banner1
របាយការណ៍CBC៖ ពលរដ្ឋកម្ពុជាជិត ៥លាននាក់ ជាប់កម្ចីឥណទានក្នុងឆ្នាំ២០២៣

 5-មេសា-2024

មានពលរដ្ឋកម្ពុជាចំនួន ៤.៩៨លាននាក់ត្រូវបានរកឃើញជាប់កម្ចីឥណទានដែលមានទឹកប្រាក់សរុបជាង ២៣២លានលានរៀល ឬស្មើប្រមាណ ៥៧.៧ពាន់លានដុល្លា ក្នុងឆ្នាំ២០២៣។ នេះជាទិន្នន័យបានពីការកត់ត្រារូបវ័ន្ដបុគ្គល និងគ្រឹះស្ថាន ឬសហគ្រាសចំនួន ១៩៤ស្ថាប័នដែលជាសមាជិករបស់ CBC។ ដោយឡែក សង្គមស៊ីវិលបានឃើញមានផលប៉ះពាល់ធ្ងន់ធ្ងរជាច្រើនដែលបង្កឡើងដោយបំណុលកម្ចីឥណទាននេះ។

តាមរបាយការណ៍ពី Credit Bureau Cambodia (CBC) មានពលរដ្ឋខ្មែរជិត ៥លាននាក់ ដែលភាគច្រើនជាអ្នករស់នៅក្នុងក្រុងភ្នំពេញបានប្រើប្រាស់ឥណទានកម្ចីសរុប២៣២.៣៩៣.៣៩៤លានរៀល ក្នុងឆ្នាំ២០២៣។ ក្នុងបរិមាណឥណទានកម្ចីសរុបនៅទូទាំងប្រទេស មាន ៥០% ស្ថិតក្នុងដៃពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញដែលមានអ្នកខ្ចីប្រាក់សរុបចំនួន ៦៧.៧ម៉ឺននាក់។ បន្ទាប់ពីក្រុងភ្នំពេញ ខេត្តកណ្ដាលមានអ្នកខ្ចីប្រាក់សរុបចំនួន ៣៨.៤ម៉ឺននាក់ ហើយខេត្តសៀមរាបជាខេត្តធំលំដាប់ទី៣ ដែលមានអ្នកខ្ចីប្រាក់សរុបចំនួន ៣២.៥ម៉ឺននាក់។

ដោយឡែក ខេត្តដែលមានអ្នកខ្ចីប្រាក់ទាបបំផុតមាន៣ គឺមណ្ឌលគិរី ប៉ៃលិន និងកែប។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ CBC ដដែល។ ទាក់ទងនឹងពលរដ្ឋដែលជាប់បុលជិត ៥លាននាក់វិញ មាន ៧៦% ជាអ្នកខ្ចីប្រាក់ពីស្ថាប័នតែមួយ ២០% ជាអ្នកខ្ចីប្រាក់ពី ២ស្ថាប័ន និង៤% ជាអ្នកខ្ចីប្រាក់ដល់ទៅ ៣ស្ថាប័ន។ ទាក់ទងនឹងការសងត្រឡប់វិញរបស់អ្នកខ្ចីប្រាក់ប្រាក់ត្រូវបានរបាយការណ៍របស់ CBC អះអាងថា អ្នកសងយឺតជាង ៩០ថ្ងៃ មានចំនួន ៤.៥% គិតត្រឹមចុងឆ្នាំ២០២៣។ ទាក់ទងនឹងបំណុលនេះដែរ អង្គការសម្ព័ន្ធខ្មែរជំរឿន និងសិទ្ធិមនុស្សលីកាដូបានចេញផ្សាយរបាយការណ៍មួយកាលពីខែសីហា ឆ្នាំ២០២៣ ដោយដាក់ចំណងជើងថា “ហានិភ័យនៃបំណុល”។

លីកាដូបានលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឡើងដោយបំណុលកម្ចីឥណទាន។ ផលវិបាកដែលលីកាដូបានមើលឃើញរួមមាន   ការលក់ដីដោយបង្ខំ  ពលកម្មកុមារ ចំណាកស្រុកដោយអសុវត្ថិភាព ភាពអត់ឃ្លាន ការបំភិតបំភ័យ និងការគំរាមកំហែងដោយប្រើប្រាស់កម្លាំងអាជ្ញាធរ និងផលប៉ះពាល់ផ្សេងៗទៀត។

លោកស្រី ជា សេរី អគ្គទេសាភិបាលធនាគារជាតិ​កម្ពុជាធ្លាប់និយាយថា ការខ្ចីឥណទានមិនមែនជារឿងមិនល្អនោះទេ ប្រសិនបើកម្ចីនោះត្រូវបានយកទៅប្រើដើម្បីបង្កើនចំណូល និងចាយវាយចំគោលដៅនោះ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា