banner1
អង្គការមូលនិធិប្រាសាទពិភពលោកប្រគល់ការដ្ឋានអភិរក្ស និងជួសជុល៣កន្លែងឲ្យកម្ពុជាវិញ

 29-មករា-2024

អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund)របស់សហរដ្ឋអាមេរិក បានសម្រេចប្រគល់ការដ្ឋានអភិរក្ស និងជួសជុលប្រាសាទចំនួន៣កន្លែង ក្នុងរមណីយដ្ឋានអង្គរទៅឲ្យអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ បន្ទាប់ពីជួសជុលរួចរាល់។ ការប្រគល់នេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែមករាឆ្នាំ២០២៤ ចំខួបទី៣៥ឆ្នាំ នៃបេសកកម្មរបស់អង្គការមូលនិធិប្រាសាទពិភពលោក។

បើតាម​ក្រសួង​វប្បធម៌ ការដ្ឋានជួសជុលចំនួន៣នោះ មាន ប្រាសាទតាសោម ប្រាសាទព្រះខ័ន និងរោងទងនៃចម្លាក់សមុទ្រកូទឹកដោះរបស់ប្រាសាទអង្គរវត្ត។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានថ្លែងនៅក្នុងពិធីប្រគល់ការដ្ឋានជួសជុលប្រាសាទ នោះថា អាជ្ញាធរជាតិអប្សរានឹងបន្តថែរក្សាប្រាសាទទាំង៣នេះ ហើយកម្ពុជានឹងចងចាំជារៀងរហូតចំពោះការរួមចំណែករបស់មូលនិធិប្រាសាទពិភពលោក(WMF)ក្នុងការជួយការពារបេតិកភណ្ឌជាតិរបស់កម្ពុជា​។

ទោះជាគម្រោងការជួសជុលប្រាសាទបានចប់ តែរដ្ឋមន្ត្រីក្រសួងវប្បធម៌រូបនេះ នៅចង់បន្តធ្វើការជាមួយអង្គការមូលនិធិប្រាសាទពិភពលោកក្នុងវិស័យទូលំទូលាយដូចជា ការផ្លាស់ប្តូរជំនាញស្តីពី ការអភិរក្សវេទិកាយុវជនសម្រាប់ការគ្រប់គ្រងបេតិកភណ្ឌ ការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងសិក្ខាសាលារួមគ្នា ដើម្បីចែករំលែកបទពិសោធន៍ជាដើម។

បើតាមនាយិកាប្រតិបត្តិរបស់អង្គការមូលនិធិប្រាសាទពិភពលោកគឺ លោកស្រី Benedicte De Montlaur អង្គការរបស់​លោកស្រីបានចូលរួមការងារជួសជុលប្រាសាទនៅរមណីដ្ឋានអង្គរបានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ ជាមួយនឹងបេសកកម្មចុះវាល ដើម្បីវាយតម្លៃស្ថានភាពនៃប្រាសាទ ឆ្លើយតបតាមការស្នើសុំរបស់អតីតព្រះមហាក្សត្រកម្ពុជា សម្តេចសីហនុ។ បន្ទាប់មកអង្គការមូលនិធិប្រាសាទពិភពលោកក៏បានបង្កើតកម្មវិធីអភិរក្ស និងបណ្តុះបណ្តាលដ៏ទូលំទូលាយ ដោយជួយបំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA) ដែលទើបនឹងបើកឡើងវិញនាពេលនោះ។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋាភិបាលចិន បានធ្វើពិធីប្រគល់-ទទួលជំនួយអំពីគំរោងជួសជុល និងអភិរក្សប្រាសាទតាកែវនេះ ជូនមកកម្ពុជាវិញ បន្ទាប់ពីជួសជុលរួច។

ប្រាសាទតាកែវ បានចាប់ផ្តើមជួសជុលតាំងពីឆ្នាំ២០១១ ហើយបានបញ្ចប់នៅឆ្នាំ២០១៨ ដោយប្រើប្រាស់ថវិកាអស់ប្រមាណ ៤០លានយ័នស្មើជាង៥លានដុល្លារ។

រិឯសាលាបារាំង​ចុងបូព៌ា​វិញ ក៏បាន​បញ្ចប់​គម្រោង​ជួសជុល​ប្រាសាទបាពួន កាល​ពី​ខែមេសា ឆ្នាំ២០២១១​ ក្រោយ​បើក​ការដ្ឋាន តាំងពី​ឆ្នាំ​១៩៩៥។ ដោយប្រើរយៈពេល ១៦ឆ្នាំ ក្រុមស្ថាបត្យករ​បារាំង និង​ក្រុមការងារ​ខ្មែរ​ជាង​៣០០​នាក់​ បាន​សម្រេច​សមិទ្ធិផល​ផ្គុំ​ប្រាសាទ​បាពួន​ចំណាស់​១០០០ឆ្នាំ​ឡើងវិញ និង​រូបព្រះពុទ្ធ​ចូល​និព្វាន​ដ៏​ធំជាងគេ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅ​ពីក្រោយ​ប្រាសាទនេះ៕

ប្រភពព័័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា