banner1
សមាគមអាកាសចរណ៍៖ ចំនួនអ្នកជិះយន្តហោះ កើនខ្លាំងជិត ៥ ពាន់លាននាក់

 4-មិថុនា-2024

ក្នុង​ឆ្នាំ២០២៤ នេះ សមាគម​ក្រុមហ៊ុន​អាកាសចរណ៍​ដឹកអ្នកដំណើរ បាន​វាយតម្លៃ​ថា នៅ​ទូទាំង​ពិភពលោក ​អ្នក​ដំណើរ​ផ្លូវ​អា​កាស​ មាន​ប្រមាណ ៥ពាន់​លាន​នាក់។ ជា​ចំនួន​ច្រើនខ្លាំង​  បំបែក​កំណាត់ត្រា​ ថាជាឆ្នាំដែល​​មនុស្ស​ជិះ​យន្តហោះ​ច្រើន​បំផុត​ គិត​ចាប់តាំងពី​ឆ្នាំ២០១៩។ ឆ្នាំ២០១៩​ ​ជើង​ហោះហើរទាំងស្រុង ​ត្រូវ​បិទជិត​ឈឹង ​ព្រោះតែ​ជំងឺ​រាតត្បាត​កូវីដ១៩។

សមាគមក្រុមហ៊ុន​​​អាកាសចរណ៍​អន្តរជាតិ ព្យាករថា ​ឆ្នាំ២០២៤នេះ ប្រាក់​ចំណេញ​នៅក្នុង​វិស័យ​​​​អាកា​ស​ចរណ៍​ ទូទាំង​ពិភពលោក ​ហក់​ឡើង​ដល់ជាង​ ៩៩៦ពាន់​លាន​ដុល្លារ។ ទន្ទឹម​នឹង​គ្នា​នេះ តួលេខចំនួន​​អ្នក​ដំណើរ​​តាម​ជើង​យន្តហោះ ក៏​លោតទៅដល់​ចំនួន​​​ប្រមាណ​ជិត ៥ពាន់​លាន​នាក់។ នេះបើតាម​លោក Willie Walsh ប្រធាន​សមាគមក្រុមហ៊ុន​​​អាកាសចរណ៍​អន្តរជាតិ។ សមាគមនេះ មាន​​អ្នក​តំណាង​ក្រុម​ហ៊ុន​អាកាស​ចរណ៍ ចំនួន ៣២០  ស្មើនឹង​ ៨៣% នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍ លើ​ពិភព​លោក ដែល​មកចូលរួម​មហា​សន្និ​បាត​ នៅ​​​ថ្ងៃ​ចន្ទ​ ទី​៣ មិថុនា ​ នៅ​ទី​ស្នាក់​ការកណ្តាល ក្នុងក្រុង​ឌូបៃ។

​ថ្លែង​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ប្រធាន​សមាគមក្រុមហ៊ុន​​​អាកាសចរណ៍​អន្តរជាតិ​មាន​​ក្តី​អំណររីករាយថា​ បរិយាកាស​នៃវិស័យ​​​​អាកាសចរណ៍ ដំណើរការ​ទៅ​បាន​ល្អ ​លើស​ការ​រំពឹងទុក​ទៀត​ផង ពិសេស​នៅ​ក្នុង​តំបន់​អាស៊ី​​។​ ទន្ទឹម​នឹង​គ្នា​នេះ អ្នក​ជំនាញ​ផ្នែក​អាកាសចរណ៍​ លោក Vik Krishnan នៃក្រុមហ៊ុន​ប្រឹក្សាយោបល់​ Mckinsey បានបញ្ជាក់​ដែរថា ឆ្នាំនេះ ជា​ឆ្នាំ​គួរ​ឲ្យ​កត់​សម្គាល់បំផុត​ បើ​ធៀប​នឹង​រយៈពេល​ចុងក្រោយ​ គ្រាចេញពី​រដូវ​កាល​កូវីដ​១៩មក។ ជើង​ហោះហើរ​​​ក្នុង​ស្រុក​ចិន​ និង​ក្នុង​ស្រុកសហរដ្ឋ​​អាមេរិក ក៏​មាន​ច្រើន​ខ្លាំងដែរ​។ ក៏ប៉ុន្តែ ​​ជើង​ហោះហើរ​នៅអឺរ៉ុប ដូចជា​ក្នុងប្រទេស​បារាំង និង​ក្នុងប្រទេស​អាល្លឺម៉ង់ ក៏​មិន​សូវ​កាក់កប​ ដូច​នៅ​​អាមេរិក​ និងចិននោះ​ទេ។​

ដោយឡែក ស្របគ្នា​នឹង ប្រាក់​​ចំណូល​ក៏កើន​ឡើង ចំនួន​អ្នក​ជិះ​យន្តហោះ​ក៏​ឡើងខ្ពស់ រីឯតម្លៃ​​ចំណាយ​លើ​ប្រេង​និង​ប្រតិបត្តិការ​ទូទៅ ក៏​អស់​ថ្លៃ​ច្រើន​ដែរ។ គ្រាន់តែ​ថ្លៃ​ប្រេង​សាំងអស់ប្រមាណ​ ២៩១ពាន់​លាន​ដុល្លារ ស្មើប្រហែល​នឹង​ ៣១% នៃថ្លៃ​ចំណាយ​ប្រតិបត្តិការទូទៅ​របស់​វិស័យ​អាកាសចរណ៍​ ដោយ​គិត​លើ​តម្លៃប្រេង​ ១១៣,​៨​ដុល្លារ ក្នុង១ធុង​បារិល​។​

​ប្រេង​សាំងជាបញ្ហាព្រោះថា ការ​ធ្វើ​ដំណើរតាម​យន្តហោះ​ រួម​ចំណែក​បញ្ចេញ​ឧស្ម័ន​ផ្សែង​ពុល​ខ្លាំង​ ខូច​បរិស្ថាន និង​​បង្កើន​កម្តៅ​ផែន​ដី​។​ ហេតុនេះហើយ ទើប​អ្នកបរិស្ថាន​និយម បដិសេធ​ដាច់​អហង្ការ​ មិន​ព្រម​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ឡើយ។ ប្រឈម​នឹងបញ្ហា​នេះ​ សមាគមក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ សន្យា​កាត់​បន្ថយ​ការ​បញ្ចេញ​​ឧស្ម័ន​​ពុល និង​អភិវឌ្ឈបច្ចេកវិទ្យាថ្មី ប្រើ​ថាមពល​កកើតឡើងវិញ ឲ្យ​សមស្រប​តាម​ការទាមទារ​ចង់​របស់​​អថិតិ​ជន​អ្នកដំណើរ​ផ្លូវ​អាកាស។​

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា