banner1
អ.ស.ប. ប្រកាសស្វែងរកជំនួយ​មនុស្ស​ធម៌ ៤៦,៤ ពាន់​លាន​ដុល្លារ ​សម្រាប់​ឆ្នាំ​ថ្មី​ ២០២៤

 13-ធ្នូ-2023

ជិត​ដាច់​ឆ្នាំចាស់​ផ្លាស់​ឆ្នាំថ្មី​ អង្គការ​សហប្រជាជាតិ (អ.ស.ប.) ប្រកាស​អំពាវនាវ​ស្វែង​រក​ជំនួយសម្រាប់ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​ជម្លោះ​សង្គ្រាម វិបត្តិ​ប្រែប្រួល​អាកាសធាតុ និងរងគ្រោះ​ពី​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។ នៅឆ្នាំ​២០២៤ ខាងមុខនេះ អ.ស.ប.បញ្ជាក់ថា ​ត្រូវ​ការ​កញ្ចប់​​ថវិកាមូលធិនិមនុស្សធម៌ ៤៦,៤ ពាន់​លាន​ដុល្លារ ដើម្បី​ទ្រទ្រង់​គម្រោង​ប្រតិបត្តិការ​ជួយ​​សង្គ្រោះ​ នៅ​ក្នុង​ប្រទេសជាង​ ៧០។ តាមរយៈ​ជំនួយ​នេះ  អ.ស.ប.បង្ហាញក្តីសង្ឃឹម​ថា នឹងអាចជួយ​​ស្រោច​ស្រង់​អាយុ​ជីវិត​មនុស្ស​​ចំនួន ១៨០,៥ លាន​នាក់ ក្នុង​ពិភព​លោក​។

មូលនិធិ​ជំនួយ​មនុស្ស​ធម៌ ឆ្នាំ២០២៤ គឺ​ដើម្បី​ផ្តល់​ដល់​ប្រតិបត្តិ​ការ​នៅ​ក្នុង​ប្រទេស ចំនួន​​ ៧២។​ ក្នុងនោះ ២៦ ជារដ្ឋដែល​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរដូចជា​ សង្គ្រាម ជម្លោះប្រដាប់អាវុធ​ ហើយនិង ​៤៦ ទៀត គឺប្រទេស​កំពុងជួប​​បញ្ហា រងការ​លំបាក ​ដូចជា វិបត្តិ​ជន​ភៀសខ្លួន,​ ភៀសខ្លួន​ព្រោះតែវិបត្តិប្រែប្រួលអាកាសធាតុ និង​រង​គ្រោះ​ពី​វិបត្តិ​សេដ្ឋកិច្ចធ្ងន់ធ្ងរ​ជាដើម។

អ.ស.ប. លម្អិត​ថា នឹង​ផ្តល់​ជំនួយជា​ចម្បងទៅដល់ ប្រទេស​ស៊ីរី ៤,៤ពាន់លានដុល្លារ, ផ្តល់​ជំនួយ​ទៅ​ប្រទេស​អ៊ុយក្រែន ៣,១ពាន់​លាន​ដុល្លារ​, ជួយ​ទៅ អាហ្វហ្កានីស្ថាន ៣ពាន់លាន​ដុល្លារ, អេត្យូពី ២,៩ពាន់លាន​ដុល្លារ, ហើយនិង​ យេម៉ែន ២,៨ពាន់លាន​ដុល្លារ។ នេះបើតាម​លោក Martin Griffiths ប្រធាន​​ផ្នែក​ប្រតិបត្តិការ​មនុស្សធម៌ នៃ អ.ស.ប. ​គូស​បង្ហាញក្នុង​សេចក្តី​ប្រកាស​ស្វែង​រក​ជំនួយ ឆ្នាំ២០២៤ ចុះផ្សាយ​ថ្ងៃច័ន្ទ ទី១០ ធ្នូ ។

អ.ស.ប. ​ក៏​លើកឡើងអំពីប្រទេស​រងគ្រោះ​ខ្លាំងព្រោះតែ​ការប្រែប្រួល​អាកាសធាតុ។ ភាគច្រើន​ការប៉ះពាល់​​​​ជា​ដំបូង​បំផុត​ គឺ​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​តំបន់​អាហ្វ្រិក​ខាង​ត្បូង ដែល​ត្រូវ​ផ្តល់​ជំនួយ​មនុស្ស​ធម៌ ចំនួន ១៣,៩ពាន់​លាន​ដុល្លារ សម្រាប់ប្រតិបត្តិការ​ជួយ​សង្គ្រោះ។​

នៅក្នុង​សេចក្តីប្រកាស​ស្វែងរក​ជំនួយ​ គឺ អ.ស.ប. ក៏បង្ហាញ​អំពី​ការ​ព្យាករប្រមើលឃើញថា ក្នុង​នៅឆ្នាំ២០២៤ គឺ​អាចនឹងមានមនុស្ស ប្រមាណ ៣០០លាននាក់ ត្រូវការជំនួយសង្គ្រោះ ។ ប៉ុន្តែ អ.ស.ប. ថា នឹងមានកញ្ចប់ថវិកាសម្រាប់ជួយតែ ១៨០,៥លាននាក់​ ប៉ុណ្ណោះសល់​ពីនោះ គឺជនរងគ្រោះ​អាច​នឹង​ទទួល​ជំនួយ​ពី​អង្គការ​អន្តរជាតិ​ផ្សេងទៀត ហើយ​និង​ជំនួយ​របស់​រដ្ឋាភិបាល​គេនីមួយៗ។​

តាមរបាយការណ៍ គឺក្នុង​ឆ្នាំ​២០២៣​ អ.ស.ប. ទទួល​ជំនួយ​អំណោយ​មនុស្សធម៌​តិច​តួច​ជាង​ឆ្នាំណាៗ​ទាំងអស់។ ពោល​គឺ​ឆ្នាំ​២០២៣​  អ.ស.ប. បាន​អំពាវនាវ​ស្វែង​រក​ជំនួយ​ទំហំ​ទឹកប្រាក់​ ៥៦,៧ពាន់លាន​ដុល្លារ ប៉ុន្តែ ទទួល​បាន​តែ​ ៣៥% តែប៉ុណ្ណោះ។ ដូច្នេះសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៤ ​  អ.ស.ប សើរើមើលឡើងវិញ​ពី​ការ​ស្វែង​រក​មូលនិធិ​ជំនួយ​នានា ហើយ​នឹង​ថ្លឹង​ថ្លែង​ជ្រើសរើស​ប្រទេស ​ឬ ​តំបន់​ណាដែល​ត្រូវ​ការ​ចាំបាច់ខ្លាំង និង​បន្ទាន់​ជាងគេដើម្បីជួយ​៕​

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា