ចុះផ្សាយ៖ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០
ទីផ្សារភាគហ៊ុនអាមេរិក បានកត់ត្រានូវការកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលជាច្រើនទសវត្ស បើទោះជាមានភាពមិនប្រាកដប្រជាចំពោះបេក្ខជនដែលនឹងឈ្នះឆ្នោត។
ភាគហ៊ុនបានកើនឡើង ខណៈពេលដែលវិនិយោគិនភ្នាល់ពីលទ្ធផលដែលជិតឈានដល់ការរំពឹងទុក ហើយដែលនឹងមិនធ្វើឱ្យមានការផ្លាស់ប្តូរខ្លាំងសម្រាប់អាជីវកម្ម។ ក្នុងន័យនេះ ក្រុមហ៊ុនបច្ចេកវិទ្យា និងសុខភាព ដែលឥឡូវនេះហាក់ដូចជាមិនសូវប្រឈមនឹងបទប្បញ្ញត្តិថ្មី មានការកើនឡើងខ្ពស់។ ជាក់ស្តែង ភាគហ៊ុនហ្វេសប៊ុក បានកើនឡើងជាង ៨ ភាគរយ ខណៈក្រុមហ៊ុនធានារ៉ាប់រងសុខភាពធំៗមួយចំនួន មានការកើនឡើងទ្វេដង។ ទន្ទឹមនឹងនេះ ហ៊ុន Dow បានកើនឡើងជាងប្រមាណ ១.៣ ភាគរយ ស្របពេលដែល S&P ៥០០ បានកើនឡើង ២.២ ភាគរយ។ ចំណែក Nasdaq កើនជិតប្រមាណ ៣.៩ ភាគរយ។
គួរបញ្ជាក់ថា ជាមួយនឹងសន្លឹកឆ្នោតរាប់លាន ដែលនៅតែត្រូវបានគេរាប់ ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក ដូណាល់ ត្រាំ និងគូប្រជែងរបស់គាត់ លោក ចូ បៃដិន គឺកំពុងស្ថិតក្នុងស្ថានភាពប្រកៀកប្រកិតគ្នា។ យ៉ាងណាមិញ ភាពមិនប្រាកដប្រជាចំពោះលទ្ធផលឆ្នោតនេះ មិនបង្ហាញពីការព្រួយបារម្ភដល់ទីផ្សារហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ដែលត្រូវបានមើលឃើញថាមានភាពធន់ នៅក្នុងឆ្នាំនេះ ទោះបីជាមានការគាំងស្ទះ កាលពីខែមីនា ដោយសារវីរុសកូរ៉ូណាក៏ដោយ។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន BBC https://www.bbc.com/news/business-54811366
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com