banner1
វិស័យធានារ៉ាប់រងកម្ពុជានៅតែមានសក្តានុពល និងអាចមានកំណើនក្នុងរង្វង់ជាង១០%នាឆ្នាំនេះ

 27-កក្កដា-2023

អ្នកជំនាញក្នុងវិស័យធានារ៉ាប់រងបានអះអាងថា វិស័យធានារ៉ាប់រងនៅកម្ពុជា បន្តរក្សាកំណើន២០% ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ  និងមានទំហំទីផ្សារជាបុព្វលាភធានារ៉ាប់រង កើនឡើងដល់ជាង៣៥០លានដុល្លារនៅឆ្នាំ២០២១។ បើតាម អ្នកជំនាញ វិស័យធានារ៉ាប់រង់កម្ពុជា កំពុងបោះជំហានទៅមុខយ៉ាងល្អប្រសើរ បើទោះបីវិស័យនេះនៅមានភាពក្មេងខ្ចីក្នុងបរិបទប្រជាជនកម្ពុជា ខណៈវិស័យធានារ៉ាប់រងក៏នៅបន្តជួបប្រទះនូវបញ្ហាមួយចំនួនផង។

ក្នុងទិវាធានារ៉ាប់រងឆ្នាំ២០២២ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានថ្លែងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជាបានបន្តរក្សាលំនឹង និងកំណើននៃភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈក្នុងរយៈពេល៥ឆ្នាំចុងក្រោយមកនេះ ទីផ្សារធានារ៉ាប់រងកម្ពុជាមានកំណើនក្នុងរង្វង់២០%។ លោក ប៊ូ ច័ន្ទភីរូបន្តថា កាលពីឆ្នាំ២០២០កន្លងទៅ វិស័យធានារ៉ាប់រងកម្ពុជាមានកំណើន៨% និងឆ្នាំ២០២១ មានកំណើន១០% ខណៈជាក្តីរំពឹងទុក លោក ច័ន្ទភីរូថា ទីផ្សារធានារ៉ាប់រងកម្ពុជានឹងកើនក្នុងអត្រាជាង១០%ទៀត។

ក៏ប៉ុន្តែ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជារូបខាងលើបានឱ្យដឹងថា អត្រាភាគទានវិស័យធានារ៉ាប់រងនៅក្នុងសេដ្ឋកិច្ចកម្ពុជា មានតែប្រមាណ១.១១%ប៉ុណ្ណោះ ខណៈការប្រើប្រាស់សេវាធានារ៉ាប់រង គិតជាដង់ស៊ីតេធានារ៉ាប់រងវិញ គឺមានត្រឹមតែ១៨ដុល្លារ ៧៥សេនប៉ុណ្ណោះ ក្នុងមួយម្នាក់។

បើតាម លោក ប៊ូ ច័ន្ទភីរូ ទំហំដង់ស៊ីតេធានារ៉ាប់រងនេះ នៅមានកម្រិតទាបជាប្រទេសតំបន់។ តែយ៉ាងណា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល នៅឆ្នាំ២០៣០ និយ័តករធានារ៉ាប់រងកម្ពុជា នឹងជំរុញការប្រើប្រាស់សេវាធានារ៉ាប់រង គិតជាដង់ស៊ីតេឱ្យបានចំនួន១៧៣ដុល្លារក្នុងមួយនាក់។

ចំណែក ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ បានថ្លែងថា វិស័យធានារ៉ាប់រង ត្រូវបានចាត់ទុកជាវិស័យដែលមិនសូវរងគ្រោះពីវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែវិស័យនេះមានភាពពេញនិយមចំពោះប្រជាជនដែលកំពុងរស់នៅក្នុងប្រទេសជឿនលឿនមួយចំនួន។ លោក ហ៊ុយ វ៉ាថារ៉ូ បន្តថា វិស័យធានារ៉ាប់រងមានអត្ថប្រយោជន៍ច្រើន រួមទាំងធានាបាននូវហានិភ័យនានា។

ជាការកត់សម្គាល់ លោក ហ៊ុយ វ៉ាថារ៉ូ ថា វិស័យធានារ៉ាប់រងនេះនៅមិនទាន់សូវទទួលបានការចាប់អារម្មណ៍ និងយល់ដឹងពីប្រជាពលរដ្ឋខ្មែរខ្លាំងខ្លានោះទេ ខណៈវិស័យនេះទៀតសោធក៏នៅមានភាពក្មេងខ្ចីថែមទៀតនៅក្នុងប្រទេសកម្ពុជា ពោលគឺ ប្រជាពលខ្មែរនៅមិនទាន់មានការប្រើប្រាស់ឱ្យទូលំទូលាយនៅឡើយ ទោះបីវិស័យមានវត្តមាននៅក្នុងប្រទេសយូរឆ្នាំមកហើយ។

ចំណែកបញ្ហាដែលវិស័យធានារ៉ាប់រងកំពុងជួបប្រទះ គឺ បញ្ហាច្បាប់ ការយល់ដឹង ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ នេះបើតាមការបញ្ជាក់ពីលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា។

សូមជម្រាបថា សព្វថ្ងៃនេះ កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងសរុប ៣៩ ក្រុមហ៊ុន។ ក្នុងនោះ ក្រុមហ៊ុនធានារ៉ាប់រងប្រភេទទូទៅចំនួន១៨ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉បរង់បន្តចំនួន១ក្រុមហ៊ុន, ក្រុមហ៊ុនជើងសារធានារ៉ាប់រងចំនួន១៩ក្រុមហ៊ុន, ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន៣៣ក្រុមហ៊ុន និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន២ក្រុមហ៊ុន ខណៈក្រុមទាំងអស់នេះមានទ្រព្យសកម្មចំនួន៨៤៥លានដុល្លារ និង មូលនិធិភាគហ៊ុនិកចំនួន៣៨០លានដុល្លារ៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា