banner1
«លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិន បានកើនឡើងដល់ប្រមាណ ១០៣ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល ៩ ខែ»

 11-វិច្ឆិកា-2020

ចុះផ្សាយ៖ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០

សន្និសីទអង្គការសហប្រជាជាតិ ស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍ បានលើកឡើង កាលពីចុងខែតុលានេះថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសចិន បានកើនឡើងដល់ប្រមាណ ១០៣ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល ៩ ខែដំបូង នៃឆ្នាំ២០២០ នេះ។ ក្នុងន័យនេះ អ្នកគ្រប់គ្រងផលប័ត្របរទេស (foreign portfolio managers) កំពុងប្តូរទិសដៅមូលនិធិទៅទីផ្សារប្រទេសចិន ដោយសារអត្រាកំណើនរបស់ចិន មានចំនួនខ្ពស់ជាងកន្លែងផ្សេងទៀត ហើយដោយសារតែគោលនយោបាយរូបិយវត្ថុដ៏មានស្ថិរភាពរបស់ចិន កំពុងបង្កើតប្រាក់ចំណេញ ខ្ពស់ជាងលទ្ធភាពទទួលបាននៅក្នុងទីផ្សារផ្សេងទៀត។

គួរបញ្ជាក់ថា ផែនការ ៥ ឆ្នាំ (២០២១-២០២៥) លើកទី១៤ របស់ប្រទេសចិន នឹងបង្កើនទំនុកចិត្តទ្វេដងដល់ក្រុមហ៊ុន និងវិនិយោគិនបរទេស លើសេដ្ឋកិច្ចចិន នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនលើកទី១៩។ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ នឹងត្រូវបានធ្វើឡើងនៅក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធសិទ្ធិអចលនទ្រព្យ (property rights system) និងការបែងចែកកត្តាផលិតកម្ម ផ្អែកលើទីផ្សារ ដើម្បីឱ្យអង្គភាពទីផ្សារ (market entities) បង្ហាញពីភាពរឹងមាំបន្ថែមទៀត។ លើសពីនេះ ការប្រកួតប្រជែងដោយស្មើភាពនៅក្នុងប្រព័ន្ធទីផ្សារ នឹងត្រូវបានជំរុញបន្ថែម។ ជាទូទៅ ប្រទេសចិន នឹងបង្កើតស្ថាប័នថ្មីដែលចាំបាច់សម្រាប់សេដ្ឋកិច្ចបើកចំហកម្រិតខ្ពស់ ក្នុងអំឡុងផែនការនេះ។

ដោយសារតែភាពស៊ីជម្រៅនៃការបើកចំហ និងការកែលម្អបរិយាកាសធុរកិច្ច ប្រទេសចិនបន្តទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) កាន់តែច្រើន។ ក្នុងនោះ ការវិនិយោគបរទេសថ្មី មានចំនួនជាង ៤០០ ប៊ីលានដុល្លារអាមេរិក ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ដោយលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ស្ថិតនៅលំដាប់ទី ២ លើពិភពលោក ក្នុងរយៈពេល ៣ ឆ្នាំ ជាប់គ្នា បើទោះជាមានភាពតានតឹងពាណិជ្ជកម្ម ហើយលំហូរវិនិយោគ គឺបានធ្លាក់ចុះត្រឹមតែ ៤ ភាគរយ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច  ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍ https://www.phnompenhpost.com/business/china-fdi-hits-103b-nine-months


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា