banner1
លោក ហ៊ុន ម៉ាណែត ៖ រដ្ឋដំឡើងឥណទានដល់១៥០លានដុល្លារ ដើម្បីធានាដល់កម្ចីរបស់រោងម៉ាស៊ីនកិនស្រូវ

 21-មករា-2025

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុន រ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលបានតម្លើងឥណទានរហូតដល់ ១៥០លានដុល្លារ ដើម្បីប្រមូលទិញស្រូវពីកសិករ។ ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិស្រូវធ្លាក់ថ្លៃនៅក្នុងប្រទេសកម្ពុជា។ តាមលោក ហ៊ុន ម៉ាណែត ការទំលាក់លុយ១៥០លានរបស់រដ្ឋ គឺដើម្បីធានាដល់រោងម៉ាស៊ីនកិនស្រូវនៅពេលម្ចាស់រោងម៉ាស៊ីនកិនស្រូវទៅខ្ចីលុយពីធនាគារឯកជន។ សូមស្តាប់ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលរៀបចំដោយ ញឹម សុផល៖ លោក ហ៊ុន ម៉ាណែត ៖ រដ្ឋតម្លើងឥណទានដល់១៥០លានដុល្លារ ដើម្បីធានាដល់កម្ចីរបស់រោងម៉ាស៊ីនកិនស្រូវ © សហព័ន្ថស្រូវអង្ករ


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 133
ឯកសារពិគ្រោះ : 422
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា