banner1
សៀមរាប៖ ទេសចរជាតិថយ និងទេសចរអន្តរជាតិកើនក្នុងថ្ងៃឆ្លងឆ្នាំ២០២៥ ធៀបនឹង ២០២៤

 2-មករា-2025

អាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះថា ចំនួនទេសចរ ដែលត្រៀមឆ្លងចូលឆ្នាំ២០២៥ នៅខេត្តសៀមរាបអាចមានប្រហាក់ប្រហែលនឹងព្រឹត្តិការណ៍ឆ្លងឆ្នាំសកលកាលពីឆ្នាំ ២០២៤ ពោលមានក្នុងរង្វង់ ៣០ម៉ឺននាក់។ លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃទី៣១ ធ្នូ នេះថា ការថយចុះនៃទេសចរក្នុងស្រុកនៅសៀមរាប គឺបណ្តាលមកពីពិធីឆ្លងឆ្នាំសកល២០២៥ ប្រព្រឹត្តិទៅចំពាក់កណ្តាលសប្តាហ៍ និងថានៅភ្នំពេញ និងនៅកន្លែងផ្សេងក៏មានរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំធំៗផងដែរ។ ទោះយ៉ាងណា អ្នកនាំពាក្យខេត្តសៀមរាបរូបនេះ មិនភ្លេចបញ្ជាក់ថា ការថមថយភ្ញៀវក្នុងស្រុកត្រូវបានបំពេញមកវិញដោយភ្ញៀវទេសចរអន្តរជាតិតាមរយៈការកក់ផ្ទះសំណាក់ និងសណ្ឋាគារពេញៗស្ទើរតែ១០០%។ សូមស្តាប់ការបញ្ជាក់របស់លោក លី វណ្ណៈ ដែលរៀបចំដោយ ញឹម សុផល ៖សៀមរាប៖ ទេសចរជាតិថយ និងទេសចរអន្តរជាតិកើនក្នុងថ្ងៃឆ្លងឆ្នាំ២០២៥ ធៀបនឹង ២០២៤ © ខេត្តសៀមរាប

ប្រភពព័ត៌មាន​ ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 133
ឯកសារពិគ្រោះ : 427
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា