banner1
ខេត្តព្រះសីហនុជាប់លេខ១ ដែលរៀបចំបុណ្យឆ្លងឆ្នាំល្អជាងគេ

 9-មករា-2024

ក្រសួង​ទេសចរណ៍​ឲ្យ​ចំណាត់​ថ្នាក់​ខេត្ត​ព្រះសីហនុ​ជាប់​លេខ១​ ក្នុង​ការ​ប្រកួត​ប្រជែង​ទីក្រុង​ ដែល​មាន​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ ​ដែល​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣១​ធ្នូ​២០២៣​។​ ចំណែក​ខេត្ត​បាត់​ដំបង​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ និង​ខេត្ត​សៀមរាប ​ជាប់​ចំណាត់​ថ្នាក់​លេខ៣​។​ ចំណាត់​ថ្នាក់​នេះ​គឺ​ផ្តោត​ទៅលើ​ការ​តុប​តែង​រចនាលម្អ ​អនាម័យ ​និង​បរិស្ថាន ​សន្តិសុខ ​សុវត្ថិភាព ​និង​សណ្តាប់​ធ្នាប់​ ភាព​ពេញ​ចិត្ត​ និង​ការ​ចូល​រួម​សប្បាយ​រីករាយ​របស់​ភ្ញៀវ​ទេសចរណ៍​។​ បើ​តាម​សេចក្តី​ប្រកាស​របស់​គណ​កម្មា​ធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត ​ការ​ផ្តល់​ចំណាត់​ថ្នាក់​នេះ​ គឺ​យោង​លើ​ការ​បោះ​ឆ្នោត​ពី​សាធារណជន​តាម​រយៈ​គេហ​ទំព័រ​ផ្លូវការ​ដែល​មាន​ឈ្មោះថា​ https://bestcountdowncity.cambodiacleancity.com។​ ប៉ុន្តែ​អ្នក​ធ្វើ​ការ​ងារ​ខាង​ទេសចរណ៍នៅ​ក្រៅ​រដ្ឋាភិបាល​ លោក ​ម៉ម រិទ្ធី​ មិន​យល់​ស្រប​នឹង​ផ្តល់​ចំណាត់​ថ្នាក់​នេះ​ទេ​។ តាមលោក ម៉ម រិទ្ធី ខេត្តបាត់ដំបងដែលនៅតែមានផ្លូវខូចជាច្រើន និងបរិស្ថានអ៊ួអាប់ តែបែរជាប់លេខ២ទៅវិញ។

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា