banner1
គ.ជ.ប និង​អ្នក​នយោបាយ​ចាត់​ទុក​ការ​បោះ​ឆ្នោតព្រឹទ្ធ​សភា​ដំណើរ​ការ​រលូន​គ្មាន​ឧបសគ្គ​រាំង​ស្ទះ

 26-កុម្ភៈ-2024

លោក ហ្សង ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ក្រោយ​ដំណើរ​ការ​បោះឆ្នោតព្រឹទ្ធសភា​ទី៥​បិទ​បញ្ចប់​ថា ដំណើរការ​បោះឆ្នោត​ព្រឹទ្ធសភា​នីតិកាលទី៥ នៅព្រឹក​ថ្ងៃ​ទី​២៥ ​ខែ​កុម្ភៈ នេះ ប្រព្រឹត្ត​ទៅដោយ​រលូន​ពោល​គឺគ្មាន​ឧបសគ្គ ​ឬ ​អំពើហិ​ង្សា​អ្វីកើត​ឡើង​ទេ។

លោក ហ្សង ពុទ្ធា បាន​អះអាង​ទៀត​ថា ស្ថានភាព​ជារួម​អំឡុង​ពេល​បោះឆ្នោត​ និង​អំឡុង​ពេល​រាប់​សន្លឹក​ឆ្នោត​មានភាព​ល្អ​ប្រសើរ។ ល្អ​ប្រសើរ​នៅត្រង់​ថា អង្គបោះឆ្នោត​បំពេញ​តួនាទី​ត្រឹមត្រូវ​និង​មាន​ភាព​ចាស់ទុំ​ផ្នែក​នយោបាយ ហើយ​អាជ្ញាធរ​ក៏​បំពេញ​តួនាទី​បាន​ល្អ​ប្រសើរ​ក្នុង​ការ​ថែរក្សា​សុខ​សុវត្ថិភាព​ជូន​អង្គបោះឆ្នោត​ទាំង​អស់​គ្នា​សរុប១១,៧៤៧​នាក់។ អង្គបោះ​ឆ្នោត​១១,៧៤៧​នាក់នេះ​ជាអ្នក​តំណាងរាស្ត្រ​នៅ​ក្នុងតំណែង​និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់នៅ​ក្នុង​តំណែង។

លោក ហ្សង ពុទ្ធា ចាត់​ទុក​ដំណើរការ​បោះឆ្នោត​នៅ​ក្នុង​អាណត្តិទី៥ កាន់​តែ​មាន​ភាពល្អ​ប្រសើរបើ​ធៀប​៤​អាណត្តិមុន ហើយ​អង្គបោះឆ្នោត​កាន់​តែមាន​ភាពចាស់​ទុំ យកចិត្ត​ទុក​ដាក់ និង​មាន​ភាព​សស្រាក់​សស្រាំ​ក្នុង​ការ​ទៅ​បោះ​ឆ្នោត។

លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្សកម្លាំង​ជាតិ ដែលបាន​ចុះសង្កេតការណ៍​នៅ​មណ្ឌលភូមិភាគ​៣ នា​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកណ្ដាល​សង្កេត​ឃើញ​ថា ដំណើរការ​បោះឆ្នោតជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​ដំណើរ​ការល្អ ហើយ​ការរៀប​ចំមាន​សណ្ដាប់​ធ្នាប់ របៀប​រៀប​រយ និង​ល្អ​ប្រសើរ។

គួរ​ជម្រាបជូន​ថា ការបោះឆ្នោត​ព្រឹទ្ធសភា​នីតិកាលទី៥ ​មាន​ការិយាល័យ​ចំនួន​៣៣​ និង​៨​មណ្ឌល។ ការ​បោះ​ឆ្នោតព្រឹទ្ធសភា​នេះ មាន​គណបក្ស៤ ចូល​រួម​ប្រកួត​ប្រជែង​គ្នា ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា គណ បក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ភ្លើងទៀន និង​គណបក្ស​កម្លាំង​ជាតិ។

លោក រ៉ុង ឈុន ចាត់ទុក​ការបោះឆ្នោត​ព្រឹទ្ធសភា​បែបអសកល​នេះ មានសារៈ​សំខាន់​ណាស់ សម្រាប់​ស្ថាប័ន​កំពូលរបស់ជាតិ។ លោក ហ្សង ពុទ្ធា បន្ថែមថា ការបោះឆ្នោត​ព្រឹទ្ធសភា​ គឺជាការ​បោះឆ្នោត​ជ្រើស​រើស​រចនាសម្ព័ន្ធ​ថ្មី​បន្ថែមទៀត​ក្រៅ​ពី​រចនាសម្ព័ន្ធ​រដ្ឋសភា​ដែល​មាន​ស្រាប់។  តួនាទី​របស់​ព្រឹទ្ធសភាជា​អង្គនីតិប្បញ្ញត្តិ​ត្រួត​ពិនិត្យ​ទ្វេ​ដង ​ដើម្បីអនុម័ត​លើ​ការ​សម្រេច​របស់​ថ្នាក់​ក្រោម។

កម្ពុជារៀប​ចំបោះឆ្នោត​ព្រឹទ្ធសភា​នៅ​ក្នុង​ឆ្នាំ​២០០៦ បន្ទាប់​ពី​ឆ្នាំ​១៩៩៦ មាន​ការ​ចាត់​តាំង ក្រោយ​កិច្ច​ព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី​២៣ តុលា ​ឆ្នាំ​១៩៩៣។ កាល​ណោះក​ម្ពុជា​មាន​សភា​ធម្មនុញ្ញ​តែ​បាន​ក្លាយ​មក​ជា​រដ្ឋសភាហើយ​រដ្ឋសភា​បាន​ដើរ​តួនាទី​ជា​រៀបចំ​ឲ្យ​មាន​រចនាសម្ព័ន្ធ​មួយ​បន្ថែម​ទៀត​គឺ​ព្រឹទ្ធសភា៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា