banner1
លោក ហ៊ុន ម៉ាណែត៖ កម្ពុជាអាចបញ្ចៀសបាននូវវិបត្តិស្បៀងអាហារ

 6-វិច្ឆិកា-2023

របពេល​ដែល​ប្រទេសមួយចំនួន​ក្នុង​ពិភពលោក បាន​និង​​កំពុងប្រឈម​​វិបត្តិ​សន្តិសុខ​ស្បៀង​ និង​ការ​ប្រែ​ប្រួល​អាកាសធាតុ កម្ពុជា​មិន​ត្រឹម​តែ​បញ្ចៀស​បាននូវ​វិបត្តិ​ស្បៀង​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​បាន​ចាប់​យក​ឱកាសនេះ​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ស្បៀង​ តាម​រយៈ​ការដាក់​ចេញ​វិធានការ​ ដើម្បី​ផលិត និង​ផ្គត់​ផ្គង់​ផលិផល​កសិកម្ម​ ប្រកបដោយគុណភាព ទៅកាន់​ទី​ផ្សារ​អន្តរជាតិ ពិសេស​ស្រូវ​អង្ករ។ នេះបើតាម​ការ​គូសបញ្ជាក់​នៅ​ក្នុង​សារលិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ទិវា​អាហាររូប​ត្ថម្ភ​លើកទី១០ នៅថ្ងៃ​ទី៦ វិច្ឆិកា ក្រោ​ម​ប្រធាន​បទ «​ការ​ពង្រឹង​សន្តិសុខ​ស្បៀង​ក្នុង​បរិបទនៃការ​ប្រែ​ប្រួល​អាកាសធាតុ»។

ដោយ​ជឿថា កម្ពុជា​នឹង​សម្រេចបាន​ចក្ខុ​វិស័យ​ស្តីពី​ប្រព័ន្ធ​ស្បៀង​ឆ្នាំ​២០៣០ លោក ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជានឹង​បន្ត​សហការជាមួយប្រទេស​នានា អង្គការ​សហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល​ និង​វិស័យ​ឯកជន ដើម្បី​លើក​កម្ពស់​សន្តិ​សុខ​ស្បៀង​ឲ្យកាន់​តែ​រឹង និង​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន។

ប្រមុខ​រដ្ឋាភិបាល​ បានជំរុញឲ្យ​ក្រសួង​កសិកម្ម​បន្ត​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ៗ គ្រាប់ពូជដំណាំ និងពូជសត្វ​ដែល​មានភាពធន់​នឹងការ​ប្រែ​ប្រួលអាកាសធាតុ​ ដើម្បី​ផលិត​ស្បៀង​ដែល​កើត​ចេញ​ពីធម្មជាតិ ដើម្បី​លើក​កម្ពស់​សន្តិសុខ​ស្បៀង និងអាហាររូប​ត្ថម្ភ​របស់​ប្រជាជន។

ក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេស ( CPF) នៃអង្គការសហប្រជាជាតិ បានកំណត់នូវអាទិភាពចំនួន ៣ ដើម្បីជាការតម្រង់ទិសដល់រដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ បទដ្ឋានសកលដែលមានលក្ខណៈច្នៃប្រឌិតថ្មី តាមរយៈការផ្ដល់ការគាំទ្រជាជំនាញឯកទេសនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ដោយទី១ បង្កើនផលិតភាព ការធ្វើពិពិធកម្ម និងពាណិជ្ជភាវូបនីយកម្មកសិកម្ម និងប្រព័ន្ធស្បៀងដែលយកចិត្តទុកដាក់ចំពោះសុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ២ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយសមធម៌ និងចីរភាព និងការបង្កើនសមត្ថភាពពិនិត្យតាមដាន និងរាយការណ៍ពីសកម្មភាពអាកាសធាតុ។ និងទី៣ កាត់បន្ថយភាពងាយរងគ្រោះ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងវិបត្តិដែលកើតមាននៅថ្នាក់ជាតិ កម្រិតសហគមន៍ និងកម្រិតគ្រួសារ៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា