banner1
IMF និង World Bank ចង់ពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

 11-កញ្ញា-2023

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ កញ្ញា ថ្នាក់ដឹកនាំ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF និង​ធនាគារពិភពលោក​បាន​ប្រកាស​ពី​ការ​ចង់​ធ្វើ​ការ​រួម​គ្នា​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​ដើម្បី​ទប់​ស្កាត់​នឹង​ការ​គំរាមកំហែង​ដែល​បង្ក​ឡើងដោយ​ការ​ប្រែប្រួល​អាកាសធាតុ។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​កិច្ចប្រជុំកំពូល G២០ ដែល​គ្រោង​រៀបចំ​រយៈពេល ២ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​សៅរ៍ ទី៩ កញ្ញ​ក្នុង​ប្រទេស​ឥណ្ឌា។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម អគ្គនាយិកា​មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF លោកស្រី​គ្រីស្តាលីណា ហ្សកជីវ៉ា និង​ប្រធាន​ធនាគារ​ពិភពលោក​លោក​អាហ្យេ បង់ហ្កា​បាន​ថ្លែង​ថា ការ​ប្រែប្រួល​អាកាសធាតុ​គឺ​ជា​ការ​គំរាមកំហែង​ដល់​សន្តិភាព​ពិភពលោក សន្តិសុខ ស្ថិរភាព​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍។ ប្រឈម​នឹង​ការ​គំរាមកំហែង​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ IMF និង​ធនាគារពិភពលោក​ត្រូវ​រួម​ដៃ​គ្នា​ដើម្បី​ជួយ​ប្រទេស​សមាជិក​ទាំង​អស់​ឱ្យ​ធ្វើ​សមាហរណកម្ម​លើ​កម្មវត្ថុ​របស់​ពួក​គេ​ស្តីពី ​បញ្ហា​អាកាសធាតុ និង​ការ​អភិវឌ្ឍន៍ នេះ​ជា​ការ​បញ្ជាក់​របស់​លោកស្រី​គ្រីស្តាលីណា ហ្សកជីវ៉ា និង​ប្រធាន​ធនាគារ​ពិភពលោក​លោក​អាហ្យេ បង់ហ្កា។

ការ​ប្តេជ្ញាចិត្ត​រួម​គ្នា​របស់​មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF និង​ធនាគារ​ពិភពលោក​បាន​ធ្វើ​ឡើង ខណៈ​ពេល​ដែល​កិច្ចប្រជុំកំពូល G២០ ត្រៀម​បើក​ធ្វើ​រយៈពេល ២ថ្ងៃ​ ក្នុង​ប្រទេស​ឥណ្ឌា​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​សៅរ៍ ទី៩ កញ្ញា។ នៅ​ក្នុង​កិច្ចប្រជុំកំពូល G២០ រយៈពេល ២ថ្ងៃ​ដែល​នឹង​មាន ១៩ប្រទេស​បូក​សហភាពអឺរ៉ុប​ចូល​រួមការ​ប្រែប្រួល​អាកាសធាតុ​ ជា​ប្រធានរឿង​អាទិភាព​មួយ​មិន​អាច​ខ្វះ​បាន និង​ដែល​ប្រទេស​សមាជិក G២០ ទាំង​អស់​ត្រូវ​ពន្លឿន​ការ​ដោះស្រាយ​ឲ្យ​បាន​លឿន​បំផុត។ ក្រៅ​ពី​បញ្ហា​អាកាសធាតុ អគ្គនាយិកា IMF លោកស្រី​គ្រីស្តាលីណា ហ្សកជីវ៉ា និង​ប្រធាន​ធនាគារ​ពិភពលោក​លោក​អាហ្យេ បង់ហ្កា​ក៏​បាន​សន្យា​ចាប់​ដៃ​ធ្វើ​ការ​រួម​គ្នា ​ដើម្បី​ជួយ​ប្រទេស​មួយ​ចំនួន​កុំ​ឲ្យ​ធ្លាក់​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​កាន់​តែ​ខ្លាំង ​ដោយសារ​ជំពាក់​បំណុល​គេ​វ័នក។

កម្មវត្ថុ​ចុង​ក្រោយរបស់ IMF និង​ធនាគារពិភពលោក លោកស្រី​ គ្រីស្តាលីណា ហ្សកជីវ៉ា និង​លោក ​អាហ្យេ បង់ហ្កា​ បាន​ប្រកាស​ពង្រឹង​ការ​គាំទ្រ​ចំពោះ​ប្រទេស​នានា​ ដើម្បី​ទាញ​យក​បាន​នូវ​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​ឌីជីថល​ថ្មីៗ ​ដោយ​បន្ថយ​ហានិភ័យ ពិសេស​ពង្រឹង​សុវត្ថិភាព​លើ​មធ្យោបាយ​ទូទាត់​ឆ្លង​ប្រទេស៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា