banner1
កម្ពុជា ប្រកាសត្រៀមខ្លួនធ្វើការជិតស្និទ្ធជាមួយលោកពូទីន

 21-មីនា-2024

ប្រមុខគណបក្សកាន់អំណាចនៅកម្ពុជា លោក ហ៊ុន សែន និងប្រមុខរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានប្រកាសត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោក វ៉្លាឌីមៀ ពូទីន ដែលទើបជាប់ឆ្នោតអាណត្តិថ្មីជាប្រធា នាធិបតីរុស្ស៊ី នាការបោះឆ្នោតរយៈពេល៣ថ្ងៃកន្លងទៅ។ តែអ្នកវិភាគ លោក ឯម សុវណ្ណារ៉ា ហាក់មិនបានភ្ញាក់ផ្អើលនឹងលិខិតអបអរលោកពូទីនរបស់កម្ពុជាពេលនេះទេ។

នៅក្នុងលិខិតចុះថ្ងៃទី១៩  ខែមីនា លោក ហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា អស់រយៈពេលជិត៧ទសវត្សរ៍ កន្លងមកដែលកម្ពុជា និងរុស្ស៊ីបានរក្សាទំនុកចិត្តនយោបាយគ្នាទៅវិញទៅមក។ នេះហើយជាអ្វីដែលប្រមុខគណបក្សកាន់អំណាចនៅកម្ពុជាចាត់ទុកជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងរដ្ឋទាំងពីរ និងបានសាយភាយនៅលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។

ក្នុងនាមគណបក្សកាន់អំណាច លោក ហ៊ុន សែន ប្រកាសត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោក ពូទីន ដែលទើបជាប់ឆ្នោតអាណត្តិថ្មីជាប្រធានាធិបតីរុស្ស៊ី។ ចំណែកនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសដូចគ្នាតាមរយៈលិខិតជាភាសាអង់គ្លេស ចេញថ្ងៃទី២០  ខែមីនា។ លោក ហ៊ុន ម៉ាណែត មានការជឿជាក់ថា ប្រទេសទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ។

គួរកត់សំគាល់ថា ក្រៅពីកម្ពុជា  ការសាទរជ័យជម្នះរបស់លោកពូទីនក៏មានពីប្រទេសផ្សេងដែរ  ពិសេស វៀតណាម និងចិនដែលជាប្រទេសកុម្មុយនិស្តដូចគ្នា។

ទោះយ៉ាងណា ការចេញលិខិតអបអររបស់កម្ពុជាទៅកាន់លោកពូទីនត្រូវបានសាស្ត្រាចារ្យនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ជាការគាំទ្រគ្នាទៅវិញទៅមករបស់អ្នកកុម្មុយនីស្ត និងអតីតអ្នកកុម្មុយនីស្ត។ តាមអ្នកវិភាគរូបនេះ កម្ពុជាក៏ត្រូវការឱ្យមានការគាំទ្រពីរុស្ស៊ីនៅលើឆាកអន្តរជាតិដែរ គ្រាន់តែថា  កម្ពុជានឹងមិនបានផលចំណេញអ្វីទេក្នុងពេលដែលបស្ចិមលោកមិនដែលគាំទ្ររុស្ស៊ីនោះ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា