ចុះផ្សាយ៖ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០
ក្នុងគោលដៅជំរុញសេដ្ឋកិច្ចដែលធ្លាក់ចុះដោយវិបត្តិជំងឺកូវីដ-១៩ ធនាគារកណ្ដាលអូស្រ្តាលី បានទម្លាក់អត្រាការប្រាក់ទាបបំផុតក្នុងប្រវត្តិសាស្រ្ត ព្រមទាំងពង្រីកកម្មវិធីទិញសញ្ញាប័ណ្ណដ៏ធំរបស់ខ្លួនផងដែរ។ ក្នុងន័យនេះ ធនាគារកណ្តាល បានទម្លាក់អត្រាការប្រាក់ពី ០.២៥ ភាគរយ មកនៅត្រឹម ០.១០ ភាគរយ ហើយបានប្ដេជ្ញាថាទិញសញ្ញាប័ណ្ណរដ្ឋាភិបាល ក្នុងចំនួនទឹកប្រាក់ប្រមាណ ១០០ ប៊ីលានដុល្លារអូស្រ្តាលី ដែលស្មើប្រមាណ ៧០.៥ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល ៦ ខែបន្ទាប់ទៀតនេះ។
គួរបញ្ជាក់ថា វិធានការនេះត្រូវបានរៀបចំឡើង ដើម្បីបន្ទាបថ្លៃដើមប្រាក់កម្ចី ក៏ដូចជាជំរុញឱ្យដុល្លារអូស្រ្តាលីចុះទាប។ ក្នុងនោះ ដុល្លារអូស្ត្រាលីធៀបនឹងដុល្លារអាមេរិក បានធ្លាក់ចុះពី ៧០.៥០ សេន មកនៅត្រឹម ៧០.៤០ សេន។ គួរកត់សម្គាល់ផងដែរថា អត្រានិកម្មភាព បានកើនឡើងដល់ប្រមាណ ៦.៩ ភាគរយ នៅក្នុងខែកញ្ញា ដោយប្រជាជនអូស្រ្តាលីស្ទើរតែ ១ លាននាក់ មិនមានការងារធ្វើ ខណៈច្រើននាក់ទៀត ត្រូវបានកាត់បន្ថយប្រាក់ខែ ឬម៉ោងធ្វើការ។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍https://www.postkhmer.com/សេដ្ឋកិច្ច/អូស្ត្រាលីទម្លាក់អត្រាការប្រាក់ទាបបំផុតក្នុងប្រវត្តិសាស្ត្រដល់-០១០
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com