banner1
គិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០២៤ ស្ថានភាពបំណុលកម្ពុជាជំពាក់ចិនថយចុះ ២%

 13-ធ្នូ-2024

ទិន្នន័យស្តីពី ព្រឹត្តិបត្របំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញថា បំណុលដែលកម្ពុជាជំពាក់ចិន បានថយចុះចំនួន ២% គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ការថយចុះនៃបំណុលចិនពេលនេះត្រូវបានសារព័ត៌មាន Reuters និងអ្នកនយោបាយប្រឆាំងដាក់សេចក្តីសន្និដ្ឋានថា ចិនបានផ្អាកផ្តល់កម្ចីឱ្យកម្ពុជា ដោយសារតែចិនបរាជ័យក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ និងថា ចិនហាក់មិនគាំទ្ររបបដឹកនាំកម្ពុជាសព្វថ្ងៃ។

ព្រឹត្តិបត្របំណុលសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចកម្ពុជាបានឱ្យដឹងថា បំណុលដែលកម្ពុជាជំពាក់ចិនក្នុងត្រីមាសទី១ និងទី២ ឆ្នាំ២០២៤ នេះបានថយពី ៣៦% មកត្រឹម ៣៤% នៅត្រីមាសទី៣។ តែក្នុងរយៈពេលដូចគ្នានេះ បំណុលដែលកម្ពុជានៅតែជំពាក់ធនាគារពិភពលោក និងប្រទេសខ្លះបានកើនឡើងក្នុងរង្វង់ ១%។ គួរបញ្ជាក់ថា ចិនជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា តែនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ នេះ បំណុលចិនបែរជាបានថយចុះចំនួន ២%។ បើតាមក្រសួងសេដ្ឋកិច្ច គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ នេះ កម្ពុជាជាប់បំណុលចិនចំនួន ៣៤% នៃបំណុលសរុបក្នុងទំហំទឹកប្រាក់ចំនួន ១១.៧៨ប៊ីលានដុល្លារ។

ការថយចុះបំណុលចិនពេលនេះត្រូវបានសារព័ត៌មាន Reuters និងអ្នកនយោបាយប្រឆាំងដាក់សេចក្តីសន្និដ្ឋានថា ចិនបានផ្អាកផ្តល់កម្ចីឱ្យកម្ពុជាដោយសារតែចិនបរាជ័យក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ និងថា ចិនហាក់មិនគាំទ្ររបបដឹកនាំកម្ពុជាសព្វថ្ងៃនេះ។ សារព័ត៌មាន Reuters បានសរសេរនៅក្នុងការចុះផ្សាយថ្ងៃទី១១ ធ្នូ ថា ការដែលចិនផ្អាកផ្តល់កម្ចីឱ្យកម្ពុជាគឺជាសញ្ញាបង្ហាញពីការកាន់តែប្រុងប្រយ័ត្នរបស់ចិនចំពោះការវិនិយោគនៅកម្ពុជា។ Reuters បានអះអាងពីការព្យាយាមសាកសួរអ្នកនាំពាក្យក្រសួងការបរទេសចិនអំពីបញ្ហានេះ តែចម្លើយពីអ្នកនាំពាក្យក្រសួងការបរទេសចិន ដែលអាចបញ្ជាក់បាននៅពេលនេះគឺថា កម្ពុជា និងចិននៅតែជាមិត្តដែកថែប និងថាចិនប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងគាំទ្រកម្ពុជាក្នុងការលើកកម្ពស់ការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ។

ដោយឡែក លោក សម រង្ស៊ី ប្រធានស្ដីទី អតីតគណបក្សសង្គ្រោះជាតិ និងជាអតីតរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចកម្ពុជាបានដាក់ការសន្និដ្ឋានរបស់ខ្លួនតាមបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី១១ ធ្នូ ថា ចិនមិនបន្ដផ្ដល់កម្ចីដល់កម្ពុជាទៀត ក៏ព្រោះតែចិនមិនគាំទ្ររបបដឹកនាំដោយ លោក ហ៊ុន សែន និងថារដ្ឋាភិបាលកម្ពុជាអាចនឹងដួលរលំដូចនៅប្រទេសស៊ីរីអញ្ជឹងដែរ។ ឆ្លើយតបនឹងការសន្និដ្ឋានពីការធ្លាក់ចុះបំណុលចិនរបស់កម្ពុជានេះ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចបានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី១២ ធ្នូ នេះថា កិច្ចសហប្រតិបត្តិការកម្ចីពីប្រទេសចិនមានដំណើរការធម្មតា ពោលមិនដូចការវាយតម្លៃ ឬការសន្និដ្ឋានរបស់សារព័ត៌មាន និងអ្នកនយោបាយប្រឆាំងទាំងនោះទេ។

តាមអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចកម្ពុជារូបនេះដដែល ការខ្ចី ឬកិច្ចព្រមព្រៀងបំណុលយ៉ាងណានោះ គឺស្ថិតលើគម្រោងសិក្សាជាក់ស្តែង។ គួរជម្រាបថា ក្រសួងសេដ្ឋកិច្ចបានអះអាងថា ស្ថានភាពបំណុលរបស់កម្ពុជា គឺនៅអាចគ្រប់គ្រងបាន ព្រមទាំងនៅតែមានចីរភាព និងមានហានិភ័យកម្រិតទាបដដែល៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 135
ឯកសារពិគ្រោះ : 444
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា