banner1
អង្គការ៖ ការផ្តល់កម្ចីរបស់ធានាគារអន្តរជាតិមកធនាគារក្នុងស្រុកជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស

 23-វិច្ឆិកា-2022

អង្គការសង្គម​ស៊ីវិល​ចំនួន៨នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​និង​អឺរ៉ុប​ ​​បានបញ្ចេញប្រតិកម្ម​ចំពោះ​ការ​អនុម័ត​ទឹកប្រាក់​ ​១​៧​៥​ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​របស់​ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​អាស៊ី​ (​A​I​I​B) ​ខណៈ​មានសេចក្តី​រាយការណ៍ជាទូទៅច្រើនឆ្នាំនេះមកនេះពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​វិ​ស័​យ​នេះ​​។​ បើតាម​ក្រុម​អង្គការសិទ្ធិមនុស្ស នេះជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ដែល​ ​ធនាគារ​ ​A​I​I​B ​បាន​សម្រេច​ចិត្ត​ចាប់ផ្ដើម​វិនិយោគ​នៅ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​ក្នុង​ពេល​ដែល​រឿង​នេះ​ជា​បញ្ហា​ក្ដៅ​គគុក។

ធនាគារ​ ​A​I​I​B ​ដែល​ជា​ធនាគារ​វិនិយោគ​ពហុភាគី​ ​ជាមួយ​សមាជិក​ចំនួន​ ​១​០​៥​ ​រួម​មាន​អា​ឡឺម៉ង់​ផង​ដែរ​ ​ដែល​កាន់កាប់​ភាគ​ហ៊ុន​សំខាន់​ៗ​មួយ​ចំនួន​ ​បាន​សម្រេច​ចិត្ត​ចាប់ផ្ដើម​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ទៅ​ស្ថាប័ន​ផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា​ចំនួន​ពីរ​នៅ​ក្នុង​ខែ​តែមួយ​ ​ខណៈ​ដែល​ការិយាល័យ​ភាព​អនុ​លោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​នៃ​សាជីវកម្ម​អន្តរជាតិ​ បានទទួល​បណ្តឹងមួយ ​ដែល​កំពុង​ចោទប្រកាន់​លើ​ការ​វិនិយោគ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ ជាតិ​នៅ​ក្នុង​ស្ថាប័ន​ផ្ដល់​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ទាំងពីរ​ ​និង​ស្ថាប័ន​ផ្សេងទៀត​ ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ការ​ប្រមូល​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​និង​រំលោភបំពា ន ​។​

នេះបើតាមយោង​តាមសេចក្តី​ថ្លែងការណ៍រួមចុះថ្ងៃទី១៧​វិច្ឆិកា ដោយ​អង្គការចំនួន៨នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​និង​អឺរ៉ុប ដែលនាំមុខដោយអង្គការ លីកាដូ និងអង្គការសមធម៌កម្ពុជា ដែល​អង្គការទាំងនេះ ចាត់ទុកថា​គឺជា​ការ​វិនិយោគ​ដំបូង​របស់​ធនាគារ​ ​A​I​I​B ​នៅ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​។​

​កាលពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ធនាគារAIIB បានអនុម័តឥណទានទឹក​ប្រាក់​៧៥​លាន​ដុល្លារ​​​ទៅ​ឲ្យគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ដើម្បី​បង្កើន​ការ​ផ្ដល់​ក​ម្ចី​ដល់​សហគ្រាស​មីក្រូ​ហិរញ្ញវត្ថុ​ ​ធុន​តូច​ ​និង​មធ្យម​ (​MS​ME​s) ​។​ ​នៅ​ខែ​តែមួយ​ ​ចន្លោះ​ពេល​តែ​១​៥​ថ្ងៃ​ ​ធនាគារ​ ​A​I​I​B ​ក៏បាន​ប្រញាប់ប្រញាល់​បង្ហាញ​ ​និង​ អនុម័តឥណទានទឹកប្រាក់១០០លានដុល្លារ ​ទៅឲ្យ​ធនាគារ​អេ​ស៊ី​លីដា​ ​ដើម្បី​ពង្រីក​វិ​សាល​ភាព​នៃ​ការ​ផ្ដល់​ក​ម្ចី​ដល់​សហគ្រាស​មីក្រូ​ហិរញ្ញវត្ថុ​ ​ធុន​តូច​ ​និង​មធ្យម​ ។​

បើតាម​ក្រុម​អង្គការសិទ្ធិមនុស្ស នេះជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ដែល​ ​ធនាគារ​ ​A​I​I​B ​បាន​សម្រេច​ចិត្ត​ចាប់ផ្ដើម​វិនិយោគ​នៅ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​ក្នុងពេលដែល​រឿង​នេះ​វា​បញ្ហា​ក្ដៅ​គគុក។ ក្តៅគគុក​ក្រោយ​ពី​មាន​របាយការណ៍​គួរ​ឲ្យ​ជឿ​ទុកចិត្ត​មួយ​ចំនួន​របស់​អង្គការសង្គម​ស៊ីវិល​ ​អ្នក​សារ​ព័ត៌មាន​ ​និង​ការសិក្សា​ដែល​ផ្ដល់​ជំនួយ​ដោយ​វិនិ​យោគិន​ ​បាន​រក​ឃើញ​បញ្ហា​ជាច្រើន​នៃ​ការ​រឹបអូស​ដីធ្លី​ ​ការ​បាត់បង់​ជីវភាពរស់នៅ​សមរម្យ​ ​ផល​ប៉ះពាល់​លើ​បញ្ហា​សុខភាព​ ​ការ​បាត់បង់​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិច​ ​អ​សុវត្ថិភាព​ស្បៀងអាហារ​ ​និង​ពលកម្ម​កុមារ​ ​ជាដើម​៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI ៖ https://www.rfi.fr/km


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា