banner1
លោក ប្រាក់ សេរីវឌ្ឍន៍ ៖ ដាំពូជស្រូវ OM ទទួលបានទិន្នផលខ្ពស់ តែត្រូវពឹងលើឈ្មួញបរទេស

 16-មករា-2025

ថ្មីៗ​នេះ ប្រជា​កសិករ​នៅ​ស្រុក​មោង​ឬស្សី ខេត្ត​បាត់​ដំបង ​បាន​នាំ​គ្នា​តវ៉ា​ដោយបិទ​កំណាត់​ផ្លូវ​ជាតិ​៥ ​ដើម្បី​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ជួយ​រក​ទីផ្សារ​លក់​ស្រូវ​ ដែល​ពួក​គេ​ទើប​ប្រមូល​បាន​នៅ​ដើម​ឆ្នាំ​២០២៥​ នេះ​។​ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​អះ​អាង​ថា កង្វះ​ទី​ផ្សារ​លក់​ស្រូវ​ពេល​នេះ​ ដោយ​សារ​តែ​កសិករ​សម្រុក​ដាំ​ស្រូវ​ OM ​ដែល​ជា​ពូជ​នាំ​ចូល​ពី​បរទេស​ (វៀតណាម)​។​ តាម​អ្នក​ជំនាញ​ ពូជ​ស្រូវ​ OM​ នេះ​គឺ​សម្រាប់​តែ​នាំ​ចេញ​ទៅ​វៀត​ណាម​។ តែ​ដោយ​វៀត​ណាម​មិន​ចូល​ទិញ​ ឆ្នាំ​នេះក៏​ធ្វើ​ឲ្យ​ស្រូវ​របស់​កសិករ​ខ្មែរ​ត្រូវ​កក​ស្ទះ។​ ក្នុង​បទ​សម្ភាសជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​ថ្ងៃ​ទី​១៤ ខែ​មករា​ លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធាន​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍន៍​ជន​បទ​កម្ពុជា(CIRD)​ បញ្ជាក់​ថា​ ការ​ដាំ​ពូជ​ស្រូវ ​OM​ ពិត​ជា​ទទួល​បាន​ទិន្នផល​ខ្ពស់​ តែ​ត្រូវ​ពឹង​លើ​ឈ្មួញ​បរទេស​ដើម្បី​លក់​ចេញ​៕ ប្រជាកសិករនៅ ខេត្តបាត់ដំបង បាននាំគ្នាតវ៉ាដោយបិទកំណាត់ផ្លូវជាតិ៥ នៅពេលថ្មីៗនេះ © FB

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 133
ឯកសារពិគ្រោះ : 422
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា