banner1
ក្រសួងសុខាភិបាលព្រមានការប្រើវ៉ាក់សាំង Qdenga ដែល WHO មិនទាន់ទទួលស្គាល់

 26-មករា-2024

នៅថ្ងៃទី២៤  មករា  ក្រសួងសុខាភិបាលកម្ពុជា បានដាស់តឿនឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមមួយប្រភេទឈ្មោះថា  Qdenga។ តាមក្រសួង វ៉ាក់សាំងប្រភេទនេះនៅមិនទាន់ត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក(WHO) នៅឡើយទេ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី២៥ ខែមករានេះ  វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមប្រភេទ Qdenga កំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ ក្នុងចំណោមដំណាក់កាលសិក្សាសរុប៤នៅឡើយ។ ទន្ទឹមនឹងនេះ ក្រសួងក៏បានអះអាងដោយយោងតាមការព្រមានរបស់អង្គការសុខភាពពិភពលោកថា វ៉ាក់សាំងនេះ ដើរតួនាទីជាអ្នកចម្លងជំងឺគ្រុនឈាមលើកទី១ ចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាម  និងដែលអាចវិវត្តទៅរកជំងឺគ្រុនឈាមធ្ងន់ធ្ងរនៅពេលកើតជំងឺគ្រុនឈាមលើកទី២បាន។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជាដដែលបានបន្ថែមថា ក្រៅពីមិនទាន់បានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក(WHO) វ៉ាក់សាំង Qdenga នេះ នៅមិនទាន់ត្រូវបានទទួលស្គាល់ពីនាយកដ្ឋានចំណីអាហារ  និងឱសថ  (FDA) របស់សហរដ្ឋអាមេរិក  និងក៏នៅមិនទាន់ត្រូវបានកម្ពុជាចុះក្នុងបញ្ចិកាផងដែរ។

ការដាស់តឿនឲ្យប្រុងប្រយ័ត្នរបស់ក្រសួងសុខាភិបាលកម្ពុជាពេលនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសង្កេតឃើញថា  វ៉ាក់សាំង Qdengaនេះ ត្រូវបានផ្សព្វផ្សាយឲ្យប្រើប្រាស់នៅតាមបណ្ដាញទំនាក់ទំនងសង្គម និងដោយបុគ្គលមួយចំនួន។

គួររម្លឹកថា វ៉ាក់សាំងQdenga ធ្លាប់ត្រូវបានណែនាំឲ្យប្រើប្រាស់ដោយក្រុមអ្នកប្រឹក្សាយុទ្ធសាស្រ្តនៃការចាក់ថ្នាំបង្ការហៅកាត់  (SAGE) របស់អង្គការសុខភាពពិភពលោក  កាលពីខែកញ្ញា  ឆ្នាំ២០២៣។ មួយវិញទៀត  អត្ថបទព័ត៌មានមួយចុះផ្សាយដោយ  Reuters បានឱ្យដឹងថា Qdengaនេះ ក៏ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងសហភាពអឺរ៉ុប កាលពីខែធ្នូ  ឆ្នាំ២០២២ដែរ។

សូមជម្រាបថា វ៉ាក់សាំង  Qdenga គឺផលិតផលមួយរបស់ក្រុមហ៊ុនTakeda Pharmaceutical ដែលមកពីប្រទេសជប៉ុន៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា