banner1
«អត្រាគ្មានការងារធ្វើនៅចក្រភពអង់គ្លេស បន្តកើនឡើង»

 12-វិច្ឆិកា-2020

ចុះផ្សាយ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០

អត្រាគ្មានការងារធ្វើរបស់ចក្រភពអង់គ្លេស បានកើនឡើងដល់ប្រមាណ ៤.៨ ភាគរយ ក្នុងរយៈពេល ៣ ខែ គិតមកដល់ខែកញ្ញា ដោយសារតែវីរុសកូរ៉ូណានៅតែបន្តប៉ះពាល់ដល់ទីផ្សារការងារ។ ក្នុងរយៈពេល ៣ ខែនេះ ចំនួនមនុស្សដែលគ្មានការងារធ្វើ បានកើនឡើងដល់ប្រមាណ ២៤៣ ពាន់នាក់ ដែលជាចំនួនកើនឡើងខ្ពស់បំផុត ចាប់តាំងពីខែឧសភា ឆ្នាំ២០០៩។ យ៉ាងណាមិញ តួលេខដ៏ខ្ពស់នេះ គឺរួមបញ្ចូលទាំងមនុស្សដែលអាចបាត់បង់ការងារ ហើយបន្ទាប់មកចូលនិវត្តន៍ ឬសម្រេចចិត្តឈប់ស្វែងរកការងារធ្វើ។ តួលេខរបស់ការិយាល័យស្ថិតិជាតិ ក៏បានបង្ហាញផងដែរថាមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនមនុស្សដែលគ្មានការងារធ្វើ នៅចន្លោះអាយុពី ១៦ ទៅ ២៤ ឆ្នាំ។

លោក Jonathan Athow អនុប្រធានស្ថិតិជាតិទទួលបន្ទុកស្ថិតិសេដ្ឋកិច្ចនៅការិយាល័យស្ថិតិជាតិ បានលើកឡើងថា៖ «យើងកំពុងមើលឃើញពីការធ្លាក់ចុះនៃទីផ្សារការងារ ដោយមនុស្សដែលមានប្រាក់ខែ គឺតិចជាងមុន ហើយក៏មានមនុស្សតិចជាងមុនដែលមានការងារធ្វើ។ បច្ចុប្បន្ននេះ មនុស្សដែលគ្មានការងារធ្វើ កំពុងកើនឡើង។» លោកបានមានប្រសាសន៍ថា ចក្រភពអង់គ្លេសកំពុងចាប់ផ្តើមមើលឃើញពីចំនួនដ៏ច្រើននៃប្រជាជនដែលគ្មានការងារធ្វើ ប៉ុន្តែ ប្រជាជនប្រហែល ២.៥ លាននាក់ទៀត ដែលទទួលបានការឈប់សម្រាកពីការងារ គឺនៅមិនទាន់ដឹងច្បាស់ថានឹងមានអ្វីកើតឡើងចំពោះពួកគេឡើយ។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន BBC https://www.bbc.com/news/business-54884592


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា