banner1
កម្ពុជា អាចនាំចេញទំនិញ៣មុខ ទៅកាន់ខេត្តគ័ងហ្ស៊ី របស់ចិន ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣

 30-កញ្ញា-2024

នៅថ្ងៃព្រហស្បតិ៍ ទី២៦ កញ្ញានេះ សមាគមក្នុងស្រុកចំនួន៣ បានឯកភាពគ្នាជាមួយរដ្ឋបាលគយចិនក្នុងខេត្តគ័ងហ្ស៊ី ដើម្បីនាំចូលទំនិញស្វាយចន្ទី ត្រចៀកកាំ និងដំឡូងមី ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣។ សមាគមស្វាយចន្ទីកម្ពុជាបានអះអាងពីភាពជោគជ័យនៃសកិច្ចព្រមព្រៀងមួយនេះ ព្រោះវានឹងជួយសម្រួលការនាំចេញទំនិញទៅកាន់ប្រទេសចិនដោយគ្មានភាពស្មុគស្មាញ។

ការចុះអនុស្សារណៈយោគយល់រវាងសមាគមស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំកម្ពុជា និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា ចិន ជាមួយរដ្ឋបាលគយចិន ក្នុងខេត្តគ័ងហ្ស៊ី របស់ចិនធ្វើឡើងក្នុងគោលដៅសម្រួលការនាំចូលផលិតផលកសិកម្មមួយចំនួនចូលក្នុងខេត្តគ័ងស៊ី ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣ និងមិនចាំបាច់មានការត្រួតពិនិត្យពីរដ្ឋបាលគយចិនជាមុន។ គួរបញ្ជាក់ថាកន្លងមក រាល់ទំនិញកសិកម្មរបស់កម្ពុជា ដែលនាំចូលទៅកាន់ប្រទេសចិន គឺត្រូវឆ្លងកាត់ប្រទេសទី៣ និងត្រូវឆ្លងកាត់ការត្រួតពិនិត្យពីរដ្ឋបាលគយចិនជាមុន។

លោក អួន ស៊ីឡូត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានអះអាងថា ការត្រួតពិនិត្យរបស់រដ្ឋបាលគយចិននាពេលកន្លងមក មានភាពស៊ាំញាំ ពោលត្រូវឆ្លងកាត់ប្រទេសទី៣ ទើបអាចចូលទៅដល់ប្រទេសចិនបាន។ តាមប្រធានសមាគមស្វាយចន្ទីកម្ពុជាដដែលរូបនេះ អនុស្សារណៈរវាងសមាគមទាំង៣ ជាមួយរដ្ឋបាលគយចិននឹងអាចជួយកាត់បន្ថយការរាំងស្ទះទំនិញទៅកាន់ខេត្តគ័ងហ្ស៊ី ដែលមានប្រជាពលរដ្ឋរស់នៅជាង ៥០លាននាក់។

ត្រង់ចំណុចនេះត្រូវបានលោក អួន ស៊ីឡូត លើកឡើងពីកត្តាវិជ្ជមានចំនួន ២ចំណុចតាមរយៈការឯកភាពគ្នានេះ ទី១ ជាការបើកផ្លូវនៃលំហូរកសិផលកម្ពុជាចូលក្នុងប្រទេសចិន និងទី២ ជាការគូសផ្លូវរកអ្នកវិនិយោគកែច្នៃចូលប្រទេសកម្ពុជា។ ទាក់ទងនឹងកសិផលស្វាយចន្ទី គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៤ កម្ពុជាប្រមូលផលស្វាយចន្ទីឆៅបានចំនួន៤៧ម៉ឺន៤ពាន់តោន ក្នុងនោះការនាំចេញទៅវៀតណាមមានចំនួន ៤២ម៉ឺន៤ពាន់តោន ដែលគិតជាទឹកប្រាក់មានប្រមាណ ៥៤៣លានដុល្លារអាមេរិក។

តាមតួលេខរបស់សមាគស្វាយចន្ទីកម្ពុជា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ៦៥ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ៨៣៧លានដុល្លារ ក្នុងឆ្នាំ២០២៣ ពោលថយចុះជិត១០% បើធៀបនឹងឆ្នាំ២០២២៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា