banner1
«រដ្ឋសភាអនុម័តពិធីសារទីមួយ AJCEP

 11-វិច្ឆិកា-2020

ចុះផ្សាយ៖ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០

កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ រដ្ឋសភាបានអនុម័តពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពី ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន (AJCEP – ពិធីសារទី១)។ តាមរយៈពិធីសារនេះ កម្ពុជារំពឹងថានឹងពង្រីកទីផ្សាររបស់ខ្លួន ទៅកាន់ប្រទេសជប៉ុន និងទាក់ទាញវិនិយោគិនបន្ថែមទៀតពីប្រទេសមហាអំណាចសេដ្ឋកិច្ចនៅប៉ាស៊ីហ្វិក។

ដឹកនាំគណៈប្រតិភូដើម្បីការពារពិធីសារនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានប្រចាំនៅកម្ពុជា បានលើកឡើងថា ច្បាប់នេះនឹងលើកកម្ពស់ពាណិជ្ជកម្មអាស៊ាន-ជប៉ុន ស្របទៅនឹងការវិវត្តនៃសេដ្ឋកិច្ចពិភពលោក តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម, សេវាកម្ម, បម្លាស់ទីរូបវន្តបុគ្គល, និងការវិនិយោគ។ ឯកឧត្តម បានបន្តទៀតថា ច្បាប់នេះក៏នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមកម្ពុជាទាំងមូល តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចជាតិ, ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការផ្ទេរចំណេះដឹង ខណៈបន្ថែមចំណូលពន្ធដល់រដ្ឋ។

គួរបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន បានកើនឡើងដល់ជាងប្រមាណ ១.៣៤៦ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល ៨ ខែដំបូង នៃឆ្នាំ២០២០ នេះ ពោលគឺធ្លាក់ចុះ ៧.៤២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (ហៅកាត់ថា JETRO)។ ក្នុងនោះ ទំនិញដែលនាំចេញពីកម្ពុជាទៅជប៉ុន មានចំនួនប្រមាណ ១.០៤៥ ប៊ីលានដុល្លារអាមេរិក ដែលធ្លាក់ចុះ ៥.៣ ភាគរយ ពីប្រមាណ ១.១០៣ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នានេះ កាលពីឆ្នាំមុន។ ចំណែកឯការនាំចូលពីជប៉ុនមកវិញ មានចំនួនជាង ៣០០.៨៩ លានដុល្លារអាមេរិក គឺធ្លាក់ចុះប្រមាណ ១៤.២ ភាគរយ ពី ៣៥០ លានដុល្លារអាមេរិក ក្នុងរយៈពេលដដែលនេះ កាលពីឆ្នាំមុន។ ដកស្រង់ដោយការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍ https://www.phnompenhpost.com/business/na-passes-ajcep-1st-protocol


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា