នៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករនិយោជិតជិត២ម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ទៅក្រុមអ្នករិះគន់ថាលោក ទៅទស្សនកិច្ចប្រទេសចិនកាលពីពេលថ្មីៗនេះ គឺដើម្បីបញ្ជាក់ជំហរនយោបាយការបរទេសរបស់កម្ពុជា ដែលប្រកាន់យក«គោលនយោបាយចិនមួយ»។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាមានប្រទេសចំនួន១៨១ ក្នុងចំណោមសមាជិកអង្គការសហប្រជាជាតិ១៩៣ប្រទេស ដែលបានប្រកាន់ជំហរចិនមួយក្នុងនោះមានទាំងអាមេរិកផងដែរ។ ដោយឡែកចំពោះការធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ក៏កម្ពុជាមិនមានអ្វីខុសដែរ ខណៈដែលប្រទេសនានានៅក្នុងលោក ដូចជាអាមេរិក អឺរ៉ុបសុទ្ធតែមានទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន។សូមបញ្ជាក់ថាប្រទេសកម្ពុជាបានប្រកាសពីនយោបាយអព្យាក្រឹត្យរបស់ខ្លួននៅចំពោះមុខមហាអំណាច ដោយយកច្បាប់អន្តរជាតិជាគោល។ ក៏ប៉ុន្តែអ្នកតាមដានសង្គម នយោបាយ មួយចំនួនក៏ដូចជាសកម្មជនប្រឆាំង តែងធ្វើការរិះគន់ពីការលម្អៀងរបស់កម្ពុជាទៅរកចិនកម្មុយនីស្ត ខណៈដែលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន បានឈានដល់កំរិតដែកថែប និងត្បូងពេជ្រ៕លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជាមួយលោក ស៊ី ជិនពីង អគ្គលេខាបក្សកុម្មុយនីស្តចិនអាណត្តិទី៣ © FB
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com