ចុះផ្សាយ៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០
យោងតាមការវិភាគរបស់សារព័ត៌មានអាមេរិក CNN បានឱ្យដឹងថា សេដ្ឋកិច្ចចិនកំពុងបោះជំហានទៅមុខម្តងទៀត ដោយសារតែវិស័យទេសចរណ៍របស់ប្រទេសនេះ បាននិងកំពុងងើបឡើងវិញ ក្នុងកំឡុងពេលវិស្សមកាល ជាងមួយសប្តាហ៍កន្លងមកនេះ។ ការវិភាគដដែល បានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសចិន នឹងអាចកើនឡើង ១.១ ភាគរយបន្ថែមទៀត នៅចុងឆ្នាំ២០២០នេះ ពោលគឺលើសពីការគណនារបស់ធនាគារពិភពលោក (World Bank) ដែលថា ផ.ស.ស របស់ប្រទេសចិន នឹងកើនឡើង ១.៦ ភាគរយ នៅក្នុងឆ្នាំ២០២០។
គួរបញ្ជាក់ថា ចំណូលពីវិស័យទេសចរណ៍ បានកើនឡើងដល់ប្រមាណ ៦៩.៧ ប៊ីលានដុល្លារអាមេរិក ដែលស្មើប្រមាណ ៦៩.៩ ភាគរយ នៃប្រាក់ចំណូល ក្នុងកំឡុងពេលដូចគ្នានេះ នៅក្នុងឆ្នាំ២០១៩ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចិន។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរសរុបចំនួន ៦៣៧ លាននាក់ បានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសចិន ក្នុងកំឡុងពេលវិស្សមកាលនេះ ដែលស្មើប្រមាណ ៧៩ ភាគរយ នៃចំនួនភ្ញៀវទេសចរ នៅក្នុងឆ្នាំ២០១៩។ ដកស្រង់ដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានហ្រ្វេសញូ Fresh News http://freshnewsasia.com/index.php/en/internationalnews/173331-2020-10-12-09-40-33.html
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com