banner1
ការសិក្សា៖ កាកសំណល់ប្លាស្ទិកតូចៗនៅបាតសមុទ្រមាន១៤លានតោន

 22-តុសា-2020

ចេញផ្សាយថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ 

ទីភ្នាក់ងារ​វិទ្យាសាស្ត្រ​ជាតិ​អូស្ត្រាលី បានប្រកាសថា បាតសមុទ្រ​របស់​ពិភពលោក ត្រូវបាន​គ្របដណ្ដប់​ដោយ​សំណល់​បា្ល​ស្ទិ​ក​តូចៗ​ប្រមាណ​១៤​លាន​តោន​។ សំណល់​ប្លា​ស្ទិ​ក​នេះ បាន​បំបែក​ចេញពី​គំនរ​សំរាម​មាន​ទំហំ​ដែល​ហូរ​ចូល​មហាសមុទ្រ​ជា​រៀងរាល់ឆ្នាំ​។​ ក្រុម​អ្នកស្រាវជ្រាវ​នៅ​ទីភ្នាក់ងារ CSIRO របស់​អូស្ត្រាលី បាន​ប្រើ​​នាវាមុជទឹក​ដើម្បី​ប្រមូលយក​គំ​រូពី​កន្លែង​ដែលមាន​ជម្រៅ​រហូតដល់​៣,០០០​ម៉ែត្រ​នៅ​ឆ្នេរ​ភាគខាងត្បូង​។ អ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើល​ចំពោះ​ការរកឃើញ​កាកសំណល់​ផ្លា​ស្ទិ​ក​តូចៗ​យ៉ាងច្រើន​នៅក្នុង​ទីតាំង​ដ៏​ជ្រៅ​បែបនេះ​។ លោក Justine Barrett ដែល​ដឹកនាំ​ការសិក្សា​នេះ បាន​និយាយថា​៖ «​កាកសំណល់ ដែល​ហូរ​ដល់​សមុទ្រ នឹង​ខូចខាត​ទ្រង់ទ្រាយ ហើយ​ចុងបញ្ចប់​វា​នឹង​ទៅជា​កាកសំណល់​ប្លា​ស្ទិ​ក​តូចៗ​លទ្ធផល​បង្ហាញថា កាកសំណល់​បា្ល​ស្ទិ​ក​តូចៗ​ពិតជា​កំពុង​លិចទៅ​ក្នុង​បាត​មហាសមុទ្រ​»​។​ អ្នកស្រាវជ្រាវបាន​អំពាវនាវ​ឱ្យមាន​វិធានការ​បន្ទាន់​ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​ការបំពុល​ប្លា​ស្ទិ​ក​សមុទ្រ​នេះ​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី សត្វ និង​សុខភាព​មនុស្ស​។ បើតាម​លោកស្រី រដ្ឋាភិបាល វិស័យ​ឯកជន និង​សហគមន៍​ទាំងឡាយ ចាំបាច់​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​កាត់បន្ថយ​បរិមាណ​សំរាម​នៅតាម​ឆ្នេរសមុទ្រ និង​ក្នុង​មហាសមុទ្រ​។ ដកស្រងដោយ៖ ការិ.ស្រាវជ្រាវកិច្ចការបរិស្ថាន  ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានថ្មីៗ https://www.thmeythmey.com/?page=detail&id=96388


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា