banner1
កម្ពុជានាំចេញដំឡូងមីកើន ៤៩% រយៈពេល ៩ ខែ

 22-តុសា-2020

ចេញផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០

ប្រទេស​កម្ពុជា ​បាន​នាំចេញ​ផលិតផល​ពី​ដំឡូងមី​ជិត ៣លាន​តោន​ ទៅកាន់​ទីផ្សារ​អន្តរជាតិ​យ៉ាងហោច​ ១០ ​ប្រទេស​នៅ​ទ្វីបអាស៊ី និង​អឺរ៉ុប ដោយមាន​កំណើន​ជិត​៤៩​% ​ ក្នុង​រយៈពេល​ ៩ ​ខែ​ដើម ឆ្នាំ​២០២០ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ កម្ពុជា​បាន​នាំចេញ​ដំឡូងមី​ស្រស់​ចំនួន​ជាង​ ១,៧៨ លាន​តោន និង​ចំណិត​ដំឡូងមី​ក្រៀម​ចំនួន​ជាង​ ១,២ ​លាន​តោន​ ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម និង​ថៃ និង​ការនាំចេញ​ម្សៅដំឡូ​មី​ចំនួន ១២ ០០០ តោន​ ទៅកាន់​ទីផ្សារ​នៃ​ប្រទេស​ឥណ្ឌា ចិន បែលហ្ស៊ិក ហូឡង់ ប៉ាគីស្ថាន សាធារណរដ្ឋ​ឆែក ក្រូ​អាស៊ី និង​អ៊ីតាលី​។

គួបញ្ជាក់ថា កាលពី​ខែ​សីហា ឆ្នាំ២០២០ រដ្ឋាភិបាល​បានអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​គោលនយោបាយ​ជាតិ​ដំឡូងមី​ ២០២០-២០២៥ បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម​និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​​រួមគ្នា​អភិវឌ្ឍ​ឯកសារ​គោល​រយៈពេល​ ២ ​ឆ្នាំ​ ហើយគោលនយោបាយ​ជាតិ​ដំឡូងមី​នេះក៏​បាន​កំណត់​គោលដៅ​សំខាន់ៗ​ចំនួន​ ៣ ផងដែរ។ ដកស្រង់ដោយ៖ ការិ. ស្រាវជ្រាវកិច្ចការបរិស្ថាន ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍ https://www.postkhmer.com/%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85/%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6%E1%9E%93%E1%9E%B6%E1%9F%86%E1%9E%85%E1%9F%81%E1%9E%89%E1%9E%8A%E1%9F%86%E1%9E%A1%E1%9E%BC%E1%9E%84%E1%9E%98%E1%9E%B8%E1%9E%80%E1%9E%BE%E1%9E%93-%E1%9F%A4%E1%9F%A9-%E1%9E%9A%E1%9E%99%E1%9F%88%E1%9E%96%E1%9F%81%E1%9E%9B-%E1%9F%A9-%E1%9E%81%E1%9F%82


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា