banner1
អ្នកជំនាញថា វិស័យអចលនទ្រព្យនឹងល្អប្រសើរឡើងវិញក្នុង ឆ្នាំ២០២៥

 20-មករា-2025

អ្នកជំនាញធ្វើការលើវិស័យអចលនទ្រព្យបានអះអាងថា ឆ្នាំ២០២៥នេះ គឺជាឆ្នាំដែលវិស័យអចលនទ្រព្យនឹងចាប់ផ្តើមវិលមករកភាពល្អប្រសើរវិញ ក្រោយជាប់គាំងអស់រយៈពេលជិត៥ឆ្នាំ។ ការហ៊ានអះអាងយ៉ាងដូច្នេះដោយសារអ្នកជំនាញកត់សម្គាល់ឃើញថា ចរន្តទិញលក់ដី ផ្ទះ ខុនដូរ ហាក់មានសន្ទុះច្រើន ខណៈស្ថានការណ៍នៅលើពិភពលោកក៏នឹងប្រែប្រួលខ្លាំងដែរក្នុងឆ្នាំ២០២៥នេះ ពិសេសការប្រែប្រួលនៃសេដ្ឋកិច្ចសាកល។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance Real Estate បានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិថា វិស័យអចលនទ្រព្យក្នុងឆ្នាំ២០២៥នេះ អាចមានភាពល្អប្រសើរជាងឆ្នាំ២០២៤ លើចំណុចខ្លះ តែបើ ធៀបមុនសម័យកាលកូវីដ១៩ គឺមិនទាន់ផុសផុល ឬប្រែប្រួលខ្លាំងនោះទេ។ កត្តាដែលធ្វើឱ្យវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ផ្តើមវិលមករកភាពល្អប្រសើរឡើងវិញ គឺដោយសារតែការប្រែប្រួលសេដ្ឋកិច្ចសកល ពិសេសការឡើងកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ ទន្ទឹមគ្នា​នេះ គោលនយោបាយលើកលែងពន្ធរបស់រដ្ឋាភិបាលកម្ពុជា ចំពោះវិស័យអចលនទ្រព្យក៏ជាចំណុចស្នូល ដែលបានរួមចំណែកមួយផ្នែកដែរ។

ចំណែក លោកឧកញ៉ា គឹម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia កត់សម្គាល់ថា អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមចំណេញជាបណ្តើរៗ ក្រោយខាតបង់ដើមទុនអស់ជាច្រើនឆ្នាំ។ ទោះយ៉ាងណា លោកឧកញ៉ា មិនទាន់ដាក់ក្តីរំពឹងថា ឆ្នាំ២០២៥នេះ វិស័យអចលនទ្រព្យនឹងល្អខ្លាំងពេកនោះទេ ដ្បិតនៅមានចំណុចដែលត្រូវរង់ចាំមើលជាច្រើនទៀត។

អ្នកជំនាញលើវិស័យអចលនទ្រព្យរូបនេះ លើកទឹកចិត្តឱ្យមានការវិនិយោគលើវិស័យអចលនទ្រព្យជាបណ្តើរៗ តែស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងពីហានិភ័យ។

យោងតាមការព្យាករណ៍របស់ក្រុមហ៊ុនវាយតម្លៃចលនវត្ថុ CBRE ក្នុងឆ្នាំ២០២៥នេះ វិស័យអចលនទ្រព្យរបស់​កម្ពុជា​ ហាក់នៅមានភាពមិនប្រាកដប្រជានៅឡើយ ខណៈ CBRE រំពឹងថា នឹងមានកំណើនល្អនៅឆ្នាំ២០២៦។ តាមCBRE មានបញ្ហាប្រឈមមួយចំនួន ដែលធ្វើឱ្យវិស័យអលចនទ្រព្យនៅឆ្នាំនេះ មិនទាន់មានដំណើរការល្អតួយ៉ាង ការផ្គត់ផ្គង់លើសតម្រូវការរបស់អ្នកប្រើប្រាស់ លំហូរសាច់ប្រាក់ទាប និងការធ្លាក់ចុះនៃចំនួនវិនិយោគិនចិនមកកម្ពុជា៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 133
ឯកសារពិគ្រោះ : 422
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា