banner1
ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ មានស្ថិរភាពដោយសារតម្រូវការពីខាងក្រៅ

 16-ធ្នូ-2024

នៅថ្ងៃសុក្រ ទី១៣ ធ្នូ ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍ស្តីអំពី បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា។ របាយការណ៍របស់ធនាគារពិភពលោករកឃើញថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ រក្សាបាននូវស្ថិរភាព ដោយសារតម្រូវការទំនិញពីប្រទេសខាងក្រៅ ហើយនិងការងើបឡើងវិញបន្តិចនៃវិស័យទេសចរណ៍។

ទីក្រុងភ្នំពេញ (រូបតំណាង) © កើត ឆែ អភិបាលរងក្រុង

របាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញថា ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាមានកំណើន ៥.៣ភាគរយ។ បើតាមធនាគារពិភពលោក កំណើនសេដ្ឋកិច្ចបានមក ភាគច្រើន ពីវិស័យពាណិជ្ជកម្ម ការនាំចេញសម្លៀកបំពាក់ ទំនិញ បូកផ្សំនឹងការស្ទុះងើបឡើងវិញបន្តិចនៃវិស័យទេសចរណ៍។ បន្ថែមពីនេះ ទុនវិនិយោគរបស់បរទេស ក៏ជាផ្នែកមួយដ៏សំខាន់ដែលរុញច្រានសេដ្ឋកិច្ចកម្ពុជាឲ្យមានភាពវិជ្ជមានក្នុងឆ្នាំនេះ។

ទាក់ទងនឹងវិស័យទេសចរណ៍ របាយការណ៍របស់ធនាគារពិភពលោក បញ្ជាក់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិបានបន្តកើនឡើងក៏ពិតមែន តែការចំណាយរបស់ភ្ញៀវទេសចរស្ថិតក្នុងកម្រិតទាបនៅឡើយ។ ពោលការចំណាយរបស់ភ្ញៀវបានធ្លាក់ចុះខ្លាំង បើធៀបនឹងកាលពីឆ្នាំ២០១៩ មុនវិបត្តិកូវីដ១៩។

ធនាគារពិភពលោកបានជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបន្ថែមទៀត ចំពោះការធ្វើពិពិធកម្មនាំចេញទំនិញរបស់ខ្លួនជាពិសេសក្នុងវិស័យកាត់ដេរ រួមទាំងការកែលម្អសេវាកម្មធ្វើដំណើរនិងបដិសណ្ឋាកិច្ច ដើម្បីជៀស វាងការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជា។

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញដូចអ្វី ដែលធនាគារពិភពលោកបានព្យាករ ទាក់ទងនឹងកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤។ លោកមើលឃើញថា វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យលក់រាយរបស់កម្ពុជា កំពុងងើបឡើងម្តងបន្តិចៗ។ វាជាផ្លែផ្កានៃគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ ចំពោះលោក គី សេរីវឌ្ឍន៍ នេះជាការវិវត្តដ៏វិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា បើទោះជាបំណុលរបស់កម្ពុជាមានទំហំធំក៏ដោយ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 133
ឯកសារពិគ្រោះ : 427
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា