banner1
លោកប្រធានាធិបតី​​ ត្រាំ ​ផ្តើម​អាណត្តិថ្មី​​ ដោយ​ប្រកាស​មហា​គម្រោង​វិនិយោគ​​បញ្ញាសិប្បនិម្មិត

 23-មករា-2025

គ្រាន់​តែ​ចាប់​ផ្តើម​បំពេញ​ការងារនៅ​ថ្ងៃ​ទី​មួយ​ភ្លាម លោ​ក​ប្រធានាធិបតី​ទី​៤៧​របស់សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ចិន​១០% ចាប់​ពី​ថ្ងៃទី​១​កុម្ភៈ២០២៥​ទៅ។ ២៥%​លើ​ផលិតផល​ម៉ិកស៊ិក និងកាណាដា។ ផលិតផល​របស់​បណ្តាប្រទេស​នៅ​​អឺរ៉ុប ក៏ត្រូវ​រង​រនាំ​ង​ពន្ធគយ​ដូច​គ្នា​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​​ត្រាំ នៅ​ថ្ងៃ​អង្គារ​ទី​២១​មករា២០២៥​។ ចំពោះ​នយោបាយសេដ្ឋកិច្ច​​ក្នុង​ផ្ទៃ​ប្រទេសវិញ​ លោក ដូណាល់ ត្រាំ​ បាន​ប្រកាស​​គម្រោង​វិនិយោគ​ថ្មី​​ផ្នែក​បញ្ញា​សិប្បនិម្មិត (AI) « Stargate » ដែល​បង្កើត​ការងារ​ជាង​មួយ​សែន​កន្លែង។ លោកប្រធានាធិបតី​​ ត្រាំ ​ប្រកាស​មហា​គម្រោង​វិនិយោគ​បញ្ញាសិប្បនិម្មិត © AP – Julia Demaree Nikhinson摄影

ពី​សេតវិមាន ក្នុង​​ថ្ងៃ​ទី​មួយ​នៃ​ការ​ចាប់​ផ្តើម​បំពេញ​តួនាទី​ពេញ​លេញ​ជា​ប្រធានាធិបតី លោក​ ដូណាល់ ​ត្រាំ បានជ្រើសរើស​​ប្រកាស​គម្រោង​ទាក់ទង​នឹង​សេដ្ឋកិច្ច​​ដំបូង​គេ​។ នោះ​គឺ​គម្រោង​វិនិយោគថ្មី​​ក្នុង​ផ្នែក​បញ្ញាសិប្បនិម្មិត ដែល​គេ​ប្រសិទ្ធនាម​ថា គម្រោង​Stargate។

​មាន​តម្លៃ​យ៉ាង​ហោច​៥០០​ពាន់​លាន​ដុល្លារ​អាមេរិក គម្រោង​ស្តារហ្កេត ជា​ការ​វិនិយោគ​ ​សាង​សង់រចនា​សម្ព័ន្ធ​បញ្ញាសិប្បនិម្មិត នៅក្នុង​ទឹក​ដី​អាមេរិក។ ​មជ្ឈមណ្ឌលស្តុក​​ និង​វិភាគ​ទិន្នន័យ​ ឬ​មជ្ឈមណ្ឌល​ដាតា ចំនួន​ប្រមាណ​១០​ដំបូង នឹង​សាង​សង់​នៅ​រដ្ឋ​តិចសាស់សំណព្វចិត្ត​​ និង​បន្ទាប់​មក​នៅ​តាម​រដ្ឋ​ផ្សេង​ទៀត​ តែ​នៅក្នុងដែន​សហរដ្ឋ​អាមេរិក​ជា​និច្ច។ គម្រោង​Stargateនេះ​នឹង​បង្កើត​ការងារបាន​ស្ទើរ​​ភ្លាមមួយ​រំពេច​ ចំនួន​ជាង​១សែន​ការងារ​ដល់​ពលរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​​ធានា​អះអាងរបស់ ​លោក ដូណាល់​ត្រាំ ដោយ​ពន្យល់​លម្អិត​ទៀត​ថា Stargate នឹង​ស្ថាបនា​រចនាសម្ព័ន្ធ​ដែលមាន​រូប​រាង​ពិត​មើល​ឃើញ​នឹង​ភ្នែក​ផង និង​រចនា​សម្ព័ន្ធ​ក្នុង​លំហឌីជីថល​ផង សម្រាប់​ជា​ប្រយោជន៍​នៃផ្នែក​​បញ្ញាសិប្បនិម្មិត​ជំនាន់​ក្រោយ។

​​លោក ​ដូណាល់ ត្រាំ​ ប្រកាសបង្ហាញ​មហា​គម្រោង​បញ្ញាសិប្បនិម្មិត ​​នៅ​ចំពោះ​មុខ​​ប្រធាន​ក្រុមហ៊ុន​យក្ស​ផ្នែក​បច្ចេកវិទ្យា​ទំនើប​ជាន់​ខ្ពស់គ្រាក់ៗ​ទាំង​បីរូប​ គឺលោក Larry Ellison ​ម្ចាស់​ក្រុមហ៊ុន​Oracle (អ័រឺហ្គឺល) លោក Sam Altman ប្រធាន​ក្រុម​ OpenAIឬ ChatGPTនិង​លោក Masayochi Son ប្រធាន​មហាធនាគារ​វិនិយោគជប៉ុន SoftBank។ ថៅកែ​ទាំងបី​បាន​លើក​សរសើរ​ថា​បើ​គ្មាន​លោក​ត្រាំជា​ប្រធានាធិបតី​ទេ គម្រោង​Stargate ដែល​ជា​ប្រជុំ​ជំនាញ​Cloudនិង​បញ្ញា​សិប្បនិម្មិតគ្រប់​ទម្រង់​ មិន​អាច​កើត​ចេញ​ជា​រូប​រាង​បាន​ទេ។

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី ២១ ​មករា ២០២៥ ​ដដែល​ ក្រៅ​ពី​ Softbank Oracle និង​ OpenAI គម្រោង​បញ្ញាសិប្បនិម្មិត​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​មូលនិធិ​វិនិយោគ ​MGX ​របស់​អេមីរ៉ាតអារ៉ាប់​រួម​ទៀត។

​ជា​របត់​ថ្មីនៃ​វិស័យ​បញ្ញាសិប្បនិម្មិត​ លោក​ប្រធានាធិបតី​អាមេរិក​ថ្មី បាន​ចុះ​ហត្ថលេខា​លុប​ចោល​ក្រិត្យ​ស្តី​ពី​សុវត្ថិភាព​​​បញ្ញា​សិប្បនិម្មិត របស់​ប្រធានាធិបតី​មុន​ (លោក ចូបៃដិន)។ មាន​ន័យ​ថា វិធាន​ទាក់​ទង​បញ្ញា​សិប្បនិម្មិត​ទំនង​ជា​ត្រូវ​ធូរ​រលុង​ជាង​មុន​៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 133
ឯកសារពិគ្រោះ : 427
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា