banner1
ទំនាក់ទំនងចិន-រុស្ស៊ី៖ ធនាគារចិនធំមួយ បិទខ្ទប់ការបង់ប្រាក់ឲ្យក្រុមហ៊ុនរុស្ស៊ី

 9-កុម្ភៈ-2024

ថ្ងៃពុធទី ៧  កុម្ភៈ វិមានក្រេមឡាំង បានទទួលស្គាល់ថា ក្រុមហ៊ុនរុស្ស៊ីមួយចំនួន ពុំបានទទួលការបង់ប្រាក់ទូទាត់ ពីសំណាក់ក្រុមហ៊ុនចិន ពិតប្រាកដមែន។ បញ្ហានេះ បណ្តាលមកពីធនាគារចិន ធំបំផុតមួយ បានសម្រេចបិទខ្ទប់ ការវេរប្រាក់ទៅឲ្យក្រុមហ៊ុនរុស្ស៊ី ដែលនាំផលិតផលពីរុស្ស៊ី ចូលមកក្នុងប្រទេសចិន។  នេះបើតាមការទម្លាយឲ្យដឹង ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី។​ យោងតាម កាសែតសេដ្ឋកិច្ចរុស្ស៊ីឈ្មោះ វ៉េដូម៉ូស្ទី ថ្មីៗនេះ ធនាគារចិនធំមួយឈ្មោះ Zhejiang Chouzhou Commercial Bank ដែលជាធនាគារដៃគូ នៃក្រុមហ៊ុននាំចូលផលិតផលពីរុស្ស៊ី បានបញ្ឈប់ភ្លាមៗ រាល់ប្រតិបត្តិការទូទាត់ប្រាក់ទៅឲ្យភាគីរុស្ស៊ី ដោយពុំបានប្រាប់បំភ្លឺពីមូលហេតុ។ ក្នុងពេលតែមួយ ធនាគារចិនផ្សេងទៀត ក៏បានរឹតបន្តឹងក្បួនខ្នាតរបស់ខ្លួនជាមួយក្រុមហ៊ុនរុស្ស៊ីដែរ ដែលការណ៍នេះ ទំនងជាបណ្តាលមកពីមូលេហេតុចំនួនពីរ។ ទី១ ភាគីចិនកំពុងរងចំហាយទណ្ឌកម្មពីសហរដ្ឋអាមេរិក។ ទី២ ដូចរាល់ឆ្នាំ នៅពេលដែលពិធីបុណ្យចូលឆ្នាំចិនខិតជិតមកដល់ រាល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក តែងបន្ថយល្បឿន ជាធម្មតា។ គួររំឭកថា ចិនបានក្លាយជាដៃគូសេដ្ឋកិច្ចទី១ របស់រុស្ស៊ី ពោលគឺចាប់តាំងពីរុស្ស៊ីបានបើកការវាយលុកឈ្លានពានលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ដែលជាដើមហេតុ នៃទណ្ឌកម្មសេដ្ឋកិច្ចដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រទេសបស្ចិមលោក។ យោងតាមទិន្នន័យពីអាជ្ញាធរគយចិន ក្នុងឆ្នាំ ២០២៣ ចិន និងរុស្ស៊ី បានប្តោះប្តូរពាណិជ្ជកម្មនឹងគ្នា ក្នុងទំហំ ដល់ទៅជាង ២០០.០០០ លានដុល្លារ ពោលគឺកើនឡើងជាង ២៥% ក្នុងមួយឆ្នាំ ដែលជាតួលេខឯតទគ្គកម្ម ក្នុងការធ្វើជំនួញរវាងប្រទេសទាំងពីរ៕ទំនាក់ទំនងចិន-រុស្ស៊ី៖ ធនាគារចិនធំមួយ បិទខ្ទប់ការបង់ប្រាក់ឲ្យក្រុមហ៊ុនរុស្ស៊ី AP – Ng Han Guan

 

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា