banner1
លោក អិល ឈិញ ៖ ក្រុមហ៊ុនចិនទិញដំឡូងមីច្រើននៅកម្ពុជា ប៉ុន្តែនៅតែមិនគ្រប់គ្រាន់

 25-កុម្ភៈ-2025

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ មានក្រុមហ៊ុនចិនមួយបានធានាអះអាងថា នឹងប្រមូលទិញដំឡូងមីស្ងួត នៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ឲ្យបានចំនួន ១០ម៉ឺនតោន បន្ថែមទៀត ក្នុងឆ្នាំ២០២៥នេះ ក្នុងខណៈពេលដែលដំឡូងមីកម្ពុជាកំពុងធ្លាក់ថ្លៃយ៉ាងគំហុក។ យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក Freshnews នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក ហ្សូ ប៊ីន (XU BIN) នាយកក្រុមហ៊ុននាំដំឡូងមីស្ងួតចេញទៅប្រទេសចិន បានបញ្ជាក់ថា ក្រុមហ៊ុនគ្រោងនឹងបង្កើតរោងចក្រដ៏ធំមួយ សម្រាប់កែច្នៃដំឡូងមីស្ងួតនៅក្នុងប្រទេសកម្ពុជាផងដែរ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៣ កុម្ភៈ  នេះ លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរលើកឡើងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនចិនតែ បី ឬ៤ ដែលទិញដំឡូងមីពីកសិករ ក្នុងប្រទេសកម្ពុជា ក្នុងទំហំតែប្រមាណ ៤ពាន់តោនប៉ុណ្ណោះ។ បើតាមលោក អិល ឈិញ ទំហំនៃការទិញដំឡូងមីរបស់ចិន មានចំនួនតិចតួចនៅឡើយ និងថា បច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំគោលនយោបាយថ្មីក្នុងដោះស្រាយបញ្ហាដំឡូងមីជូនប្រជាពលរដ្ឋ។ សូមស្តាប់ប្រសាសន៍លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីកម្ពុជា រៀបចំដោយ ស៊ឹម ចាន់សំណាង៖

លោក អិល ឈិញ៖ ក្រុមហ៊ុនចិនទិញដំឡូងមីច្រើននៅកម្ពុជា ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ © ឈា ប៊ុណ្ណារិទ្ធ

ប្រភពព័ត៌មាន​ ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 140
ឯកសារពិគ្រោះ : 508
ឯកសារច្បាប់ : 170
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា