banner1
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ចូលរួមមហាសន្និបាត សុខភាពពិភពលោក លើកទី៧៣

 11-វិច្ឆិកា-2020

នាថ្ងៃទី០៩ ខែវិច្ឆិកា​ ឆ្នាំ២០២០

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមមហាសន្និបាត សុខភាពពិភពលោក លើកទី៧៣ បន្ត (Resumed Session of 73th WHA) ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើបញ្ហាសុខភាពជាអាទិភាពជាច្រើន ដូចជាការគ្របដណ្តប់សុខភាពជាសកល ការថែទាំសុខភាពបឋម ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ការចាក់ថ្នាំបង្ការ ជាពិសេសវ៉ាក់សាំងកូវីដ-១៩ ការប្រយុទ្ធ​ប្រឆាំងនឹងជំងឺឆ្លង សុខភាពភ្នែក ដូចជាការការពារភាពងងឹតភ្នែក ការអភិវឌ្ឍធនធានមនុស្សផ្នែកវេជ្ជសាស្ត្រ កម្មវិធីគាំពារមាតា កុមារ និងទារក និងកម្មវិធីអាហារូបត្ថម្ភ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា កិច្ចប្រជុំ និងអនុម័តនូវសេចក្ដីសម្រេចចិត្តមួយចំនួនដូចខាងក្រោម ៖

– ការឆ្លើយតបនឹងវិបត្តិនៃជំងឺកូវីដ១៩ (COVID-19 Response)

– ផែនការយុទ្ធសាស្ត្រលុបបំបាត់ជំងឺមហារីកមាត់ស្បូននៅឆ្នាំ២០៣០

– ផែនការយុទ្ធសាស្ត្រសកល ស្ដីពីការស្រាវជ្រាវរក និងនវានុវត្តន៍ជំងឺរបេង

– សុខភាពភ្នែកតាមរយៈការការពារភាពពិការ និងងងឹតភ្នែក

– ពង្រឹងកិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពចំណីអាហារ

– របៀបវារៈចាក់ថ្នាំបង្ការឆ្នាំ២០៣០ (Immunization Agenda 2030)_

– ទស្សវត្យសុខភាពមនុស្សចាស់ឆ្នាំ២០៣០ (Decade of Healthy Ageing 2020-2030)

– ការត្រៀមរៀបចំ ទប់ស្កាត់ជំងឺផ្តាសាយ (Influenza Preparedness)

– កំណែទម្រង់អង្គការសុខភាពពិភពលោក (WHO Reform)

– យុទ្ធសាស្ត្រសកល ស្ដីពីសុខភាពសាធារណៈ នវានុវត្តន៍ និងកម្មសិទ្ធិបញ្ញា។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសង្គម ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានហ្រ្វេសញូ 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា