banner1
ឥណ្ឌូនេស៊ីស្នើកម្ពុជាពង្រឹងការសហការ ដើម្បីបង្រ្កាបបញ្ហាឆបោកតាមប្រព័ន្ធអ៊ីនធឺណេត

 7-កញ្ញា-2023

ឥណ្ឌូនេស៊ី បានគូសបញ្ជាក់ប្រាប់កម្ពុជា អំពីសារៈសំខាន់នៃការសហប្រតិបត្តិដើម្បីបង្រា្កបបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណេត។ ការបញ្ជាក់នេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំដាច់ដោយឡែករវាងមេដឹកនាំនៃប្រទេសទាំងពីរ អំឡុងពេលដែលឥណ្ឌូនេស៊ីកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាកាតា។

បើតាមសេចក្តីប្រកាសព័ត៌មាន ពីសំណាក់ក្រសួងការបរទេសឥណ្ឌូនេស៊ី គឺលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី បានបញ្ជាក់ប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា ចាប់ពីខែមករា ដល់ខែកក្កដា ក្នុងឆ្នាំ២០២៣នេះ មានករណីចំនួន ៧៧៧ ត្រូវបានដោះស្រាយនៅក្នុងប្រទេសកម្ពុជា។ ដោយក្នុងនោះមាន៥១៥ ករណីពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិត។

ក្នុងជំនួបទ្វេភាគីជាមួយកម្ពុជា លោក ចូកូ វីដូដូ បានសង្កត់ធ្ងន់ទៅលើការសហការរវាងប្រទេសទាំងពីរ ដើម្បីបង្ក្រាបបទល្មើសទាំងនោះ។ បើតាមលោកប្រធានាធិបតីឥណ្ឌូនេស៊ី មេដឹកនាំទាំងពីរបានពិភាក្សាអំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារពលរដ្ឋឥណ្ឌូនេស៊ីជាពិសេសអ្នកដែលបានក្លាយជាជនរងគ្រោះនៃការបោកប្រាស់តាមអ៊ីនធឺណិត ឬការក្លែងបន្លំតាមអ៊ីនធឺណិត។

ដោយឡែក បើតាមសេចក្តីប្រកាសនៅលើប្រព័ន្ធតេលេក្រាម របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា ភាគីទាំងពីរបានពិភាក្សាយ៉ាងជិតស្និទ្ធិ ទៅលើទិដ្ឋភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស ការរប្រយុទ្ធប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ។ ឧក្រិដ្ឋកម្មឆ្លងដែន ដែលខាងកម្ពុជា បានបញ្ជាក់ទៀតថា កម្ពុជានិងឥណ្ឌូនេស៊ី នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។

ជាការកត់សម្គាល់ ការលើកឡើងពីបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណេត នេះកើតឡើងនៅស្របពេលដែលសារព័ត៌មានអន្តរជាតិមួយចំនួន បានចុះផ្សាយជាបន្ត អំពីករណីជួញដូរមនុស្សមួយចំនួនចូលមកប្រទេសកម្ពុជា។ ករណីចុងក្រោយ តាមការចុះផ្សាយរបស់សារព័ត៌មាន Reuters មានការចាប់ខ្លួនមនុស្ស១២នាក់   ពាក់ព័ន្ធនឹងបទជួញដូរមនុស្ស ១២២នាក់ មកកម្ពុជា ដើម្បីលក់ក្រលៀន។ ផ្អែកតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ បានឲ្យដឹងថា ការជួញដូរក្រលៀននោះ ធ្វើឡើងនៅឯមន្ទីរពេទ្យ ព្រះកេតុមាលា កណ្តាលក្រុងភ្នំពេញ៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា