បង់លទ្ធភាពក្នុងការនាំទំនិញចូលទីផ្សារសហរដ្ឋអាមេរិក និងបាត់បង់ការងាររោងចក្រជាង១០ម៉ឺនការងារ ប្រសិនបើកម្ពុជាមិនអាចគេចផុតពីការជាប់ពន្ធក្នុងអត្រាដល់ទៅ ៤៩ភាគរយដែលដាក់ដោយរដ្ឋបាលអាមេរិក។
សភាពាណិជ្ជកម្មអាមេរិកថា ការនាំទំនិញកម្ពុជាចូលទីផ្សារអាមេរិកនឹងត្រូវចប់ បើត្រូវជាប់អត្រាពន្ធខ្ពស់ © Reuters
ការលើកឡើងរបស់ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាយ៉ាងដូចនេះធ្វើឡើង ខណៈដែលមន្ត្រីកម្ពុជា និងអាមេរិកបានផ្តើមជួបពិភាក្សា និងបង្ហាញសមានចិត្តនឹងគ្នាទៅវិញ ទៅមក មុននឹងឈានដល់ការចរចារឿងកម្រិតអាត្រាពន្ធ។ នៅក្នុងសារឆ្លើយឆ្លងតាមប្រព័ន្ធតេឡេក្រាម លោក Casey ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា កម្ពុជាអាចធ្វើសម្បទានពន្ធឲ្យសហរដ្ឋអាមេរិកជាថ្នូរនឹងការរក្សាបានទីផ្សារអាមេរិកដែលអាចទទួលទំនិញរបស់កម្ពុជាចំនួន ៤០ភាគរយ ដែលស្មើនឹង ២៧ភាគរយ នៃផលិតផលសរុបរបស់កម្ពុជា។ តាមលោក Casey ការជាប់ពន្ធរបស់អាមេរិកក្នុងអត្រាខ្ពស់អាចទាញទម្លាក់ការវិនិយោគបរទេសដោយផ្ទាល់នៅកម្ពុជា ពិសេសក្រុមហ៊ុនចិនដែលចូលបោះទុនរកស៊ីនៅកម្ពុជា។
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com