ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៤ ធ្នូនេះថា កម្ពុជានឹងមានថ្នាំចាក់បង្ការមេរោគអេដស៍នៅដើមឆ្នាំ២០២៥ ខាងមុខ។ លោកវេជ្ជបណ្ឌិត បានលើកឡើងពីអត្ថប្រយោជន៍មួយចំនួនរបស់ថ្នាំចាក់បង្ការមេរោគអេដស៍ ពិសេសអ្នកដែលមិនចង់ប្រើស្រោមអនាម័យពេលរួមភេទ អ្នកដែលបម្រើសេវាកម្មផ្លូវភេទ និងអ្នកដែលមានដៃគូរួមភេទច្រើននាក់។ តែលោកវេជ្ជបណ្ឌិតមិនភ្លេចបញ្ជាក់ថា ថ្នាំចាក់បង្ការមេរោគអេដស៍នេះមានប្រសិទ្ធភាពតែក្នុងរយៈពេល២ខែ និងថា អ្នកដែលចង់ចាក់ថ្នាំបង្ការមេរោគអេដស៍នេះត្រូវពិនិត្យតេស្តឈាមរកមេរោគអេដស៍ជាមុនសិន។ សូមស្តាប់ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជាដែលរៀបចំដោយ ស៊ឹម ចាន់សំណាង៖ស្ត្រីម្នាក់កាន់ប្រអប់ស្រោមអនាម័យ © SouthEast Asia Globe
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFIhttps://www.rfi.fr.kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com