banner1
ក្រសួងធនធានទឹក ប្រកាសឲ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ទឹកភ្លៀង ពេលនេះរហូតដល់ខែតុលា

 21-សីហា-2024

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃអង្គារ ទី២០ សីហានេះថា ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស និងមានកំរិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ នៅតំបន់មួយចំនួន រួមមានតំបន់វាលទំនាប ខ្ពង់រាប មាត់សមុទ្រ ជួរភ្នំ និងតំបន់ភ្នំ។ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ នេះថា ភ្លៀងនឹងចាប់ផ្តើមធ្លាក់ នៅទូទាំងប្រទេស ដោយសារតែបាតុភូត អ៊ិចស្ត្រាត្រូពិកស៊ីក្លូន បានបញ្ចប់ ហើយខ្យល់មូសុងនិរតីបានចាប់ផ្តើមបង្កើនឥទ្ធិពលឡើងវិញ រួមនឹងឥទ្ធិពលនៃបាតុភូតឡានីញ៉ា ដែលមានការកើនឡើង។ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក © សហការី

 

ប្រភពព័ត៌មាន ៖​ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 143
ឯកសារពិគ្រោះ : 569
ឯកសារច្បាប់ : 173
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា